cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅនឹងបង្រៀនយើងបន្ថែមពីគ្រូរបស់អ្នក ចំណេះដឹងពីថ្នាក់ទី១ដល់ទី១២

نمایش بیشتر
پست‌های تبلیغاتی
499
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ចូរធ្វេីជាស្រ្តី… - រឹងមាំ តែមិនរឹងរូស - ទន់ភ្លន់ តែមិនទាន់ជ្រាយ - សេរីភាព តែមិនអនាធិបតេយ្យ - ចេះអត់ឱន តែមិនឱនក្បាល - មនោសញ្ចេតនា តែមិនជ្រុលខ្លួន - ឯករាជ្យ តែមិនខ្វះវិន័យ ស្រ្តីដែកថែប មិនមែនជាស្ត្រីដែលរឹងដូចដែកថែបទេ ប៉ុន្តែគឺជាស្ត្រីដែលរឹងមាំ រឹងពឹង ទាំងផ្លូវកាយ និង ផ្លូវចិត្ត ។ Credit: FB By : #seakheng_ @seakheng_Share
نمایش همه...
👍 4
Photo unavailableShow in Telegram
🤑 ទទួល 0.5 រៀល💎 ដោយគ្រាន់តែណែនាំមិត្ត!! 🔥 Your Total Downlines: 1 👨‍👨‍👦 ប្រាក់ទទួលបាន : 0.5 រៀល💎 ✅ Ref Link ដេីម្បីចែករំលែក link ទៅកាន់មិត្តភិក្ភរបស់អ្នក: https://t.me/Seller_kh_bot?start=user20969646
نمایش همه...
រូបមន្តគណិតវិទ្យាសម្រាប់ថ្នាក់ទី១០~១២ តាមការដកស្រង់ចេញពី Google By : #seakheng_ @seakheng_Share
نمایش همه...
ខ្ញុំជូនពរអោយបងៗចែៗថ្នាក់ទី៩ប្រឡងឌីប្លូមនៅថ្ងៃនេះទទួលបានលទ្ធផលល្អគ្រប់ៗគ្នាណា៎🙇🏻‍♀️🤍 By : #seakheng_
نمایش همه...
ខ្ញុំជូនពរអោយបងៗចែៗថ្នាក់ទី៩ប្រឡងឌីប្លូមនៅថ្ងៃនេះទទួលបានលទ្ធផលល្អគ្រប់ៗគ្នាណា៎🙇🏻‍♀️🤍 By : #seakheng_
نمایش همه...
03:12
Video unavailableShow in Telegram
ចំណេះដឹងដឹងទូទៅ💁🏻‍♀️🤍 Credit: FB By : #seakheng_ @seakheng_Share
نمایش همه...
6.22 MB
⚜️វិធីសាស្ត្រសំខាន់ៗសម្រាប់ត្រៀមខ្លួនប្រឡងក្នុងរយៈពេលខ្លី…⚜️ ការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសិស្សានុសិស្សជាបេក្ខជនប្រឡងទាំងអស់កំពុងយកចិត្តទុកដាក់ត្រៀមខ្លួនយ៉ាងស្វិតស្វាញសម្រាប់ដណ្តើមជោគជ័យលើការប្រឡងដ៏មានសារៈសំខាន់នេះ។ នៅថ្ងៃនេះ កាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយលោកស្រីសាស្ត្រាចារ្យ អុីន វីរលក្ខិណា នាយិកាការិយាល័យ កិច្ចការសិក្សា និងនិស្សិតនៃសាកលវិទ្យល័យបៀលប្រាយដើម្បីចែករំលែកពីគំនិត និងបទពិសោធល្អៗសម្រាប់ត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 1.