fa
Feedback
First Finance Plc.

First Finance Plc.

رفتن به کانال در Telegram

Housing Solutions Partner: Housing Finance, Affordable Housing, Social Housing, Fair Housing, Student Housing, Seniors Housing

نمایش بیشتر
757
مشترکین
-124 ساعت
-47 روز
-1530 روز
آرشیو پست ها
រាត្រីសួស្តី! ចូរទុកចោលនូវក្តីកង្វល់ពីការងារនៅខាងក្រៅផ្ទះ ហើយចូលគេងដោយក្តីសុខជាមួយគ្រួសារ #firstfinance #Goodnight

ដើម្បីចៀសផុតពីវិបត្តិហិរញ្ញវត្ថុ និងកសាងភាពមានបាន យុទ្ធសាស្ត្រស្នូលគឺត្រូវអនុវត្តឱ្យបានជាប្រចាំនូវការ ចេះរក ចេះចាយ ចេះសន្សំ ន
+4
ដើម្បីចៀសផុតពីវិបត្តិហិរញ្ញវត្ថុ និងកសាងភាពមានបាន យុទ្ធសាស្ត្រស្នូលគឺត្រូវអនុវត្តឱ្យបានជាប្រចាំនូវការ ចេះរក ចេះចាយ ចេះសន្សំ និងចេះវិនិយោគ ទៅតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។ ១. ចេះរក (ការរកចំណូល) បង្កើតប្រភពចំណូលបន្ថែម ដូចជាការងារអនឡាញ ឬចំណូលអកម្ម ដោយមិនពឹងផ្អែកលើប្រាក់ខែតែមួយមុខ។ ២. ចេះចាយ (ការគ្រប់គ្រងការចំណាយ) ស្គាល់ច្បាស់ពីចំណាយចាំបាច់ និងមិនចាំបាច់ រួចចាត់ចែងបែងចែកលុយជាផ្នែកៗឱ្យមានសណ្តាប់ធ្នាប់។ ៣. ចេះសន្សំ (ការសន្សំប្រាក់) អនុវត្តរូបមន្ត ដកសន្សំមុនចាយ (ចំណូល - សន្សំ = ចាយ) គឺដកលុយទុកសន្សំភ្លាមៗពេលបានចំណូល រួចសល់ប៉ុន្មានទើបចាយ។ ៤. ចេះវិនិយោគ យកលុយទៅបង្កើតលុយបន្ថែម។ បើទុននៅមានកម្រិត ត្រូវវិនិយោគលើ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងវិធីរកលុយ របស់ខ្លួនឯងជាមុនសិន។ ✍️ បើចូលចិត្តអត្ថបទនេះ សូមចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក #firstfinance #financialliteracy #FinancialTips

🏛 អបអរសាទរ ខួបលើកទី៧៥ ដែលកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦ #firstfinance #CambodiaHer
🏛 អបអរសាទរ ខួបលើកទី៧៥ ដែលកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦ #firstfinance #CambodiaHeritage

ការទិញធានារ៉ាប់រងដើរតួជា ខែលការពារហិរញ្ញវត្ថុ ដោយជួយ ទូទាត់រាល់ការខូចខាត ឬការចំណាយធំៗដែលកើតឡើងជាយថាហេតុ និងជួយការពារអ្នកពីការ
+4
ការទិញធានារ៉ាប់រងដើរតួជា ខែលការពារហិរញ្ញវត្ថុ ដោយជួយ ទូទាត់រាល់ការខូចខាត ឬការចំណាយធំៗដែលកើតឡើងជាយថាហេតុ និងជួយការពារអ្នកពីការ ជំពាក់បំណុលគេវ័ណ្ឌក ឬការ លក់ទ្រព្យសម្បត្តិសន្សំ យកទៅដោះស្រាយបញ្ហាបន្ទាន់ទាំងនោះ។ ១. ការទូទាត់ថ្លៃព្យាបាល ធានារ៉ាប់រងជួយចេញថ្លៃចំណាយលើការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ដោយការពារមិនឱ្យប៉ះពាល់ដល់ប្រាក់ចំណូល ឬប្រាក់សន្សំរបស់អ្នក។ ២. ការពារប្រាក់ចំណូលគ្រួសារ ក្នុងករណីមេគ្រួសារបាត់បង់ជីវិត ឬអសមត្ថភាពក្នុងការធ្វើការ ការធានារ៉ាប់រងអាយុជីវិតផ្តល់ជាសាច់ប្រាក់ដល់អ្នកនៅក្នុងបន្ទុក ដើម្បីបន្តជីវភាព។ ៣. កាត់បន្ថយហានិភ័យអាជីវកម្ម សម្រាប់អាជីវកម្ម ការធានារ៉ាប់រងអាចជួយទូទាត់ការខូចខាតស្តុកទំនិញ គ្រោះអគ្គីភ័យ ឬបណ្តឹងទាមទារសំណងពីអតិថិជន និងបុគ្គលិក។ ៤. សម្រាលបន្ទុកពេលមានគ្រោះមហន្តរាយ ការធានារ៉ាប់រងទូទៅ ដូចជាធានារ៉ាប់រងផ្ទះ ឬយានយន្ត ជួយចេញថ្លៃជួសជុល ឬទិញថ្មីជំនួសវិញពេលមានការខូចខាតដោយចៃដន្យ។ ✍️ បើចូលចិត្តអត្ថបទនេះ សូមចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក #firstfinance #financialliteracy #FinancialTips

