នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ
📈 تحلیل کانال تلگرام នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ
کانال នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ (@ddc_gda_moi) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 11 999 مشترک است و جایگاه 4 311 را در دسته سیاست و رتبه 460 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 999 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 16 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 73 و در ۲۴ ساعت گذشته برابر 4 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 20.61% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 14.09% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 473 بازدید دریافت میکند. در اولین روز معمولاً 1 691 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 8 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 17 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 17 سپتامبر | +2 | |||
| 16 سپتامبر | +6 | |||
| 15 سپتامبر | +3 | |||
| 14 سپتامبر | +9 | |||
| 13 سپتامبر | +2 | |||
| 12 سپتامبر | +13 | |||
| 11 سپتامبر | +29 | |||
| 10 سپتامبر | 0 | |||
| 09 سپتامبر | +3 | |||
| 08 سپتامبر | 0 | |||
| 07 سپتامبر | +4 | |||
| 06 سپتامبر | 0 | |||
| 05 سپتامبر | +1 | |||
| 04 سپتامبر | 0 | |||
| 03 سپتامبر | +9 | |||
| 02 سپتامبر | +3 | |||
| 01 سپتامبر | 0 |
| 2 | កាលពីថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
——————————————————————
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ លើទូរស័ព្ទដៃ និងកុំព្យូទ័រ ដល់មន្ត្រីថ្នាក់ជាតិ មន្ត្រីថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ (Raffles Hotel Le Royal Phnom Penh) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្ត តំណាងយូនីសេហ្វ ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ១០៧រូប ស្រ្តី៥៤រូប។ ជាមួយគ្នានេះដែរសមាសភាពដែលចូលរួមតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៨៥៥រូប មកពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។
គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះមានការគាំទ្របច្ចេកទេសពីអង្គការយូនីសេហ្វ និងអង្គការមូលនិធិអាស៊ី។
https://t.me/ddc_gda_moi | 1 832 |
| 3 | بدون متن... | 1 661 |
| 4 | ការផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោយជាតិនៅក្នុងកា.pdf | 2 116 |
| 5 | សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖ | 1 900 |
| 6 | ការកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
១-កំហុសទិន្នន័យដែលអាចកែតម្រូវ
ករណីដែលអាចកែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្របតាម ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានកំណត់ដូចខាងក្រោម៖
ក- កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវ បានកែតម្រូវរួច ស្របតាមបញ្ញត្តិនៃផ្នែកទី១០ (ការកែបញ្ជីអត្រានុកូលដ្ឋាន) នៃជំពូកទី២ (ការចុះបញ្ជី អត្រានុកូលដ្ឋាន)។
ខ- កែតម្រូវទិន្នន័យក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមបញ្ជីអត្រានុកូលដ្ឋាន ករណីបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានការកត់ត្រាខុសពីបញ្ជីអត្រានុកូលដ្ឋាន។
គ- ជនដែលទទួលបានសញ្ជាតិខ្មែរ ហើយមិនបានចុះបញ្ជីអត្រានុកូលដ្ឋាន អាចស្នើសុំកែតម្រូវទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយផ្អែកលើព័ត៌មានក្នុងព្រះរាជក្រឹត្យ ស្ដីពីការចូលសញ្ជាតិរបស់ខ្លួន។
ក្នុងករណីដែលទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានពុំមានកំហុស ប៉ុន្តែទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានកំហុសបច្ចេកទេស នោះការកែតម្រូវបានត្រូវកំណត់ដូចខាងក្រោម
