fa
Feedback
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

رفتن به کانال در Telegram

ឆានែលតេឡេក្រាមផ្លូវការរបស់ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ។ Official Enterprises Go Digital Channel.

نمایش بیشتر
2 755
مشترکین
+524 ساعت
+87 روز
+10730 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+15
در 1 کانال‌ها
اوت '26
+144
در 1 کانال‌ها
Get PRO
ژوئیه '26
+146
در 1 کانال‌ها
Get PRO
ژوئن '26
+92
در 2 کانال‌ها
Get PRO
مه '26
+64
در 3 کانال‌ها
Get PRO
آوریل '26
+42
در 2 کانال‌ها
Get PRO
مارس '26
+51
در 1 کانال‌ها
Get PRO
فوریه '26
+33
در 1 کانال‌ها
Get PRO
ژانویه '26
+44
در 0 کانال‌ها
Get PRO
دسامبر '25
+25
در 0 کانال‌ها
Get PRO
نوامبر '25
+60
در 0 کانال‌ها
Get PRO
اکتبر '25
+51
در 1 کانال‌ها
Get PRO
سپتامبر '25
+32
در 0 کانال‌ها
Get PRO
اوت '25
+48
در 3 کانال‌ها
Get PRO
ژوئیه '25
+110
در 1 کانال‌ها
Get PRO
ژوئن '25
+60
در 0 کانال‌ها
Get PRO
مه '25
+59
در 2 کانال‌ها
Get PRO
آوریل '25
+33
در 2 کانال‌ها
Get PRO
مارس '25
+89
در 0 کانال‌ها
Get PRO
فوریه '25
+49
در 2 کانال‌ها
Get PRO
ژانویه '25
+84
در 0 کانال‌ها
Get PRO
دسامبر '24
+109
در 0 کانال‌ها
Get PRO
نوامبر '24
+89
در 0 کانال‌ها
Get PRO
اکتبر '24
+165
در 5 کانال‌ها
Get PRO
سپتامبر '24
+94
در 2 کانال‌ها
Get PRO
اوت '24
+125
در 4 کانال‌ها
Get PRO
ژوئیه '24
+42
در 0 کانال‌ها
Get PRO
ژوئن '24
+57
در 3 کانال‌ها
Get PRO
مه '24
+135
در 1 کانال‌ها
Get PRO
آوریل '24
+79
در 4 کانال‌ها
Get PRO
مارس '24
+60
در 2 کانال‌ها
Get PRO
فوریه '24
+94
در 1 کانال‌ها
Get PRO
ژانویه '24
+323
در 0 کانال‌ها
Get PRO
دسامبر '23
+371
در 1 کانال‌ها
Get PRO
نوامبر '23
+243
در 3 کانال‌ها
Get PRO
اکتبر '23
+43
در 0 کانال‌ها
Get PRO
سپتامبر '23
+500
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
06 سپتامبر+3
05 سپتامبر+6
04 سپتامبر+1
03 سپتامبر+2
02 سپتامبر+3
01 سپتامبر0
پست‌های کانال
🎯 វគ្គវាយតម្លៃ និង ចាប់យកឌីជីថល បានមកដល់ ខេត្តកំពត ហើយ! 🌅 នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ដើម
🎯 វគ្គវាយតម្លៃ និង ចាប់យកឌីជីថល បានមកដល់ ខេត្តកំពត ហើយ! 🌅 នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ដើម្បីធ្វើការវាយតម្លៃពីកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ការរៀបចំផែនការចាប់យកឌីជីថលសម្រាប់អាជីវកម្មរបស់លោកអ្នក។ កុំបណ្តោយឱ្យអាជីវកម្មរបស់អ្នកដើរយឺតជាងគេក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន! ចូលរួមឥឡូវនេះ ដើម្បីចាប់យកឱកាសថ្មីៗ និង ពង្រឹងភាពប្រកួតប្រជែងអាជីវកម្មរបស់លោកអ្នក។   📅 កាលបរិច្ឆេទ និង តំណភ្ជាប់ចុះឈ្មោះ (សូមជ្រើសរើសថ្ងៃដែលសមស្របសម្រាប់លោកអ្នក)៖   📍 ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ (៥០ សហគ្រាស) 👉 ចុះឈ្មោះនៅទីនេះ៖ [ចុះឈ្មោះទីនេះ]   📍 ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ (៥០​ សហគ្រាស) 👉 ចុះឈ្មោះនៅទីនេះ៖ [ចុះឈ្មោះទីនេះ]   ⏰ ម៉ោង៖ ៨:០០ ព្រឹក - ១២:០០ ថ្ងៃត្រង់ 📍 ទីតាំង៖ ជូនដំណឹងពេលក្រោយ 🔥 ការផ្តល់ជូនពិសេស៖ ចូលរួមដោយឥតគិតថ្លៃ! (ចំនួនមានកំណត់)   👉 ចុះឈ្មោះឥឡូវនេះ ដើម្បីពង្រឹងភាពប្រកួតប្រជែង និង ជំរុញកំណើនអាជីវកម្មរបស់លោកអ្នក! សូមធ្វើការស្គែន QR Code លើរូបភាព ឬចុចលើតំណភ្ជាប់ខាងលើដើម្បីចុះឈ្មោះ និង ធ្វើការជ្រើសរើសពេលវេលាដែលសាកសមសម្រាប់លោកអ្នក។ សូមកុំឱ្យឱកាសដ៏វិសេសវិសាលនេះរំលងផុតទៅ។ ជួបគ្នាក្នុងពេលឆាប់ៗខាងមុននេះ នៅ ខេត្តកំពត។ _____ 🎯 "Digital Assessment and Adoption Planning Workshop" Lands in Kompot Province! 🌅 This is a great opportunity for tourism business owners to assess your digital adoption level and map out a digital adoption plan for your business. Don't let your business fall behind in today's highly competitive market! Join now to seize new opportunities and strengthen your business competitiveness. 📅 Dates & Registration Links (Please choose your preferred session): 📍 September 21, 2026 👉 Register Here: [Register Here] 📍 September 22, 2026 👉 Register Here: [Register Here] ⏰ Time: 8:00 AM - 12:00 PM 📍 Location: Kampot Provincial Hall 🔥 Special Offer: Free Admission! (Limited seats available) 👉 Register now to boost your competitiveness and drive your business growth! Scan the QR code in the image or click the link above to register and select a time slot that works best for you. Don't let this incredible opportunity slip away! See you soon in Kompot.