ការការពារទឹកស្អាតពីការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការចូលរួម និងអនុវត្តយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការរៀបចំប្រព័ន
+4
ការការពារទឹកស្អាតពីការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការចូលរួម និងអនុវត្តយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការរៀបចំប្រព័ន្ធស្តុកទឹក រៀបចំអាងស្តុកទឹកដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវខ្សត់ទឹក និងការពារតំបន់ផ្ទៃរងទឹកភ្លៀងដើម្បីធានាស្ថិរភាពលំហូរទឹកធម្មជាតិ។ ២. ការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ ផ្តោតលើការអភិរក្សព្រៃឈើ ដែលដើរតួជាអ្នកចម្រោះ និងរក្សាសំណើមប្រភពទឹកប្រកបដោយនិរន្តរភាព។ ជួយរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុផងដែរ។ ៣. ការទប់ស្កាត់ការបំពុលទឹក គ្រប់គ្រងកាកសំណល់ និងសារធាតុគីមីមិនឱ្យហូរចូលប្រភពទឹក រួមផ្សំនឹងការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងជីវភាពប្រចាំថ្ងៃ និងវិស័យផ្សេងៗ។ #EnvironmentalLliteracy #EcoFriendly

កម្ចីកែលម្អលំនៅឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការកែលម្អផ្ទះ ដូចជាប្តូរដំបូល ពង្រីកបន្ទប់ តដំបូលយ៉ាប
កម្ចីកែលម្អលំនៅឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការកែលម្អផ្ទះ ដូចជាប្តូរដំបូល ពង្រីកបន្ទប់ តដំបូលយ៉ាប ចាក់ដី ធ្វើរបង បន្ថែមជាន់ទៅលើ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.firstfinance.com.kh/home-improvement-loan តំណភ្ជាប់៖​ https://taplink.cc/firstfinance ☎️ 093 666 635 #HousingLoan #micromortgageincambodia #microhousingloan #កម្ចីជួសជុលផ្ទះ

ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងចម្រោះប្រភពទឹកស្អាត ដោយទឹកស្អាតជាង ២៥% ត្រូវបានចម្រោះ និងសម្អាតដោយធម្មជាតិតាមរយៈព
+4
ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងចម្រោះប្រភពទឹកស្អាត ដោយទឹកស្អាតជាង ២៥% ត្រូវបានចម្រោះ និងសម្អាតដោយធម្មជាតិតាមរយៈព្រៃឈើ។ ដូចនេះ ការការពារព្រៃឈើគឺជាកត្តាចាំបាច់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់។ • ជាប្រព័ន្ធចម្រោះ និងស្តុកទឹកធម្មជាតិ៖ ដើមឈើដើរតួដូចជាអេប៉ុង ដែលជួយស្រូបយកទឹកភ្លៀង រក្សាទុក និងបញ្ចេញវាបន្តិចម្តងៗទៅក្នុងស្ទ្រីម និងទន្លេ ដែលជួយគ្រប់គ្រងលំហូរទឹក និងកាត់បន្ថយការជន់លិច។ • កាត់បន្ថយការបំពុល និងការហូរច្រោះដី៖ ព្រៃឈើជួយចាប់យកសារធាតុពុល និងដីល្បាប់ផ្សេងៗ មុនពេលវាហូរចូលទៅក្នុងប្រភពទឹក ដូចជា បឹង ស្ទឹង ឬទន្លេ ព្រមទាំងជួយទប់ដីមិនឱ្យហូរច្រោះ។ • កាត់បន្ថយការចំណាយលើការធ្វើប្រព្រឹត្តិកម្មទឹក៖ កាលណាមានព្រៃឈើកាន់តែច្រើននៅក្នុងតំបន់អាងទឹក វានឹងជួយឱ្យទឹកកាន់តែមានអនាម័យ ដែលធ្វើឱ្យការចំណាយលើការចម្រោះ និងសម្អាតទឹកមានកម្រិតទាប សម្រាប់ផ្តល់ជូនមនុស្សរាប់លាននាក់ប្រើប្រាស់។ #EnvironmentalLliteracy #EcoFriendly

