Engineer Cambodia Group
رفتن به کانال در Telegram
6 684
مشترکین
-324 ساعت
-47 روز
-4430 روز
آرشیو پست ها
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ
បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។
ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
#MPTC #សុវត្ថិភាពឌីជីថល #CyberSecurity #StaySafeOnline #MPTC #CambodiaCyberSecurity
+5
ប្ល/ន់គ្រប់សព្វ! ថៃលួចចម្លងអក្សរខ្មែរ ទៅធ្វើជាពុម្ពអក្សរជំនាន់ថ្មីសម្រាប់កុំព្យូទ័រ ដោយអះអាងជាអក្សរ «ខមថៃ» បុរាណរបស់ខ្លួន 👇
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS)
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូល ទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (Equipment Identity Registration System - EIRS) ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។
នៅក្នុង ជំហានដំបូង នៃការដាក់ឱ្យដំណើរការនេះ ប្រព័ន្ធ EIRS នឹងបើកឱ្យសាធារណជនប្រើប្រាស់ “មុខងារពិនិត្យស្ថានភាពលេខអាយម៉ី (International Mobile Equipment Identity - IMEI)” ដោយឥតគិតថ្លៃ ក្នុងនោះ ១) អាចត្រួតពិនិត្យអំពីទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនៅលើទីផ្សារ ពិតជាមានស្តង់ដានិងមានគុណភាព មុននឹងសម្រេចចិត្តទិញប្រើប្រាស់ និង ២) អាចត្រួតពិនិត្យអំពីស្ថានភាពទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលខ្លួនកំពុងប្រើប្រាស់។ ការពិនិត្យស្ថានភាពលេខអាយម៉ី អាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោម៖
ក. ការស្វែងរកលេខអាយម៉ីដែលមានចំនួន ១៥ ខ្ទង់ តាមវិធីណាមួយក្នុងចំណោមវិធីទាំង ៣ ខាងក្រោម៖
-ការចុចលេខកូដ *#០៦# នៅលើផ្ទាំងលេខ (Keypad) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
-ការចូលទៅកាន់មុខងារ “ការកំណត់ (Settings)” នៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
-ការពិនិត្យលេខអាយម៉ីនៅលើប្រអប់ដើម (Original Box) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
ខ. ការពិនិត្យស្ថានភាពលេខអាយម៉ី តាមជម្រើសណាមួយក្នុងចំណោមជម្រើសទាំង ៤ ខាងក្រោម៖
-ការចូលទៅកាន់វេបសាយ www.eirs.gov.kh។
-ការប្រើប្រាស់កម្មវិធីទូរសព្ទចល័ត IMEI KH។
-ការប្រើ សេវាយូ.អេស.អេស.ឌី (USSD) តាមរយៈការចុច លេខកូដ *១២០៥# រួចចុចបញ្ជូន និងអនុវត្តតាមការណែនាំ។
-ការប្រើ សេវាសារខ្លី (SMS) តាមរយៈការវាយ CHK<ដកឃ្លា><លេខអាយម៉ី១៥ខ្ទង់> រួចចុចបញ្ជូនទៅកាន់លេខ ១២០៥។
គ. លទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី មាន ៤ ប្រភេទ គឺ៖
-លេខអាយម៉ីត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ហើយបានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា។
-លេខអាយម៉ីត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ប៉ុន្តែមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ។
-លេខអាយម៉ីមិនត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយបាន ដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា។
-លេខអាយម៉ីមិនត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ។
សូមបញ្ជាក់ផងដែរថា គ្រប់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងបណ្តាញទូរសព្ទចល័តនៅកម្ពុជា គឺនៅតែអាចដំណើរការនិងប្រើប្រាស់បានជាធម្មតា បើទោះជាលទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី បានបង្ហាញអំពីស្ថានភាពណាមួយក៏ដោយ។
ទន្ទឹមនឹងនេះដែរ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចៀសវាងការទិញទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមណាដែលបានបង្ហាញលទ្ធផលថា “លេខអាយម៉ីមិនត្រឹមត្រូវ” យកមកប្រើប្រាស់ ពីព្រោះថា ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនោះ អាចជាឧបករណ៍ដែលគ្មានស្តង់ដានិងគ្មានគុណភាព ឬជាឧបករណ៍ក្លែងក្លាយ។ ក.ប.ទ. សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមប្រើប្រាស់ប្រព័ន្ធ EIRS ដើម្បីចូលរួមកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលមានលេខអាយម៉ីមិនត្រឹមត្រូវ។
សាធារណជនអាចស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/eirsuserguide ដើម្បីទទួលបានការណែនាំនិងព័ត៌មានលំអិតអំពីការប្រើប្រាស់មុខងារក្នុងជំហានដំបូងនៅក្នុងប្រព័ន្ធ EIRS នេះ ឬទូរសព្ទទៅកាន់លេខ ១២០៥ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមប្រើប្រាស់ឱ្យបានទូលំទូលាយ។
#EIRS #IMEI #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📢 We Are Hiring: Electrical Design Engineer (LV)
Comin Khmere is looking for a motivated and skilled Electrical Design Engineer to join our team and support our international project in Laos.