ក- កំហុសបច្ចេកទេសដោយការវាយបញ្ចូលទិន្នន័យខុសចូលទៅក្នុងប្រព័ន្ធ ដូចជាកំហុសឆ្គងអក្ខរាវិរុទ្ធលើ៖
- គោត្តនាមនិង/ឬនាម (អក្សរខ្មែរ និង/ឬអក្សរឡាតាំង)
- ថ្ងៃខែឆ្នាំកំណើត
- ភេទ
- ទីកន្លែងកំណើត និង/ឬ
- អាសយដ្ឋាន។
ខ- កំហុសបច្ចេកទេសផ្សេងទៀត រួមទាំងការបំពេញបែបបទលើពាក្យស្នើសុំផ្ដល់មានការភាន់ច្រឡំ ឬ មិនច្បាស់លាស់ ឬខុសទៅនឹងឯកសារយោង ដែលបានភ្ជាប់មកជាមួយ សំដៅសម្រេចឱ្យបានបុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
២-បែបបទ និងនីតិវិធីនៃការកែតម្រូវទិន្នន័យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានកំហុសទិន្នន័យ អាចដាក់ពាក្យស្នើសុំ កែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលក្នុងបញ្ជី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន ដោយត្រូវបំពេញពាក្យ
ស្នើសុំកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសលាកបត្រស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយត្រូវភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖
ក- ករណីការកែតម្រូវទិន្នន័យ ដោយសារកំហុសបច្ចេកទេស
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬព្រះរាជក្រឹត្យស្តីពីការចូល សញ្ជាតិខ្មែរ មានបញ្ជាក់នីត្យានុកូលកម្ម និង
-ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ)។
ខ- ករណីការកែតម្រូវទិន្នន័យ តាមការចែងកំណត់ក្នុងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម
សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតនិងឬសេចក្តីសម្រេចជាស្ថាពរ របស់តុលាការ និង/ឬសេចក្តីសម្រេចរបស់មន្ត្រីអត្រានុកូលដ្ឋាន នឹងព្រះរាជក្រឹត្យស្តីពីការផ្តល់ សញ្ជាតិខ្មែរ មានបញ្ជាក់នីត្យានុកូលកម្ម
-ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់នីត្យានុកូលកម្ម ឬលិខិតបញ្ជាក់ទីលំនៅ)
- ឯកសារសម្អាងផ្សេងទៀត (ប្រសិនបើមាន)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
#ប្រភពពីឧត្តមសេនីយ៍ឯកសាយម៉េងឈាង | 3 306 |
| 7 | «យុវជនរឹងមាំ ប្រទេសជាតិរីកចម្រើន»
តើយុវជនបានយល់ដឹងពីសិទ្ធិរបស់ខ្លួន និងចូលរួមយ៉ាងដូចម្តេចខ្លះក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងការរៀបចំនិងការអនុវត្តគម្រោងថវិការបស់រដ្ឋបាលឃុំ សង្កាត់ដោយរបៀបណា?
សៀវភៅណែនាំខាងក្រោមជាច្រកទ្វាដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងយុវជន ក្នុងនាមជាភ្នាក់ងារដ៏មុតស្រួចក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមរយៈការសិក្សាស្វែងយល់ពីសិទ្ធិរបស់ខ្លួន ការយល់ដឹងអំពីរដ្ឋបាលឃុំ សង្កាត់ រួមមាន រចនាសម្ព័ន្ធ តួនាទីនិងភារកិច្ច ការៀបចំផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល ព្រមទាំងការអនុម័តថវិការបស់រដ្ឋបានឃុំ សង្កាត់។
សៀវភៅណែនាំសម្រាប់យុវជនស្តីពីការលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ សង្កាត់ | 3 807 |
| 8 | #សៀវភៅណែនាំសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ស្តីពីការលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលនិងថវិកានៃរដ្ឋបាលឃុំសង្កាត់។
----
សៀវភៅណែនាំនេះជាឯកសារជំនួយស្មារតីសម្រាប់ជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀតចំពោះយុវជនកម្ពុជា ដើម្បីលើកកម្ពស់និងជំរុញយុវជនឱ្យចូលរួមអភិវឌ្ឍឃុំ សង្កាត់ តាមរយៈដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិកានៃរដ្ឋបាលឃុំ សង្កាត់។ ខ្លឹមសារនៃសៀវភៅណែនាំនេះមានលក្ខណៈសមស្របដែលបានផ្ដោតតែទៅលើឃុំនិងយុវជនជាមួយនិងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិកានៃរដ្ឋបាលឃុំ សង្កាត់ប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់នឹងប្រើសៀវភៅណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបើកឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាព សម្លេង និងគំនិតច្នៃប្រឌិតក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ពួកគេប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ | 8 146 |