តើមកដល់ពេលនេះសិស្សានុសិស្សដែលជាបេក្ខជនប្រឡងគួរត្រៀមខ្លួនអ្វីខ្លះមុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ? នៅសល់តែ ជាង20ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមហើយ ហេតុនេះអ្វីដែលបេក្ខជនអាចធ្វើបាននៅពេលនេះ គឺតាមដានព័ត៌មានអំពីការប្រឡងឱ្យបានច្បាស់លាស់ ទាំងថ្ងៃប្រឡង មណ្ឌលប្រឡង បទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការរក្សាសុខភាពល្អ ដើម្បីបង្ការហានិភ័យសុខភាពដែលអាចកើតមានឡើងក្នុងថ្ងៃសំខាន់នេះ។ ក្រៅពីការតាមដានព័ត៌មាន និងរក្សាសុខភាពបេក្ខជនប្រឡងក៏គួរតែរៀបចំពេលវេលាសម្រាប់រំឭកមេរៀនឱ្យបានល្អផងដែរ ដោយការចែកកាលវិភាគឱ្យបានច្បាស់លាស់ទៅតាមមុខវិជ្ជាអាទិភាពរបស់ខ្លួន (វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត)។ វិធីសាស្ត្រត្រៀមខ្លួនសម្រាប់បេក្ខជនដែលជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រសង្គម គឺរៀបចំកម្មវិធីរំឭកមេរៀនដោយការទន្ទេញ និងកំណត់ចំណាំមួយចំនួន។ ចំពោះមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ឬពលរដ្ឋវិទ្យា ជាដើមគួរចំណាយពេល 2ម៉ោងរៀងរាល់ព្រឹកដើម្បីទន្ទេញ។ របៀបនៃការទន្ទេញគួរសាកល្បងចំណាយពេលកន្លះម៉ោងសម្រាប់ 1មុខវិជ្ជា ដោយក្នុងនោះត្រូវចំណាយពេល 20នាទីសម្រាប់អានឱ្យឮៗនូវមេរៀនទាំងអស់នោះ ហើយចំណាយពេល 10នាទីដើម្បីធ្វើការកត់ចំណាំ ឬកត់ត្រានូវឆ្នាំ និងព្រឹត្តិការណ៍ជាដើមដែលជាចំណុចស្នូលនៃមុខវិជ្ជាមេរៀន។ ការធ្វើបែបនេះអាចធ្វើឱ្យសិស្សទទួលបានផលល្អ ព្រោះកាលណាយើងអានឮៗ នោះមានន័យថា គ្រប់ផ្នែកទាំងអស់នៃរាងកាយបានដំណើរការ មាត់អាន ត្រចៀកស្តាប់ ហើយចុងក្រោយយើងកត់ចំណាំ ដែលភ្ជាប់ការចងចាំបានយ៉ាងល្អ។ ប្រសិនបើយើងទម្លាប់ធ្វើវាបានត្រឹមតែកន្លះម៉ោងក្នុង 1មុខវិជ្ជាបាន 1មេរៀន ហេតុនេះរយៈពេល 28ថ្ងៃយើងនឹងអាចរំឭកបានដល់ទៅ 28មេរៀនឯណោះ។ ចំណែកឯវិធីសាស្ត្រក្នុងការត្រៀមសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតវិញ មានដូចជាមុខវិជ្ជាគណិតវិទ្យានិងមុខវិជ្ជាវិទ្យាសាស្ត្រមួយចំនួនទៀត យើងគួរតែយកការអនុវត្តជាសំខាន់ មានន័យថា យើងគួរអនុវត្តតាមសៀវភៅលំហាត់ដែលក្រសួងបានចេញឱ្យបានច្រើន។ ចំពោះពេលវេលាល្អវិញ អាចជាចន្លោះពីម៉ោង 9 ទៅម៉ោង 11ព្រឹក ឬម៉ោង 