📩 Apply now or share with your network!
📧 Email: CominKhmere.HR@comin.com.kh
📞 Tel: 095 666 901
#CominAsia #CominKhmere #Hiring #ElectricalEngineer #EngineeringJobs #CareerOpportunity
សេចក្តីប្រកាសព័ត៌មាន
ស្តីពីវឌ្ឍនភាពនៃវិធានការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពាក់ព័ន្ធនឹងករណី
ក្លែងបន្លំសញ្ញាបត្រ
លោក គឹម សម្បត្តិ ម្ចាស់ក្រុមហ៊ុន DRSB ត្រូវតុលាការរឹបអូសអចលនទ្រព្យសងបំណុលជិត៣លានដុល្លារ
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យរឹបអូសអចលនទ្រព្យរបស់លោក គឹម សម្បត្តិ ដើម្បីទូទាត់បំណុលសរុបជិត ៣លានដុល្លារអាមេរិក រួមទាំងប្រាក់ដើម និងការប្រាក់។
ក្រៅពីករណីបំណុលខាងលើ នៅមានអ្នកទិញសាខាក្រុមហ៊ុនតាមបណ្តាខេត្តមួយចំនួនទៀត បានដាក់ពាក្យប្តឹង ដោយអះអាងថា បានបង់ប្រាក់ទិញសាខា ប៉ុន្តែមិនទទួលបានការអនុវត្តតាមកិច្ចព្រមព្រៀង និងបានបាត់បង់ប្រាក់រាប់សិបម៉ឺនដុល្លារ។
ជាក់ស្តែង អ្នកទិញសាខាក្រុមហ៊ុនមួយនៅខេត្តសៀមរាប បានអះអាងថា ខ្លួនបានបង់ប្រាក់ជិត ៣០ម៉ឺនដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានប្រតិបត្តិការអាជីវកម្មដូចការសន្យានោះឡើយ។
បាទ/ចាស ពិតប្រាកដណាស់! នេះជាការវាយប្រហារបោកប្រាស់ (Scam/Hack) ១០០%។ កុំចុចទាញយក ឬបើកវាដាច់ខាត!