កម្ចីសាងសង់គេហដ្ឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះថ្មី សម្រាប់ក្រុមគ្រួសារ។ សម្រាប់ព័ត៌មា
កម្ចីសាងសង់គេហដ្ឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះថ្មី សម្រាប់ក្រុមគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.firstfinance.com.kh/home-construction-loan តំណភ្ជាប់៖​ https://taplink.cc/firstfinance  093 666 635 #firstfinance #HousingLoan #micromortgageincambodia #microhousingloan #កម្ចីសាងសង់

សួស្តីខែ កក្កដា
សួស្តីខែ កក្កដា

កញ្ចប់ថវិកានេះ គឺសម្រាប់ត្រៀមដោះស្រាយបញ្ហាដែលមិនបានរំពឹងទុក ដូចជាការបាត់បង់ការងារ គ្រោះថ្នាក់ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ។ ១. កំណត់
+3
កញ្ចប់ថវិកានេះ គឺសម្រាប់ត្រៀមដោះស្រាយបញ្ហាដែលមិនបានរំពឹងទុក ដូចជាការបាត់បង់ការងារ គ្រោះថ្នាក់ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ។ ១. កំណត់ទំហំទឹកប្រាក់ គួរមានប្រាក់សន្សំស្មើនឹងការចំណាយចាំបាច់ប្រចាំខែចន្លោះពី ៣ ទៅ ៦ ខែ ចំពោះអ្នករកស៊ី ឬម្ចាស់អាជីវកម្មគួរត្រៀមឱ្យបាន ៦ ខែឡើងទៅ។ ២. កន្លែងទុកដាក់ ត្រូវរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលដកយកមកប្រើប្រាស់ភ្លាមៗពេលមានអាសន្ន ដូចជា គណនីសន្សំដាច់ដោយឡែក មិនត្រូវលាយឡំជាមួយលុយចំណាយទូទៅទេ។ ៣. លក្ខខណ្ឌនៃការប្រើប្រាស់ ប្រើសម្រាប់តែករណីចាំបាច់បំផុត និងបន្ទាន់ពិតប្រាកដ ហើយបើទោះបីជាត្រូវដកយកមកប្រើប្រាស់ក៏ដោយ អ្នកត្រូវប្រញាប់សន្សំដាក់បំពេញវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ✍️ បើចូលចិត្តអត្ថបទនេះ សូមចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក #firstfinance #financialliteracy #FinancialTips

១. វិសាលភាពនៃដី ការធ្វើជាម្ចាស់ដី មិនមែនមានសិទ្ធិតែលើផ្ទៃដីរាបស្មើនោះទេ ប៉ុន្តែម្ចាស់ដីមានសិទ្ធិអំណាចគ្រប់គ្រងរហូតដល់ លំហអាកា
១. វិសាលភាពនៃដី ការធ្វើជាម្ចាស់ដី មិនមែនមានសិទ្ធិតែលើផ្ទៃដីរាបស្មើនោះទេ ប៉ុន្តែម្ចាស់ដីមានសិទ្ធិអំណាចគ្រប់គ្រងរហូតដល់ លំហអាកាសផ្នែកខាងលើ និង ជម្រៅផ្នែកខាងក្រោមដី របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណា សិទ្ធិនេះត្រូវបានកម្រិតត្រឹមទំហំដែលច្បាប់អនុញ្ញាត និងត្រឹមទំហំដែលអាចផ្តល់ប្រយោជន៍ដល់ម្ចាស់ដីប៉ុណ្ណោះ។ ២. បម្រាមហាមប្រើប្រាស់ក្នុងន័យព្យាបាទ ទោះបីជាអ្នកមានសិទ្ធិពេញលេញលើដីខ្លួនឯងក៏ដោយ ក៏ច្បាប់ហាមដាច់ខាតមិនឱ្យអ្នកប្រើប្រាស់ដីនោះ ក្នុងគោលបំណង ព្យាបាទ ឬ រំខាន ដល់ជីវភាពរស់នៅរបស់អ្នកដទៃឡើយ។ ឧទាហរណ៍៖ សង់សំណង់បាំងផ្លូវខ្យល់អ្នកជិតខាងទាំងដែលខ្លួនមិនមានប្រយោជន៍អ្វីសោះ។ យោងតាមមាត្រា ១៣៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ #PropertyLiteracy #firstfinance

