The Web3 Perspective
رفتن به کانال در Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
نمایش بیشتر2 884
مشترکین
+7024 ساعت
+787 روز
+9230 روز
آرشیو پست ها
2 886
តិចទៀត បើក VIP copy airdrops farming ហើយ។ នាំគ្នា ដាក់លុយមក ហើយដេកចាំយក Airdrops ទៅ។ Fee 50%។ Farm អត់បាន អត់ទទួលខុសត្រូវទេ ទៅជេរ Projects ទៅ 😎
2 886
អានេះថ្មីសំរាប់ខ្ញុំដែរ។ ខ្ញុំមិនមែន Short ដោយសារ ដឹងទីផ្សារធ្លាក់អីទេ ខ្ញុំ Short ERA ដោយសារខ្ញុំនឹងបាន Unlocked 50% ទៀតថ្ងៃទី 15th នេះ។
កាលពីវីដេអូមុនខ្ញុំធ្លាប់ពន្យល់គ្នាយើង រឿងលក់ Pre market សំរាប់កាក់ដែលមិនទាន់ TGE។
តែយើងអាចមានវិធីមួយទៀត គឺ Short កាក់នឹងក្នុងករណីវាមាន Future market។ ការធ្វើបែបនឹង វាមិនសូវ ខុសពី លក់ Pre market ទេ ព្រោះយើងត្រូវការ Collateral ដើម្បីទៅប្រើដូចគ្នា។ យើង Short 1X ហើយយកចំនួន កាក់ដែលយើងគិតថា ចង់លក់ក្នុងតំលៃ នឹង ទៅតាមការ Derisk របស់យើង។
ក្នុងករណីកាក់ ERA នេះវា TGE រួចហើយ តែយើងជាប់ Locked 50% ទៀត ចឹងមិនមានការទិញលក់ Pre market អីទៀតទេ។ បើចង់លក់មុន រឺ Derisk គឺមាន តែ Short កាក់នឹង។
ខ្ញុំ Short ពី តំលៃប្រហែល 0.55$ តែ យប់មិញ Binance បិទ Auto ដោយ ការ កំណត់ ADL (Auto deleverage) ដែលខ្ញុំក៏មិនដែលដឹងដែរ។ វាជាការ បិទ Position អ្នកដែលចំណេញច្រើន ក្នុងករណី ទីផ្សារប្រែប្រួលខ្លាំងបែបនឹង។
តែបើមើលទៅវាបិទ ក្នុងតំលៃសឹងតែ Bottom ដែរហើយ 0.29$ ដែលឥលូវ ERA ឡើងមក 0.38$ វិញហើយ។
គ្រាន់តែចែករំលែក អ្វីដែលខ្ញុំទើបតែជួបថ្មីដែរ មិនមែន មកលើកទឹកចិត្ត អោយ លេង Future អីទេ។
យ៉ាងណាក៏ខ្ញុំបាន Derisk កាក់ ERA ខ្ញុំបាន 40% នៃ Position ដែលខ្ញុំត្រូវ Unlocked ថ្ងៃ 15th នេះដែរ ទោះជាដល់ថ្ងៃនោះ តំលៃកាក់ ក្រោម 0.55$ តែខ្ញុំចំណេញពីការ Short នេះបានខ្លះដែរហើយ។
វាជាវិធីសាស្ត្រ គ្រប់គ្រង Risk របស់យើងតែប៉ុណ្ណោះ មិនមែន Trade ទេ។
2 886
19B liquidate ក្នុង រយះពេល 24 hours
Hyperliquid 10B
Bybit 4.5B
Binance report តែ 2.5B ទេ 🤔
វាមិនដែល Binance liquidate អីក៏ តិចម្លេះ។
នេះមិនទាន់រាប់ CEX, DEX តូចៗផ្សេងៗ ផង។
The biggest liquidation in crypto history ever 🥶
