9 192
مشترکین
+424 ساعت
-257 روز
-9130 روز
آرشیو پست ها
9 192
អ្នកបើកបរគំរូ - ពៅ វ៉ានឌី 🧡
សូមអរគុណយ៉ាងជ្រាលជ្រៅដល់ បង ពៅ វ៉ានឌី ចំពោះភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ ដែលបានប្រគល់ប្រាក់ជូនអតិថិជនវិញ ក្រោយពីមានការវេរប្រាក់ច្រឡំ ។
អរគុណបងប្រុសសម្រាប់ការបង្កើតស្នាមញញឹម និងអំពើល្អក្នុងសង្គមយើង!
9 192
+9
🧡🛺 សកម្មភាពថ្ងៃទី 2 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ ពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ! 🥳 សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន!🎁✨
⚠️ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ! មកជួបគ្នានៅថ្ងៃទី 24 កក្កដានេះទាំងអស់គ្នាណា! 🥳✨
📍 ទីតាំង ក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល
*បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូអ្នកបើកបរ PassApp*
9 192
+9
🧡🛺 សកម្មភាពថ្ងៃទី 1 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ បានចាប់ផ្ដើមយ៉ាងរលូន!សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមយ៉ាងច្រើនកុះករ!🙏
✨ រួសរាន់ឡើង! នៅសល់តែ ២ ថ្ងៃទៀតទេ!កុំភ្លេចអញ្ជើញមកចូលរួមនៅថ្ងៃទី 23 និង 24 ខែកក្កដា!
📍 ទីតាំងក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល
*បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូបើកបរ PassApp*
9 192
📢 ដំណឹងពិសេស! 🤩 ចាប់ពីថ្ងៃ២២ កក្កដានេះ មានតែ ៤០០០ រៀល ក្នុងកាបូបទី២ ក៏ដកចេញបានដែរ!✨
PassApp បន្តផ្តល់ជូនភាពងាយស្រួលកាន់តែប្រសើរជាងមុន សម្រាប់បងៗដៃគូបើកបរទាំងអស់!
ឥឡូវនេះ បងៗអាចធ្វើការដកប្រាក់ចំណូលចេញពីកាបូបទី ២ របស់ PassApp ទៅកាន់ គណនី ABA និង Wing របស់បងៗបានភ្លាមៗ ទោះបីជាមានទឹកប្រាក់ត្រឹម ៤០០០ រៀល ក៏ដោយ។ ចុចដកភ្លាម ចូលភ្លែត ងាយស្រួលគ្រប់គ្រងសាច់ប្រាក់បានរហ័សទាន់ចិត្ត ដោយគ្មានការរង់ចាំយូរ។
👉 ចំណាំ៖ ការកំណត់ទឹកប្រាក់អប្បបរមាត្រឹម ៤០០០ រៀល នេះ ផ្តល់ជូនសម្រាប់ការដកប្រាក់តាមរយៈធនាគារ ABA និង Wing តែប៉ុណ្ណោះ។
9 192
🚨ពិនិត្យកង់បីហ្វ្រី ញុំអាហារហ្រ្វី រួមទាំងទទួលបានកាដូជាច្រើនទៀត!
🛺🎁 PassApp x TVS ត្រលប់មកវិញហើយ! មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ ឲ្យតែជាដៃគូបើកបរ PassApp អាចមកឆែកពិនិត្យដោយឥតគិតថ្លៃ!
📅 ចាប់ពីថ្ងៃទី 22-24 កក្កដា 2026
⏰ ពីម៉ោង 09 ព្រឹក ដល់ម៉ោង 04 រសៀល
📍ទីតាំង ក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
⚠️ មានតែ 3 ថ្ងៃប៉ុណ្ណោះ!ប្រយ័ត្នខកខានកម្មវិធីពិសេស!🧡
#ដៃគូបើកបរPassApp #PassAppDriver #TVSCambodia #DriverCare
9 192
🚨 ឆែកពិនិត្យកង់បី ហ្វ្រី! ញ៉ាំ ហ្វ្រី! ហើយទទួលបានកាដូជាច្រើនទៀត!
PassApp សហការជាមួយ TVS ម្ដងទៀតដើម្បីផ្ដល់ជូនការឆែកពិនិត្យកង់បីដោយឥតគិតថ្លៃ។ មិនថាកង់បីម៉ូដែលណាក៏ដោយ ក៏អាចមកឆែកបានទាំងអស់ឲ្យតែជាដៃគូអ្នកបើកបររបស់PassApp និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
🔧 ឆែកពិនិត្យម៉ូតូកង់បីដោយឥតគិតថ្លៃ
🍽 អាហារ និងភេសជ្ជៈឥតគិតថ្លៃ
🎁 កាដូអនុស្សាវរីយ៍ពី PassApp និង TVS
💡 ការណែនាំអំពីការថែទាំយានយន្តឲ្យបានត្រឹមត្រូវ
📍ទីតាំង៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
📅 កាលបរិច្ឆេទ៖ ថ្ងៃទី 22, 23 និង 24 ខែកក្កដា ឆ្នាំ ២០២៦
⏱️ ម៉ោង៖ 09:00 ព្រឹក ដល់ 04:00 រសៀល
⚠️កម្មវិធីមានត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ ព្រមទាំងកាដូចំនួនមានកំណត់! មកមុន បានមុន!