1រសៀលជាដើមដើម្បីសាកល្បងអនុវត្តលំហាត់។ អ្វីដែលយើងអាចធ្វើបាន គឺសាកល្បងរយៈពេល 1ម៉ោងជារៀងរាល់ថ្ងៃដើម្បីអនុវត្តលំហាត់ឱ្យចប់មួយមេរៀន ឬសាកល្បងយកវិញ្ញាសាលំបាកៗមកធ្វើតេស្តសមត្ថភាពរបស់ខ្លួនឯង។ ប្រសិនបើយើងអាចអនុវត្តបានល្អ នោះយើងនឹងផ្សាំុខ្លួនបានល្អជាមួយនឹងការប្រឡង ហើយពេលប្រឡងជាក់ស្តែងយើងអាចនឹងធ្វើដោយមិនសូវមានភាពថ្លោះធ្លោយ ព្រោះយើងអនុវត្តបានច្រើន។ ជារួមរយៈពេលជាង 20ថ្ងៃ មិនយឺតពេលពេកទេសម្រាប់ការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យតែយើងតាំងចិត្ត និងដឹងខ្លួនថា ធ្វេសប្រហែសហើយខិតខំអាចនឹងធ្វើឱ្យយើងទទួលបានលទ្ធផលវិជ្ជមាន ប្រសើរជាងមិនបានធ្វើអ្វីសោះ។ 2. ដំណាក់កាលនៃការរឹតបន្តឹងនេះ សិស្សជាច្រើនអាចនឹងមានការភ័យខ្លាច ឬព្រួយបារម្ភជាដើម។ តើលោកស្រីសាស្ត្រាចារ្យមានវិធីសាស្រ្ត្រអ្វីដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់សិស្ស? សូមប្អូនៗចងចាំថា ថ្ងៃទី19 ខែសីហា មិនមែនជាថ្ងៃអវសាននៃពិភពលោកនោះទេ ហេតុនេះកុំព្រួយបារម្ភខ្លាំងពេក។ អ្វីដែលគួរធ្វើ គឺដូចបញ្ជាក់ខាងលើថាគួរត្រៀមខ្លួនបំពេញលក្ខខណ្ឌទម្រង់ថា តើយើងបានបញ្ចប់ ឬមានលក្ខខណ្ឌគ្រប់គ្រាន់ហើយឬនៅសម្រាប់ការប្រឡង។ ប្អូនៗត្រូវចាំថា អ្នកជាប់ក៏ដោយ អ្នកធ្លាក់ក៏ដោយ គឺត្រូវបញ្ចប់ដោយកម្រិតត្រឹមតែ 6អក្សរពី A ដល់ F នេះទេ ហើយម្យ៉ាងការជាប់ ឬធ្លាក់ក៏មិនមែនកំណត់វាសនាពេញមួយជីវិតដែរ ហេតុនេះកុំបារម្ភហួសហេតុដែលនាំឱ្យប៉ះពាល់ដល់ការបញ្ចេញសមត្ថភាពរបស់យើង។ ម្យ៉ាងវិញទៀត មិនថាលទ្ធផលបែបណាក៏ដោយសូមត្រៀមចិត្តទទួលយក កុំអស់សង្ឃឹម មិនថាអ្នកជាប់ ឬអ្នកធ្លាក់នោះទេ សុទ្ធតែមានផ្លូវទៅមុខដូចគ្នាសម្រាប់ស្វែងរកភាពជោគជ័យក្នុងជីវិត។ អ្នកជាប់គាត់ក៏ត្រូវបន្តដំណើរសម្រាប់អភិវឌ្ឍន៍អាជីពការងាររបស់គាត់បន្តទៀត មិនមែនបញ្ចប់ត្រឹមចប់ជាប់បាក់ឌុបនេះទេ ហើយអ្នកមិនទាន់ចប់ក៏អាចមានជម្រើសច្រើនដោយការសិក្សាម្តងទៀត រៀនជំនាញវិជ្ជាជីវៈ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងបាន។ ហេតុនេះគ្មានមូលហេតុអ្វីដែលត្រូវព្រួយបារម្ភខ្លាំងពេកនោះទេ សូមទុកកម្លាំងដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចការប្រឡងដ៏សំខាន់នេះ កុំរវល់តែព្រួយបារម្ភខ្លាំងពេក។
نمایش همه...
