The Web3 Perspective
رفتن به کانال در Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
نمایش بیشتر2 860
مشترکین
+224 ساعت
-147 روز
+8030 روز
آرشیو پست ها
2 861
💳 Blockchain ទាំងអស់ដែលខ្ញុំកំពុង Farm
ខ្ញុំនឹងព្យាយាម សរសេរ ខ្លីៗ ពី Projects ដែលខ្ញុំកំពុង Farm ដោយចាប់ផ្តើមពី Blockchain ទៅ។ ថ្ងៃនេះ ខ្ញុំ និយាយបាន 6 Blockchain ហើយ។
1- Soneium Blockchain https://t.me/rtakhshare/6266
2- Ink Blockchain: https://t.me/rtakhshare/6268
3- Zero Network: https://t.me/rtakhshare/6269
4- Eclipse Blockchain: https://t.me/rtakhshare/6271
5- Sonic blockchain: https://t.me/rtakhshare/6273
6- Lisk blockchain: https://t.me/rtakhshare/6274
មាន Blockchain មួយចំនួនទៀតដែលខ្ញុំកំពុង Farm តែវា អាចថា ហួសពេលតិចដូចជា
- Linea 100% ហួសពេលហើយ ព្រោះគេជិតចេញ Airdrop នៅខែក្រោយនេះហើយ។
- Base និង Zora Launch mainnet យូរហើយ ក៏មានគេ Farm ច្រើន និង យូរមកហើយដែរ តែនៅតែមិនទាន់ច្បាស់ រឿង Airdrop ចឹងពិបាក ណែនាំអោយប្រើ សំរាប់អ្នកថ្មី។ តែ ពីរនេះ ក៏ Build លើ Superchain ដែរ ចឹងយើងប្រើខ្លះៗ ក៏ចាត់ទុកថាអាច Farm OP airdrop វគ្គក្រោយៗ។
ចំនុចសំខាន់មួយទៀតគឺខ្ញុំនៅ Active farm Layer3 ដែលតែងតែមាន Quest នៅលើ Blockchain ទាំងអស់នេះ ចឹងហើយ ខ្ញុំមិនសូវពិបាកសំរេចចិត្តទេ ព្រោះគង់តែធ្វើ Quest មាន tx លើនឹងដដែល។
ការ Farm blockchain Mainnet ច្រើនក្នុងពេលតែមួយ វាទាមទារ អោយយើងមាន ទុនសមរម្យដែរ ទើបងាយស្រួល បើមុនចឹងទេ អាចជួបបញ្ហាដូច Starknet រឺ ZKsync ដែលគេយកចិត្ត ទុកដាក់ទៅលើ Liquidity ដែលធ្វើអោយអ្នក Farm ភាគច្រើន ចុងក្រោយមិនបាន Airdrops។
ខ្ញុំផុសគឺគ្រាន់តែចង់ Update អ្វីដែលខ្ញុំកំពុងធ្វើ ក្នុងគោលបំណង ចែករំលែក សំរាប់អ្នកដែលចង់ស្វែងយលើ រឺ អ្នកដែលអាចធ្វើបាន។
កុំអោយថា ផុសតែ លទ្ធផល តែអត់ដឹងខ្ញុំធ្វើអីខ្លះ។
ពាក់ពន្ធ័នឹង Testnet រឺ Project free ខ្ញុំមាន Farm ខ្លះៗ ដែរ។ នឹង ចែករំលែក បន្តបន្ទាប់ទៀត។
2 861
💬 Farming Lisk Airdrops season 1
Season 1 នេះនៅសល់ប្រហែល 11 ថ្ងៃទៀត ក្នុងការ សន្សំ ពិន្ទុ។ ខ្ញុំមិនដឹងថា អាចបាន Airdrops ច្រើន រឺ ក៏អត់ទេ តែខ្ញុំធ្វើដោយសារ
- វាមាន Quest លើ Layer3
- វាជា Blockchain build នៅលើ Superchain របស់ Optimism ចឹងព្យាយាមប្រើ Chain ថ្មីៗ ដូចជា Ink, Soneium, Unichain រឺ Lisk នេះជាដើម ដើម្បីមានឧកាស បាន Airdrop OP ក្រោយៗ បើគេគិតទៅលើ ការប្រើ Superchain។
- Quest ខ្លះជា ប្រភេទ Social ទេ។ ហើយការប្រើទុនក៏មិនច្រើនដែរ ព្រោះ Gas fee ថោក។
1- ចូលទៅ https://portal.lisk.com/airdrop
-ដំបូងត្រូវ Verify ជាមួយ Guild
- បន្ទាប់មកដល់កន្លែង Referral អាចដាក់កូដរបស់ខ្ញុំបាន 8thmX9
- ពេលចូលដល់ Airdrop Dashboard ហើយ យើងនឹងឃើញ Quest ផ្សេងៗ ដែលយើងអាចសន្សំពិន្ទុបាន។
2- សំរាប់អ្នក ដែល Farm Layer3 ស្រាប់ចូលទៅធ្វើ Quest និង Streak ផង https://app.layer3.xyz/category/lisk?ref=rtakh.eth
2 861
💬 Farming Sonic points
ពត៍មានលំអិត ពាក់ពន្ធនឹង Sonic Airdrops ខ្ញុំនិយាយនៅក្នុងផុសចាស់នេះ https://t.me/rtakhshare/5892
