fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ពិភាក្សាអំពីយូធូប

ពិភាក្សាអំពីយូធូប

رفتن به کانال در Telegram
1 306
مشترکین
-224 ساعت
-57 روز
-1130 روز
آرشیو پست ها
សាររំលែកទុក្ខ និងថ្កោលទោស ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមបង្ហាញនូវការសោកសៅចំពោះការបាត់បង់ជីវិត និងការរងរបួសដ៏ឈឺចាប់របស់បងប្អូនកងទ័ពកម្ពុជា និងពលរដ្ឋសាមញ្ញ ដែលបានជួបហេតុការណ៍ដ៏អាក្រក់នេះ។ កងទ័ពថៃបានប្រព្រឹត្តអំពើឈ្លានពានចូលអធិបតេយ្យភាពរបស់កម្ពុជា ធ្វើឲ្យទាហានខ្មែរចំនួន ៥នាក់បានពលីជីវិត និង ២០នាក់រងរបួស ខណៈពលរដ្ឋស្លាប់ដល់ទៅ ៨នាក់ និងរងរបួសជាង ៥០នាក់។ ខ្ញុំសូមថ្កោលទោសចំពោះអំពើឈ្លានពាន និងអំពើហិង្សាដ៏ព្រៃផ្សៃនេះ ដែលជាការរំលោភលើសិទ្ធិមនុស្ស និងអធិបតេយ្យភាពជាតិយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចាប់អារម្មណ៍ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ ដើម្បីយុត្តិធម៌ និងសន្តិភាពរឹងមាំសម្រាប់ប្រជាជនទាំងពីរជាតិ។ Condolence and Condemnation Statement As a Cambodian citizen, I express my deep sorrow over the loss of lives and the painful injuries suffered by Cambodian soldiers and innocent civilians in this tragic incident. The Thai military has committed an act of aggression, violating Cambodia’s sovereignty, causing the deaths of 5 Cambodian soldiers, injuries to 20 others, and the deaths of 8 civilians with more than 50 wounded. I strongly condemn this act of aggression and brutal violence, which is a serious violation of human rights and national sovereignty. I call upon international organizations and all concerned parties to pay close attention and conduct a thorough and impartial investigation to ensure justice and lasting peace for the people of both nation. #Thailandopenfire #ThailandStartedTheWar #JusticeForCambodia #cambodianeedpeace

Repost from N/a
ដល់ពេលដែលត្រូវបញ្ចេញកងទ័ព Online ហើយ 🇰🇭 ចិញ្ចឹមទុកយូរហើយ ល្មមដល់ពេលចេញប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយរបស់ចោរឈ្លានពានថៃ
ដល់ពេលដែលត្រូវបញ្ចេញកងទ័ព Online ហើយ 🇰🇭 ចិញ្ចឹមទុកយូរហើយ ល្មមដល់ពេលចេញប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយរបស់ចោរឈ្លានពានថៃ

UNESCO 🙏🏻🖤🇰🇭បងប្អូនខ្មែរជួយផ្សព្វផ្សាយបន្ថែមផង ពីព្រោះជនជាតិវាកំពុងចោទប្រកាន់ថាខ្មែរអ្នកវាយប្រហារវាមុនតាមបណ្ដាញសង្គមច្រើ
UNESCO 🙏🏻🖤🇰🇭បងប្អូនខ្មែរជួយផ្សព្វផ្សាយបន្ថែមផង ពីព្រោះជនជាតិវាកំពុងចោទប្រកាន់ថាខ្មែរអ្នកវាយប្រហារវាមុនតាមបណ្ដាញសង្គមច្រើនណាស់🙏🏻🖤🇰🇭 🇰🇭 Khmer (ភាសាខ្មែរ) នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។ 🇺🇸 United States (English) On 24 July 2025, Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity. 🇨🇳 Chinese (中文) 2025年7月24日, 泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。 🇷🇺 Russian (Русский) 24 июля 2025 года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности. 🇫🇷 French (Français) Le 24 juillet 2025, la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories. 🇯🇵 Japanese (日本語) 2025年7月24日、 タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。 🇰🇷 Korean (한국어) 2025년 7월 24일, 태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다. #ប្រទេសថៃបាញ់កម្ពុជាមុន #កម្ពុជាប្រើសិទ្ធការពារខ្លួន #Thailandopenfire #ថៃជាអ្នកផ្តើមសង្គ្រាម #ThailandStartedTheWar #ไทยเป็นผู้เริ่มสงคราม #JusticeForCambodia #cambodianeedpeace