3. តើសាកលវិទ្យាល័យបៀលប្រាយ បានជួយអ្វីខ្លះដល់សិស្សានុសិស្សក្នុងដំណាក់កាលមុនប្រឡង និងដំណាក់កាលក្រោយប្រឡង? សាកលវិទ្យាល័យបៀលប្រាយយើងស្វាគមន៍សម្រាប់សិស្សានុសិស្សដែលមានបំណងចង់ស្វែងរកការប្រឹក្សា ឬចង់ស្វែងរកកន្លែងដើម្បីជួបជុំសិក្សា។ យើងផ្តល់ជូនសិស្សនូវទីកន្លែងសម្រាប់រៀនមុនពេលប្រឡង ដូចជានៅក្នុងបណ្ណាល័យ ឬបន្ទប់រៀនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សិស្សានុសិស្ស។ ក្រៅពីនេះ ក្រោយពេលប្រឡងចប់ គាត់អាចស្វែងរកការប្រឹក្សាពីអាជីព ឬពីចំណុចសំខាន់ៗដែលគាត់គួរត្រៀមខ្លួនសម្រាប់សិក្សាបន្តនៅមហាវិទ្យាល័យ ឬសម្រាប់អាជីពការងារសម្រាប់ជិវិតក៏បាន។ 4. តើលោកស្រីសាស្ត្រាចារ្យ មានមតិយោបល់យ៉ាងណាចំពោះសិស្សានុសិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ? ខ្ញុំគ្មានយោបល់អ្វីច្រើនទេ មានតែជូនពរឱ្យប្អូនៗជោគជ័យក្នុងការប្រឡង ហើយត្រូវត្រៀមខ្លួនឱ្យបានល្អនៅរយៈពេល 2ថ្ងៃមុនពេលប្រឡង ព្រោះយើងបានខំច្រើនមកហើយ សូមទុកពេលនេះដើម្បីសម្រាកឱ្យបានល្អ។ សូមថែរក្សាសុខភាព និងកុំភ្លេចពីលក្ខខណ្ឌប្រឡង ក៏ដូចជាសម្ភារដែលគេអនុញ្ញាតសម្រាប់ការប្រឡង ឬសម្ភារដែលចាំបាច់សម្រាប់ការប្រឡង៕ តាមការដកស្រង់ចេញពី Google By : #seakheng_ @seakheng_Share
نمایش همه...
មុនថ្ងៃប្រឡងមកដល់! បទពាក្យ៧ តាមឿងយាយម៉ៅកូនចៅស្នើ ព្រះអង្គដងកើល្បីស័ក្តិសិទ្ធ ដំបងក្រញួងលោកមានឫទ្ធិ យាយយ៉ាតយោងយឹតកូនចៅផង។ សូមបន្ទន់ចិត្តគ្រូបន្ទុក ជួយដាក់ស្នេហ៍មុខពេលប្រឡង សំណៅចម្លើយមួរខ្ចប់ចង ជួយលាក់ខ្ញុំផងក្រែងគ្រូដឹង។ សូមពេលប្រឡងឆ្លងឈ្លាសឆ្លាត ជួបអប្បមាទស្លូតមិនខឹង បង្ហើបចម្លើយឲ្យខ្ញុំដឹង បើបានប៉ុណ្ណឹងអស់ចិត្តហើយ។ បន់ស្រន់គ្រាន់តែបង្អន់ខ្លាច ជាក់ស្តែងមិនអាចជួយអ្វីឡើយ បើប្រឹងរៀនខ្លាំងមិនកន្តើយ ប្រឡងជាប់ហើយប្អូនស្រីប្រុស។ មានសមាធិពេលប្រឡង កុំពឹងចម្លងគេក្រែងខុស វិជ្ជាយើងប្រឹងដឹងដាក់ដុះ ជឿខ្លួនឯងចុះចេះជាក់ជាប់។ តាមការដកស្រង់ចេញពី Google By : #seakheng_ @seakheng_Share
نمایش همه...
Photo unavailableShow in Telegram
សម្រាប់បងៗចង់បានវិញ្ញាសារត្រៀមប្រឡងឌីប្លូមអាចចូលមើល page នេះបាន❤️✨
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.