2
🤔 តើអាជីវកម្មរបស់លោកអ្នកត្រៀមខ្លួនរួចរាល់ហើយ ឬនៅសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល? 💠 គ្រាន់តែចំណាយពេលបង្កើតគណនីសហគ្រាសនៅលើ ថ្
🤔 តើអាជីវកម្មរបស់លោកអ្នកត្រៀមខ្លួនរួចរាល់ហើយ ឬនៅសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល? 💠 គ្រាន់តែចំណាយពេលបង្កើតគណនីសហគ្រាសនៅលើ ថ្នាល EGD ម្ចាស់អាជីវកម្ម នឹងទទួលបានអត្តប្រយោជន៍ដូចខាងក្រោម៖ 1️⃣ ធ្វើការវាយតម្លៃកម្រិតនៃការចាប់យកឌីជីថល៖ យល់ដឹងពីកម្រិតភាពចាស់ទុំឌីជីថលរបស់អាជីវកម្មក្នុងរយៈពេលត្រឹម ៥ នាទី និង ទទួលបានការណែនាំចំគោលដៅសម្រាប់ការប្រើប្រាស់ឌីជីថលក្នុងដំណើរការអាជីវកម្ម, 2️⃣ ចូលរួមវគ្គចាប់យកឌីជីថល៖ មានសិទ្ធិចុះឈ្មោះក្នុងវគ្គចាប់យកឌីជីថល និង ចូលរៀនក្នុងថ្នាលកម្មវិធីស្វ័យសិក្សា (E-Learning), 3️⃣ ស្នើសុំប័ណ្ណជំនួយថវិកាគាំទ្រ៖ មានឱកាសទទួលបានប័ណ្ណជំនួយថវិកា សម្រាប់ការជាវដំណោះស្រាយឌីជីថលយកមកប្រើប្រាស់នៅក្នុងអាជីវកម្ម, និង 4️⃣ ប្រឹក្សាជាមួយអ្នកផ្តល់ដំណោះស្រាយឌីជីថល៖ មានឱកាសប្រឹក្សា និង ទទួលបានការតម្រង់ទិសជាមួយអ្នកជំនាញឌីជីថល ដែលមានការទទួលស្គាល់ពីកម្មវិធី EGD។ 🧿 គេហទំព័រ និង បណ្ដាញសង្គម៖ https://hopp.to/egd ⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
487
3
[English Below] 🔹 នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) អ្នកស+6
[English Below] 🔹 នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករង ម.ធ.ត. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃម.ធ.ត​. បានដឹកនាំក្រុមការងារ ជួបប្រជុំពិគ្រោះ និង ពិភាក្សាជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់ផ្នែកសាធារណៈ នៃកម្មវិធីគោលនយោបាយ កម្មវិធីពាណិជ្ជកម្ម និង សមត្ថភាពប្រកួតប្រជែងអនុកម្មវិធី៣។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ ១) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការគោលនយោបាយ កម្មវិធីពាណិជ្ជកម្ម និង សមត្ថភាពប្រកួតប្រជែង (អនុកម្មវិធី៣), ២) ស្នើសុំឯកសារអនុលោមភាព, ៣) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការគម្រោង “ការគាំទ្រការចាប់យកបច្ចេកវិទ្យាឌីជីថល និង ការជំរុញនវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និង មធ្យម” ក្រោមកម្មវិធី “គំនិតផ្តួចផ្តើមការចាប់យកឌីជីថល” និង ៤) ពិភាក្សាលើការគាំទ្រនានា។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media   🔹 On the morning of September 2, 2026, Dr. Vong Rilyda, Deputy Executive Director of Techo Startup Center (TSC), representing H.E. Dr. Taing Nguonly, Executive Director of TSC  hosted the Asian Development Bank (ADB) delegation at the TSC headquarters. The meeting brought together the TSC team and the ADB mission led by Mr. Sion L. Morton, Senior Public Economist for the Trade and Competitiveness Program (Subprogram 3). The objectives of the meeting were: 1) Discussion of the progress of the implementation of SP 3 Policy Action, Trade and Competitiveness (Sub-Program 3), 2) Obtaining compliance documents, 3) Discussing TA-10365 on SMEs Innovation and Digitalization, and 4) Discussing other supports. 🔵 Official social media channels: https://tsc.gov.kh/social-media
321
4
[English Below] 🎯វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញដែលបានប្រព្រឹត្តទៅនៅខេត្តបាត់ដំបង 🔹នាថ្ងៃទី ២+9
[English Below] 🎯វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញដែលបានប្រព្រឹត្តទៅនៅខេត្តបាត់ដំបង 🔹នាថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ « វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញ» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ វគ្គពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ។ 💠កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារស្ទឹងសង្កែ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស ដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរួមមាន៖ សេវាកម្មស្នាក់នៅ, ភ្នាក់ងារទេសចរណ៍, ភោជនីយដ្ឋាន និង សេវាកម្មទេសចរណ៍ផ្សេងទៀត។ ⭐️គោលបំណងចម្បងនៃវគ្គពិគ្រោះយោបល់នេះ គឺដើម្បីវាយតម្លៃពីកម្រិតនៃការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ និង ការផ្គូផ្គងរវាងសហគ្រាសធុនមីក្រូ តូច និង មធ្យម និង ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល។ 💠ការផ្គូផ្គងនេះត្រូវបានធ្វើឡើងយ៉ាងជាក់លាក់ ដោយផ្អែកលើចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យារបស់អាជីវកម្ម ឬសហគ្រាសនីមួយៗ ទៅនឹងជំនាញផ្ទាល់របស់ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ទាំង ៧ រួមមាន៖ BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology និង UDAYA Technology។ នៅក្នុងវគ្គនេះ ម្ចាស់សហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន ២៣ រូប (ស្ត្រី ៩ រូប) បានអញ្ជើញចូលរួម និង បានទទួលផែនការចាប់យកឌីជីថលដែលត្រូវនឹងតម្រូវការប្រភេទអាជីវកម្មរបស់ពួកគាត់ ក៏ដូចជាទទួលបានឱកាសជួបពិភាក្សា និង ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ✨ កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយម្ចាស់សហគ្រាសជាច្រើនបានធ្វើការពិភាក្សាយ៉ាងផុសផុល និង ឈានទៅរកការសម្រេចចិត្តក្នុងការជាវសេវាកម្មដំណោះស្រាយឌីជីថលយកមកប្រើប្រាស់ ពីក្រុមហ៊ុនដៃគូភ្លាមៗនៅក្នុងថ្ងៃកម្មវិធីផ្ទាល់តែម្តង! 🎯 Digital Adoption Consultation— Battambang 🔹 On 27 August 2026, the Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia. This consultation was specially designed to address the practical needs of micro, small, and medium enterprises (MSMEs). 