ឥលូវនេះ បើយើងមិនមាន Point សោះ រឺ មិនបានធ្វើ Campaign ចាស់ៗ ខ្ញុំគិតថា វាអាចយឺតពេលតិចហើយ លុះត្រា តែយើងមាន ទុនច្រើន។
តែមួយទៀតសំរាប់អ្នកមាន FTM រឺ S រឺ អ្នកធ្លាប់ប្រើ Fantom chain ច្រើនតាំងពី 2021 មក គឺគេនឹងមាន Bonus point អោយដែរ គ្រាន់តែមិនទាន់ចេញលើ Dashboard ផ្លូវការ។ ចឹងបើយើងមានចំនុចទាំង នោះគួរតែ ចាប់ផ្តើម ដាក់ Liquidity លើ Sonic ហើយ Farm point។
1- ចូលទៅ Register point dashboard here: https://my.soniclabs.com/points
អរគុណប្រសិនបើអាចប្រើ Referral code របស់ខ្ញុំ ពេល Register “A1WVZ4”។
2- សំរាប់អ្នកមាន FTM គួរ Bridge មក Sonic ជា S វិញ ព្រោះលើ Fantom មិនបាន Point ហើយ គេក៏នឹងលេង Upgrade អីទៀតដែរ។
Bridge here: https://my.soniclabs.com/upgrade
3- សំរាប់អ្នក Hold FTM លើ CEX ឥលូវនេះគេ Convert ទៅ S អស់ហើយ។ បើចង់ Farm point ទាល់តែ Withdraw មក Wallet ហើយ Register តាមចំនុច ទី 1។
4- Mint scUSD រឺ scETH នឹងបាន Multiplier 6X។ Mint here https://my.soniclabs.com/points/earn
5- ប្រើប្រាស់ Blockchain នេះទូទៅ ដូចយើងប្រើ Chain ផ្សេងៗ ដែរ។ Liquidity ដែលនៅលើ Chain នេះនឹង សន្សំពិន្ទុហើយ។ ប្រើ S និង LSD របស់ S ដូចជា stS អីជាដើម ក៏បាន Multiplier ដែរ។
Airdrop នឹង ចេញនៅពាក់កណ្តាលឆ្នាំ ជាមួយនឹងការ Vesting។ អាចមើលផុសចាស់ តាម Link ខ្ញុំដាក់ខាងលើ ដើម្បី ដឹងលំអិត។
សំរាប់ពិន្ទុអ្នកធ្វើ Sonic quest លើ Galxe ដែល Mint NFT និង ពិន្ទុ Bonus សំរាប់អ្នកធ្លាប់ប្រើ Fantom Blockchain គេនឹង អោយតាមក្រោយ។
2 861
+1
💬Farming Eclipse grass point (ត្រូវមារប្រើទុន មិនមែន Free ទេ)
ខ្ញុំធ្លាប់និយាយពី Eclipse នៅក្នុងផុសចាស់នេះ https://t.me/rtakhshare/5314
បច្ចុប្បន្ន ឃើញ Team យកចិត្តទុកដាក់ទៅលើ Game Turbo Tap ដោយមាន Quest សំរាប់ធ្វើដើម្បីបាន Passive grass point។
ចង់លេង Game នឹងយ៉ាងហោចណាស់ ក៏ត្រូវមាន ទុននៅលើ Eclipses ដើម្បីទិញ Domain name ដែរ។
ជារួម ប្រសិនបើយើងចង់ Farm airdrops eclipse នេះ គួេតែ មាន ទុនលើ Network នឹងហើយព្យាយាម Farm grass point អោយបានច្រើនទៅ។ វាត្រូវការ Tap ដូច Notcoins ដែរ តែកុំប្រើ Auto click ព្រោះគេ Ban ច្រើនគ្នា ហើយ។
1- ដើម្បីប្រើ Eclipse បាន ត្រូវមាន Wallet ដែល Support chain នឹង។ ខ្ញុំប្រើ Backpack។ download here: https://backpack.app/
2- ចូលលេង Game Turbo Tap: https://tap.eclipse.xyz/
ដើម្បីលេងបាន ត្រូវការ Code។ អាចប្រើកូដខាងក្រោមបាន។ កូដមួយប្រើបាន តែម្នាក់ទេ។
- WyFMi8
- wPe4CZ
- g4n5Af
បន្ទាប់មកត្រូវ Bridge ETH ទៅ Eclipse: https://app.eclipse.xyz/bridge?target=instant យ៉ាងហោចណាស់ ក៏លើស 0.005 ETH ដែរ ដើម្បីទិញ Domain name និង ទុកប្រើ Gas fee។
ចូលទិញ Domain name: https://eclipse.alldomains.id/
រាល់ Click ទាំងអស់គឺ ត្រូវចាយ Fee ចឹងមុន Click បានយើងត្រូវទិញ Gas fee មុន ទៅតាម ចំនួន និង តំលៃ ដែលគេមាន។
3- បើយើងមិនមានពេល Click ច្រើនទេ តែមាន ទុន យើងទិញចំនួន Click តិច ហើយព្យាយាមធ្វើ Quest ដែល Boost passive grass point អោយច្រើនវិញ ដើម្បីឆាប់បាន point ច្រើន។
បើយើងមិនសូវមាន ទុនទេ យើងទិញចំនួន Click រៀងច្រើន ហើយរកមើល Quest ណាដែល បន្ថែម Grass per tap ដើម្បី ពេល Click បាន grass ច្រើន។
