1 319
مشترکین
+124 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
1 319
៨ប្រធានបទដែលអាចរកប្រាក់ចំណូលច្រើនបំផុតនៅលើ YouTube៖
1. រកលុយតាមអនឡាញ (Make Money Online): មាតិកាអំពីការរកលុយតាមអនឡាញ ការងារក្រៅម៉ោង និងយុទ្ធសាស្ត្ររកប្រាក់ចំណូលអកម្ម។
2. ហិរញ្ញវត្ថុ និងការវិនិយោគ (Finance & Investing): វីដេអូអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន គន្លឹះវិនិយោគ ការវិភាគទីផ្សារហ៊ុន និងរូបិយប័ណ្ណគ្រីបតូជាដើម។
3. បច្ចេកវិទ្យា និងឧបករណ៍ (Tech & Gadgets): ការវាយតម្លៃ និងការណែនាំអំពីបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ ឧបករណ៍ និងកម្មវិធីផ្សេងៗ។
4. ទីផ្សារឌីជីថល (Digital Marketing): គន្លឹះ និងយុទ្ធសាស្រ្តសម្រាប់ទីផ្សារអនឡាញ SEO និងទីផ្សារបណ្តាញផ្សព្វផ្សាយសង្គម។
5. ការអប់រំ (Education): ការបង្រៀន ការណែនាំ បង្ហាញពីរបៀបធ្វើ និងវីដេអូអប់រំលើប្រធានបទផ្សេងៗ។
6. ជីវិតរស់នៅ (Lifestyle): មាតិកាអំពីការអភិវឌ្ឍផ្ទាល់ខ្លួន ផលិតភាព និងគន្លឹះនៃការរស់នៅប្រចាំថ្ងៃ។
7. សុខភាព និងកីឡា (Fitness & Health): ការហាត់ប្រាណ គន្លឹះអាហារ និងគន្លឹះសុខភាព។
8. ប្រណីតភាព និងការធ្វើដំណើរ (Luxury & Travel): វីដេអូបង្ហាញពីជីវិតរស់នៅបែបប្រណីត ទីកន្លែងដំណើរកំសាន្តទេសចរណ៍ប្រណិតៗ និងបទពិសោធន៍ដែលជួបប្រទះ។
តើមានប្រធានបទណាមួយដែលអ្នកចាប់អារម្មណ៍សម្រាប់ឆានែលរបស់អ្នកទេ?
1 319
គេហទំព័រ Aixploria គឺជាគេហទំព័រដែលផ្តល់ឧបករណ៍ AI ដ៏ទំនើប និងវីដេអូបង្រៀនជាច្រើនដែលគាំទ្រចំពោះវិស័យផ្សេងៗដូចជាការផលិត អាជីវកម្ម ការកម្សាន្ត និងវិស័យជាច្រើនទៀត។ វាបានចាត់ថ្នាក់កម្មវិធី AI ដោយច្បាស់លាស់ ហើយផ្តល់ឲ្យអ្នកប្រើប្រាស់នូវវីដេអូបង្រៀន និងវគ្គសិក្សាផ្សេងៗសម្រាប់ការប្រើប្រាស់ AI Tools ដោយមានប្រសិទ្ធភាពខ្ពស់។
Aixploria ផ្តោតលើបច្ចេកវិទ្យាជំនាន់ថ្មីដូចជា AI សម្រាប់ការបង្កើតអត្ថបទ (text generation) ការបង្កើតវីដេអូ (video creation) ស្វ័យប្រវត្តិកម្ម (automation) និងការកែលម្អអាជីវកម្មផងដែរ។ វាព្យាយាមផ្តល់ឲ្យអ្នកប្រើប្រាស់យល់ដឹងពីរបៀបប្រើប្រាស់ AI តាមរយៈវគ្គសិក្សាដោយឥតគិតថ្លៃសម្រាប់អ្នកទើបចាប់ផ្តើមដំបូង និងអ្នកជំនាញ ដោយផ្តោតលើការបង្កើតមាតិកាចម្រុះកម្រិតខ្ពស់ (advanced multimedia content) និងលំហូរការងារដោយស្វ័យប្រវត្តិ (automated workflows)។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់គេហទំព័រ៖ https://www.aixploria.com/en/ultimate-list-ai/
