fa
Feedback
ឯកសារត្រៀមប្រលងក្របខណ្ឌរដ្ឋ

ឯកសារត្រៀមប្រលងក្របខណ្ឌរដ្ឋ

رفتن به کانال در Telegram

ស្វាគមន៍មកកាន់ Channel យើងខ្ញុំ❤️ ផ្ដល់ព័ត៌មានច្បាស់ លាស់ ប្រឡងក្របខណ្ឌគ្រូបង្រៀន ប្រឡងក្របខណ្ឌទាហាន នាយទាហាន ពលទាហាន ប្រឡងក្របខណ្ឌពេទ្យ ប្រឡងក្របខណ្ឌផ្សេងៗទៀត https://t.me/gtrddh

نمایش بیشتر

📈 تحلیل کانال تلگرام ឯកសារត្រៀមប្រលងក្របខណ្ឌរដ្ឋ

کانال ឯកសារត្រៀមប្រលងក្របខណ្ឌរដ្ឋ (@gtrddh) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 18 052 مشترک است و جایگاه 11 014 را در دسته آموزش و رتبه 246 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 18 052 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 28 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 3 055 و در ۲۴ ساعت گذشته برابر 4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 17.84% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 10.48% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 222 بازدید دریافت می‌کند. در اولین روز معمولاً 1 893 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 11 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“ស្វាគមន៍មកកាន់ Channel យើងខ្ញុំ❤️ ផ្ដល់ព័ត៌មានច្បាស់ លាស់ ប្រឡងក្របខណ្ឌគ្រូបង្រៀន ប្រឡងក្របខណ្ឌទាហាន នាយទាហាន ពលទាហាន ប្រឡងក្របខណ្ឌពេទ្យ ប្រឡងក្របខណ្ឌផ្សេងៗទៀត https://t.me/gtrddh”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 29 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

18 052
مشترکین
+424 ساعت
+2627 روز
+3 05530 روز
آرشیو پست ها
បើគ្មានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការង
+9
បើគ្មានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រមាណជាង ១,៨០០កន្លែង ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព នឹងចាប់ផ្តើមទទួលពាក្យក្នុងពាក់កណ្តាលខែតុលា នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានពិភាក្សាលើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងមណ្ឌលសុខភាព។ គោលដៅនៃការជ្រើសរើសនេះ គឺដើម្បីបំពេញតម្រូវការនៃការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋកាន់តែកៀក នៅទូទាំងប្រទេសផង និងក្នុងគោលដៅបំពេញមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពយ៉ាងហោចណាស់ឱ្យមាន ៧នាក់ផង។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

តើ "មន្ទីរជំនាញ" នៅតាមបណ្តាខេត្ត (ឧទាហរណ៍៖ មន្ទីរអប់រំ មន្ទីរសុខាភិបាល) ស្ថិតនៅក្រោមការគ្រប់គ្រងតាមគោលការណ៍អ្វី? ក) វិមជ្ឈការទាំងស្រុង ខ) វិសហមជ្ឈការ (ចំណុះឱ្យក្រសួងខ្សែបណ្តោយផង និងស្ថិតក្រោមការសម្របសម្រួលរបស់គណៈអភិបាលខេត្តផង) គ) ឯកជនភាវូបនីយកម្ម ឃ) រដ្ឋបាលស្វយ័តដាច់ដោយឡែក

១. តើអនុក្រឹត្យស្តីពីក្រមសីលធម៌អាជីពគ្រូបង្រៀន ត្រូវបានចុះហត្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខែឆ្នាំណា? ក. ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ ខ. ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ គ. ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ ឃ. ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ 

សម្រាប់គ្រូបង្រៀនជាប់កិច្ចសន្យនិងបញ្ជូលទៅជាក្របខ័ណ្ឌពេញសិទ្ធ ដោយឆ្លងកាត់ប្រឡងប្រជែង