9 192
សកម្មភាពប្រគល់បណ្ណបើកបរទៅកាន់ដៃគូបើកបរដែលបានបញ្ចប់ការចូលរួមប្រឡងដោយជោគជ័យ
សូមគោរពថ្លែងអំណរគុណដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ចូលរួមដោយ ក្រុមហ៊ុនផាសអ៊ែប និងបងៗដៃគូបើកបរដើម្បីរួមគ្នាសម្រេចគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ បង្កើនសុវត្ថិភាពលើដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
#PassApp #PassAppCambodia #DriverLicense #MinistryofPublicWorksandTransport #ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍6
9 192
💰ថវិកាជំនួយ 4,600,000៛ ជូនលោកពូ យ៉ឺម យូន ក្រោយបាត់រ៉ឺម៉កកង់បី
ក្រោយទទួលបានព័ត៌មានអំពីករណីបាត់រ៉ឺម៉កកង់បីរបស់លោកពូ យ៉ឺម យូន ក្រុមហ៊ុន ផាសអ៊ែប បានជួបផ្ទាល់ ស្តាប់ព័ត៌មានលម្អិត សហការជាមួយសមត្ថកិច្ច និងផ្តល់ថវិកាជំនួយ 4,600,000៛ ដើម្បីជួយសម្រាលបន្ទុក និងផ្តល់កម្លាំងចិត្តឱ្យលោកពូបន្តដំណើរទៅមុខ។
📽សូមទស្សនាវីដេអូ ដើម្បីស្តាប់រឿងរ៉ាវ និងសារថ្លែងអំណរគុណពីលោកពូ។
🤝ផាសអ៊ែប បន្តឈរជាមួយដៃគូអ្នកបើកបរគ្រប់កាលៈទេសៈ។
#PassApp #PassAppCambodia #PassApp
9 192
សារជូនដំណឹងដល់បងៗ សូមមានការប្រុងប្រយ័ត្ន ⚠️
ប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 10 - 12 ខែកក្កដានេះ ព្យុះទី 9 ឈ្មោះ បាវី (T2609 Bavi) នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា ដែលអាចបណ្តាលឱ្យមានខ្យល់បក់ខ្លាំង និងខ្យល់កន្រ្តាក់ ស្ទើរទូទាំងប្រទេសជាពិសេសនៅលើខេត្ត កោះកុង ព្រះសីហនុ កំពត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិសាត់ កំពង់ធំ និងរាជធានីភ្នំពេញ។ សូមបងៗដៃគូបើកបរ PassApp ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ 🙏
9 192
+4
ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីបាត់រ៉ឺម៉កកង់បីរបស់លោកពូ យ៉ឺម យូន ក្រុមហ៊ុន ផាស់អ៊ែប បានអញ្ជើញលោកពូមកកាន់ការិយាល័យ ដើម្បីស្តាប់ព័ត៌មានលម្អិត និងប្រមូលភស្តុតាងពាក់ព័ន្ធ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងដែលអាចជួយដល់ការស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធ និងស្វែងរករ៉ឺម៉កដែលបានបាត់។
ដោយយល់ឃើញពីផលប៉ះពាល់ដល់ជីវភាពរបស់លោកពូ ក្រុមហ៊ុនបានផ្តល់ថវិកា និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុងរយៈពេលខ្លី ខណៈដែលការស្រាវជ្រាវកំពុងបន្ត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ផាស់អ៊ែប សូមអំពាវនាវដល់ដៃគូបើកបរទាំងអស់ ប្រសិនបើជួបប្រទះបញ្ហា ឬមានហេតុការណ៍មិនប្រក្រតី សូមទាក់ទងមកក្រុមហ៊ុនភ្លាមៗ តាមរយៈប្រអប់សារក្នុងកម្មវិធីអ្នកបើកបរ ឬទំព័រ Facebook ផ្លូវការរបស់ ផាស់អ៊ែប ដើម្បីឱ្យក្រុមការងារអាចទទួលព័ត៌មាន និងសហការដោះស្រាយបានទាន់ពេលវេលា។ ក្រុមហ៊ុនក៏នៅតែប្តេជ្ញាពង្រឹងប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងព័ត៌មានរបស់អតិថិជន និងដៃគូបើកបរទាំងអស់ ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្ម។
ក្រុមហ៊ុន ផាស់អ៊ែប សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការផ្តល់មតិយោបល់ និងការជឿទុកចិត្តព
9 192
🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ
ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់ បងប្រុស ឈៀង សុវណ្ណា ដែលជាដៃគូបើកបររបស់យើង។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជូនចំពោះក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្រុស បានទៅកាន់សុគតិភព និងមានក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។។
🙏 ដោយក្តីអាឡោះអាល័យពីក្រុមហ៊ុន ផាសអ៊ែប 🙏
#PassApp #PassAppCambodia #RestInPeace
9 192
«យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត»
ទិដ្ឋភាពទូទៅនៃការបណ្តុះបណ្តាល និងការប្រឡងយកបណ្ណបើកបររបស់ដៃគូបើកបរម៉ូតូកង់បី ដែលរៀបចំឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការគាំទ្ររបស់ក្រុមហ៊ុន ផាសអ៊ែប។
9 192
+1
សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើផ្លូវជាតិលេខ១ មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវរណប ប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)
9 192
+5
យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តបានបញ្ចប់ដោយជោគជ័យ!