💠 The event was held at the Stung Sangke Hotel and brought together 23 MSME representatives (9 women) from the accommodation, tour operator, restaurant, and other tourism-related sectors. ⭐️ The event was a great success, with many business owners engaging in lively discussions and choosing to purchase digital solution services directly from partner companies on the spot! ⚙️ This matchmaking was carefully tailored by aligning each business's specific technology gaps with the specialized expertise of 7 leading strategic DSPs, including: BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology, and UDAYA Technology. During the workshop, the MSME owners received a Digital Adoption Plan customized to their business needs, alongside direct networking opportunities with these digital solution experts. ✨ The workshop concluded with fruitful results, as many enterprise owners actively consulted with the strategic DSPs and made immediate decisions to adopt their digital solutions right on the spot! -------------- 🌐ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd ⚙️Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Enterprises Go Digital/Techo Startup Center ⚙️Organized By/រៀបចំដោយ: Clickable Impact ⚙️Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB) ⚙️Funded By/គាំទ្រថវិកាដោយ: Government of Japan
471
5
[English Below] 🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល ដែលបានប្រព្រឹត្តទៅនៅ ខេត្តបាត់ដំបង 🔹 នាថ្ងៃទី២៥ និង ២៦ ខែសីហា ឆ្នាំ២០+9
[English Below] 🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល ដែលបានប្រព្រឹត្តទៅនៅ ខេត្តបាត់ដំបង 🔹 នាថ្ងៃទី២៥ និង ២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ «វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ 💠 កម្មវិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារស្ទឹងសង្កែ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសធុនមីក្រូ តូច និង មធ្យម ចំនួន ៦៥ រូប (ស្រ្តី ៤១ រូប) ដែលប្រកបអាជីវកម្មស្នាក់នៅ ភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និង សេវាកម្មគាំទ្រវិស័យទេសចរណ៍ផ្សេងទៀត។ ⭐️ កម្មវិធីនេះមានគោលបំណងវាយតម្លៃកម្រិតនៃភាពចាស់ទុំ និង ភាពរួចរាល់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ។ ក្រោយពីបញ្ចប់ការវាយតម្លៃ សហគ្រាសទាំងអស់នឹងទទួលបាននូវផែនការចាប់យកឌីជីថល ដែលតម្រូវស្របតាមប្រភេទអាជីវកម្មរបស់ខ្លួន ព្រមទាំងត្រូវបានតភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកផ្តល់សេវាដំណោះស្រាយឌីជីថល ដើម្បីទាញយកចំណេះដឹង ជំនាញ និង ដំណោះស្រាយដែលស័ក្តិសមបំផុត សម្រាប់ការអភិវឌ្ឍ និង ពង្រឹងអាជីវកម្មរបស់ពួកគេឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់។ 🎯 Digital Diagnostic & Digital Adoption Plan Workshop — Siem Reap 🔹 On 25 and 26 August 2026, Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia. 💠 This event took place at the Stung Sangke Hotel, with the participation of 65 representatives (41 women) from micro, small, and medium enterprises (MSMEs) operating in accommodation, travel agencies, restaurants, and other tourism-supporting services. ⭐️ The purpose of this program is to assess the level of digital maturity and digital readiness of each enterprise to adopt digital technology. Following the evaluation, all participating enterprises will receive a digital adoption plan tailored to their specific line of business. They will also be connected with digital solution providers to gain the knowledge, skills, and most suitable solutions to develop, strengthen, and build resilience in their businesses. -------------- 🧿 ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd ⚙️ Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Enterprises Go Digital/Techo Startup Center ⚙️ Organized By/រៀបចំដោយ: Clickable Impact ⚙️ Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB) ⚙️ Funded By/គាំទ្រថវិកាដោយ: Government of Japan
482
6
📰 វគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល!” នៅក្នុងទីរួមខេត្តកំពង់ចាម 💠 នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ នៅក្រុងកំពង់ចាមនៃទ+9
📰 វគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល!” នៅក្នុងទីរួមខេត្តកំពង់ចាម 💠 នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ នៅក្រុងកំពង់ចាមនៃទីរួមខេត្តកំពង់ចាម, ក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល” នៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital-EGD) ដែលគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ជំនាញ, ជូនដល់សហគ្រាសនៃអាជីវកម្មគោលដៅ ដែលស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។ វគ្គចាប់យកឌីជីថលនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម​ ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃ ម.ធ.ត.។ 🌟 វគ្គចាប់យកឌីជីថលនេះ មានគោលបំណងផ្តល់ឱកាសដល់សហគ្រាស និង អ្នកផ្តល់ដំណោះស្រាយឌីជីថលមានឱកាសក្នុងការជួបពិភាក្សាលើបញ្ហាដែលសហគ្រាសបាន និង កំពុងជួបប្រទះ និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ 🎉 ម.ធ.ត. ដែលជាស្ថាប័នអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម, អ្នកបង្ហាត់បង្ហាញ, ភ្ញៀវកិត្តិយស, ក្រុមហ៊ុនដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថល និង អាជីករទាំងអស់ដែលបានសហការ និង ចូលរួមកម្មវិធីប្រកបដោយភាពរហូន។ 🧿 ចុះឈ្មោះប្រឹក្សាយោបល់៖ https://hopp.to/egd ⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ សហការរៀបចំដោយ៖ រដ្ឋបាលខេត្តកំពង់ចាម ⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