យោងតាមប្រសាសន៍របស់ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី ក្នុងកម្មពិធីវេទិកាពត៌មាន ប្រឡងប្រជែងគ្រូកិច្ចព្រមព្រៀង” ការប្រឡងមានរយ:ពេលតែមួយរសៀល ហើយដូចឆ្នាំមុនដដែល” សរុបមក ការប្រឡងគ្រូកិច្ចព្រមព្រៀងបឋមសិក្សា ប្រឡងតែមួយលើកទេ មានវិញ្ញាសាតែមួយដដែល ទាំងវិញ្ញាសា សរសេរ និងពហុចម្លើយ រួមបញ្ចូល QCM ទាំងអស់ សូមព្យាយាមអនុវត្តរៀនធ្វើលំហាត់ឱ្យបានច្រើន

សម្រាប់គន្លងអាជីបជាគ្រូបង្រៀនទៅថ្ងៃមុខ ទាំងគ្រូក្របខ័ណ្ឌ និងគ្រូកិច្ចព្រមព្រៀងគឺ តម្រូវការពីបរិញ្ញាប័ត្រឡើងទៅ ទើបមានសិទ្ធិប្រឡងគ្រូបាន

គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងចង់ ប្រឡងម្ដងទៀតដាក់នៅជិតផ្ទះ លុះត្រាតែមានលិខិតលាឈប់ ទើបអាចដាក់ពាក្យបាន។
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងចង់ ប្រឡងម្ដងទៀតដាក់នៅជិតផ្ទះ លុះត្រាតែមានលិខិតលាឈប់ ទើបអាចដាក់ពាក្យបាន។

សម្រាប់ឆ្នាំនេះការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចការងារច្រើន ក្រោយៗទៅអាចនិងជ្រើសរើសតិចទៅៗហើយ មានឱកាសហើយនាំគ្នាប្រឡងទៅ បើមិនបានគេក៏បានយើងដែល

តាមគំនិតផ្ទាល់របស់ admin បើយើងមានឱកាសប្រឡងទាំងពីរហើយ យើងគួរប្រឡងទាំងពីរទៅ អត្ថប្រយោជន៍ដូចគ្នាទេ បើចាំប្រឡងក្របខណ្ឌ ចុះប្រឡងអត
តាមគំនិតផ្ទាល់របស់ admin បើយើងមានឱកាសប្រឡងទាំងពីរហើយ យើងគួរប្រឡងទាំងពីរទៅ អត្ថប្រយោជន៍ដូចគ្នាទេ បើចាំប្រឡងក្របខណ្ឌ ចុះប្រឡងអត់ជាប់?

បើតាមបទពិសោធន៍ប្រឡងគ្រូក្របខ័ណ្ឌ ការប្រឡងប្រព្រឹត្តទៅចំនួនពីរលើក លើកទី១ ចំណេះដឹងទូទៅ ជម្រើសយកមួយភាគបី ហើយយកបីនាក់បន្តទៅវិញ្ញាសាឯកទេសលើកទី២

ព័ត៌មានដែលបេក្ខជនប្រឡងគ្រូកិច្ចព្រមព្រៀងការងារទាំងពីរកម្រិត កម្រិតវិទ្យាល័យនិងកម្រិតអនុវិទ្យាល័យមិនទាន់បានដឹងគឺ ថ្ងៃខែកាលបរិច្ឆេទប្រឡងមិនទាន់ដឹងថ្ងៃណា ហើយការប្រឡងទាំងបីមុខវិជ្ជា យើងមិនទាន់ដឹងថាប្រឡងពីរមុខវិជ្ជាក្នុងថ្ងៃតែមួយឬការប្រឡង២លើកនោះទេ ទៅលើវិញ្ញាសារ÷ ១.ចំណេះទូទៅ QCM មេគុណ50 ២.ភាសាបរទេស (អង់គ្លេស និងបារាំង)មេគុណ50 ៣.មុខវិជ្ជាឯកទេស មេគុណ100