4- ពេល Farm grass point នៅលើ Eclipse នេះ ដើម្បីចំណេញគឺ Farm point project ផ្សេងៗ មួយចំនួន ទៀត ដើម្បីអាច Farm airdrop 2 ទៅ 3 projects ក្នុងពេលតែមួយ។
- Farm Invariant DEX point: https://eclipse.invariant.app/points ដោយ Swap រឺ មាន LP លើ DEX នេះ។
- Farm Astrol Money market point: https://astrol.io/?referralCode=87007 ដោយ Deposit collateral និង Borrow។
5- បើអាច ទិញលក់ NFT ខ្លះៗ នៅលើ https://scopenft.xyz/។ យើងអាចរកមើល NFT ដែលថោកៗ បើមិនចង់ចំណាយលុយច្រើន។
Eclipse នេះដឹងតែមាន Airdrops ហើយ គ្រាន់តែថា មិនដឹង ពេលណា រឺ Criteria យ៉ាងមិចខ្លះ។
រឿងមួយដែលច្បាស់គឺអ្នក Hold OG NFT ដូចជា Validator រឺ ASC NFT តែវាថ្លៃៗ ហើយ។
ចឹងអ្វីដែលយើងអាចធ្វើបានគឺ ប្រើប្រាស់ Blockchain មួយនេះ តាមលទ្ធភាព និង Farm grass point អោយបានច្រើន។ ខ្ញុំឃើញគេ បែកចែក Leaderboard សំរាប់ Overall point ផ្សេង និង Tapper ផ្សេង ចឹងមានន័យថា គេអោយតំលៃ លើអ្នមដែល Click ដែរ។ បើជំនាញ Click ព្យាយាម Click ទៅ តែមិនមែន Free ទេ គឺត្រូវការ ទុនខ្លះដែរ។
ជំរើសល្អបំផុតគឺមាន ទុនសមរម្យ ប្រើប្រាស់ ដូច Farm blockchain ផ្សេងៗ ព្រោះ Raise fund បាន 65M ច្រើនគួរសមដែរ ចឹងអាចនឹងមាន Airdrops សមរម្យដែរ មើលទៅ
2 861
+1
💬Farm Zerion XP
Zerion នេះដំបូងឡើយជា Wallet ទេ, Raise fund បាន 22.5M ដែរ។
ចុងក្រោយនេះគេ បង្កើត ZERO Blockchain ដែល Build លើ Elastic Chain របស់ ZKsync។
Wallet Zerion នេះងាយស្រួលប្រើប្រាស់លើ ទូរសព្ទ័ ជាង Wallet ផ្សេងៗ បើតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។ ភាគច្រើននៅលើ ទូរសព្ទ័ បើខ្ញុំត្រូវធ្វើ Quest ផ្សេងៗ គឺខ្ញុំប្រើ Zerion wallet។
យើងអាចចូលទៅ Claim point បាន សំរាប់អ្នកធ្លាប់ប្រើប្រាស់ Web3 កន្លងមក ទោះជាមិនធ្លាប់ ប្រើ Zerion wallet ក៏ដោយ។
1- ចូលទៅបង្កើត Wallet ដោយ Import Seed phrase នៃ Wallet ណាដែលយើងប្រើ Web3 ច្រើន https://link.zerion.io/referral?code=EO8B4FP3Z
ពេលបង្កើត ទាំងអស់គ្នា គួរប្រើ Referral code ណាមួយដើម្បីបាន Free premium access។ អរគុណបើអាចប្រើ Code របស់ខ្ញុំ EO8B4FP3Z
2- ចូលទៅឆែក XP ដែលយើងអាច Claim បាន https://app.zerion.io/rewards/claim
3- ឆែកមើល Quest ផ្សេងៗ ដែលអាចធ្វើបាន ដើម្បីបាន XP បន្ថែម https://app.zerion.io/rewards/quests
សំរាប់ Quest ភាគច្រើនគឺ Mint NFT ដែលថំណាយលុយ ហើយមិនសូវជាមាន ប្រយោជន៍ច្រើនទេ។ ទាំងអស់គ្នា រងចាំមើល Feature quest នៅលើ Home page វិញ ពេលខ្លះ Mint NFT ដូចគ្នាតែ បាន XP ច្រើនជាង។
Tips & Trick:
- XP នៃ Quest ទាំងអស់ គឺ បានកាន់តែច្រើន បើ Level កាន់តែធំ។ ដូចនេះ យល់ល្អ ប្រើ Liquidity farm point អោយបាន ឡើងផុត Level 4 សិន ចាំ Mint NFT ខ្លះៗ។ ប្រើ LP ETH-USDC លើ Reservoir បាន Bonus 3X។
- ប្រើ Zerion wallet ជាគោល អោយបានច្រើន ទោះយើងប្រើ Network ផ្សេងៗ ក៏ដោយ ព្រោះយើងនឹងបាន XP បន្ថែម រាល់ពេលយើងប្រើ Zerion wallet sign tx។