1 998
7
⭐️ តើលោកអ្នកជាអ្នកជំនាញឌីជីថល ដែលមានចំណេះដឹង និង បទពិសោធន៍បច្ចេកវិទ្យាឌីជីថលជ្រៅជ្រះ ហើយមានឆន្ទៈចង់ផលិតមេរៀនដើម្បីចែករំលែកចំណ
⭐️ តើលោកអ្នកជាអ្នកជំនាញឌីជីថល ដែលមានចំណេះដឹង និង បទពិសោធន៍បច្ចេកវិទ្យាឌីជីថលជ្រៅជ្រះ ហើយមានឆន្ទៈចង់ផលិតមេរៀនដើម្បីចែករំលែកចំណេះដឹងមែនទេ? 🔷 កម្មវិធីកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital-EGD) កំពុងស្វែងរកអ្នកជំនាញឌីជីថលបន្ថែម ដើម្បីសហការ និងរៀបចំបង្រៀនក្នុង «វគ្គបណ្ដុះបណ្ដាលការចាប់យកឌីជីថល (Digital Adoption Training)» និង បង្កើតមាតិកាលើ «ថ្នាលស្វ័យសិក្សា (E-Learning Platform)»។ 🎯 លក្ខខណ្ឌវិនិច្ឆយដែលយើងស្វែងរក៖ - ជំនាញបច្ចេកវិទ្យាឌីជីថល៖ មានឯកទេសលើប្រធានបទឌីជីថលដូចជា ការធ្វើទីផ្សារឌីជីថល, AI Chatbot, ប្រព័ន្ធគ្រប់គ្រងផ្នែកលក់ (POS), ប្រព័ន្ធគណនេយ្យ និង បញ្ញាសិប្បនិម្មិត (AI) សម្រាប់អាជីវកម្ម។ - បទពិសោធន៍ការងារ៖ យល់ដឹងច្បាស់ពីបញ្ហាប្រឈមរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) ព្រមទាំងមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ - ជំនាញផ្ទេរចំណេះដឹង៖ អាចពន្យល់ប្រធានបទស្មុគស្មាញឱ្យទៅជាស្រួលយល់ និង ជួយតម្រង់ទិស MSMEs ក្នុងការធ្វើបរិវត្តកម្មឌីជីថលដោយរហូន។ 🌟 អត្ថប្រយោជន៍នៃការចូលរួម៖ - ទទួលបានការទទួលស្គាល់​ និង​ ចុះឈ្មោះ ក្នុងថ្នាលបរិវត្តកម្មឌីជីថលសហគ្រាស។ - ពង្រីកកេរ្តិ៍ឈ្មោះ និង វត្តមានរបស់អ្នកជាអ្នកជំនាញកម្រិតជាតិ។ - រួមចំណែកផ្ទាល់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី MSMEs នៅកម្ពុជា។ 📌 ចុះឈ្មោះក្នុងបញ្ជីអ្នកជំនាញ៖ https://forms.gle/XK3Qrx1FcEUMzVWd9 #EnterprisesGoDigital #EGD #DigitalAdoption #DigitalExpert #TrainerDirectory #DigitalCambodia #MSMEsCambodia
1 675
8
📰 វគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល!” នៅក្នុងទីរួមខេត្តពោធិ៍សាត់ 💠 នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦ នៅទីរួមខេត្តពោធិ៍សា+9
📰 វគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល!” នៅក្នុងទីរួមខេត្តពោធិ៍សាត់ 💠 នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦ នៅទីរួមខេត្តពោធិ៍សាត់នៃខេត្តពោធិ៍សាត់, ក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល” នៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital (EGD) ដែលគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ជំនាញ, ជូនដល់សហគ្រាសនៃអាជីវកម្មគោលដៅ ដែលស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់។ វគ្គចាប់យកឌីជីថលនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក​ ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃ ម.ធ.ត.។ 🌟 វគ្គចាប់យកឌីជីថលនេះ មានគោលបំណងផ្តល់ឱកាសដល់សហគ្រាស និង អ្នកផ្តល់ដំណោះស្រាយឌីជីថលមានឱកាសក្នុងការជួបពិភាក្សាលើបញ្ហាដែលសហគ្រាសបាន និង កំពុងជួបប្រទះ និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ 🎉 ម.ធ.ត. ដែលជាស្ថាប័នអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តពោធិ៍សាត់, អ្នកបង្ហាត់បង្ហាញ, ភ្ញៀវកិត្តិយស, ក្រុមហ៊ុនដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថល និង អាជីករទាំងអស់ដែលបានសហការ និង ចូលរួមកម្មវិធីប្រកបដោយភាពរហូន។ 🧿 ចុះឈ្មោះប្រឹក្សាយោបល់៖ https://hopp.to/egd ⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ សហការរៀបចំដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
1 071
9
[English Below] 🎯វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប 🔹នាថ្ងៃទី៣១ ខ+9
[English Below] 🎯វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប 🔹នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ « វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញ» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ វគ្គពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ។ 💠កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារអមតៈ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស ដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរួមមាន៖ សេវាកម្មស្នាក់នៅ, ភ្នាក់ងារទេសចរណ៍, ភោជនីយដ្ឋាន និង សេវាកម្មទេសចរណ៍ផ្សេងទៀត។ ⭐️គោលបំណងចម្បងនៃវគ្គពិគ្រោះយោបល់នេះ គឺដើម្បីវាយតម្លៃពីកម្រិតនៃការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ និង ការផ្គូផ្គងរវាងសហគ្រាសធុនមីក្រូ តូច និង មធ្យម និង ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល។ 💠ការផ្គូផ្គងនេះត្រូវបានធ្វើឡើងយ៉ាងជាក់លាក់ ដោយផ្អែកលើចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យារបស់អាជីវកម្ម ឬសហគ្រាសនីមួយៗ ទៅនឹងជំនាញផ្ទាល់របស់ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ទាំង ៧ រួមមាន៖ BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology និង UDAYA Technology។ នៅក្នុងវគ្គនេះ ម្ចាស់សហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន ៥៤ រូប (ស្ត្រី ៣៦ រូប) បានអញ្ជើញចូលរួម និង បានទទួលផែនការចាប់យកឌីជីថលដែលត្រូវនឹងតម្រូវការប្រភេទអាជីវកម្មរបស់ពួកគាត់ ក៏ដូចជាទទួលបានឱកាសជួបពិភាក្សា និង ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ✨ កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយម្ចាស់សហគ្រាសជាច្រើនបានធ្វើការពិភាក្សាយ៉ាងផុសផុល និង ឈានទៅរកការសម្រេចចិត្តក្នុងការជាវសេវាកម្មដំណោះស្រាយឌីជីថលយកមកប្រើប្រាស់ ពីក្រុមហ៊ុនដៃគូភ្លាមៗនៅក្នុងថ្ងៃកម្មវិធីផ្ទាល់តែម្តង! 