YouTube ផ្លាស់ប្ដូរអ្វីខ្លះ ចាប់ពីថ្ងៃទី15 ខែកក្កដា 2025 តទៅ? YouTube នឹងមិនអនុញ្ញាតឱ្យរកលុយពីវីដេអូ ដែល៖ ❌ បង្កើតដោយ AI ដោយគ
YouTube ផ្លាស់ប្ដូរអ្វីខ្លះ ចាប់ពីថ្ងៃទី15 ខែកក្កដា 2025 តទៅ? YouTube នឹងមិនអនុញ្ញាតឱ្យរកលុយពីវីដេអូ ដែល៖ ❌ បង្កើតដោយ AI ដោយគ្មានការបន្ថែមអារម្មណ៍ ឬមតិផ្ទាល់ខ្លួន ❌ សំលេង AI អានអត្ថបទ (ព្រោះវាមើលថាដូចជាគ្មានស្នាដៃមនុស្ស) ❌ វីដេអូច្រំដែល បង្កើតឡើងជាច្រើនដោយគ្មានភាពខុសគ្នា ❌ វីដេអូ reaction ឬ slideshow ដោយគ្មានការពន្យល់ឬសម្លេងមនុស្ស 👤 តើអ្នកណាដែលអាចទទួលផលប៉ះពាល់? អ្នកបង្កើតវីដេអូដែល៖ - ប្រើសំលេង AI និទានរឿង - ដាក់តែរូបភាពស្លាយ ឬវីដេអូឆ្លើយតប (reaction) ដោយគ្មានពាក្យនិយាយផ្ទាល់ខ្លួន - ចម្លងវីដេអូគេ មកបង្ហោះឡើងវិញដោយគ្មានការកែប្រែ ឆានែលទាំងនេះអាចនឹងបាត់បង់សិទ្ធិរកលុយពី YouTube។ ✅ តើគួរធ្វើដូចម្តេច ទើបអាចរក្សាការរកលុយពី YouTube? 👉 បង្កើតវីដេអូដោយមានសំលេងផ្ទាល់ខ្លួន ឬបន្ថែមមតិយោបល់ 👉 កុំប្រើតែសំលេង AI ទាំងស្រុង 👉 កុំចម្លងខ្លឹមសារគេ ដោយគ្មានការកែប្រែ 👉 បង្កើតខ្លឹមសារដែលមានការច្នៃប្រឌិតថ្មី និងប្លែកពីគេ។ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

🎉 អបអរសាទរ ខួបលើកទី 17 (07 កក្កដា 2008 - 07 កក្កដា 2025) ប្រាសាទព្រះវិហារ មរតកដ៏មានតម្លៃរបស់ជាតិ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជ
🎉 អបអរសាទរ ខួបលើកទី 17 (07 កក្កដា 2008 - 07 កក្កដា 2025) ប្រាសាទព្រះវិហារ មរតកដ៏មានតម្លៃរបស់ជាតិ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

Pin Code Google Adsense Arrived! ភីនកូដមកដល់ហើយ បងប្អូនដែលឃើញឈ្មោះអាចទាក់ទងទៅកាន់ប្រៃសណីយ៍កម្ពុជាដើម្បីទទួលលេខកូដ។
Pin Code Google Adsense Arrived! ភីនកូដមកដល់ហើយ បងប្អូនដែលឃើញឈ្មោះអាចទាក់ទងទៅកាន់ប្រៃសណីយ៍កម្ពុជាដើម្បីទទួលលេខកូដ។

អបអរសាទរខួប 20 ឆ្នាំ YouTube! នេះជាដំណើររយៈពេល 20 ឆ្នាំដ៏អស្ចារ្យ ដែលពោរពេញដោយភាពជោគជ័យ និងបានចែករំលែកជាមួយអ្នកបង្កើតមាតិការន
អបអរសាទរខួប 20 ឆ្នាំ YouTube! នេះជាដំណើររយៈពេល 20 ឆ្នាំដ៏អស្ចារ្យ ដែលពោរពេញដោយភាពជោគជ័យ និងបានចែករំលែកជាមួយអ្នកបង្កើតមាតិការនៅលើ YouTube។ យូធូបកំពុងប្រារព្ធពិធីនៅ VidCon ហើយសម្លឹងទៅមុខថា តើអ្វីទៅជាអនាគតរបស់ពិភពមាតិកាអនឡាញ។

ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ Generative AI @OUPNarith
+5
ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ Generative AI @OUPNarith

ឆានែល YouTube ទាំង10ដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ 2025
ឆានែល YouTube ទាំង10ដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ 2025