បញ្ជាក់: Farm XP blockchain មួយនេះ ទាមទារ ទុន សមរម្យ ដែរ បើចង់បាន Level លឿន។ តែផលចំណេញមួយ គឺ យើងគង់តែមាន XP ខ្លះៗ នៅលើ Wallet យើងស្រាប់ ហើយបើយើចាប់ផ្តើម ប្រើ ZERION wallet ទាំង Phone និង PC ទៀត គឺចំណេញបាន XP បន្ថែមដែរ ចឹងអាចមាន ទុន តិចតួច នៅលើ ZERO Network ក៏បាន។
2 861
💬សំរាប់ Ink blockchain ក៏ត្រូវតាមដាន Quest នៅលើ Guild ជាប្រចាំដែរ។
Campaign DeFi Training ground លើកមុន អ្នកធ្វើចប់បាន Seeker Role និង NFT Eye of the Seeker។
ឥលូវគេចូលដល់ Campaign ថ្មី The Academy ហើយ។ កុំភ្លេចចូលទៅធ្វើផង។
ប្រភេទ Role ដំបូងៗ បែបនេះ ប្រសិនបើថ្ងៃក្រោយ អាចមាន Airdrop មែន វាអាចមានប្រយោជន៍ច្រើនសំរាប់យើង ក្នុងការ បាន Bonus Allocation។
ការធ្វើ Quest ទាំងអស់នោះ មិនទាមទារ ទុនច្រើនទេ ព្រោះ Gas fee ក៏ថោកដែរ។
1- Bridge រឺ ឆែក Ecosystem ដើម្បីប្រើប្រាស់ https://inkonchain.com/dashboard
2- Do official quest on guild https://guild.xyz/inkonchain
3- ចូល Check in GM រាល់ថ្ងៃ https://gm.inkonchain.com/?to=rtakh.eth
3- បើកំពុង Farm Layer3 ចូលធ្វើ Quest និង Streak លើ Layer3 ផង https://app.layer3.xyz/category/ink?ref=rtakh.eth ref=rtakh.eth
2 861
+1
💬រំលឹកពី Soneuim Blockchain OG Role
ផុសចាស់ដែលខ្ញុំនិយាយពី ចំនុចនេះ https://t.me/rtakhshare/6184
Soneium blockchain នឹងអោយ OG Role ទៅអ្នកដែលមាន 45 Tx ឡើងនៅលើ Blockchain នេះ មុនថ្ងៃ 27/02/2025។
Gas fee ថោកទេ។ ប្រើទុនតិចតួច ក៏អាចគ្រប់ ចំនួន Tx នេះដែរ។
ដើម្បីចំណេញយើងធ្វើ Quest លើ Galxe រឺ Layer3 បន្ថែម។
1- Bridge Fund ទៅ Soneium https://superbridge.app/soneium
2- ឆែកមើល Ecosystem ដើម្បីប្រើប្រាស់ https://soneium.org/en/ecosystem/
3- Quest លើ Galxe: https://app.galxe.com/quest/Soneium/GC2UgtpsP7
4- Quest លើ Layer3: https://app.layer3.xyz/quests?ref=rtakh.eth
ដើម្បីងាយស្រួលឆែកមើលចំនួន tx យើងអាចចូលទៅ Blockchain explorer https://soneium.blockscout.com/
ហើយមើលចំនួន transaction (ដូចរូបទីពីរ) ថា លើស 45 tx ហើយ រឺ នៅ? បើលើសល្អហើយ។ បើមិនទាន់គ្រប់ ព្យាយាមធ្វើអោយគ្រប់មុនថ្ងៃ 27th។
2 861
ដូចខ្ញុំធ្លាប់ បញ្ជាក់ដែរ ថា ចំណេះដឹងប្រភេទនេះ វាមិនដូចចំណេះដឹងទូទៅ ដែលគេរៀបចំ ពីថ្នាក់ទី 1 ដល់ទី 12 ដឹងថារៀនអាណាមុន អាណាក្រោយទេ។
ជាយោបល់របស់ខ្ញុំគឺ ចាប់ផ្តើម សាកល្បង និង ព្យាយាម រៀនសូត្រ តាម Community ផ្សេងៗ និង YouTube អោយបានច្រើន។
ខ្ញុំអាចអោយយោបល់ខ្លះៗ បែបនេះ។
1- រៀន បង្កើត Account CEX និង KYC អោយបានត្រឹមត្រូវ។ មានវីដេអូច្រើនណាស់ ជាភាសាខ្មែរ លើ YouTube។ មាន Account ពីរ បី CEX ធំៗ ជារភង ល្អ ព្រោះ CEX នីមួយៗ អាច List កាក់ ផ្សេងៗ គ្នា។
2- រៀនទិញ P2P អោយបានត្រឹមត្រូវ។ រៀនពីរបៀបឆែក Merchant និង ផ្ទៀងផ្ទាត់ អោយច្បាស់លាស់ មុនពេល បាញ់លុយ។ ចំនុច នេះ ក៏មានគេបង្រៀនច្រើនដែរ នៅលើ YouTube។
3- ក្រោយពេល មាន Account និង អាចដាក់លុយចូលដោយខ្លួនឯងបាន ហើយ។ ចំនុច បន្ទាប់ គឺ រៀនស្វែងយល់ ពី Project នីមួយៗ កាក់នីមួយៗ ថាវាជា អ្វី? គួរទិញអាណា? បើតាមគំនិតខ្ញុំគឺ ចាប់ផ្តើមទិញពីកាក់ធំៗ ដូចជា BTC, ETH, SOL…. ពេលយើងទុញតិចតួច ទើបយើងកាន់តែចង់ចេះ ចង់ដឹងពីវា។ រៀនអោយយល់អ្វីទៅជា BTC, ETH និង SOL? ETH ខុស ពី SOL អីខ្លះ? BTC ខុសពី ETH យ៉ាងមិច?
