សេដ្ឋកិច្ច និងទីផ្សារការងារ
رفتن به کانال در Telegram
ច្រកនៃការផ្តល់ព័ត៌មាន ចំណេះដឹងដែលមានប្រភពច្បាស់លាស់អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព ទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ សាកល និងកម្ពុជា
نمایش بیشتر2 011
مشترکین
+124 ساعت
-67 روز
-1530 روز
آرشیو پست ها
BOJ នឹងពន្លឿនយុទ្ធនាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន
ជប៉ុន៖ ធនាគារកណ្តាលជប៉ុន (BOJ) គ្រោងដំឡើងអត្រាការប្រាក់គោលដល់ ១,២៥% ក្នុងកិច្ចប្រជុំថ្ងៃទី ១៧-១៨ ខែកញ្ញា ឆ្នាំ ២០២៦ ដើម្បីពន្លឿនការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ ឆ្លើយតបនឹងសម្ពាធអតិផរណាដែលបង្កឡើងដោយ ប្រាក់យ៉េនចុះខ្សោយ ការកើនឡើងថ្លៃថាមពលពីជម្លោះអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងការកើនឡើងនៃប្រាក់ឈ្នួល។
ប្រភព៖ Reuters
Telegram Channel
Facebook Page
កាណាដាត្រៀមវាយបកវិញជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យទំនាក់ទំនងកាន់តែកាន់តែមានភាពតានតឹង បន្ទាប់ពីការចរចាត្រូវបរាជ័យ
កាណាដា៖ កាណាដា បានថ្កោលទោសពន្ធគយថ្មី ៥០% របស់លោក Trump ថាជា «ការគណនាខុស» បន្ទាប់ពីការចរចាពាណិជ្ជកម្មបានបរាជ័យ ដោយអះអាងថា ការទាមទាររបស់សហរដ្ឋអាមេរិកគឺខ្វះហេតុផលសេដ្ឋកិច្ច និងអយុត្តិធម៌។
កាណាដានឹងឆ្លើយតបវិញតាមគោលការណ៍ «ឆ្លើយតបស្មើភាព» (Dollar-for-Dollar) ហើយនឹងចាប់ផ្តើមអនុវត្តពន្ធតបតពីថ្ងៃទី ៨ ខែកញ្ញា តទៅ លើមុខទំនិញ ដែកថែប ផលិតផលទឹកដោះគោ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក។
ប្រភព៖ Reuters
Telegram Channel
Facebook Page
អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់កាណាដា និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នាសារជាថ្មី
អាមេរិក៖ អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់កាណាដា-អាមេរិក នឹងជួបគ្នាម្តងទៀត ខណៈកាលបរិច្ឆេទផុតកំណត់នៃកិច្ចព្រមព្រៀងកាន់តែខិតជិតមកដល់។
ការចរចានេះមានគោលបំណងដោះស្រាយបញ្ហាដែលនៅសេសសល់ និងជៀសវាងការរំខានដល់ពាណិជ្ជកម្មឆ្លងដែន។
ប្រភព៖ Reuters
Telegram Channel
Facebook Page
Repost from HENG Sour
👩🎓👨🎓ប្អូនៗដែលទើបបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គួរស្វែងយល់ពីទីផ្សារការងារក្នុងការរៀបចំផែនការអាជីពប្រកបដោយជោគជ័យ!
