cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Rean Ruos Community

ក្លាយជាមនុស្សម្នាក់ដែលប្រសេីរជាងម្សិលមិញ ⭐ តោះ រៀនរស់ទាំងអស់គ្នា!

نمایش بیشتر
پست‌های تبلیغاتی
2 383
مشترکین
اطلاعاتی وجود ندارد24 ساعت
+217 روز
+6130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ខ្ញុំសុំចែករំលែកសេចក្តីរីករាយ ក្តីសង្ឃឹម និងការលូតលាស់ជាមួយអ្នកទៅតាមសៀវភៅមួយក្បាលនេះ ☀️ ទើបតែមកដល់ដៃខ្ញុំដែរ ហើយពិតជាសប្បាយចិត្តដែលបានបានឃើញជារូបរាងនៃស្នាដៃនេះផ្ទាល់។ ក្រុមការងារនឹងចែកចាយសៀវភៅនេះទៅតាមការកក់ឆាប់ៗនេះ។ អរគុណសម្រាប់ការអត់ធ្មត់ និងជាពិសេសការចូលរួមរៀនរស់ជាមួយខ្ញុំ។ សម្រាប់ការទិញបន្ថែម សូមទាក់ទងទៅតាម មេសា-April សម្រាប់ការចែកចាយ 🙌 ដរាបណានៅរស់រាន រៀនរស់
نمایش همه...
6🥰 6
Photo unavailableShow in Telegram
តើការធ្វើតែអ្វីដែលងាយស្រួល ធ្វើឱ្យជីវិតយើងស្រួលដែរឬទេ? បើមិនទេ ចូរគិតខុសពីមុន។ ភាពរីករាយដែលបានពី ភាពងាយស្រួលនឹង មិនគង់ឡើយ។ រៀនស៊ូ និងជាពិសេស រៀនស្រលាញ់កិច្ចការពិបាក ដែលពិតជាសំខាន់ សម្រាប់ជីវិតយើងមែន។
نمایش همه...
21
តើពីរទស្សវត្តជាងនៃការសិក្សានៅសាលាអាចត្រៀមយើងគ្រប់គ្រាន់សម្រាប់ជិវិតជាក់ស្តែងឬទេ? អានបន្ថែមនៅសៀវភៅ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត" ដែលនឹងណែនាំអ្នកពីការលូតលាស់សម្រាប់ជីវិត និងជាពិសេសកសាងសុភមង្គលមួយដែលពិតសម្រាប់ខ្លួន។ 🌱បើកកក់រហូតដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ 2024 👉 សូមឆាតចូលផេក មេសា ដើម្បីកក់
نمایش همه...
7
📖 តើសៀវភៅប្រលោមលោកមានប្រយោជន៍ដែរឬទេ?  មិនមែនរាល់សៀវភៅប្រលោមលោកដឹងតែរឿងស្នេហានោះទេ ប៉ុន្តែមាននូវគុណតម្លៃជាច្រើនសម្រាប់អ្នកអាន។ យល់បន្ថែមទៅតាមវីដេអូមួយនេះ៖ ប្រយោជន៌នៃរឿងប្រលោមលោក
نمایش همه...
7
គ្មានថ្ងៃណាស្ងប់ចិត្តនឹងខ្លួនឯង ប្រសិនបើយើងរវល់តែប្រៀបធៀបនឹងអ្នកដទៃ។ អានបន្ថែមក្នុងសៀវភៅ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត" ដែលនឹងណែនាំអ្នកពីរបៀបលូតលាស់ត្រឹមត្រូវសម្រាប់សុភមង្គលមួយដែលពិតសម្រាប់អ្នក។ --- 🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនាដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ 2024 🌱អ្នកកក់នឹងទទួលបាន…… - សៀវភៅក្នុងតម្លៃ 28000៛ - ស្នៀតសៀវភៅចំនួន 3 - ហត្ថលេខាអ្នកនិពន្ធ 👉🏻សូមឆាតចូលផេក មេសា ដើម្បីកក់
نمایش همه...
14
Photo unavailableShow in Telegram
គ្មានអ្វីសម្រួលភាពពិបាកក្នុងជីវិត ជាងការរៀននោះទេ។ ការរៀនជាដំណើរមួយជីវិត។
نمایش همه...
12
មហាសមុទ្រមិនស្វែងរកទឹកទេ។ មនុស្សម្នាក់ដែលចេះស្រលាញ់ មិនត្រូវការស្វែងរកអ្វី ដែលខ្លួនស្រលាញ់ឡើយ ព្រោះការស្រលាញ់កើតចេញពីគាត់។
نمایش همه...
25🥰 1