រៀនតែអាបី ខាងលើនឹង យើងយល់បានច្រើនគួរសមហើយពី Blockchain, POW, POS, Gas fee…។
បញ្ជាក់ ដាក់លុយចូល រឺ ទិញកាក់ណាមួយ ជាមួយ លុយតិចបំផុត បើយើងមិនសូវយល់ដឹង កុំចង់មាន លឿនពេក វាមិនស្រួលដូចគេ អួតគ្នាទេ។
4- រៀនប្រើ Feature នៅលើ CEX អោយចេះច្រើនសិន។ Market, Limit sell/buy, Auto invest, Stake, និង ចំនុច ជាច្រើនទៀត តែបើអាចកុំទាន់ សាក Future trading ច្រើនពេក។ អា Future នឹង មិនមែនកន្លែងបានលុយទេ គឺកន្លែងអស់លុយ កុំជឿគេថា ស្រួល កុំជឿលើ Signal កុំជឿលើ Copy trade។
រៀនយល់ដឹង ចេះសមរម្យសិន ទើប យើងអាចទៅមើលអាអស់នឹង រឺ ចូលគ្រុប VIP, គ្រុប Trade ផ្សេងៗ និយាយជាមួយគេ ងាយយល់។ កុំចាប់ផ្តើមដំបូងជាមួយការ Trade។ ភាគច្រើនណាស់ គឺ អស់លុយ ចឹងយើងកុំយកខ្លួនឯង ទៅប្រៀបធៀប ករណីពិសេសមួយចំនួន។ ទិញ Meme coins ក៏ដូចគ្នា មិនខ្វះពេលទិញទេ សំខាន់យល់ដឹងច្រើនសិន ហើយចង់ទៅទិញអី ទិញទៅ។ តែយល់ពី Project ធំៗ និង ចំណេះដឹង មូលដ្ឋាន មួយចំនួន សំខាន់ជាង។
5- ក្រោយពេលយល់ពី Project ធំៗ ខ្លះៗ ហើយ ពេលយើងលឺគេ និយាយពី Project ផ្សេងៗ Project ថ្មីៗ ព្យាយាម សិក្សា បន្ថែម ចូលគ្រុប Telegram, X, Discord របស់ Project ទាំងនោះ ហើយរៀនមើលថា វាជាអ្វី? តើយើងយល់ពីវាទេ? តើវាល្អដូចគេថា ទេ? មិនមែនគ្រប់ Projects ដែលមើលទៅល្អទាំងអស់ យើងសុទ្ធតែត្រូវទិញទេ ប៉ុន្តែ យើងគួរ សិក្សា ដើម្បីមានចំណេះដឹងច្រើន និង ស្គាល់ច្រើន Projects។
6- ក្រោយពេលយល់ដឹងសមរម្យ ហើយ ចំនុចសំខាន់ដែលត្រូវតែ រៀនសូត្រ ដំណាលគ្នា គឹ សេដ្ឋកិច្ច ពិភពលោក ដែលវាប៉ះពាល់ ទៅនឹង តំលៃ របស់ Asset ឡើង រឺ ចុះ។ ចេះមើល Cycle ចេះប៉ានស្មានថា យើងនៅចំនុច ណា Bull រឺ Bear? គ្មានអ្នកណាអាចដឹងច្បាស់ 100% ទេ តែយើងរៀនកាន់តែច្រើន យើងអាចប៉ាន់ស្មាន បានភាគរយត្រឹមត្រូវខ្ពស់ដែរ។
ចំនុចនេះពិបាកបន្តិច តែសំខាន់បំផុត ដែលត្រូវតែយល់។ ភាគច្រើន គ្រប់គ្នា វិនិយោគ ខាតច្រើន ដោយសារមិនយល់ពី Cycle មិនយល់ពី ម៉ាក្រូសេដ្ឋកិច្ច និង មិនចេះ DCA in/out មិនចេះមាន Risk management អោយបានត្រឹមត្រូវ។
7- 6 ចំនុចខាងលើ អាចនិយាយបានថា យើងប្រើ តែ CEX account ក៏អាចរៀនសូត្របានដែរ មិនចាំបាច់មាន Wallet រឺ ចូលស៊ីជំរៅលើ Web3 ទេ។
បើយើងយល់ដឹងច្រើនហើយ ចង់សាក ប្រើប្រាស់ Wallet និង ស្វែងយល់ពី Web3 ចាប់ផ្តើម ម្តងបន្តិច ជាមួយការ ប្រើ CEX Web3 wallet សិនក៏បាន ព្រោះវា ងាយស្រួលជាងយើង ប្រើ Wallet ធម្មតា។
ចំនុច នៃការចាប់ផ្តើមរៀនពី Web3 នេះវាមានច្រើន និង វែងឆ្ងាយទៀត ដូចជាការ Farm airdrops អីជាដើម។ តែយ៉ាងណាក៏ដោយយើងអាច សិក្សា បណ្តើរ សាកល្បងបណ្តើរ បាន ដើម្បីឆាប់យល់ដឹង។
ពេលក្រោយចាំនិយាយត្រួសៗ ពីការប្រើ Web3 នេះ។ អត្ថបទនេះ សង្ខេបខ្លីៗ ត្រឹមនឹងសិន តែសូមបញ្ជាក់ម្តងទៀត ថា វាគ្មាន ក្បួន ខ្នាត ណាត្រឹមត្រូវទេ យើងចង់រៀនពីណា ទៅណា ក៏បាន អោយតែយើងចេះគ្រប់គ្រង លុយអោយបានច្បាស់លាស់ កុំលោភលន់ កុំប្រើលុយដែលចាំបាច់ កុំប្រើលុយច្រើនពេកទៅលើអ្វីដែលយើង មិនសូវយល់។
ត្រូវចាំថា គ្មានអីបានមកដោយស្រួលទេ វាត្រូវការ ពេលវេលា និង ចំណេះដឹងច្រើនណាស់ ទើបអាចរកចំណូល រកចំណេញបាន។
2 861