កម្ចីកែលម្អលំនៅឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការកែលម្អផ្ទះ ដូចជាប្តូរដំបូល ពង្រីកបន្ទប់ តដំបូលយ៉ាប
កម្ចីកែលម្អលំនៅឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការកែលម្អផ្ទះ ដូចជាប្តូរដំបូល ពង្រីកបន្ទប់ តដំបូលយ៉ាប ចាក់ដី ធ្វើរបង បន្ថែមជាន់ទៅលើ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.firstfinance.com.kh/home-improvement-loan តំណភ្ជាប់៖​ https://taplink.cc/firstfinance  093 666 635 #HousingLoan #micromortgageincambodia #microhousingloan #កម្ចីជួសជុលផ្ទះ

ឱកាសការងារ ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន កំពុងជ្រើសរើសបុគ្គលិកបន្ថែមសម្រាប់តួនាទីដូចខាងក្រោម៖ * មន្រ្តីដោះស្រា
ឱកាសការងារ ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន កំពុងជ្រើសរើសបុគ្គលិកបន្ថែមសម្រាប់តួនាទីដូចខាងក្រោម៖ * មន្រ្តីដោះស្រាយឥណទានយឺតយ៉ាវ សម្រាប់ទីតាំង៖ _សាខាចំការមន ចំនួន ០២ នាក់ _សាខាបន្ទាយមានជ័យ ចំនួន ០១ នាក់ _សាខាគងពិសី ចំនួន ០១ នាក់ សូមរួសរាន់ដាក់ពាក្យឥឡូវនេះដោយផ្ញើប្រវត្តិរូបសង្ខេបមកកាន់អ៊ីម៉ែល recruitments@firstfinance.com.kh ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ៖ https://www.firstfinance.com.kh ឬទំនាក់ទំនងសួរពត៌មានតាមលេខទូរស័ព្ទ 093 666 900 ។ សូមចុចដំណរភ្ជាប់ សម្រាប់តាមដានព័ត៌មានការងារនៅ ហ្វឺស ហ្វាយនែន ៖ https://taplink.cc/firstfinance

សំណួរហិរញ្ញវត្ថុទាំង ៥ ដែលគូស្នេហ៍គួរជជែកពិភាក្សាគ្នាដោយបើកចិត្តទូលាយ៖ ១. ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន៖ ស្វែងយល់ពីទម្លាប់ចា
+5
សំណួរហិរញ្ញវត្ថុទាំង ៥ ដែលគូស្នេហ៍គួរជជែកពិភាក្សាគ្នាដោយបើកចិត្តទូលាយ៖ ១. ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន៖ ស្វែងយល់ពីទម្លាប់ចាយវាយ និងរបៀបចាត់ចែងលុយកាក់របស់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍវិន័យហិរញ្ញវត្ថុរួមគ្នា។ ២. បញ្ហាបំណុល៖ និយាយបើកចំហរឿងបំណុល ឱ្យបានច្បាស់លាស់ ដើម្បីការពារ ភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ ដែលអាចនាំឱ្យមានជម្លោះគ្រួសារនាពេលខាងមុខ។ ៣. ផែនការហិរញ្ញវត្ថុរួមគ្នា៖ ពិភាក្សាពីរបៀបចាត់ចែងចំណូលក្រោយរៀបការ ដូចជានរណាជាអ្នកកាន់លុយ និងរបៀបចូលរួមចំណែកលើការចំណាយប្រចាំថ្ងៃ។ ៤. ការបែងចែកកញ្ចប់ចំណាយ៖ រៀបចំគណនីរួម និងកំណត់ដែនកំណត់ទឹកប្រាក់ច្បាស់លាស់ ឧទាហរណ៍៖ ការទិញរបស់លើសពី ១០០ ដុល្លារ ត្រូវតែសួរយោបល់គ្នាជាមុន។ ៥. គោលដៅហិរញ្ញវត្ថុអនាគត៖ តម្រឹមគោលដៅ និងក្ដីស្រមៃរួមគ្នា ដូចជាការទិញផ្ទះ ការយកកូន ឬផែនការចូលនិវត្តន៍ ដើម្បីងាយស្រួលសហការគ្នាសន្សំ និងវិនិយោគ។ ✍️ បើចូលចិត្តអត្ថបទនេះ សូមចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក #firstfinance #financialliteracy #FinancialTips