នាពេលបច្ចុប្បន្ននេះ តើអ្នកដឹងទេថាអនុវិស័យណាខ្លះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា? ផ្ទាំងផ្សព្វផ្សាយខាងក្រោមនេះគឺជា អនុវិស័យសំខាន់ៗទាំង១៤ ដែលជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ សម្រាប់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ។
👉យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ២៣៦ ៦៥៥/ ០៩៧ ៥៧៥ ១៤៥១ ឬ ១២៩៧៕
ប្រភព៖ ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន ឆមាសទី២ ឆ្នាំ២០២៦
#MLVT #HENGSour #NEA
Repost from HENG Sour
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនរបាយការណ៍ ស្ដីពីបច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦ (Labour Market Update Report)
#MLVT #HENGSour
វៀតណាមរំពឹងថានឹងបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈអ្នកបញ្ជាទិញរក្សាការផ្គត់ផ្គង់ទំនិញ
វៀតណាម៖ វៀតណាមកំពុងពង្រឹងជំហររបស់ខ្លួនក្នុងការបង្កើនការនាំចេញ ទៅកាន់ទីផ្សារអាមេរិក ខណៈដែលក្រុមហ៊ុនបញ្ជាទិញនៅសហរដ្ឋអាមេរិកបន្ត ជ្រើសរើសវៀតណាម «ជាប្រភពផ្គត់ផ្គង់ចម្បង» ដោយសារសមត្ថភាពផលិតកម្មខ្ពស់ តម្លៃប្រកួតប្រជែង និងទំនុកចិត្តលើការផ្គត់ផ្គង់។
វិស័យសំខាន់ៗដែលដើរតួជាកម្លាំងចលករ រួមមាន គ្រឿងអេឡិចត្រូនិច, វាយនភណ្ឌ, ស្បែកជើង, គ្រឿងសង្ហារឹម, អាហារសមុទ្រ, និងផលិតផលកសិកម្ម។
ប្រភព៖ VoV
Telegram Channel
Facebook Page
Repost from HENG Sour
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនរបាយការណ៍ ស្ដីពីបច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦ (Labour Market Update Report)
#MLVT #HENGSour
តម្លៃលក់ដុំនៅថេរក្នុងខែកក្កដា ទាបជាងការរំពឹងទុកសម្រាប់ការកើនឡើង ០,២%
អាមេរិក៖ តម្លៃទំនិញលក់ដុំក្នុងខែកក្កដាមិនបានឡើងថ្លៃ (នៅថេរ) ដែលខុសពីការរំពឹងទុកថានឹងឡើង ០,២%។
ការធ្លាក់ចុះនៃតម្លៃទំនិញបានជួយទប់ទល់ ជាមួយការឡើងថ្លៃបន្តិចបន្តួចនៃសេវាកម្ម។
ទិន្នន័យនេះបង្ហាញថា សម្ពាធអតិផរណាចាប់ផ្តើមថយចុះ ដែលអាចធ្វើឱ្យធនាគារកណ្តាល (Federal Reserve) នឹងមិនទាន់ដំឡើងអត្រាការប្រាក់នោះទេ។
ប្រភព៖ CNBC
Telegram Channel
Facebook Page
Repost from HENG Sour
🎉 អបអរសាទរដល់ក្មួយៗថ្នាក់ទី ១២ ដែលបានបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ🎓
ជំហានដ៏សំខាន់បន្ទាប់របស់ក្មួយៗ គឺ «ការជ្រើសរើសជំនាញដើម្បីបន្តការសិក្សា»។ មុននឹងសម្រេចចិត្ត គួរចំណាយពេលស្វែងយល់ពីខ្លួនឯងលើ ៤ ចំណុចនេះជាមុនសិន៖
១. ចំណង់ចំណូលចិត្ត៖ តើខ្លួនចូលចិត្ត និងឧបនិស្ស័យចង់ធ្វើអ្វី?
២. ជំនាញ និង សមត្ថភាព៖ តើអ្វីជាចំណុចខ្លាំងរបស់ខ្លួន?
៣. គុណតម្លៃ៖ តើអ្វីជាគុណតម្លៃនៅក្នុងការរស់នៅ និងធ្វើការរបស់ខ្លួន?
៤. បុគ្គលិកលក្ខណៈ៖ តើខ្លួនមានអត្តចរិកដូចម្ដេច?