1 319
Repost from Noobie GMK
ព័ត៌មានអ្វីខ្លះដែលបងប្អូនត្រូវចាំនិងកត់ទុកសម្រាប់បងប្អូនដែលមាន Youtube Channel? ទុកទាញយកពេលត្រូវបានគេ HACK
1. Email គោល និង លេខទូរស័ព្ទ ជាមួយ Email Recovery ដែល Set Up លើកដំបូង
2. ថ្ងៃតំបូងដែលបើកមុខងារ Two-Factor
3. តំណរ Youtube គោលដើមបំផុតពេលបង្កើត និង Handle លើកតំបូង
4. ប្រសិនបើមាន Google Adsence ត្រូវកត់ ID PUB ទុកនៅក្នុង Adsense Account
5. ត្រូវចេះចំណាំ Link ឬ ចំណងជើងរាល់វីដេអូដែលបង្ហោះក្រោយគេជាបន្តបន្ទាប់ ឬ ចែកចាយទៅកាន់បណ្តាញសង្គមដទៃដើម្បីទុករក្សារទុក
6. ចេះកត់ចំណាំឬថតទុកភ្លាមៗរាល់សកម្មភាពពេលមានករណីវាយប្រហារកើតឡើង
7. កុំបើក Channel លើឧបករណ៍ច្រើនពេក និង ទីតាំងខុសៗគ្នាច្រើន
8. ត្រូវមានកុំព្យូទ័រមួយជាគោលនៅផ្ទះល្អដើម្បីចំណាំ IP គោលមួយ ហើយកុំដូរអុីនធើណែតច្រើនក្រុមហ៊ុនពេក
9. កុំភ្លេចចាំថ្ងៃបង្កើត Email ខ្លួននិង Channel ផង
ព័តមានប៉ុណ្ណេះមានភាគរយខ្ពស់ក្នុងការទាញយក Channel មកវិញប្រសិនបើត្រូវបានគេ Hack ឬ លួចយក!
#GMK
1 319
គេហទំព័រឥតគិតថ្លៃប្រើប្រាស់សម្រាប់កែលម្អវីដេអូ ដោយបង្កើនគុណភាព បង្កើនភាពច្បាស់ ឬបន្ថែមប្រសិទ្ធិភាពផ្សេងៗ៖
1. Flixier
- គេហទំព័រ: [flixier.com] (https://flixier.com)
- សម្រាប់កែលម្អវីដេអូ ដូចជាបន្ថែមប្រសិទ្ធិភាព ឬកែសំរួលពន្លឺ និងភាពច្បាស់។
2. Clideo
- គេហទំព័រ: [clideo.com] (https://clideo.com)
- សម្រាប់កែលម្អពន្លឺ បន្ថែម filter និងកែសម្រួលភាពច្បាស់។
3. Kapwing
- គេហទំព័រ: [kapwing.com] (https://kapwing.com)
- ងាយស្រួលប្រើសម្រាប់កែលម្អគុណភាពវីដេអូ បន្ថែមអត្ថបទ (Subtitles) និងកំណត់ល្បឿនវីដេអូ។
4. Veed.io
- គេហទំព័រ: [veed.io] (https://veed.io)
- ផ្តល់ឱ្យនូវមុខងារដូចជាកែលម្អគុណភាពវីដេអូ ការកាត់បន្ថយសម្លេងរំខាន និងការកែសម្រួលពណ៌។
5. Pixop Video Enhancer
- គេហទំព័រ: [pixop.com] (https://www.pixop.com)
- ប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើនគុណភាពវីដេអូ និងបង្កើន Resolution។
គេហទំព័រនេះអាចប្រើប្រាស់បានដោយឥតគិតថ្លៃសម្រាប់ការកែលម្អកម្រិតមូលដ្ឋាន សម្រាប់មុខងារកម្រិតខ្ពស់បន្ថែមទៀត តម្រូវឲ្យអាប់ដេតទៅ Premium។
1 319
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤ 🎉
សូមគោរពជូនពរបងប្អូនទាំងអស់ធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។
ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
1 319
Congratulations 🎉
ឆានែល Reapply រយៈ២ថ្ងៃបានដឹងលទ្ធផលហើយ បន្ទាប់ពីបរាជ័យ Reapply ចំនួន២លើក។ សូមកុំបោះបង់ការព្យាយាម ខាងក្រោមជាវិធីសាស្ត្រដែលខ្ញុំបានអនុវត្ត៖
- លុបវីដេអូណាដែលមិនមែន Original ឬវីដេអូដែលប្រើប្រាស់រូបភាពជាលក្ខណៈ slide show
- ដក Thumbnail ចេញពីវីដេអូ
- កែសម្រួលចំណងជើង ត្រូវសរសេរខ្លីៗឲ្យត្រូវជាមួយខ្លឹមសារវិដេអូ ចៀសវាងកុំប្រើ Emoji ឬនិមិត្តសញ្ញា
- កែសម្រួល Description and Tags ដាក់ខ្លីៗ ឬមិនបាច់ដាក់ក៏បាន
- ប្រសិនបើឆានែលចម្រុះ Content ត្រូវជ្រើសរើសយក Content ណាមួយជាគោល ហើយលុប Content ផ្សេងៗចោល។ ឧទាហរណ៍៖ ឆានែលរបស់អ្នកបានផុសវីដេអូច្រើនប្រភេទដូចជា ធ្វើម្ហូប លេងហ្គេម និងគូររូប ដូច្នេះមុនពេល Reapply អ្នកត្រូវសម្រេចយក Content តែមួយ បើយកវីដេអូធ្វើម្ហូប ត្រូវលុបវីដេអូលេងហ្គេម និងគូររូបចោល។
- ព្យាយាមផុសវីដេអូឲ្យទៀងទាត់ ដើម្បីឲ្យ Channel active។
សូមជូនពរបងប្អូនស្នើសុំរកលុយទទួលបានជោគជ័យទាំងអស់គ្នា 🎉
ពិភាក្សាអំពីយូធូប៖ https://t.me/YoutubeQA
1 319
Shorts បន្ថែមរយៈពេលរហូតដល់ 3នាទី
ចាប់ផ្តើមពីថ្ងៃទី15 ខែតុលា ឆ្នាំ2024 នេះតទៅ អ្នកអាចចាប់ផ្តើមបង្កើត YouTube Shorts ក្នុងរយៈពេល 3នាទី។ វាផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀត ដើម្បីប្រាប់ពីរឿងរ៉ាវរបស់អ្នក បង្ហាញពីភាពច្នៃប្រឌិតរបស់អ្នក និងទាក់ទាញទស្សនិកជនរបស់អ្នក។
សិទ្ធិទទួលបាន Shorts រយៈពេលបីនាទី
1. វីដេអូដែលបានបង្ហោះក្រោយថ្ងៃទី15 ខែតុលា ឆ្នាំ2024៖ វីដេអូណាមួយដែលបានបង្ហោះនៅថ្ងៃ ឬក្រោយកាលបរិច្ឆេទនេះ ដែលមានខ្នាតវីដេអូការ៉េ ឬបញ្ឈររហូតដល់បីនាទី នឹងត្រូវចាត់ទុកជា Shorts នៅលើ YouTube។ វីដេអូទាំងនេះអាចរកប្រាក់បានពី Shorts Feed ។
2. វីដេអូដែលបានបង្ហោះមុនថ្ងៃទី15 ខែតុលា ឆ្នាំ 2024៖ វីដេអូណាមួយដែលបានបង្ហោះមុនកាលបរិច្ឆេទនេះនឹងនៅរក្សាជាវីដេអូទម្រង់វែងនៅលើ YouTube ដដែល។ វីដេអូទាំងនេះអាចបន្តរកប្រាក់បាននៅក្នុងរបៀបចែករំលែកប្រាក់ចំណូលដែលមានទម្រង់វែងនៅលើ Watch Page។
ពិភាក្សាអំពីយូធូប 👉 https://t.me/YoutubeQA
1 319
រីករាយពិធីបុណ្យភ្ជុំបិណ្ឌ 🎉
សូមជូនពរដល់បងប្អូនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុវត្ថិភាពក្នុងការធ្វើដំណើរ គ្រប់ទីកន្លែង 🙏🙏🙏
ដោយក្តីរាប់អានពីអេតមីន @PisethKhmer
1 319
សួស្តីបងប្អូន មេៗទាំងអស់!