ពេលទីផ្សារ Side way បែបនេះ រយះពេលយូរ ទាំងអស់គ្នា គួរ រៀន Farm LP yields។
យើងមិនសូវមាន IL ព្រោះ range តំលៃ វានៅឡើងចុះ អាច គ្រប់គ្រងបាន។
ទំហំ Volume ក៏អាចទទួលយកបាន មិនដល់ថ្នាក់ តិចពេកដូច Bear market។
Blockchain មួយណា ក៏អាចមាន DEX ដែល Farm yields បានដែរ។ យើងមាន ទុន លើ Chain មួយណា ព្យាយាម មើល Chain មួយនឹងទៅ មិនចាំបាច់ Farm តាមគេទេ។
ព្យាយាម ប្រើ Pair ដែលយើង អាច Hold Long term ទាំងពីរបាន ឧទាហរណ៍ BTC-ETH។ Farm LP Yields ដូច Invest ដែរ, High risk high return។ yield កាន់តែខ្ពស់ ងាយនឹង មាន IL កាន់តែខ្ពស់ដែរ។
ខ្ញុំធ្លាប់និយាយពី Liquidity និង Liquidity pool នេះ លំអិត យូរដែរហើយ។ មិនមែន បង្រៀនអោយចេះទេ តែចែករំលែក ទូទៅដើម្បីអោយយល់ពីវា សិន។ យើងយល់ហើយ យើងអាច Farm ទៅតាម លទ្ធភាព និង Risk management របស់យើង។
ស្វែងយល់ពី Liquidity Pool និង Impermanent Lose
https://youtu.be/f5lVkseJqvI
ទីផ្សារ Side way យើង Farm CL(concentrate liquidity) ដោយមិនសូវ active manage វាពេក។ ទីផ្សារ ឡើង រឺ ចុះខ្លាំង យើងបាន Fee ច្រើន តែត្រូវ ឧហ្សាហ៍ឆែក Position ព្រោះអាច Out of range។
បើស្គាល់ Protocol មួយចំនួន ដែល Auto manage រឺ Auto compound ក៏កាន់តែល្អ។
2 861
+1
Mercle ជា Platform មួយដែលពី មុនធ្វើ Quest ស្រដៀន នឹង Galxe រឺ Layer3 ដែរ តែគេចង់ធ្វើ Platform ដែលអាច Verify ថាជា មនុស្ស ពិតប្រាកដ មិនមែន BOT។
ឥលូវនេះ គេ Raise community fund។ Round 1 សំរាប់ Wallet មួយចំនួន ដែល Active នៅលើ Mercle ច្រើន និង មាន Hold HOS ដែលខ្ញុំធ្លាប់ បញ្ជាក់នៅក្នុង ផុសនេះ https://t.me/rtakhshare/4287
Round 1 (Mercle Lover) អាចទិញ Ticket បាន ក្នុងតំលៃ 0.094 ETH, FDV 69.7M។
Round 2 (Public round) អោយតែធ្លាប់ប្រើ Mercle អាចចូលទិញបាន ហើយ។ Ticket តំលៃ 0.188ETH, FDV 139.4M។
100% Unlock at TGE ប្រហែល អំឡុង Q2 រឺ Early Q1។
Check your WL and buy ticket here: https://ridiculouslyunfair.mercle.ai/
More info here: https://www.mercle.ai/unfair
ខ្ញុំមិនសូវជាបានតាមដាន Projects នេះជាប់លាប់ទេ។ ហើយក៏ពិបាក ប៉ានស្មានថា Product នេះ នឹងមានតំរូវការ ខ្ពស់ រឺ ក៏អត់ដែរ។ មាន Team មួយទៀតដូចជា Human Protocol ក៏កំពុង Build ការ Verify Human ដែរ។
សំរាប់ Round 1 តំលៃក្រោម 100M FDV រៀងគ្រាន់បើតិច តែ Round 2 លើស 100M ដូចមានអារម្មណ៍ ថាថ្លៃ ដោយសារពិបាករក Projects ស្រដៀងនេះ មកប្រៀបធៀប។
ខ្ញុំអាចទិញ Round 1 បាន 10 Tickets តែប្រហែលទិញតែ 1 ticket សាកទេ។
សំរាប់អ្នកធ្លាប់ប្រើហើយមាន HOS(Hand of support) ទាំងអស់ នឹងបាន Airdrops ទៅតាម ប្រភេទដែល Hold។
គេទើបតែចេញ Product ថ្មីមួយដែលអាចអោយយើង ឆែក Reputation Onchain ដែលឆែកទៅលើ ETH, OP, Base និង ARB Chain។
អាចចូលទៅ ឆែកបាន ទាំងអស់គ្នា Free ទេ (ដូចរូបទីពីរ) https://openrep.mercle.ai
2 861
ចុម Founder Solayer លេង Meme coins ដែរ😂។
រវល់ គ្រប់គ្រង Projects ហើយ នៅឆ្លៀតខាត ដោយសារ Meme coins បានទៀត 👍
2 861