💡 ការស្គាល់ខ្លួនឯងច្បាស់ នឹងជួយឱ្យក្មួយៗជ្រើសរើសជំនាញសិក្សាបានសមតាមក្តីស្រមៃ និងតម្រូវការជាក់ស្តែងរបស់ក្មួយ និងគ្រួសារ🙏
👉 ប្អូនៗសិស្សានុសិស្សអាចទាញយកសៀវភៅកម្រងសំណួរ ដើម្បីស្វែងយល់ពីខ្លួនឯង ឬទទួលព័ត៌មានប្រឹក្សា អំពីការជ្រើសរើស ជំនាញសិក្សាបន្ថែម នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឬទាក់ទងមកលេខទូរស័ព្ទ ១២៩៧។
https://drive.google.com/file/d/11DX2bdyC9F8wg2r9QMAJOjONEbQZPqQ_/view

Trump ចង់បានសម្ពាធសេដ្ឋកិច្ចបន្ថែមទៀតលើអ៊ីរ៉ង់ តើជម្រើសរបស់ Trump មានអ្វីខ្លះ?
អាមេរិក៖ ជម្រើសសំខាន់ៗរបស់ Trump ក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ រួមមាន ការពង្រីកទណ្ឌកម្មលើក្រុមហ៊ុនចម្រាញ់ប្រេង និងធនាគាររបស់ចិន, ការរឹតបន្តឹងលើផ្លូវកងទ័ពជើងទឹក និងការបង្កកទ្រព្យសម្បត្តិអ្នកដែលមាន ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដូចជា រូបិយប័ណ្ណឌីជីថល។
វិធានការទាំងនេះមានគោលបំណងបិទផ្លូវចំណូលប្រេង និងបណ្តាញហិរញ្ញវត្ថុ របស់អេរ៉ង់ ប៉ុន្តែអាមេរិកអាចប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន និងទីផ្សារសកល។
ប្រភព៖ Reuters
Telegram Channel
Facebook Page
Repost from HENG Sour
🎉 អបអរសាទរដល់ក្មួយៗថ្នាក់ទី ១២ ដែលបានបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ🎓
ជំហានដ៏សំខាន់បន្ទាប់របស់ក្មួយៗ គឺ «ការជ្រើសរើសជំនាញដើម្បីបន្តការសិក្សា»។ មុននឹងសម្រេចចិត្ត គួរចំណាយពេលស្វែងយល់ពីខ្លួនឯងលើ ៤ ចំណុចនេះជាមុនសិន៖
១. ចំណង់ចំណូលចិត្ត៖ តើខ្លួនចូលចិត្ត និងឧបនិស្ស័យចង់ធ្វើអ្វី?
២. ជំនាញ និង សមត្ថភាព៖ តើអ្វីជាចំណុចខ្លាំងរបស់ខ្លួន?
៣. គុណតម្លៃ៖ តើអ្វីជាគុណតម្លៃនៅក្នុងការរស់នៅ និងធ្វើការរបស់ខ្លួន?
៤. បុគ្គលិកលក្ខណៈ៖ តើខ្លួនមានអត្តចរិកដូចម្ដេច?