2 886
ពត៍មានធំបំផុត គឺ Trump ប្រកាសដាក់ពន្ធលើ ចិន 100% ចាប់ផ្តើមពីដើមខែក្រោយទៅ។
វាជាពត៍មានដែល គ្រប់គ្នាមិនបាន ត្រៀមទុក ព្រោះយើងឃើញមាមការចរចារ ដែលពន្យា 90ថ្ងៃ 2ដង ហើយ គិតថាយ៉ាងណាក៏មាន លទ្ធផល ល្អមួយចំនួន។
ពេលដែលពត៍មាន ដែលគ្រប់គ្នា មិនបាន Expected វាតែងតែប៉ះពាល់ខ្លាំងដល់ ទីផ្សារ។
មួយទៀតមួយរយះនេះ OI (Open interest) គឺឡើងដល់ ចំនុច ATH ដែលមានន័យថា មានការ Leverage ច្រើន នៅលើ ទីផ្សារ។ ចឹងពេលមាន ការ ធ្លាក់ថ្លៃខ្លាំងបែបនេះ វានឹងធ្វើអោយមាន Long liquidation ច្រើន ហើយរុញតំលៃចុះបន្ថែមកាន់តែខ្លាំង ទាញ Liquidation បន្ថែម ទាល់តែ លែងសូវមាន Liquidation ទៀត ទើប Stable មកវិញខ្លះ ហើយឡើងចុះទៅតាម ការទិញលក់ Spot Market ធម្មតា។
វាជាហានិភ័យ នៃការប្រើ Leverage។ យើងមិនមែននិយាយតែ Future trading ទេ គឺរ៉ាប់ទាំង Option, ការខ្ចីលុយ loan លើ CEX រឺ លើ Web3 ជាដើម គឺសុទ្ធតែ ហានិភ័យ។
ខ្ញុំមិនមាន Future position អីត្រូវបារម្ភ តែ ខ្ញុំមាន Loan លើ Money market ខ្លះដែរ ដែលភាគច្រើន យក BTC ជា Collateral លើ HyperEVM។ បើមិនទុកគំលាត ច្រើនទេ យប់មិញប្រហែល Liquidate អស់ដែរ បាត់ហើយ។
ចឹងហើយអោយតែការ Leverage (ខ្ចីលុយ) ទោះក្នុងទំរង់ណាក៏ដោយ សុទ្ធតែហានិភ័យ។
ចំនុចមួយទៀតរឿងថា តើវាអាចនឹង បញ្ចប់ Cycle នេះទេ? យើងចូល Bear market ហើយ?
មានចំនុចច្រើនដែល ត្រូវ ពិចារណា តែសំរាប់គំនិតខ្ញុំផ្ទាល់ ខ្ញុំគិតថា វាជា Big correction មួយនៅក្នុង Bull market តែប៉ុណ្ណោះ។ យើងអាចយកដើមខែ 04 នៅពេលដែល Trump ប្រកាស Tariff ដំបូង មកមើលបានថា ទីផ្សារចុះខ្លាំងយ៉ាងណា ហើយក្រោយមក Recovery ឡើងលឿន យ៉ាងណា នៅពេលមាន ការពន្យា។
តែបញ្ជាក់ ខ្ញុំក៏មិនច្បាស់ 100% ដែរ។ ពេលខ្លះវាអាចជា ឧកាសល្អបំផុត ដើម្បី DCA in តែវាក៏អាចជា ចំនុចចាប់ផ្តើម នៃ បញ្ហាធំណាមួយរយះពេលយូរ ក៏យើងមិនអាចដឹងច្បាស់។ ប៉ាន់ស្មានទៅតាម ការគិតរបស់យើង ហើយ ធ្វើអ្វីមួយដោយប្រុងប្រយត្ន័។
បើទិញកុំ All in, បើលក់ កុំ Panic sell ទាំងអស់ភ្លាមៗ។ គិតអោយបានច្រើនដង ហើយគិតអោយច្បាស់។
Good luck to you guys and try to not touch leverage or use it in your risk control management.