បន្តិចទៀតនេះ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីជូនដំណឹងផ្លូវការស្តីពីការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងដែលមានឈ្មោះ
បន្តិចទៀតនេះ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីជូនដំណឹងផ្លូវការស្តីពីការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងដែលមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ការបែងចែកនេះរៀបចំឡើង ដើម្បីឱ្យបេក្ខជនអាចចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ។ សេចក្តីជូនដំណឹងលម្អិតនាពេលបន្តិចទៀតនេះ នឹងមានបញ្ជាក់អំពីលក្ខខណ្ឌ និងការកំណត់ផ្សេងៗ ជាពិសេសសម្រាប់បេក្ខជន ដែលមានឈ្មោះក្នុងបញ្ជីរាយនាមជាប់បម្រុង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ សូមបេក្ខជនពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណៈ និងរង់ចាំតាមដានការផ្សាយលម្អិតជាផ្លូវការនាពេលឆាប់ៗនេះ! តាមដានព័ត៌មានលម្អិតតាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia

សម្រាប់ប្រឡងគ្រូកិច្ចព្រមព្រៀងបឋមឆ្នាំ២០២៥ ចេញ QCM សុទ្ធ250សំណួរ ឆ្នាំនេះក៏ប្រហែលជា ចេញQCM សុទ្ធដដែល ព្រោះលក្ខខណ្ឌដដែល។ 👨🏽‍🏫👩‍🏫💪🙏

អ្នកខ្លះស្រលាញ់គេម្នាក់ឯងអត់ហត់ មកហត់និងរង់ចាំក្រសួងអនុម័តពាក្យប្រឡងទៅវិញ 🤣😂

ថ្ងៃទី30.09.206 យើងនិងមានតេស្តស្ដង់ដារមួយ សម្រាប់ចែករំលែកដល់អ្នកទាំងអស់គ្នាធ្វើ និងតេស្តសមត្ថភាពមុនប្រឡងប្រជែងមកដល់នៅខែ10 វិញ្ញាសាតេស្ត ចំណេះដឹងទូទៅ ១. ក្រសួងមុខងារសាធារណៈ ២. ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ៣. រដ្ឋាភិបាលសាធារណៈ ៤. គោលនយោបាយរាជរដ្ឋាភិបាល ៥. វប្បធម៌ទូទៅ ៦. ពលរដ្ឋវិទ្យា ៧. ប្រវត្តិសាស្ត្រខ្មែរ ៨. ភូមិសាស្រ្តកម្ពុជា ៩. អាស៊ាន និង១០ សេដ្ឋកិច្ចកម្ពុជា ចំនួន100សំណួរ 100ពិន្ទុ រយៈពេល120នាទី