នេះជាចំណុចសម្គាល់ដែលបញ្ជាក់ថាវាជាវីរុស ឬ File លួចទិន្នន័យ៖
* កន្ទុយ .exe (Executable File)៖ វាជាប្រភេទកម្មវិធីសម្រាប់ដំណើរការលើកុំព្យូទ័រ Windows។ គេច្រើនប្រើវាដើម្បីបង្កប់មេរោគ (Malware/Spyware) សម្រាប់លួចយកគណនី Telegram, លេខសម្ងាត់ ឬទិន្នន័យធនាគាររបស់អ្នក។
* ឈ្មោះ File មិនស្របគ្នានឹងសាច់រឿង៖ ទោះបីជាឈ្មោះ File សរសេរជាភាសាខ្មែរថា "ជួយពិនិត្យបន្តិច" ដើម្បីធ្វើឱ្យយើងឆ្ងល់ហើយចុចមើលក៏ដោយ ប៉ុន្តែបើជាឯកសារអត្ថបទធម្មតា វាត្រូវតែមានកន្ទុយជា .pdf, .docx ឬ .jpg (រូបភាព) មិនមែន .exe បែបនេះទេ។
* សារបន្ត (Forwarded Message)៖ វាត្រូវបាន Forward ចេញពីគ្រុបផ្សេង ដែលនេះជាល្បិចទូទៅរបស់ Hacker ក្នុងការបំបែកមេរោគទៅតាមគ្រុបនានា។
### ⚠️ អ្វីដែលអ្នកត្រូវធ្វើភ្លាមៗ៖
1. កុំចុច៖ ប្រសិនបើមិនទាន់បានចុច Download ឬដំឡើងវាទេ គឺអ្នកមានសុវត្ថិភាពហើយ។
2. លុបវាចោល៖ ប្រសិនបើអ្នកជា Admin គ្រុប គួរតែលុបសារនោះចេញដើម្បីកុំឱ្យសមាជិកផ្សេងទៀតច្រឡំចុច។
3. ប្រសិនបើជ្រលloggedចុចបើកវានៅលើកុំព្យូទ័រ៖ * ត្រូវដាច់អ៊ីនធឺណិត (ទាញខ្សែ Network ចេញ ឬបិទ Wi-Fi) ភ្លាមៗ។
* ប្រើកម្មវិធីកំចាត់មេរោគ (ដូចជា Windows Defender ឬ Malwarebytes) ដើម្បី Scan ម៉ាស៊ីនទាំងមូល។
* ប្តូរលេខសម្ងាត់គណនីសំខាន់ៗ (Telegram, Gmail, ធនាគារ) តាមរយៈទូរសព្ទដៃវិញ។
សេចក្តីប្រកាសព័ត៌មាន
ស្តីពីវិធានការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពាក់ព័ន្ធនឹងករណីក្លែងបន្លំសញ្ញាបត្រ
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ (Kirirom National Park)មានរឿងហេតុដ៏សែនរន្ធត់មួយកេីតឡេីងបេីតាមអត្ថន័យនៅក្នុងសំបុត្រសរសេរដោយដៃដែលបានរៀបរាប់..!😢😢😢
កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលបានប្រទះឃេីញម៉ូតូមួយគ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1LE-9373 នឹងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់នៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច " ឧទ្យានជាតិគីរីរម្យ " នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី។
តាមការបញ្ជាក់ពី កម្លាំងសមត្ថកិច្ចនគរបាលដែលប្រចាំការនៅគោលដៅឧទ្យានជាតិគីរីរម្យ ម៉ូតូដែលបានប្រទះឃេីញមានសម្ភារៈជាប់ម៉ូតូ និង ក្នុងកែបដូចជា៖
-កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ នៅក្នុងកែបម៉ូតូ និងកូនកាបូបដាក់លុយពណ៌ខ្មៅ១
-ស្បែកជើងប៊ូពណ៌ខ្មៅ ១គូ ម៉ាកLV
-ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១
-ទូរស័ព្ទមួយគ្រឿង ម៉ាកIPhone ពណ៌ស
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ១៩៩៦ ស្រុកកំណើត និងបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម
-ក្រដាសសៀវភៅ១សន្លឹកសរសេររៀបរាប់ " បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុកនិងម៉ូតូហើយ ខ្ញុំសូមអរគុណបង!
សូមជួយតេរកបងប្អូនខ្ញុំផង
បងរុំ 0886552007
ប្អូនរឹត 081 836536
សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង និងសម្ភារៈខោអាវមួយចំនួនទៀត។
គឹតត្រឹមម៉ោងនេះសមត្ថកិច្ចកំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ ដោយស្ថានភាពមេឃភ្លៀងនិងយប់ងងឹតការរុករកមិនទាន់ឃើញនៅឡើយទេ ៕
+2
🔊 អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាសូមធ្វើការបំភ្លឺលើករណី ឈ្មោះ ណន សីហា ជូនសាធារណៈជនជ្រាបដូចខាងក្រោម៖