2 886
Are we sure this is Uptocber? 🤔
គ្រាន់តែ ចេញពត៍មាន Trump ចង់បន្ថែម ពន្ធលើ ចិន បន្ថែមទៀត ទីផ្សារ React negative ខ្លាំងម្លេះ។
អ្នកណាថា Bull market ស្រួល 😅។ ក្នុង Bull ក៏មាន Correction, ក្នុង Bear ក៏មាន Rally ដែរ។
ពាក្យថា ទីផ្សារ គឺវាតែងតែធ្វើអោយយើង ពិបាកសំរេចចិត្ត នឹងហើយ បើមិនចឹងគេមិនមែនហៅថា ទីផ្សារទេ។
ពេលមើលរយះពេលវែង យើងគិតដូចស្រួលណាស់។ ឧទាហរណ៍និយាយថា បើដើរដយក្រោយវិញ ទិញកាក់នេះ កាក់នោះ Hold 5ឆ្នាំ 10ឆ្នាំ……
ខ្ញុំចង់ប្រាប់ថា បើទៅវិញ ហើយមិនដឹងអនាគត យើងមិនប្រាកដថា ទិញទេ។ បើទិញ យើងមិនប្រាកដថា Hold ទេ ថាមិនត្រូវលក់ពេលខាតផង។ បើ Hold មិនប្រាកដថា Hold បាន 5ឆ្នាំ 10ឆ្នាំអីទេ។ កាក់ខ្លះទិញតែ 5mn ឃើញធ្លាក់ ក្រហម 1% នឹងភ័យចង់លក់បាត់ហើយ។
វាមិនស្រួលទេ ក្នុងការ វិនិយោគរយះពេលវែង ហើយគ្រប់គ្រង អារម្មណ៍ និង ហានិភ័យ របស់យើងអោយបានច្បាស់លាស់។ បើវាស្រួល ទៅជាអ្នកមានអស់ហើយ រួមទាំង ខ្ញុំផង។
និយាយ នេះមិនមែន ខ្ញុំធ្វើបានល្អអីទេ គឺ រំលឹកទាំងអស់គ្នា រួមទាំងខ្លួនឯង។
បើច្បាស់ថា កាក់ Hold long term កុំសូវខ្វល់ពីការ ឡើងចុះ រយះពេលខ្លី។
បើជាកាក់ ទិញសំរាប់ Take profit ខ្លីៗ ពេលមាន Profit យកខ្លះទៅ។ គ្មានអ្នកណាក្រ នឹង Take profit ទេ មានតែអ្នកដែល Hold ចំណេញច្រើន ហើយចុងក្រោយទុករហូតសល់ 0 វិញ ដូចជា Luna ជាដើម។
ចឹងបែងចែក Portfolio អោយច្បាស់ មួយណា Invest មួយណា Trade។
កុំលក់ទាំងភ័យ ហើយចូលទិញវិញពេលទីផ្សារ ឡើងខ្លាំង។
2 886
Sonic នេះជា Airdrops yapper ទីមួយដែលខ្ញុំបានឃើញនៅលើ Kaito dashboard 😅
ធ្លាប់បានពីមុនដូចជា TAC, ERA...អីគឺ Claim នៅលើ portal របស់ projects។
នៅលើ Kaito Dashboard ដែលបង្ហាញទាំងអស់គ្នាពីដើមមកគឺ សុទ្ធតែពាក្យ Eco មានន័យថាបាន ពី sKAITO និង YT sKAITO។ បើឃើញពាក្យ Yap គឺយើងបានដោយសារ ជាប់នៅលើ Leaderboard របស់ Projects ដែលអោយ Rewards ទៅលើ yapper។
ខ្ញុំចាប់ផ្តើម ស្វែងយល់ សាកល្បង ពីការ Yap នេះកាលពីដើមឆ្នាំ ហើយក៏បានចែករំលែក ទៅគ្នាយើងជាច្រើនមកហើយដែរ។ វាជួយខ្ញុំបានច្រើន គួរសម។
គិតគ្រប់ Airdrops ទាំងអស់ដែលពាក់ពន្ធនឹង Kaito នេះ ទាំង Yab, sKAITO, Launchpad ខ្ញុំគិតថា លើស 10k ហើយ។
- ERA (yapper) លក់ 3300$ ជាង នៅសល់ 50% ទៀត
- Mira (sKAITO) លក់បាន 1756$
- Falcon (sKAITO) លក់បាន 2900$ នៅសល់ 40% ទៀត
- ZKC (lanuchpad) ទិញ 1k លក់បាន 2k នៅសល់ 50% ទៀត
នៅសល់ខ្ទង់រយជាច្រើនទៀតដែលខ្ញុំធ្លាប់ ចែករំលែកកន្លងមក។
មិនបានមកអួត ទេ ព្រោះអត់មាន Group VIP សំរាប់លក់ តែចង់ប្រាប់ថា ចំណេះដឹងពិតប្រាកដ និង ការហាន Take risk (ទិញ YT, Lanuchpad) តែយើងអាចគ្រប់គ្រងបាន វាពិតជាអាចជួយយើងរកចំណូល បានពិតប្រាកដ។