| 9 | https://www.facebook.com/share/v/1Ei5yereZy/ | 4 385 |
| 10 | ផ្សារភ្ជាប់នឹងកម្មវិធីសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្ដីណែនាំអំពីការជ្រើសរើសតំណាងយុវជនចូលរួមជាសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងគោលបំណងឱ្យជំរុញការចូលរួមពីយុវជនដែលជាចលករសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
ជារួម ការចូលរួមរបស់យុវជនក្នុង គ.ក.ន.ក. ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត បរិយាប័ន្ន និងគ្មានការរើសអើង ព្រមទាំងធានាថាយុវជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តចូលរួមធ្វើជាតំណាងក្នុង គ.ក.ន.ក.។ | 5 287 |
| 11 | ពិធីបំពាក់មេដាយជូនមេឃុំ ចៅសង្កាត់ ដែលដឹកនាំរដ្ឋបាលឃុំ សង្កាត់ចំនួន៥អាណត្តិជាប់គ្នា និងមានស្នាដៃក្នុងការបំពេញកិច្ចការបម្រើផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ | 3 140 |
| 12 | بدون متن... | 2 600 |
| 13 | بدون متن... | 1 935 |
| 14 | ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ | 2 305 |
| 15 | ប្រសាសន៍ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រយង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងកិច្ចពិភាក្សា(Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាល ឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) | 2 684 |
| 16 | https://fb.watch/Jv96B-GwHr/ | 2 885 |
| 17 | ក្នុងកម្មវិធីសន្និបាតបូកសរុបសមិទ្ធផលក្រុមការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រយង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចូលជាវាគ្មិនក្នុងកិច្ចពិភាក្សា(Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាល ឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) | 2 802 |
| 18 | ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ថ្ងៃទី១នៃកម្មវិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
របៀបវារៈថ្ងៃទី១៖
- ការបញ្ចាំងវីដេអូស្តីពី សមិទ្ធផលលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់
- សុន្ទរកថាបើកអង្គសន្និបាតដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- របាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
- មតិចំណាប់អារម្មណ៍របស់ លោកស្រីបណ្ឌិត Maha Damaj នាយិកាអង្គការយូនីសេហ្វប្រចាំកម្ពុជា
- បទអន្តរាគមន៍ស្តីពី តួនាទីរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានលើការងារគាំទ្រដល់សមាជិកក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
- បទបង្ហាញស្តីពី បទពិសោធក្នុងការអនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយលោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
- បទបង្ហាញស្តីពី បទពិសោធក្នុងការអនុវត្តការងារផ្ដល់សេវាសង្គម និងអនាម័យបរិស្ថាន ដោយ លោក ទិន ទី មេឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប
- បទបង្ហាញស្តីពី បទពិសោធក្នុងការអនុវត្តការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយ លោកស្រី ស៊ុំ កល្យាណ មេឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល
- បទបង្ហាញស្តីពី ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដោយ លោក ផន ចាន់រិទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បទបង្ហាញស្តីពី ការបញ្រ្ជាបយេនឌ័រនៅថ្នាក់ឃុំ សង្កាត់ ដោយ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី
- បទបង្ហាញស្តីពី អភិបាលកិច្ចឃុំ សង្កាត់តាមទិន្នន័យអង្កេត៖ សមត្ថភាព ការចូលរួម គណនេយ្យភាព និងការផ្តល់សេវា ដោយ លោកបណ្ឌិត ខាត់ ប៊ុនថន អ្នកស្រាវជ្រាវ មជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)
- កិច្ចពិភាក្សារបស់វាគ្មិន (Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាល ឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) | 2 694 |
| 19 | بدون متن... | 2 305 |
| 20 | بدون متن... | 2 711 |