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមហ៊ុនផាសអ៊ែប បានបន្តសម្របសម្រួលដល់ដៃគូបើកបរម៉ូតូកង់បី ក្នុងការចូលរួមប្រឡងយកបណ្ណបើកបរយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2026។
កិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុនផាសអ៊ែប ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ បង្កើនសុវត្ថិភាពលើដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
#PassApp #PassAppCambodia #DriverLicense #MinistryofPublicWorksandTransport
9 192
+9
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានចូលរួមគាំទ្រយ៉ាងសកម្មក្នុង «យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» សម្រាប់ដៃគូបើកបរកង់បី 300នាក់ ក្រោមការរៀបចំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការបើកបរស្របតាមច្បាប់នៅកម្ពុជា។
9 192
ជួបគ្នាស្អែកក្នុង «យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត»
😍ផាសអ៊ែប ចូលរួមគាំទ្រក្នុង «យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» សម្រាប់ដៃគូបើកបរកង់បី 300នាក់ ក្រោមការរៀបចំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការបើកបរស្របតាមច្បាប់នៅកម្ពុជា។
📅កាលបរិច្ឆេទ៖ ថ្ងៃទី23 ខែមិថុនា ឆ្នាំ2026
⏰វេលាម៉ោង៖ 08:00 – 12:00 ថ្ងៃត្រង់
📍ទីតាំង៖ សាលប្រជុំធំជាន់ទី2 នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
📍តំណភ្ជាប់ទីតាំង៖ https://surl.li/vzrorc
9 192
កម្មវិធី គាំទ្រសុខភាពដៃគូបើកបរ ❤️
ចុះឈ្មោះជាមុន ដើម្បីទទួលបានការផ្តល់ជូនឥតគិតថ្លៃ៖
✅ ពិនិត្យសុខភាព
✅ ភេសជ្ជៈ
🗓 ថ្ងៃទី ២២ - ២៣ មិថុនា ២០២៦ (៩ព្រឹក - ៦ល្ងាច)
📍 ទីតាំង៖ Cellcard Store (រ៉ូយ៉ាល់ រេលវេ)
👉 ចុច "https://t.me/cellcard5GDriverBot" ដើម្បីចុះឈ្មោះឥឡូវនេះ!
👉 ចុច "https://youtube.com/shorts/icBNAVLx0MI" ដើម្បីមើលពីរបៀបចុះឈ្មោះ!
9 192
សាររំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត
ក្រុមការងារក្រុមហ៊ុន PassApp មានក្តីរំជួលចិត្ត និងក្តុកក្តួលជាពន់ពេក បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំថា បងប្រុស ឈួង ចាន់ ដែលជាដៃគូបើកបរដ៏សកម្មរបស់យើង បានទទួលមរណភាពកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប។
ក្នុងនាមក្រុមហ៊ុន និងតំណាងឲ្យបងប្អូនដៃគូបើកបរ PassApp ទាំងអស់ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់សមាជិកគ្រួសារ និងជាមិត្តរួមអាជីពដ៏គួរឲ្យគោរពម្នាក់។
ស្នាមញញឹម និងការខិតខំប្រឹងប្រែងរបស់បងប្រុស នឹងស្ថិតក្នុងចងចាំរបស់យើងជានិច្ច។
ក្នុងឱកាសដ៏ក្រៀមក្រំ និងអាឡោះអាល័យនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បងប្រុស ឈួង ចាន់ បានទៅកាន់សុគតិភព និងមានក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។ 🕊🙏🏻
9 192
+9
🎉 អបអរសាទរដល់ដៃគូបើកបរឆ្នើមចំនួន ៥០ នាក់ ប្រចាំខែឧសភា នៅរាជធានីភ្នំពេញ🥇
ក្រុមហ៊ុន ផាសអ៊ែប ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការរៀបចំពិធីជប់លៀង និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់បងៗដែលជាដៃគូបើកបរគំរូប្រចាំខែ ឧសភាកន្លងមកនេះ។ នេះជាពេលវេលាដ៏ពិសេស ដើម្បីកោតសរសើរ និងថ្លែងអំណរគុណដល់បងៗដែលតែងតែផ្តល់សេវាកម្មល្អ ស្នាមញញឹម និងការយកចិត្តទុកដាក់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃ។