កត្តាសំខាន់ៗដែលធ្វើឲ្យ CPMខ្ពស់ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើន៖ - ប្រភេទអ្នកទស្សនា៖ អាយុ ភេទនិងទីតាំងភូមិសាស្ត្ររបស់អ្នក
កត្តាសំខាន់ៗដែលធ្វើឲ្យ CPMខ្ពស់ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើន៖ - ប្រភេទអ្នកទស្សនា៖ អាយុ ភេទនិងទីតាំងភូមិសាស្ត្ររបស់អ្នកទស្សនាគឺមានសារៈសំខាន់ខ្លាំង។ ឆានែលដែលមានអ្នកទស្សនានៅប្រទេសដែលមានចំណូលខ្ពស់ (ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី និងអឺរ៉ុបខាងលិច) ជាទូទៅមាន CPMខ្ពស់ជាងគេ។ - ប្រភេទមាតិកា៖ មាតិកានៅក្នុងវិស័យដែលមានតម្លៃខ្ពស់ដូចជាហិរញ្ញវត្ថុ បច្ចេកវិទ្យា អាជីវកម្ម និងសុខភាព ជាទូទៅទាក់ទាញ CPMខ្ពស់ ព្រោះអ្នកផ្សព្វផ្សាយបង់ប្រាក់ច្រើនដើម្បីទៅដល់អ្នកទស្សនាដែលមានចំណាប់អារម្មណ៍លើប្រធានបទទាំងនេះ។ - រដូវកាល និងពេលវេលា៖ CPM មានទំនោរកើនឡើងនៅរដូវកាលព្រឹត្តិការណ៍ និងពិធីបុណ្យធំៗ ដូចជា BlackFriday, បុណ្យណូអែល បុណ្យចូលឆ្នាំសកលជាដើម។ - ប្រវែងវីដេអូ ៖ វីដេអូចាប់ពី8នាទីឡើងទៅ អនុញ្ញាតឱ្យអ្នកអាចបញ្ចូលការផ្សាយពាណិជ្ជកម្មនៅពាក់កណ្តាលវីដេអូបានដែលអាចជួយឲ្យរកប្រាក់ចំណូលកាន់តែច្រើនផងដែរ។ - ការចូលរួមរបស់អ្នកទស្សនា៖ Likes comments រយៈពេលទស្សនា និងអត្រាចុចលើផ្ទាំងផ្សាយពាណិជ្ជកម្មបង្ហាញថាអ្នកទស្សនារបស់អ្នកមានការចូលរួមខ្លាំងដែលធ្វើឱ្យវីដេអូរបស់អ្នកទាក់ទាញការផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់។ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

🙏✨ សួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ ✨🙏 ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ សូមគោរពជូនពរបងប្អូន YouTubers និងក្រុមគ្រួសារប្រកបតែសុខភាពល
🙏✨ សួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ ✨🙏 ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ សូមគោរពជូនពរបងប្អូន YouTubers និងក្រុមគ្រួសារប្រកបតែសុខភាពល្អបរិបូណ៌ សិរីសួស្ដី ជោគជ័យគ្រប់ភារកិច្ច សូមឲ្យដំណើរទៅលេងស្រុកកំណើតជួបជុំគ្រួសារ ឬធ្វើដំណើរកម្សាន្ដជិតឆ្ងាយ ប្រកបតែសុខសុវត្ថិភាព និងភាពសប្បាយរីករាយជានិច្ច ក្នុងឱកាសឆ្នាំថ្មីនេះ។ 🙏 សូមទេវតាឆ្នាំថ្មី ព្រះនាង គោរាគទេវី ប្រសិទ្ធពរជ័យ សិរីសួស្ដី រីកចម្រើនរុងរឿង និងប្រកបតែភាពរីករាយពេញដោយស្នាមញញឹម! 😊 ដោយក្តីរាប់អានពីខ្ញុំ Owner: https://t.me/YoutubeQA

លុយចូលហើយបងប្អូន ឆែកអេតសិន ✅ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
លុយចូលហើយបងប្អូន ឆែកអេតសិន ✅ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

មេរៀនល្អៗ គួរស្វែងយល់៖ https://www.facebook.com/share/v/163JgZtxWX/
មេរៀនល្អៗ គួរស្វែងយល់៖ https://www.facebook.com/share/v/163JgZtxWX/