១. អ្នកមានសិទ្ធិប្រើប្រាស់ទូទៅ ការប្រើប្រាស់ផ្លូវដើរ ឬសេវភាពនេះ មិនមែនបានសិទ្ធិតែ ម្ចាស់ដី ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលផ្សេ
១. អ្នកមានសិទ្ធិប្រើប្រាស់ទូទៅ ការប្រើប្រាស់ផ្លូវដើរ ឬសេវភាពនេះ មិនមែនបានសិទ្ធិតែ ម្ចាស់ដី ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលផ្សេងទៀតដែលកំពុងកាន់កាប់ ឬស្នាក់នៅលើដីនោះ ក៏មានសិទ្ធិប្រើប្រាស់បានដោយស្វ័យប្រវត្តិដូចគ្នា ដែលរួមមាន - អ្នកជួលផ្ទះ ឬជួលដីធម្មតា (ភតិកៈ) - អ្នកជួលរយៈពេលវែង (អ្នកជួលអចិន្ត្រៃយ៍) - អ្នកមានសិទ្ធិអាស្រ័យផលលើដីនោះ (ផលុបភោគី) - អ្នកដែលមានសិទ្ធិស្នាក់នៅ ឬសិទ្ធិប្រើប្រាស់ផ្សេងៗ ២. ករណីលើកលែង ទោះបីជាច្បាប់បើកសិទ្ធិឱ្យអ្នកជួល ឬអ្នកស្នាក់នៅអាចប្រើប្រាស់សេវភាពនេះបានក៏ដោយ ប៉ុន្តែសិទ្ធិនេះនឹងមិនត្រូវបានអនុញ្ញាតឡើយ ប្រសិនបើនៅក្នុង កិច្ចសន្យាសុំសិទ្ធិសេវភាព មានការសរសេរព្រមព្រៀងហាមឃាត់តាំងពីដំបូង (ឧទាហរណ៍៖ កិច្ចសន្យាបញ្ជាក់យ៉ាងច្បាស់ថា អនុញ្ញាតឱ្យតែម្ចាស់ដីដើរកាត់ម្នាក់គត់ អ្នកជួលដីមិនអាចដើរបានទេ)។ យោងតាមមាត្រា ២៨៨ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ #PropertyLiteracy #firstfinance

កម្ចីសាងសង់គេហដ្ឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះថ្មី សម្រាប់ក្រុមគ្រួសារ។ សម្រាប់ព័ត៌មា
កម្ចីសាងសង់គេហដ្ឋាន ពី ហ្វឺស ហ្វាយនែន! អាចស្នើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះថ្មី សម្រាប់ក្រុមគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.firstfinance.com.kh/home-construction-loan តំណភ្ជាប់៖​ https://taplink.cc/firstfinance  093 666 635 #firstfinance #HousingLoan #micromortgageincambodia #microhousingloan #កម្ចីសាងសង់

អរុណសួស្តី! គ្មានអ្វីរីករាយជាងការភ្ញាក់ពីគេងនៅក្នុងផ្ទះដ៏កក់ក្តៅ និងបានជួបជុំគ្រួសារដោយស្នាមញញឹមនោះទេ #firstfinance #goodmorning

រាត្រីសួស្តី! ការងារផ្តល់ឱ្យយើងនូវបទពិសោធន៍ ផ្ទះផ្តល់ឱ្យយើងនូវភាពកក់ក្តៅ ហើយគ្រួសារផ្តល់ឱ្យយើងនូវក្តីស្រឡាញ់ #firstfinance #Goodnight