🎯 Digital Adoption Consultation— Siem Reap 🔹 On 31 July 2026, the Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia. This consultation was specially designed to address the practical needs of micro, small, and medium enterprises (MSMEs). 💠 The event was held at the Landing Gold Hotel and brought together 54 MSME representatives (36 women) from the accommodation, tour operator, restaurant, and other tourism-related sectors. ⭐️ The event was a great success, with many business owners engaging in lively discussions and choosing to purchase digital solution services directly from partner companies on the spot! ⚙️ This matchmaking was carefully tailored by aligning each business's specific technology gaps with the specialized expertise of 7 leading strategic DSPs, including: BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology, and UDAYA Technology. During the workshop, the MSME owners received a Digital Adoption Plan customized to their business needs, alongside direct networking opportunities with these digital solution experts. ✨ The workshop concluded with fruitful results, as many enterprise owners actively consulted with the strategic DSPs and made immediate decisions to adopt their digital solutions right on the spot! -------------- 🌐ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd ⚙️Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Enterprises Go Digital/Techo Startup Center ⚙️Organized By/រៀបចំដោយ: Clickable Impact ⚙️Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB) ⚙️Funded By/គាំទ្រថវិកាដោយ: Government of Japan
1 656
10
[English Below] 🎯 វគ្គវាយតម្លៃ និង ចាប់យកឌីជីថល បានមកដល់ ខេត្តបាត់ដំបង ហើយ! 🌅 នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនដែលប្រកបអាជីវកម្ម+1
[English Below] 🎯 វគ្គវាយតម្លៃ និង ចាប់យកឌីជីថល បានមកដល់ ខេត្តបាត់ដំបង ហើយ! 🌅   នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ដើម្បីធ្វើការវាយតម្លៃពីកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ការរៀបចំផែនការចាប់យកឌីជីថលសម្រាប់អាជីវកម្មរបស់លោកអ្នក។ កុំបណ្តោយឱ្យអាជីវកម្មរបស់អ្នកដើរយឺតជាងគេក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន! ចូលរួមឥឡូវនេះ ដើម្បីចាប់យកឱកាសថ្មីៗ និង ពង្រឹងភាពប្រកួតប្រជែងអាជីវកម្មរបស់លោកអ្នក។   📅 កាលបរិច្ឆេទ និង តំណភ្ជាប់ចុះឈ្មោះ (សូមជ្រើសរើសថ្ងៃដែលសមស្របសម្រាប់លោកអ្នក)៖   📍 ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ (៥០ សហគ្រាស) 👉 ចុះឈ្មោះនៅទីនេះ៖ [Link]   📍 ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ (៥០​ សហគ្រាស) 👉 ចុះឈ្មោះនៅទីនេះ៖ [Link]   ⏰ ម៉ោង៖ ៨:០០ ព្រឹក - ១២:០០ ថ្ងៃត្រង់ 📍 ទីតាំង៖ សណ្ឋាគារស្ទឹងសង្កែ [Map] 🔥 ការផ្តល់ជូនពិសេស៖ ចូលរួមដោយឥតគិតថ្លៃ! (ចំនួនមានកំណត់)   👉 ចុះឈ្មោះឥឡូវនេះ ដើម្បីពង្រឹងភាពប្រកួតប្រជែង និង ជំរុញកំណើនអាជីវកម្មរបស់លោកអ្នក! សូមធ្វើការស្គែន QR Code លើរូបភាព ឬចុចលើតំណភ្ជាប់ខាងលើដើម្បីចុះឈ្មោះ និង ធ្វើការជ្រើសរើសពេលវេលាដែលសាកសមសម្រាប់លោកអ្នក។ សូមកុំឱ្យឱកាសដ៏វិសេសវិសាលនេះរំលងផុតទៅ។ ជួបគ្នាក្នុងពេលឆាប់ៗខាងមុននេះ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។ _________ 🎯 "Digital Assessment and Adoption Planning Workshop" Lands in Battambang Province! 🌅 This is a great opportunity for tourism business owners to assess your digital adoption level and map out a digital adoption plan for your business. Don't let your business fall behind in today's highly competitive market! Join now to seize new opportunities and strengthen your business competitiveness. 📅 Dates & Registration Links (Please choose your preferred session): 📍 August 25, 2026 👉 Register Here: [Link] 📍 August 26, 2026 👉 Register Here: [Link] ⏰ Time: 8:00 AM - 12:00 PM 📍 Location: Stung Sangke Hotel [Map] 🔥 Special Offer: Free Admission! (Limited seats available) 👉 Register now to boost your competitiveness and drive your business growth! Scan the QR code in the image or click the link above to register and select a time slot that works best for you. Don't let this incredible opportunity slip away! See you soon at the Stung Sangke Hotel in Battambang.
1 621
11
English below] 🔹 កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី១ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នា+9