💡 ការស្គាល់ខ្លួនឯងច្បាស់ នឹងជួយឱ្យក្មួយៗជ្រើសរើសជំនាញសិក្សាបានសមតាមក្តីស្រមៃ និងតម្រូវការជាក់ស្តែងរបស់ក្មួយ និងគ្រួសារ🙏
👉 ប្អូនៗសិស្សានុសិស្សអាចទាញយកសៀវភៅកម្រងសំណួរ ដើម្បីស្វែងយល់ពីខ្លួនឯង ឬទទួលព័ត៌មានប្រឹក្សា អំពីការជ្រើសរើស ជំនាញសិក្សាបន្ថែម នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឬទាក់ទងមកលេខទូរស័ព្ទ ១២៩៧។
https://drive.google.com/file/d/11DX2bdyC9F8wg2r9QMAJOjONEbQZPqQ_/view
តម្លៃផលិតករអាមេរិកមិនប្រែប្រួលក្នុងខែកក្កដា និងទីផ្សារការងារមានស្ថិរភាព
អាមេរិក៖ តម្លៃផលិតករអាមេរិកមិនប្រែប្រួលក្នុងខែកក្កដា ឆ្នាំ២០២៦ ខណៈទីផ្សារការងារបង្ហាញស្ថិរភាព ដោយរំពឹងទុកថា ធនាគារកណ្តាល (Fed) នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែល។
តម្លៃទំនិញធ្លាក់ចុះ ថ្លៃសេវាកម្មកើនឡើងបន្តិច និងកំណើន PPI ប្រចាំឆ្នាំ បានថយចុះមកត្រឹម ៤,៧%។
ប្រភព៖ Reuters
Telegram Channel
Facebook Page
ឱនភាពថវិការបស់សហរដ្ឋអាមេរិកកើនឡើងនៅក្នុងខែកក្កដា ដោយសារតែការចំណាយខ្ពស់ និងចំណូលពន្ធអវិជ្ជមាន
អាមេរិក៖ ឱនភាពថវិការបស់សហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ២០២៦ បានកើនដល់ ៤៣២ពាន់លានដុល្លារ ដែលជាគម្លាតប្រចាំខែធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។
ឱនភាពប្រចាំឆ្នាំសារពើពន្ធរហូតមកដល់បច្ចុប្បន្នបានកើនដល់ ១,៨ ទ្រីលានដុល្លារ ឡើងធំជាងឱនភាពសរុបកំណត់ត្រាសម្រាប់ឆ្នាំ ២០២៥ ទាំងមូល ។
កត្តាជំរុញចម្បង រួមមាន ការកើនឡើងនៃថ្លៃដើម សេវាសុខភាព សេវាបំណុល និងការសងប្រាក់ពន្ធ ។
ប្រភព៖ Reuters
Telegram Channel
Facebook Page
FDI ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍
ហ្វីលីពីន៖ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅហ្វីលីពីន បានធ្លាក់ចុះមកត្រឹម ២១០ លានដុល្លារ ក្នុងខែឧសភា ឆ្នាំ០២៦ ដែលជាកម្រិតទាប បំផុតប្រចាំខែ ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ ដោយសារបញ្ហាប្រឈមសកល និងក្នុងស្រុក។
លំហូរចូលសរុបសម្រាប់រយៈពេលប្រាំខែដំបូងបានឈានដល់ ២,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៣,៤% ធៀបនឹងឆ្នាំមុន នេះបង្ហាញថា ការវិនិយោគកំពុងធ្លាក់ចុះខ្លាំង ហើយស្ថានភាពនេះអាចនឹងបន្តអូសបន្លាយពេលយូរទៀត។
ប្រភព៖ Inquirer.net
Telegram Channel
Facebook Page
វៀតណាម ជាកន្លែងដ៏ទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប
វៀតណាម៖ វៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់សហរដ្ឋអាមេរិក ដោយសារបរិយាកាស វិនិយោគអំណោយផល កម្លាំងពលកម្មជំនាញ និងការប្តេជ្ញាចិត្តដ៏រឹងមាំ របស់រដ្ឋាភិបាល។
ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដូចជា NVIDIA, Qualcomm និង Synopsys កំពុងសហការជាមួយវៀតណាម ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រភព៖ VOV