Arab មាន Sovereign wealth fund នេះយូរដែរហើយ។ នៅអាមេរិក ទើបតែចាប់ផ្តើម បង្កើត ដែល Trump គាត់ Sign EO ប៉ុន្មាន សប្តាហ៍មុន។
US Sovereigns wealth fund ក៏ត្រូវបាន គេប៉ាន់ស្មានថា នឹង ទិញ Crypto asset នៅក្នុងនោះដែរ។ វាអាចជា New liquidity សំរាប់ទីផ្សាបន្ថែម។
2 861
អ្នកមាន Level នៅលើ Jumper Exchange គេមាន Raffle Whale Shark NFT។
- Check jumper Level here: https://jumper.exchange/profile
- Do this quest to join raffle: https://app.galxe.com/quest/JumperExchange/GCDhFtp8TB
Good luck.
2 861
Paws បានបញ្ជាក់ថា នឹង Airdrops 7.5% នៃ Supply ទៅអោយ Solana Community ដែល Hold Memecoins និង ប្រើប្រាស់ DeFi App មួយចំនួន។
Allocation checker ក៏ដូចជាជិតចេញដែរ។
ចូលទៅ Verify នៅលើ Website នេះអោយហើយផង https://paws.community/app
Our 2$ airdrops coming soon
2 861
+1
ធ្វើ Voting poll ថ្ងៃមុន គឺមាន ការពិភាក្សា ជាមួយ Community ផ្សេងៗ ដែលចង់ ធ្វើ Meet up ជុំគ្នា។ ឃើញអ្នកចាប់អារម្មណ៍ ចូលរួម ច្រើនគួរសម ហើយយើងកីបាន សិក្សា ពី លទ្ធភាព ដែលរៀប ចំវាឡើងដែរ។
តែដោយសារតែខែក្រោយនេះ មានក្រុមការងារ Cambodia Blockchain Submit គាត់នឹងរៀបចំ កម្មវិធី ដែលអាចថា ស្រដៀងនឹងអ្វីដែលយើង ចង់បានដែរ ដោយ ពង្រីកការផ្សព្វផ្សាយ ពី Blockchain និង Web3។ ចឹងយើងគិតថា ជួយផ្សព្វផ្សាយ Event ខាងលើតែម្តង ដើម្បីអោយ Community ទាំងអស់បាន ដឹង រឺ ចូលរួម។
ពាក្យ Crypto រឺ Crypto Currency ត្រូវបាន សង្គមយើង មិនអោយតំលៃ យូរណាស់មកហើយ ដោយយកវាភ្ជាប់ទៅនឹងការ Trading, Network marketing, Ponzi Scheme, Scams ជាដើម។
អ្វីដែលយើងចង់ឃើញ គឺ បញ្ជ្រាប គំនិត អោយ យើងនាំគ្នា គិតពី Blockchain/Web3 អោយបានច្រើនវិញ រាល់ពេលលឺ ពាក្យ Cryptocurrency។
វាជា វិស័យមួយដែលថ្មី បច្ចេកវិទ្យាមួយដែលថ្មី ចឹងច្បាស់ណាស់ ថា មានអ្នកមិនយល់ មានអ្នកច្រលំ ហើយក៏មានការបោកប្រាស់ ច្រើនដែរ។ តែយើងមិនអាចប្រកែកបានទេថា បច្ចុប្បន្ននេះ គ្រប់ប្រទេសកំពុង តែ សិក្សា ពីវា បង្កើតច្បាប់គ្រប់គ្រង និង ទាញយកផលប្រយោជន៍ ពីវ័ស័យមួយនេះ ដូចនេះយើងក៏គួរ តែព្យាយាម ស្វែងយល់ពីវាដូចគ្នា។ យើងមិនអាចជួយ បំបាត់ការបោកប្រាស់បាន ដោយនាំគ្នាគិតថា វាខុសច្បាប់ទេ តែយើងអាចកាត់បន្ថយការបោកប្រាស់បាន ដោយ ព្យាយាមស្វែងយល់ ពីវា អោយបានច្បាស់លាស់វិញ ហើយអាចបែងចែក បានថា មួយណាល្អ មួយណាបោកប្រាស់។
ខ្ញុំមិនមែនជាក្រុមការងារ របស់ ពួកគាត់ទេ តែខ្ញុំគាំទ្រ Event បែបនេះ ហើយ Community Web3 ផ្សេងៗ មួយចំនួន ដែលទាំងអស់គ្នា ធ្លាប់ស្គាល់ ក៏បានចូលរួម ជាមួយ Event ខាងលើ ដើម្បីចែករំលែក រឺ ចូលរួមផ្សព្វផ្សាយដែរ។
- Official Facebook page: https://www.facebook.com/share/1dger2jZhS/?mibextid=wwXIfr
- Event Date: 30/03/2025
- Location: National University of Management
គេក៏កំពុងស្វែងរក Volunteers ដែរ។ ប្រសិនបើគ្នាយើង ណាចាប់អារម្មណ៍ អាច Submit ក្នុង Form នេះបាន https://forms.gle/dv9HLwC64tpmfF6p8
Hope to see many official event like this more in our country. We deserved it.