ចាប់ផ្តើមទទួលពាក្យ​​ ​«ការប្រឡងផ្ទៃក្នុង​សម្រាប់គ្រូបង្រៀន​ជាមន្ត្រីរាជការក្របខ័ណ្ឌ​ដើម្បីផ្ទេរកន្លែងការងារ​ពីគ្រឹះស្ថាន​សិក្
ចាប់ផ្តើមទទួលពាក្យ​​ ​«ការប្រឡងផ្ទៃក្នុង​សម្រាប់គ្រូបង្រៀន​ជាមន្ត្រីរាជការក្របខ័ណ្ឌ​ដើម្បីផ្ទេរកន្លែងការងារ​ពីគ្រឹះស្ថាន​សិក្សាសាធារណៈ​ទូ​ទាំងប្រ​ទេស​​​ មកបំពេញតម្រូវការ​គ្រូបង្រៀន​បន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រ​រដ្ឋបាលរាជធានីភ្នំពេញ» គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំឱ្យមានការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ (ក ខ គ) ដើម្បីផ្ទេកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៨៣១នាក់ ត្រូវបានបែងចែក៖ គ្រូបង្រៀនវិទ្យាល័យចំនួន ២៦៤នាក់, គ្រូបង្រៀនអនុវិទ្យាល័យចំនួន ២៧នាក់, គ្រូបង្រៀនបឋមសិក្សាចំនួន ៥០២នាក់ និងគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន ៣៨នាក់។ 📱គ្រូបង្រៀនដែលមានអតីតភាពបង្រៀនយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ និងមានបំណងចង់ចូលរួមប្រឡង សូមស្កេន QR Code ឬតំណភ្ជាប់ https://go.gov.kh/era/mcstransfer2026 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ ✅ សូមគ្រូបង្រៀនក្របខ័ណ្ឌដែលមានបំណងចង់ចូលរួមប្រឡងប្រជែង ត្រូវអាន និងឈ្វេងយល់ឱ្យបានច្បាស់នូវលក្ខខណ្ឌជ្រើសរើស លក្ខខណ្ឌគតិយុត្ត និងគោលការណ៍ផ្សេងៗ ព្រមទាំងព័ត៌មាន និងបញ្ជីលម្អិតគ្រឹះស្ថានសិក្សាសាធារណៈ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានតម្រូវការគ្រូបង្រៀន ព្រមទាំងប្រភេទមុខវិជ្ជា មានកំណត់ក្នុងតារាងឧបសម្ព័ន្ធដូចមានជូនភ្ជាប់។ 📞 ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទាក់ទងលេខទូរសព្ទ និងប្រព័ន្ធ Telegram ៖ ០៦៩ ២៨៩ ៦៩៩, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។ សូមលោកគ្រូ អ្នកគ្រូដែលមានចំណាប់អារម្មណ៍ទាំងអស់ តាមដានព័ត៌មានលម្អិតបន្ថែមសម្រាប់ការប្រឡងប្រជែងនេះ តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New

តើយន្តការច្រកចេញចូលតែមួយស្ថិតនៅក្នុងរដ្ឋបាលថ្នាក់ណា? ក- រាជធានីខេត្ត ខ- ក្រុង ស្រុក ខណ្ឌ គ- ឃុំ សង្កាត់ ឆ្លើយខាងក្រោម 👇🏼

សូមបេក្ខជនដែលបានពាក្យប្រឡងប្រឡងគ្រូ ទាំងបីកម្រិត សូមជ្រើសរើសនិងពិនិត្យទីតាំងឱ្យច្បាស់លាស់ ព្រោះថាពេលប្រឡងជាប់ ជ្រើសរើសនៅណាគឺបម្រើការនៅទីនោះរហូតហើយ មិនអាចផ្លាស់ប្តូរបានទេ។ ពេលប្រឡងចងដាក់ទីតាំងឆ្ងាយៗពីផ្ទះនៅស្រុកកំណើត ដល់ពេលជាប់រអ៊ូថាធ្វើការនៅស្រុកគេឆ្ងាយ ចង់ដូរមកស្រុកកំណើតវិញពិបាកដូរណាស់ អញ្ចឹងហើយសូមសម្រេចចិត្ដឱ្យបានច្បាស់លាស់

ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី៖ ស្តង់ដាគ្រូកិច្ចព្រមព្រៀងល្អ មានស្តង់ដាខ្ពស់ ដែលការជ្រើសរើសយ៉ាងទាប បរិញ្ញាបត្រ។ ការយល់ថាគ្រូកិច្ចព្រមព្រៀងការងារ មានស្តង់ដាទាបមិនត្រូវទេ គឺជាគ្រូដែលមានស្តង់ដាខ្ពស់។

‼️ កាលបរិចេ្ឆទផុតកំណត់ទទួលពាក្យប្រឡងគ្រូកិច្ចព្រមព្រៀង : ១. វិទ្យាល័យ និងអនុវិទ្យាល័យ ៧ តុលា ២០២៦ ២. បឋមសិក្សា ២១ តុលា ២០២៦