Telegram Channel
Facebook Page
ការចំណាយរបស់គ្រួសារជប៉ុនធ្លាក់ចុះលើសពីការរំពឹងទុក
ជប៉ុន៖ ការចំណាយរបស់គ្រួសារនៅប្រទេសជប៉ុនក្នុងខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះ ៣,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាប្រចាំខែលើកទី៧ ជាប់ៗគ្នា លើសពីការរំពឹងទុក។
បើគិតជាប្រចាំខែ ការចំណាយបានធ្លាក់ចុះដល់ ៦,៤% ដែលជាការធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មាន ចាប់តាំងពីខែមករា ឆ្នាំ២០២១។
ប្រាក់ចំណូលប្រចាំគ្រួសារបានកើនឡើង ៣,៩% ជាទឹកប្រាក់ (២,០% នៃប្រាក់ចំណូល ពិតប្រាកដ) ដែលនេះបង្ហាញពីគម្លាតរវាងការកើនឡើង នៃប្រាក់ចំណូល និងតម្រូវការនៃការចំណាយរបស់អ្នកប្រើប្រាស់។
ប្រភព៖ CNA
Telegram Channel
Facebook Page
Trump នឹងដាក់ពន្ធ 15% លើប៉ូលីស៊ីលីកុន ដើម្បីទប់ទល់ជាមួយប្រទេសចិន
អាមេរិក៖ Trump គ្រោងនឹងដំឡើងពន្ធ ១៥% និងកំណត់តម្លៃទាបបំផុត លើផលិតផលដែលធ្វើពី ប៉ូលីស៊ីលីកុន (Polysilicon) ដើម្បីការពាររោងចក្រផលិត និងឧស្សាហកម្មអាមេរិក ពីការគ្របដណ្ដប់ និងការប្រកួតប្រជែងតម្លៃថោក ពីប្រទេសចិន។
ប៉ូលីស៊ីលីកុន គឺជាវត្ថុតាំងដើមសំខាន់បំផុតសម្រាប់ផលិត ផ្ទាំងថាមពលព្រះអាទិត្យ (Solar panels) និង បន្ទះឈីប/ស៊ីមីកុងដុកទ័រ (Semiconductors)។
ប្រភព៖ Reuters
Telegram Channel
Facebook Page
ប្រជាជនឥណ្ឌូនេស៊ីលើសពី ២៩០ លាននាក់ ជិត ៧០% នៃអាយុធ្វើការ
ឥណ្ឌូនេស៊ី៖ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ ប្រជាជនឥណ្ឌូនេស៊ីបាន កើនឡើងរហូតដល់ លើសពី ២៩០ លាននាក់ ជាផ្លូវការ។
ក្នុងនោះ កម្លាំងពលកម្ម (មនុស្សអាយុចាប់ពី ១៥ ដល់ ៦៤ ឆ្នាំ) មានរហូតដល់ទៅជិត ៧០% (ប្រហែល ២០១ លាននាក់) នៃប្រជាជនសរុប។
អ្នកជំនាញព្រមានថា កំណើនសេដ្ឋកិច្ចអាចសម្រេចបាន លុះត្រាតែមានការវិនិយោគ យ៉ាងខ្លាំងលើការអប់រំ ការបណ្តុះបណ្តាលជំនាញ ការថែទាំសុខភាព និងការបង្កើតការងារ។
ប្រភព៖ Vietnam Plus
Telegram Channel
Facebook Page
ការស្ទង់មតិលើវិស័យផលិតកម្មបង្ហាញពីកម្រិតអតិផរណាគួរឲ្យបារម្ភខ្លាំង
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអតិផរណា ដោយយល់ថាតម្លៃទំនិញដែលប្រែប្រួលខ្លាំងនាពេលនេះ អាចអាក្រក់ជាងកំឡុងពេល ជួបវិបត្តិកូវីដ-១៩ ទៅទៀត។
អ្នកឆ្លើយតបជិត ៧៥% លើកឡើងថា តម្លៃទំនិញបានបន្តកើនឡើង ២២ ខែជាប់ៗគ្នា ដែលនេះជាសម្ពាធបង្ខំឱ្យធនាគារកណ្តាលអាមេរិក (Fed) ត្រូវដំឡើងអត្រាការប្រាក់ បន្ថែមទៀតនៅក្នុងខែកញ្ញា។
វិបត្តិភូមិសាស្ត្រនយោបាយ និងការដំឡើងពន្ធគយ បានធ្វើឲ្យតម្លៃដើមកើនឡើង ដោយមិនអាចទាយទុកជាមុនបាន ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រភព៖ CNBC
Telegram Channel
Facebook Page