ខ្ញុំរំលឹកម្តងទៀតថា ខ្ញុំចាប់ផ្តើម X Account តាំងពី មាន follower តែ 200 ជាងទេ។ និយាយលើ X ដោយមិនបានផុសចូលក្នុងនេះ ទាញយក engagement ឡើយ។ សាកល្បងធ្វើ ដោយសមត្ថភាពខ្លួនឯង មិនមែនទាន់តែមាន Group Telegram មានអ្នកស្គាល់ច្រើន ទើប ស្រួល Build X account ទេ។
2 886
Hey បាន 205 S ពី yap ទៀត 😅 កាលនុងអត់ជាប់ក្នុង Top 100 ផង ស្មានតែអត់បាន ក៏ឈប់និយាយពី Sonic ទៅ។
ដឹងចឹង និយាយច្រើនតិចប្រហែលបាន ច្រើន។
66$ ដែរ តើ
2 886
+2
យប់នេះនៅក្រៅអត់សូវមាន Internet តែត្រូវ Claim 3 Airdrops។
OKX Boost លើកនេះបានច្រើន, 2 Wallets បានប្រហែល 333$។
Falcon airdrops ដែលខ្ញុំបានពី sKAITO លើកមុន Claim 40%, 3884 FF លក់បាន 2690$។ មុននេះម៉ោង 7pm Claim បាន 20% ទៀត, 1942 FF លក់បានប្រហែល 254$ ដោយសារកាក់ធ្លាក់ថ្លៃខ្លាំងហើយ។
នៅសល់ 40% ទៀត សំរាប់ខែ 11 និង ខែ 12។
2 886
+1
Campaign លើកនេះចាត់ទុកថា គ្រាន់បើ។ បើយើង Farm ពីដំបូងមកខាត មកដល់ឥលូវនេះគឺ អាចរួចខ្លួន រឺ ចំណេញខ្លះវិញហើយ។
បញ្ហានៅត្រង់ថា តើ អាចនឹងមាន Campaign ធំៗ បែបនេះ ច្រើនទៀត រឺ អត់? ព្រោះភាគច្រើន ឃើញ Rewards pool តិចៗ ចឹង Claim បានតែ 10$ អី មិនរួច Fee ទេ។
ខ្ញុំនៅបន្តធ្វើធម្មតា ទាំង Alpha និង OKX boost ព្រោះគិតថា យើងនឹងមាន ឧកាស មួយចំនួនទៀត ក្នុង Bull market នេះ ដែលនៅសល់ Projects ធំៗ ជាច្រើនទៀត មិនទាន់ TGE ចឹងហើយ ការ Farm CEX program ទាំងនេះ អាចជាផ្នែកមួយ ជួយអោយយើងបាន Airdrops ទាំងនោះ។
គ្រាន់តែវាមិនមែន ស្រួលចំណេញពេកទេ ជាពិសេស OKX boost។ បើចង់ចាប់ផ្តើម សាកល្បង ខ្ញុំនៅតែណែនាំ អោយសាក Alpha សិន។ បើមានទុន និង យល់ពីអ្វីដែលខ្លួនធ្វើ អានឹងធ្វើទាំងអស់ទៅ។
- Farm web3 onchain
- Talk about projects on X
- Farm Alpha and Booster if possible
- Farm OKX boost
That what we can do to maximize the rewards for now. Some lose, Some win but overall still good risk/rewards to try.
2 886
+3
Buildpad នឹងចាប់ផ្តើមលក់កាក់ MMT របស់ Momentum DEX ដែលខ្ញុំធ្លាប់ចែករំលែកពីការ Farm airdrops មកច្រើនដែរហើយ។
- តំលៃលក់មាន 2 tiers
. 250M FDV សំរាប់អ្នក មាន LP 3000$ ឡើង ក្នុង កម្មវិធី Hold campaign របស់ Buidlpad។ ទាំងអស់គ្នា ត្រូវ Add Sui wallet ចូល Profile buidlpad ហើយ ចូលទៅ Hold campaign នឹង Click add LP ពី buidlpad ទៅ។ បើមាន LP លើ Mementum ហើយ មិនដែលធ្វើបែបនឹងទេ ត្រូវ Remove LP ហើយ Add ម្តងទៀត តាម Hold campaign នឹង។
នៅក្នុងនឹងគេនឹងបញ្ជាក់ថា LP ណាខ្លះដែល Eligible ហើយត្រូវមានតិចបំផុត 3000$ ដែរ ទើបយើងជាប់ក្នុង Tier ទី 1 នេះ។
. 350M FDV សំរាប់អ្នកទិញទូទៅធម្មតា។
- ចាប់ផ្តើម KYC និង Subscription ថ្ងៃ 22th គេនឹង Review ថាអ្នកណាខ្លះអាចទិញបាន។ បើយើង Eligible ចាប់ផ្តើម Contribute ទុនថ្ងៃ 28th។