2 861
+3
💗Happy Valentine Day. Some news update for you guys.
1- Nexus ប្រកាសចេញ Nexus Layer1។ Testnet II នឹងចាប់ផ្តើមថ្ងៃទី 18th។ ខ្ញុំគិតថាអ្នកមិនធ្លាប់ធ្វើ ក៏អាចធ្វើបាន ដែរ ហើយសំរាប់អ្នកធ្វើតាំងពី Beta និង Testnet 1 មក គួរតាមដាន និង ធ្វើបន្តទៀត។
ខ្ញុំធ្លាប់និយាយពី Nexus តាំងពី Beta នៅក្នុងផុសនេះ https://t.me/rtakhshare/5393
More info: https://x.com/NexusLabs/status/1890111367023395272
2- Doodle ប្រកាស ចេញកាក់ $DOOD របស់ខ្លួនហើយ។ អាចនិយាយបានថា វាស្រដៀង នឹងកាក់ $Pengu របស់ Pudgy Penguins និង $Anime របស់ Azuki ដែរ។
Launch ដំបូងនៅលើ Solana។ បើគេធ្វើដូច $Pengu អាចសង្ឃឹម បានខ្លះ ព្រោះចែកអោយ Community ផ្សេងៗ ច្រើន តែបើដូច $Anime មិមសង្ឃឹមទេ ព្រោះភាគច្រើន Focus លើ Premium NFT collection របស់គេ។
ខ្ញុំធ្លាប់និយាយពី Doodle នេះ កាលពីចុងឆ្នាំមុន រឿង ប្រហែលអាចចេញកាក់ https://t.me/rtakhshare/5872
More info: https://x.com/doodles/status/1890082282364629239
3- Opensea ជា NFT Market បានប្រកាសពីការចេញកាក់ $Sea របស់ខ្លួនហើយ។ អាចនឹងមាន Airdrop ឆាប់ៗ តែសំរាប់តែអ្នកដែល Active ទិញ លក់ NFT លើ នឹងទេ។ អ្នកធ្លាប់ ទិញលក់ NFT Volume ច្រើនៗ លើ Opensea ប្រហែលបាន Airdrops ច្រើនហើយ។ ខ្ញុំមិនជំនាញ រឿង NFT នេះទេ ចឹងហើយ Airdrops ដែលពាក់ពន្ធនឹង NFT គឺដឹងតែអត់ហើយ 😁។
More info: https://x.com/doodles/status/1890082282364629239
4- យប់មិញម៉ោង 11pm នៅប្រទេសយើង CZ បានផុស ពីសត្វឆ្កែ របស់គាត់ ឈ្មោះ Broccoli តាមសន្យា ដែលយើងដឹងហើយថា នៅក្នុង Crypto event បែបនេះ នឹងមានអ្នកទៅ បង្កើត កាក់ Meme coins ឈ្មោះរបស់ឆ្កែគាត់ ជាច្រើន។ មិនមែនតែនៅលើ BNB Chain ទេ នៅលើ Solana ក៏មានច្រើនដែរ។
គាត់បញ្ជាក់ថា វាមិនពាក់ពន្ធនឹងគាត់ទេ តែគោលដៅ គឺគាត់កំពុង ព្យាយាម យក Meme coins បង្កើនការប្រើប្រាស់ BNB chain ឡើងវិញ តាំងពីគាត់ បង្ហោះពាក់ពន្ធ នឹង TST មកម្លេះ។
នៅក្នុងផុស នោះគាត់ក៏បញ្ជាក់ថា BNB foundation នឹង ជួយ Too Meme coins community មួយចំនួន នៅលើ BNB chain ដោយអោយជា Rewards, LP ជាដើម។ Copy តាម ឯកឧត្តមញាំចេក Justin Sun 🤭។
More info: https://x.com/cz_binance/status/1890071433214038103
2 861
អ្នកធ្លាប់ Farm COOK លើ Mantle អាចចូលរួមជាមួយ Guild បាន។ មាន Rewards និង Limited NFT ដែលអាច Claim បាន។
ត្រូវមាន Cook, mETH និង cmETH ខ្លះនៅក្នុង Wallet ដើម្បី Verify។
Do here: https://guild.xyz/methprotocol
2 861
Story $IP ទុកសិន។ អ្នក Stake JUP ហើយ Vote លើ Proposal កាលពី Q4 2024 អាចចូលទៅ ឆែក ASR rewards បានហើយ។ 4 ម៉ោង ទៀត Claim បាន។
លើកនេះបាន JUP និង DRB។
Check and claim here: https://vote.jup.ag/asr
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