នេះជា Facebook account ថ្មីរបស់ខ្ញុំ ចាប់ពីពេលនេះតទៅ ខ្ញុំប្រើ Account មួយនេះវិញ ដោយសារ Account ចាស់ត្រូវបានខូច ដោះស្រាយពុំទាន់បាន។ សូមអរគុណ
https://www.facebook.com/pisethkhmer.360?mibextid=ZbWKwL
1 319
គន្លឹះដើម្បីបង្កើនអ្នកទស្សនា (Views) នៅក្នុងយូធូប៖
គ្រុបពិភាក្សាអំពីយូធូប៖ https://t.me/YoutubeQA
1 319
រូបមន្តស្វែងរក View ពីយូធូប = មានវីដេអូល្អ + Keyword ល្អ (ពាក្យគន្លឹះដែលមានគេស្វែងរកច្រើននៅក្នុងយូធូប)
1 319
ភីនកូដ (PIN) អេតសិនមកដល់ហើយ ✅
បងប្អូនអាចស្វែងរកបានជាមួយបងប្រុស Prak Sovanny
គ្រុបពិភាក្សាអំពីយូធូប៖ https://t.me/YoutubeQA
1 319
ឆ្នាំថី្ម នាំលាភ 🎉 យូធូបនៅតែជាជម្រើសល្អ
តើបងប្អូនបានចាប់ផ្តើមធ្វើយូធូបឬនៅ?
គ្រុបពិភាក្សាអំពីយូធូប៖ https://t.me/YoutubeQA
1 319
រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ២០២៤ ⭐️🎉🎉
🐉 សូមឆ្នាំថ្មីនេះនាំមកនូវលាភសំណាង សុភមង្គល ភាពរុងរឿង សប្បាយរីករាយ និងជោគជ័យ 🙏🙏🙏
ដោយក្តីរាប់អានពីខ្ញុំ @PisethKhmer
1 319
បងប្អូនដែលត្រូវ Verify ID ស្នើសុំភីនកូដ ត្រូវថតអត្តសញ្ញាណប័ណ្ណឲ្យបានច្បាស់ កុំឲ្យដាច់គែម និងត្រូវប្រាកដថាព័ត៌មាននៅក្នុងអេតសិន និងអត្តសញ្ញាណដូចគ្នា ១០០% 👇
https://youtu.be/oD3s7aNrKkI?si=-BTCWfuPcMpdqAGP
1 319
វេបសាយ AI (Free) ចំនួន៥ គួររៀនប្រេី :
១. បង្កើតវីដេអូ Show ដោយ AI
- https://www.heygen.com
២. ផលិតរូបភាពដោយប្រើពាក្យគន្លឹះ
- https://neural.love/ai-art-generator
៣. សង្ខេបអត្ថបទដោយប្រើប្រាស់ AI
- https://tldrthis.com
៤. បង្កើតអត្ថបទសម្រាប់ការងារផ្សព្វផ្សយ ទីផ្សារ បណ្តាញសង្គម
- https://www.hyperwriteai.com
៥. ផលិត Background Music
- https://www.aiva.ai
Credit to 2D Animation Film