សំរាប់ User ទូទៅ អាច Deposit បានពី 50$ ទៅ 2000$។ មានករណីពិសេស មួយចំនួនសំរាប់ អ្នកដែលមាន Tier ក្នុង Momentum រឺ មាន LP ក្នុង HOLD campaign ច្រើន ដែលអាច Deposit បានច្រើន។
- មានកម្មវិធី Priority allocation សំរាប់អ្នកដែល និយាយពី Momentum លើ X បានល្អ ហើយ Submit និង មាន ការ Approve ពី team។
បញ្ជាក់យើង ដាក់លុយចូលមិនប្រាកដថាអាចទិញបានទាំងអស់ទេ គឺអាស្រ័យទៅលើ ការ Over subscription ជាក់ស្តែង។
បើតាមលទ្ធផល Projects Falcon ដែលអ្នកទិញបានចំណេញច្រើន ខ្ញុំគិតថា Sale នេះក៏នឹង Over subsciption ច្រើនដែរ ចឹង ទោះចង់ទិញ ក៏មិនប្រាកដថា អាចទិញបានច្រើនដែរ ទាល់តែចូលរួម គ្រប់ Campaign របស់គេ មើលទៅទើបសង្ឍឹមទិញបាន សមរម្យ។
More info: https://x.com/buidlpad/status/1976468711122055393
2 886
អ្នក Farm monad រកមើល Condo, កក់ Lambo, 17 pro max អី អោយហើយទៅ ប្រយត្ន័ អស់។
គ្រាន់តែ Community យើងក្នុងនេះ មិនដឹងទៅជាសេដ្ឋីប៉ុន្មាននាក់ទេ មិនទាន់រ៉ាប់ អ្នកផ្សេងៗ ផង។
តែខ្ញុំអត់បាន Farm ទេ 😰
2 886
អ្នកនៅមាន $JUP stake អាចទៅ claim ASR rewards Q3 បានហើយ។
អ្នក stake ក៏នឹងបាន Airdrop $MET ពី Meteora ខ្លះដែរ ក្នុងថ្ងៃ 23/10/2025។
Claim ASR rewards here: https://vote.jup.ag/asr
2 886
អ្នកដែលនៅប្រើ Hyperlane ក្នុង Q3 ទៅ Register airdrops ផង។
Claim បានថ្ងៃ 22th។
https://claim.hyperlane.foundation/
2 886
OKX boost XPL X launch បើកអោយ Join បានហើយ។
- Boost balance 100$
- Boost volume 64$
- Stake asset លើ Xlayer chain
ការ Stake asset លើ Xlayer គឺយើងនឹងឃើញនៅលើ X launch UI នឹងស្រាប់ មិនពិបាកទេ សំខាន់មាន ទុនលើ Xlayer។
អាច Stake 0.5 OKB រឺ 200 USDT រឺ 200 USDG។
ជំរើសស្រួលដើម្បីបាន Asset ទាំងនោះលើ Xlayer chain គឺប្រើ OKX CEX ផ្ទាល់ ដើម្បី withdraw ទៅ Xlayer។
បើចង់ប្រើ Web3 យើងអាចប្រើ Bridge នៅលើ OKX web3 wallet នឹងផ្ទាល់បាន ដែលគេមាន Support Xlayer ដែរ។
យើងអាច Unstake វិញក្រោយរយះពេល 48hours។
លក្ខណ័តិច តែអាចនឹងមានអ្នកបាន ច្រើន ចឹង Rewards ក៏មិនប្រាកដ ថា អាចបានច្រើនដែរ។ ចាំមើលជាក់ស្តែងថា អាចបាន ប៉ុន្មាន XPL ក្នុង 1pt។
2 886
Poly market ទើបតែ Raise fund បាន 2B, Valuation 9B 👀
ឥលូវគិតថា Limitless អត់ជាង Polymarket 20ដងចុះ ក៏គួរតែបាន ប្រហែល 500M FDV ដែរ។
យើងទិញតែ 75M FDV ទេ តែសំខាន់បានទិញ រឺ អត់? 😂
អ្នកបាន Limitless allocation ច្រើន ត្រៀមកក់ 17 pro max ទៅ 😅
2 886
+1
1hour ទៀតបាន OKX boost claim បាន។ កុំថា ឡើយ 10$ ទំរាំ Claim បានប្រហែល មិនបាន 5$ ផង 😔
សុំខ្លាច OKX ហើយ
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