"មិនថាអ្នកជួបបញ្ហាអ្វី ឬធ្លាក់ចុះដល់កម្រិតណាឡើយ អ្នកប្រាកដជាអាចងើបឡើងវិញបានដរាបណាមានចំណេះដឹងនិងជំនាញពិតប្រាកដ គ្រាន់តែរកវិធីប
"មិនថាអ្នកជួបបញ្ហាអ្វី ឬធ្លាក់ចុះដល់កម្រិតណាឡើយ អ្នកប្រាកដជាអាចងើបឡើងវិញបានដរាបណាមានចំណេះដឹងនិងជំនាញពិតប្រាកដ គ្រាន់តែរកវិធីប្រើវាឱ្យត្រូវទៅ សំណាងច្បាស់ជានៅខាងអ្នកមិនខានឡើយ" ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA ប្រភព: https://tech-cambodia.com/articles/graham-cochrane-made-money-by-youtube?fbclid=IwY2xjawJRlktleHRuA2FlbQIxMQABHfoPKrNxIOu9CAfGlxa3iGr5vA7VzmvtURtuPsKtJbzaOXz2HGE20Vldng_aem_lNgMQGBKmVkZJUy7kkV8lw

វីដេអូកំពុងពេញនិយមសម្រាប់ YouTube Shorts នៅដើមឆ្នាំ២០២៥៖ 📌 Mini Vlogs – ក្រុមអ្នកបង្កើតមាតិការកំពុងចែករំលែកអំពីព័ត៌មានខ្លីៗនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពជាក់ស្តែង និងបទពិសោធន៍របស់ពួកគេ។ 🔥 Food Challenges – វីដេអូខ្លីៗដែលបង្ហាញពីការប្រកួតអាហារ ដូចជាការសាកល្បងម្ហូបហិល ឬការញ៉ាំអាហារទំហំធំ កំពុងទាក់ទាញទស្សនិកជន។ 🎨 DIY Projects – វីដេអូអំពីការបង្រៀនធ្វើអ្វីៗដោយខ្លួនឯងកំពុងលេចធ្លោ ដោយផ្តល់ការណែនាំជាដំណាក់កាលសម្រាប់សិប្បកម្ម ការតុបតែងផ្ទះ ឬការប្រើប្រាស់អីវ៉ាន់ចាស់ឡើងវិញ។ 💃 Dance Challenges – វីដេអូរាំតាមបទចម្រៀងល្បីៗ ឬបទដែលកំពុងល្បីលើបណ្តាញសង្គម ជំរុញការចូលរួមពីទស្សនិកជន និងបង្កើតភាពច្នៃប្រឌិត។ 🐶 Pet Tricks and Antics – វីដេអូដែលបង្ហាញពីសត្វចិញ្ចឹម (ឆ្កែ ឬឆ្មា) ដោយធ្វើល្បិចផ្សេងៗ ឬនៅក្នុងស្ថានភាពកំប្លែងៗ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ✨ Transformation Videos – រួមមានការកែសម្ផស្ស ផ្លាស់ប្តូររូបរាង ការតុបតែងគេហដ្ឋានជាដើម។ 🏷️ Trending Hashtags and Challenges – ការប្រើ Hashtag ល្បីៗ និងចូលរួមក្នុងការប្រកួតថ្មី គឺជាយុទ្ធសាស្រ្តដែលបង្កើននូវការមើលឃើញកាន់តែច្រើន ។ 🎬 Entertainment and Nostalgia – មាតិកាដែលបង្ហាញពីការនឹករលឹក ឬ ហេតុការណ៍កំពុងពេញនិយម ដូចជាការបង្កើតឡើងវិញនូវឈុតឆាកពីភាពយន្ត ឬកម្មវិធីទូរទស្សន៍ ឬការបញ្ចេញមតិលើព្រឹត្តិការណ៍វប្បធម៌ថ្មីៗ។ 📚 Educational Shorts – មាតិកាដែលផ្តល់ចំណេះដឹង ដូចជា គន្លឹះការរស់នៅ ការបង្រៀនខ្លីៗ ឬការពន្យល់អំពីចំណេះដឹងទូទៅ។ 🤝 Interactive and Collaborative Shorts – វីដេអូដែលលើកទឹកចិត្តឲ្យទស្សនិកជនចូលរួម ដូចជា Duets ឬ Challenge ដែលទស្សនិកជនអាចចូលរួមលេងបាន ដូចជាហ្គេមទាយចម្លើយ ឬការប្រកួតផ្សេងៗ។ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

ប្រភេទវីដេអូកំពុងពេញនិយមសម្រាប់ YouTube Shorts នៅដើមឆ្នាំ២០២៥ 👇 ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
ប្រភេទវីដេអូកំពុងពេញនិយមសម្រាប់ YouTube Shorts នៅដើមឆ្នាំ២០២៥ 👇 ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