ការរៀបចំផែនការសម្រាប់ការចូលនិវត្តន៍ជារឿយៗអាចបង្កើតជាក្តីបារម្ភ ដោយសារយើងពិបាកដឹងថា «តើត្រូវមានលុយសន្សំសរុបប៉ុន្មានទើបគ្រប់គ្រ
+3
ការរៀបចំផែនការសម្រាប់ការចូលនិវត្តន៍ជារឿយៗអាចបង្កើតជាក្តីបារម្ភ ដោយសារយើងពិបាកដឹងថា «តើត្រូវមានលុយសន្សំសរុបប៉ុន្មានទើបគ្រប់គ្រាន់?» ១. ច្បាប់គុណនឹង ២៥ ជាវិធីសាស្ត្រគណនាទំហំលុយសន្សំសរុបសម្រាប់ចូលនិវត្តន៍។ ច្បាប់នេះផ្សារភ្ជាប់នឹង ច្បាប់ដកប្រាក់ ៤% ប្រកបដោយសុវត្ថិភាព ដែលត្រូវបានសិក្សាស្រាវជ្រាវថាអាចជួយឱ្យមូលនិធិរបស់លោកអ្នករស់រានបានរយៈពេលប្រមាណ ៣០ ឆ្នាំ។ ២. រូបមន្តគណនា លុយសរុបដែលត្រូវមាន = ការចំណាយប្រចាំឆ្នាំពេលចូលនិវត្តន៍ × 25 ឧទាហរណ៍៖ ប្រសិនបើត្រូវការចំណាយ ៨០០ ដុល្លារ/ខែ (៩,៦០០ ដុល្លារ/ឆ្នាំ) នោះលោកអ្នកត្រូវមានលុយសន្សំសរុបចំនួន ($9,600 × 25$) ២៤០,០០០ ដុល្លារ ។ ៣. ចំណុចគួរប្រុងប្រយ័ត្ន ត្រូវគិតគូរពីកត្តាអតិផរណា ការវិនិយោគដើម្បីរក្សាតម្លៃលុយ និងថ្លៃថែទាំសុខភាព។ ប្រសិនបើចង់ចូលនិវត្តន៍លឿនជាងវ័យ ក្រោម ៦០ ឆ្នាំ គួរកែសម្រួលដោយប្រើប្រាស់ច្បាប់គុណនឹង ៣០ ជំនួសវិញ ដើម្បីបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ។ ✍️ បើចូលចិត្តអត្ថបទនេះ សូមចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក #firstfinance #financialliteracy #FinancialTips

១. កំណត់ចំណុចកណ្តាល៖ រៀបចំគ្រឿងសង្ហារិមព័ទ្ធជុំវិញ ឬបង្វែរមុខទៅរកចំណុចសំខាន់នៃបន្ទប់ (ដូចជា ទូរទស្សន៍ ឬបង្អួចធំ)។ ២. រក្សាផ្ល
+3
១. កំណត់ចំណុចកណ្តាល៖ រៀបចំគ្រឿងសង្ហារិមព័ទ្ធជុំវិញ ឬបង្វែរមុខទៅរកចំណុចសំខាន់នៃបន្ទប់ (ដូចជា ទូរទស្សន៍ ឬបង្អួចធំ)។ ២. រក្សាផ្លូវដើរឱ្យទូលាយ៖ ទុកចន្លោះចរាចរណ៍យ៉ាងហោចណាស់ ៦០ ទៅ ៩០ សង់ទីម៉ែត្រ ដើម្បីងាយស្រួលដើរហើរ មិនទើសទាក់។ ៣. ជ្រើសរើសទំហំឱ្យត្រូវនឹងបន្ទប់៖ ប្រើប្រាស់គ្រឿងសង្ហារិមដែលមានទំហំសមស្រប មិនធំពេកសម្រាប់បន្ទប់តូច និងមិនតូចពេកសម្រាប់បន្ទប់ធំ។ ៤. បង្កើតតុល្យភាព៖ ចែករំលែកគ្រឿងសង្ហារិមធ្ងន់ និងស្រាលឱ្យស្មើភាពគ្នានៅក្នុងបន្ទប់ ចៀសវាងការគរគ្នានៅម្ខាង។ ៥. ទាញចេញពីជញ្ជាំងបន្តិច៖ កុំរុញគ្រឿងសង្ហារិមផ្អែកជាប់ជញ្ជាំងពេក ដើម្បីជួយឱ្យបន្ទប់មើលទៅធំទូលាយ និងមានខ្យល់ចេញចូល។ ៦. កុំបាំងពន្លឺ និងខ្យល់អាកាស៖ ចៀសវាងការដាក់គ្រឿងសង្ហារិមខ្ពស់ៗបាំងទ្វារ ឬបង្អួច ដើម្បីឱ្យបន្ទប់ទទួលបានពន្លឺធម្មជាតិ និងខ្យល់ចេញចូលគ្រប់គ្រាន់។ #firstfinance #hometips #DIY