H.E. Sar Sokha
رفتن به کانال در Telegram
H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
نمایش بیشتر2 295
مشترکین
اطلاعاتی وجود ندارد24 ساعت
+167 روز
+2730 روز
آرشیو پست ها
2 295
+7
អបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន SEA V-CUP លើកទី៦ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះថៃ!
………………..
សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើកទី៦ បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់១ នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រៅពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តការគាំទ្រក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមជ័យជម្នះជូនជាតិមាតុភូមិនៃយើង។
ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករ និងគ្រូបង្វឹក បន្តបង្ហាញស្មារតីប្រកួតយ៉ាងស្វាហាប់ និងសម្រេចបានជោគជ័យបន្ថែមទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ៕
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+1
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។
The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 18 July 2026, 20,281 displaced persons—including 10,331 women and 6,066 children—remain unable to return to their homes.
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
🚨សូមប្រយ័ត្ន! ល្បិចបោកប្រាស់តាមបែបស្នេហា (Romance Scam)!
សូមចងចាំ «មិនស្គាល់មុខ មិនវេរលុយ» កុំផ្ញើប្រាក់ កុំផ្ញើរូបថតឯកជន ឬព័ត៌មានសម្ងាត់ ទៅកាន់មនុស្ស ដែលអ្នកមិនធ្លាប់ជួបផ្ទាល់។
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+6
ចូលរួមពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ពីការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួមសន្និសីទពិភពលោក ស្តីពីបញ្ញាសិប្បនិម្មិត ២០២៦ (World Artificial Intelligence Conference 2026-WAIC) នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។
អាកាសយានដ្ឋានអន្តរជាតិតេជោ យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
ដឹកនាំកិច្ចប្រជុំស្តាប់ការធ្វើបទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងាររបស់ក្រុមប្រឹក្សានីតិកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+1
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកចំនួន១១០នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។
The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 17 July 2026, an additional 110 displaced persons returned to their homes. Of the more than 640,000 displaced persons in total, 20,281 people, including 10,331 women and 6,066 children, remain unable to return to their homes.
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+1
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីត្យានុកូលកម្ម! នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
សូមទស្សនាវីដេអូនេះ ដើម្បីការពារខ្លួនពីមេរោគ ផ្ញើតាមតេឡេក្រាម (Telegram) ដែលអាចធ្វើឱ្យបាត់ទិន្នន័យ និងទ្រព្យសម្បត្តិរបស់លោកអ្នក!
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
សូមប្រុងប្រយ័ត្ន!!! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោះវាអាចបង្កឱ្យមានមេរោគ ឬការលួចទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក។
រៀបចំដោយក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីវីដេអូហ៊្សូម (Zoom)។
រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
ទទួលជួបឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+1
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.៣៩១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៩៧នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។
The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 16 July 2026, 20,391 displaced persons—including 10,397 women and 6,066 children—remain unable to return to their homes.
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
រីករាយថ្ងៃខួបកំណើតឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ!
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ!
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
រួមជាមួយភរិយា ចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសីលាភិរ័ត្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង និងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធធម្មមង្គលសិរីវិសាល អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស ទិត្យ មាតាបិតាបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈអភិបាលចុះពិនិត្យតាមច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់!
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧!
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+1
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.៣៩១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៩៧នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។
The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 15 July 2026, 20,391 displaced persons—including 10,397 women and 6,066 children—remain unable to return to their homes.
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
2 295
+9
ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពលើការងារអត្តសញ្ញាណឌីជីថល និងដាក់ទិសដៅអនុវត្តបន្ត ដើម្បីធ្វើឱ្យការផ្ដល់សេវាផ្ទៀងផ្ទាត់អត្តសញ្ញាណ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងស្របតាមជវភាពនៃប្រព័ន្ធតួអង្គតែមួយ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