គន្លឹះខ្លះៗដើម្បីបង្កើតសំណើរ (Prompt) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលអ្នកបង្កើតរូបភាពពី AI៖ 1. មានភាពជាក់លាក់៖ ពិពណ៌នាឲ្យច្បាស់អំពី ប្រធានបទ រចនាបទ ពណ៌ សំបុរ រូបរាង ស្ទីល និងអារម្មណ៍។ បើអ្នកពិពណ៌នាកាន់តែជាក់លាក់ វានឹងធ្វើអោយរូបភាពដែលបង្កើតបានឆាប់ត្រូវតាមអ្វីដែលអ្នកចង់បាន។ 2. មានភាពច្បាស់លាស់នៅក្នុងសំណើរបស់អ្នក៖ ប្រើពាក្យសាមញ្ញៗ និងច្បាស់លាស់ ដើម្បីពណ៌នារូបភាពដែលអ្នកចង់បាន។ ជៀសវាងការជ្រើសរើសពាក្យដែលមានលក្ខណៈបច្ចេកទេសពេក ឬភាសាតំបន់ដែលពិបាកយល់។ 3. លម្អិតតួអង្គ៖ បញ្ជាក់ពីរូបរាង មុខមាត់ សម្លៀកបំពាក់ ឥរិយាបថ និងអារម្មណ៍របស់តួអង្គ។ 4. បរិបទ និងបរិយាកាស៖ ពណ៌នាពីផ្ទៃខាងក្រោយ ឬបរិស្ថានជុំវិញ (Background) ដើម្បីកំណត់ពីទិដ្ឋភាព និងអារម្មណ៍ដែលអ្នកចង់បាន ដូចជា សប្បាយ រំភើប រីករាយ ឬ កំសត់។ 5. សាកល្បងជាមួយពាក្យគន្លឹះ៖ ប្រើពាក្យគន្លឹះដើម្បីទទួលបានលទ្ធផលដូចជា "bokeh" "vignette" "high contrast" ជាដើម។ 6. កំណត់ទំហំរូបភាព៖ បញ្ជាក់ពីភាពច្បាស់ និងទំហំរូបភាពដែលអ្នកចង់បាន វានឹងអនុញ្ញាតឱ្យ AI បង្កើតរូបភាពនូវដែលទំហំត្រឹមត្រូវ។ 7. ប្រើការប្រៀបធៀប និងឯកសារយោង៖ ប្រៀបធៀបរូបភាពទៅនឹងសេណារីយ៉ូ ឬរចនាបទក្នុងពិភពពិត ដើម្បីភាពច្បាស់លាស់។ ឧទាហរណ៍៖ ផ្នែកខាងក្នុងនៃយានអវកាសនាពេលអនាគតស្រដៀងនឹងកន្លែងទទួលភ្ញៀវនៅសណ្ឋាគារប្រណិត ជាមួយនឹងជញ្ជាំងលោហធាតុរលោង កន្លែងអង្គុយដ៏ប្រណិត និងពន្លឺព័ទ្ធជុំវិញ (A futuristic spaceship interior resembling a luxury hotel lobby, with sleek metallic walls, plush seating, and ambient lighting.)។ 8. ប្រវែងនៃសំណើរ ( Prompt Length Balance)៖ ខណៈពេលដែលអ្នកសរសេរព័ត៌មានបានលម្អិតគឺជាការល្អប្រសើរ ប៉ុន្តែប្រសិនបើអ្នកសរសេរច្រើន និងស្មុគស្មាញខ្លាំងពេកអាចធ្វើឲ្យ AI ច្រឡំ។ ដូច្នេះគួរសរសេរក្នុងកម្រិតមួយសមល្មម ដែលមានព័ត៌មានគ្រប់គ្រាន់ ប៉ុន្តែកុំលើសលប់ពេក។ ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

គន្លឹះខ្លះៗដើម្បីបង្កើតសំណើរ (Prompt) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលអ្នកបង្កើតរូបភាពពី AI៖
គន្លឹះខ្លះៗដើម្បីបង្កើតសំណើរ (Prompt) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលអ្នកបង្កើតរូបភាពពី AI៖

រូបភាពដែល YouTuber គ្រប់គ្នាចង់ឃើញ 😍 ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
រូបភាពដែល YouTuber គ្រប់គ្នាចង់ឃើញ 😍 ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA

ពិភាក្សាអំពីយូធូប - آمار و تحلیل کانال تلگرام @piseth_khmer