English below] 🔹 កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី១ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦», ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ៖ «មាគ៌ានៃភាពធន់៖ សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើនរបស់ SME»។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកអំពីការគាំទ្រនានារបស់ ម.ធ.ត. ទៅកាន់ក្រុមធុរកិច្ចថ្មី និង សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) តាមរយៈ កម្មវិធីពន្លឿនអាជីវកម្ម​ និង កម្មវិធី​បរិវត្តកម្មឌីជីថលសហគ្រាស។ កម្មវិធីទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព និង ការចាប់យកឌីជីថល ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និង អាចឈានទៅដល់ការពង្រីកអាជីវកម្មទៅកាន់ទីផ្សារថ្នាក់តំបន់ផងដែរ។ ម.ធ.ត. មានកិត្តិយសចូលរួមជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងសហគ្រិនកម្ពុជា, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media 🔹 On July 30, 2026, the first day of the "National Business Financing Forum 2026", H.E. Dr. Taing Nguonly, Executive Director of Techo Startup Center (TSC), participated as an honored panelist in Panel Discussion 2 themed "Pathways to Resilience: Integrating Royal Government Support for Startups and SME Growth." On that occasion, H.E. Dr. Executive Director underscored TSC's ongoing initiatives to support startups and micro, small and medium enterprises (MSMEs) through accelerator programs and the Enterprises Go Digital Program. These initiatives play a pivotal role in fostering entrepreneurship and driving digital adoption, thereby enhancing access to financing and paving the way for regional business expansion. TSC is honored to play a key role in supporting local entrepreneurs, promoting financial inclusion, and strengthening the overall competitiveness of businesses in Cambodia. 🔵 Official social media channels: https://tsc.gov.kh/social-media
382
12
[English Below] 🔷 នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ០២:៣០ រសៀល, អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុ+2
[English Below] 🔷 នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ០២:៣០ រសៀល, អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.ត. និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយ លោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មប្រចាំប្រទេសកម្ពុជា (Country Operations Head) នៃធនាគារ ADB ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីទស្សនាទាន និង កត្តាសំខាន់ៗ ដែលអាចជួយជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Finance) នៅកម្ពុជា។ ការពិភាក្សា និង ធាតុចូល ដែលទទួលបានក្នុងកិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំ ក្របខ័ណ្ឌប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ធុរកិច្ច។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media 🔷 On the afternoon of July 30, 2026, at 2:30 PM, Dr. Vong Rylida, Deputy Executive Director of Techo Startup Center (TSC), representing H.E. Dr. Taing Nguonly, Executive Director of TSC and Deputy Secretary General of the Secretariat of the Digital Economy and Business Committee (DEBC), led working team in a technical discussion with the Asian Development Bank (ADB) technical team, led by Mr. Vijay Kumar Akasam, Country Operations Head. The meeting was convened to gain a deeper understanding of the concepts and key enabling factors for developing a Supply Chain Finance (SCF) ecosystem in Cambodia. The discussions and insights gained from the meeting will serve as an important foundation for developing Cambodia’s SCF ecosystem framework, with the objective of contributing to greater financial inclusion and improving businesses’ access to finance. 🔵 Official social media channels: https://tsc.gov.kh/social-media
262
13
[English below] 🔹 នាថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី ២ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ+9
[English below] 🔹 នាថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី ២ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ជូនដល់អង្គវេទិកា។ វេទិកានាព្រឹកនេះ បានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ផងដែរ។​ ស្របពេលជាមួយគ្នានេះ ការតាំងស្តង់ពិព័រណ៌របស់ស្ថាប័នរៀបចំកម្មវិធី, គ្រឹះស្ថានហិរញ្ញវត្ថុ និង សហគ្រាសធុន តូច និង មធ្យមនានា ក៏នៅតែបន្តទទួលស្វាគមន៍អ្នកចូលរួមរហូតដល់បញ្ចប់កម្មវិធី។ ម.ធ.ត. មានកិត្តិយសចូលរួមជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងសហគ្រិនកម្ពុជា, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media 🔹 On July 31 2026,​ Marking the second day of the "National Business Financing Forum 2026," the event was grandly held under the high presidency of H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, featuring his Keynote Speech to the forum. The session commenced with warm welcoming remarks from H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Chairman of the Board of Directors of Techo Startup Center (TSC). In parallel, the exhibition booths hosted by organizers, financial institutions and SMEs continued to welcome participants throughout the event. TSC is honored to play a key role in supporting local entrepreneurs, promoting financial inclusion, and strengthening the overall competitiveness of businesses in Cambodia. 🔵 Official social media channels: https://tsc.gov.kh/social-media