កុំមើលរំលងសៀវភៅនេះ មិនថាអ្នកចង់រៀនជំនាញណាក៏ដោយ។ សៀវភៅនេះនឹងបង្រៀនអ្នកពីរបៀបរៀនត្រឹមត្រូវ ដែលនឹងជួយអ្នកកសាងសមត្ថភាពជាក់លាក់សម្រាប់ជីវិតនិងការងារ។ ក្នុងសម័យនេះ មិនខ្វះទេមុខវិជ្ជារៀន។ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានមានពេញអ៊ីនធឺណិតដែលយើងអាចសិក្សាបានដោយឥតគិតថ្លៃទៀត។ អ្វីដែលពិតជាខ្វះនោះគឺចំណង់និងសមត្ថភាពក្នុងការរៀន។ សៀវភៅនេះមិនប្រាប់អ្នកថាគួររស់ជីវិតបែបណាទេ ប៉ុន្តែនឹងណែនាំអ្នកពីរបៀបរៀនដែលមានប្រសិទ្ធភាព ដូចនេះអ្នកអាចលូតលាស់ក្លាយជាមនុស្សម្នាក់ដែលប្រសើរនិងកសាងនូវសមត្ថភាពដ៏មាំមួយសម្រាប់សម្រេចក្តីសុបិនរបស់អ្នក។ បើចំណេះជាអំណាច ការរៀននោះហើយជាមហាអំណាច។ តស់ ចូលរួមអានសៀវភៅ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត" ទាំងអស់គ្នា។ ———————— 🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនា ដល់ថ្ងៃទី01 ខែកក្កដា ឆ្នាំ 2024។ 🌱អ្នកកក់នឹងទទួលបាន…… - សៀវភៅក្នុងតម្លៃ 28000៛ - ស្នៀតសៀវភៅចំនួន 3 - ហត្ថលេខាអ្នកនិពន្ធ 👉 សូមឆាតចូលផេក មេសា ដើម្បីកក់
نمایش همه...
13
📢 វគ្គថ្មីសម្រាប់សប្តាហ៌នេះ៖ យកឈ្នះជីវិតដោយរៀនមួយជីវិត 🎧 ស្តាប់តាម៖ https://spoti.fi/3IhExhO ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។ ខ្ញុំចង់សរសេរសៀវភៅនេះឡើងដោយសារតែនេះជាសៀវភៅដែលរូបខ្ញុំផ្ទាល់ពី ២០ ឆ្នាំមុនត្រូវការបំផុត។ ប្រសិនបើខ្ញុំចេះរៀនរស់តាំងពីតូចមកម៉្លេះ តើល្អយ៉ាងណាទៅ? ម៉្យាងវិញទៀត នេះក៏ជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ។ យើងចង់រៀនពីជីវិត ប៉ុន្តែមិនដឹងចាប់ផ្តើមត្រង់ណា។ យើងចង់បើកសៀវភៅអាន ប៉ុន្តែអានមិនទៅមុខ។ យើងចង់អនុវត្តជំនាញអ្វីមួយ ប៉ុន្តែមិនដឹងវិធីត្រឹមត្រូវដែលពិតជាអាចផ្តល់លទ្ធផលពិតមែន។ ការរៀនជាសកម្មភាពមួយដែលយើងចំណាយពេលធ្វើរាប់ឆ្នាំនៅសាលា ប៉ុន្តែក៏ជាសកម្មភាពមួយដែលយើងជាច្រើនធ្វើខុសផងដែរ ជាពិសេសការរៀនសម្រាប់ជីវិត។ ជាហេតុ គោលដៅនៃសៀវភៅនេះគឺដើម្បីជួយអ្នកក្នុងដំណើររៀនរស់ផ្ទាល់ខ្លួន ទៅតាមក្តីសុបិននិងសុភមង្គលដែលខ្លួនចង់កសាង។ មិនថាយើងចង់សម្រេចអ្វីក៏ដោយក្នុងជីវិត អ្វីមួយដែលប្រាកដនោះគឺយើងខ្វះខាតសមត្ថភាពមួយចំនួនសម្រាប់មានលទ្ធភាពក្នុងការធ្វើទាំងនោះបាន។ សៀវភៅនេះនឹងជួយអ្នកក្នុងការលូតលាស់តាមរបៀបត្រឹមត្រូវ ដោយហេតុនោះអ្នកនឹងមានឥទ្ធិពលដ៏ខ្លាំងមកលើជីវិតខ្លួន។ សៀវភៅនេះនឹងចេញជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ ២០២៤ នេះ ហើយអ្នកក៏អាចកក់ពីថ្ងៃនេះទៅផងដែរ ដើម្បីទទួលបានកាដូពិសេសមកជាមួយសៀវភៅផងដែរ។ 🔖 កក់សៀវភៅនេះទៅតាមគ្រិះស្ថានមេសា
نمایش همه...
Log in or sign up to view

See posts, photos and more on Facebook.

13😍 1
Photo unavailableShow in Telegram
គម្លាតរវាងយើងនិងក្តីសុបិនយើង ជាសមត្ថភាពដែលយើងនៅខ្វះខាត។ បើយើងចង់បានផល សួរខ្លួនឯងសិនថា "ខ្ញុំជាមនុស្សដែលអាច សម្រេចបានផលនេះឬនៅ?"
نمایش همه...
24
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.