262
14
📢 ការចុះឈ្មោះចូលរួមថ្ងៃទី២ សម្រាប់វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! 🔹វេទិកាថ្នាក់ជាតិស្តីពីហិរញ្+3
📢 ការចុះឈ្មោះចូលរួមថ្ងៃទី២ សម្រាប់វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦! 🔹វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ គឺជាវេទិកាផ្សព្វផ្សាយពីយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលឱ្យកាន់តែទូលំទូលាយ, ជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធ និង ប្រមូលនូវមតិយោបល់ផ្សេងៗ ដើម្បីពង្រឹងយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលទៅកាន់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព។ 📅 ថ្ងៃទី៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ 📍សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ សម្រាប់ការចុះឈ្មោះ៖ https://forms.gle/mE11BL6eUyFSQkwW6 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media
397
15
[English below] 🔹 នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមយ៉ាងសកម្មក្នុងនាមជា+7
[English below] 🔹 នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកមួយនៃគណៈកម្មការរៀបចំកម្មវិធី និង បានរៀបចំតាំងស្តង់ពិព័រណ៍ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»។ វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និង បង្កើនឱកាសទទួលបានប្រភពទុនរបស់ធុរកិច្ចនៅកម្ពុជា តាមរយៈ៖ (១) ការជួយជ្រោមជ្រែងសហគ្រាសដែលមានសក្តានុពល ប៉ុន្តែខ្វះដើមទុន ឬទុនបង្វិល ដើម្បីពង្រីកអាជីវកម្ម (២) ការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និង យន្តការហិរញ្ញប្បទាននានា (៣) ការប្រមូលផ្តុំកម្លាំងសហការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និង ដៃគូពាក់ព័ន្ធ ដើម្បីជំរុញវិស័យធុរកិច្ចនៅកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" មានកិត្តិយសចូលរួមជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងសហគ្រិនកម្ពុជា, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media 🔹 On July 30 2026, Techo Startup Center (TSC) actively participated as a member of the Organizing Committee and jointly hosted an exhibition booth at the "National Business Financing Forum 2026". This forum is a pivotal platform organized to address financial challenges and enhance access to capital for businesses in Cambodia by: (1) Supporting high-potential enterprises lacking capital or working capital to expand their operations. (2) Connecting businesses with financial institutions and various financing mechanisms. (3) Fostering collaboration among government institutions, the private sector, and key stakeholders to drive Cambodia's business sector forward. Techo Startup Center is honored to play a key role in supporting local entrepreneurs, promoting financial inclusion, and strengthening the overall competitiveness of businesses in Cambodia. 🔵 Official social media channels: https://tsc.gov.kh/social-media
208
16
📣📣 នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ!!! ឱកាសពិសេសដល់សហគ្រាស ម្ចាស់អាជីវកម្ម វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ក្នុងការស
📣📣 នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ!!! ឱកាសពិសេសដល់សហគ្រាស ម្ចាស់អាជីវកម្ម វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ក្នុងការស្វែងយល់អំពីឱកាសហិរញ្ញប្បទានថ្មីៗ ពង្រីកបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ 👉🏻 តស់!!! ចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ឥឡូវនេះ! 📆ថ្ងៃទី៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ 📍 សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ 👉🏻 សម្រាប់ការចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLSdJp9CPwboHnWFfGRCYzAEZmT70eU7oduoPDrWMGV57ela1XQ/viewform?usp=send_form 👉🏻 គេហទំព័រផ្លូវការ៖ https://nbf.mef.gov.kh/
326
17
[English below] 🔹 នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមយ៉ាងសកម្មក្នុងនាមជា+8
[English below] 🔹 នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកមួយនៃគណៈកម្មការរៀបចំកម្មវិធី និង បានរៀបចំតាំងស្តង់ពិព័រណ៍ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»។ វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និង បង្កើនឱកាសទទួលបានប្រភពទុនរបស់ធុរកិច្ចនៅកម្ពុជា តាមរយៈ៖ (១) ការជួយជ្រោមជ្រែងសហគ្រាសដែលមានសក្តានុពល ប៉ុន្តែខ្វះដើមទុន ឬទុនបង្វិល ដើម្បីពង្រីកអាជីវកម្ម (២) ការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និង យន្តការហិរញ្ញប្បទាននានា (៣) ការប្រមូលផ្តុំកម្លាំងសហការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និង ដៃគូពាក់ព័ន្ធ ដើម្បីជំរុញវិស័យធុរកិច្ចនៅកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" មានកិត្តិយសចូលរួមជាផ្នែកមួយក្នុងការជួយជ្រោមជ្រែងសហគ្រិនកម្ពុជា, លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា។ 🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media 🔹 On July 30 2026, Techo Startup Center (TSC) actively participated as a member of the Organizing Committee and jointly hosted an exhibition booth at the "National Business Financing Forum 2026". This forum is a pivotal platform organized to address financial challenges and enhance access to capital for businesses in Cambodia by: (1) Supporting high-potential enterprises lacking capital or working capital to expand their operations. (2) Connecting businesses with financial institutions and various financing mechanisms. (3) Fostering collaboration among government institutions, the private sector, and key stakeholders to drive Cambodia's business sector forward. Techo Startup Center is honored to play a key role in supporting local entrepreneurs, promoting financial inclusion, and strengthening the overall competitiveness of businesses in Cambodia. 🔵 Official social media channels: https://tsc.gov.kh/social-media
101
18
💡 តើអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់ហើយឬនៅ សម្រាប់យុគសម័យឌីជីថល? 💠 បច្ចេកវិទ្យាឌីជីថលកំពុងដើរទៅមុខយ៉ាងលឿន! ប្រសិនបើអាជីវកម្
💡 តើអាជីវកម្មរបស់អ្នកបានត្រៀមរួចរាល់ហើយឬនៅ សម្រាប់យុគសម័យឌីជីថល? 💠 បច្ចេកវិទ្យាឌីជីថលកំពុងដើរទៅមុខយ៉ាងលឿន! ប្រសិនបើអាជីវកម្មមិនទាន់ចាប់យកឌីជីថលទេ នោះយើងនឹងបាត់បង់ឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារ។ 🔖 ចូលរួមក្នុង «វគ្គចាប់យកឌីជីថល» របស់កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital-EGD) ដើម្បីបំប្លែងអាជីវកម្មរបស់អ្នកឱ្យដើរទាន់សម័យកាល ជាមួយអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ✅ ចូលរួមដោយសេរី និង ទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ✅ សិក្សា និង ស្វែងយល់ពីដំណោះស្រាយឌីជីថលជាក់ស្តែងសម្រាប់សហគ្រាស ✅ មានឱកាសទទួលបានជំនួយថវិកាគាំទ្រអាជីវកម្មបន្ថែមទៀត!   🧿 ចុះឈ្មោះប្រឹក្សាយោបល់៖ https://hopp.to/egd ⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
417
19
📣📣 តស់!!!ចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ឥឡូវនេះ! វេទិកានេះនឹងផ្តល់ឱកាសដល់សហគ្រាស+6
📣📣 តស់!!!ចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ឥឡូវនេះ! វេទិកានេះនឹងផ្តល់ឱកាសដល់សហគ្រាស ម្ចាស់អាជីវកម្ម វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ក្នុងការស្វែងយល់អំពីឱកាសហិរញ្ញប្បទានថ្មីៗ ពង្រីកបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ 📆ថ្ងៃទី៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ 📍 សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ 👉🏻 សម្រាប់ការចុះឈ្មោះ៖ https://forms.gle/mE11BL6eUyFSQkwW6 👉🏻 គេហទំព័រផ្លូវការ៖ https://nbf.mef.gov.kh/
691
20
[English Below] 🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល — វគ្គទី១ (ខេត្ត សៀមរាប) 🔹 នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបរ+9
[English Below] 🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល — វគ្គទី១ (ខេត្ត សៀមរាប) 🔹 នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ «វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ 💠 កម្មវិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារអមតៈ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសធុនមីក្រូ តូច និង មធ្យម ចំនួន ៦៨ រូប (ស្រ្តី ៣៨ រូប) ដែលប្រកបអាជីវកម្មស្នាក់នៅ ភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និង សេវាកម្មគាំទ្រវិស័យទេសចរណ៍ផ្សេងទៀត។ ⭐️ កម្មវិធីនេះមានគោលបំណងវាយតម្លៃកម្រិតភាពចាស់ទុំ និង ភាពរួចរាល់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ។ ក្រោយពីបញ្ចប់ការវាយតម្លៃ សហគ្រាសទាំងអស់នឹងទទួលបាននូវផែនការចាប់យកឌីជីថល ដែលតម្រូវស្របតាមប្រភេទអាជីវកម្មរបស់ខ្លួន ព្រមទាំងត្រូវបានតភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកផ្តល់សេវាដំណោះស្រាយឌីជីថល ដើម្បីទាញយកចំណេះដឹង ជំនាញ និង ដំណោះស្រាយដែលស័ក្តិសមបំផុត សម្រាប់ការអភិវឌ្ឍ និង ពង្រឹងអាជីវកម្មរបស់ពួកគេឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់។ 🎯 Digital Diagnostic & Digital Adoption Plan Workshop — Session 1 (Siem Reap) 🔹 On 28 July 2026, Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia. 💠 This event took place at the Amatak Hotel, with the participation of 68 representatives (38 women) from micro, small, and medium enterprises (MSMEs) operating in accommodation, travel agencies, restaurants, and other tourism-supporting services. ⭐️ The purpose of this program is to assess the level of digital maturity and readiness of each enterprise to adopt digital technology. Following the evaluation, all participating enterprises will receive a digital adoption plan tailored to their specific line of business. They will also be connected with digital solution providers to gain the knowledge, skills, and most suitable solutions to develop, strengthen, and build resilience in their businesses. -------------- 🧿 ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd ⚙️ Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ Organized By/រៀបចំដោយ: Clickable Impact ⚙️ Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB) ⚙️ Funded By/គាំទ្រថវិកាដោយ: Government of Japan
1 295