កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 428
مشترکین
-124 ساعت
+47 روز
+3930 روز
آرشیو پست ها
Repost from News Today❤️
កងទ័ពថៃអាចពិចារណាឡើងវិញចំពោះការដោះលែងទាហានកម្ពុជា ១៨នាក់ ដោយ ថៃចោទកម្ពុជាថាបានបង្ហោះដ្រូនចំនួន ២៥០គ្រឿងចូលទឹកដីថៃ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ គិតត្រឹមម៉ោង៧យប់ថ្ងៃ កម្ពុជាមិនទាន់បញ្ជាក់យ៉ាងណានៅឡើយចំពោះការចោទប្រកាន់របស់ថៃ ។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ថា កងកម្លាំងកម្ពុជាទាំង១៨នាក់ នឹងត្រូវយោធាថៃបញ្ជូនត្រលប់មកកម្ពុជាវិញនៅម៉ោង១២ថ្ងៃត្រង់ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺ៧២ម៉ោងក្រោយភាគីទាំងពីរគោរពបទឈប់បាញ់យ៉ាងពេញលេញ ។
Repost from BTV News
+9
«ស្មារតីសាមគ្គី រួបរួមនៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បង្ហាញឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម និងចង់បានសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា»
នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណវិមាន ឈ្នះ ឈ្នះ និងតាមបណ្តាទីតាំងខេត្ត មានការរៀបចំ «ពិធីបួងសួងសុំ សុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ដើម្បីឈានឆ្ពោះទៅរកសន្តិភាព មួយពិតប្រាកដសម្រាប់កម្ពុជា ក៏ដូចជាបញ្ជៀបនូវការយល់ដឹងរួមគ្នាថា សង្គ្រាមនិងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម។
Website | Facebook | Telegram | TikTok
+3
ប្រាសាទព្រះវិហារកាលអំឡុងឆ្នាំ ២០០២
ដោយ៖ Andy Brouwer
+8
សូមលំអោនក្បាលដល់ព្រះធរណី រំលឹកដឹងគុណដល់វីរៈបុរសរបស់ខ្មែរទាំងអស់ ❤️🩹សូមឲ្យ វិញ្ញាណក្ខន្ធ វីរៈកងទ័ព ទៅកាន់សុគតិភព 🕊️❤️🩹
នៅសល់ទុកអោយកូនចៅជំនាន់ក្រោយថែរក្សាការពារបន្ត 🇰🇭
យេីងខ្ញុំ ក្នុងនាមជាកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណលោកគ្មានថ្ងៃភ្លេចនោះទេ🙏❤️🩹🇰🇭 My Hero 🇰🇭🕊️
_________
Repost from ព្រះខ័ន
🔴កងទ័ពភូមិន្ទថៃ ចោទប្រកាន់ថា ដ្រូនរបស់កម្ពុជាបានបំពានបទឈប់បាញ់ ហើយការដោះលែងទាហានកម្ពុជាអាចនឹងត្រូវពិចារណាឡើងវិញ
---
កងទ័ពភូមិន្ទថៃ បានចោទប្រកាន់ថា នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ពីកម្ពុជាជាង ២៥០គ្រឿង បានហោះរំលោភលើដែនអធិបតេយ្យភាពថៃ ដែលជាការបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូថ្មីៗនេះ។ នេះបើយោងតាមការដកស្រង់សម្ដីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suwaree និងត្រូវបានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូនេះ។
ជាមួយនឹងការចោទប្រកាន់បែបនេះ, ថៃបានអះអាងថា កងទ័ពភូមិន្ទថៃនឹងអាចត្រូវពិចារណាឡើងវិញ លើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដោយផ្អែកទៅលើស្ថានការណ៍ និងកិច្ចព្រមព្រៀង។
យ៉ាងណា សូមរង់ចាំការចេញមកបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា ចំពោះការចោទប្រកាន់របស់ថៃយ៉ាងដូច្នេះ។
ប្រភព៖ Thai Enquirer
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from FRESH NEWS
WATCH VIDEO: ពលរដ្ឋភូមិព្រៃចាន់ ជាស្ត្រីមេម៉ាយទ្រហោយំស្តាយ ផ្ទះដែលខូចខ្ទេចខ្ទីព្រោះសង្គ្រាម
https://fna.asia 🔗JOIN US
Repost from FRESH NEWS
+8
ទស្សនារូបភាព៖ ទិដ្ឋភាពផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ រងការបំផ្លិចបំផ្លាញដោយសារគ្រាប់បែករបស់យោធាថៃ !
សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រលំថា បទឈប់បាញ់រវាងកម្ពុជា និងថៃ គឺបានចូលជាធរមាន ហើយនឹងបន្តទៅរយៈពេលវែង មិនមែន៧២ម៉ោងទេ។
ចំពោះករណីភាគីទាំងពីរឈប់បាញ់រយៈពេល៧២ម៉ោង ភាគីថៃនឹងដោះលែងយោធាកម្ពុជា១៨រូប។
សូមទស្សនារូបភាព៖ https://www.facebook.com/share/p/1FtyB55sVp/
Repost from អ៉ឹម ច័ន្ទសោធន-Im Chansothon
អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី២៧ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)
«ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
«ទិវាសន្តិភាពនៅកម្ពុជា» ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ។
Repost from សុីសុីថាមស៍
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ ចិនត្រៀមជួយកម្ពុជា-ថៃ ជាជំនួយមនុស្សធម៌ដល់ «ជនភៀសសឹក ការងារដោះមីន និងត្រៀមជួយពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT»
Repost from Soy Sopheap Official
+3
សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ នៅ Fuxian
នៅថ្ងៃទី ២៨ និង ២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសចិន កម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំនៅឯ Fuxian ខេត្តយូណាន ប្រទេសចិន។ ប្រទេសចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី៣ ពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនេះបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ផ្ញើសញ្ញាវិជ្ជមាន និងជួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វាបង្ហាញយ៉ាងពេញលេញថា ការពិគ្រោះយោបល់ និងកិច្ចសន្ទនាគឺជាវិធីជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះស្មុគស្មាញ។
ភាគីទាំងបីបានផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹងការឈប់បាញ់គ្នា និងការធ្វើការជាជំហានៗតាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការផ្លាស់ប្តូរធម្មតា ស្តារទំនុកចិត្តផ្នែកនយោបាយឡើងវិញ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងការពារស្ថិរភាពក្នុងតំបន់ ដោយលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១. អាទិភាពភ្លាមៗគឺការពង្រឹងការឈប់បាញ់គ្នា និងធានាឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។ ចិនគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងការនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថាវាមានលក្ខណៈទូលំទូលាយ និងយូរអង្វែង និងដាក់មូលដ្ឋានសម្រាប់ការស្តារសន្តិភាពឡើងវិញ។ នៅក្នុងបរិបទនេះ ភាគីទាំងបីគាំទ្រគណៈកម្មាធិការរួមសម្រាប់ព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC ពិសេសលើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់កម្ពុជា និងថៃក្នុងការជំរុញការដកមីនមនុស្សធម៌តាមរយៈក្រុមការងារសម្របសម្រួលរួម និងកិច្ចរៀបចំទ្វេភាគី ព្រមទាំងផ្តល់ជំនួយសំខាន់ៗសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាឱ្យវាដំណើរការបានយ៉ាងមានប្រសិទ្ធភាព។ យោធាចិននឹងរក្សាទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្តល់ការគាំទ្រសម្រាប់ការពង្រឹងការឈប់បាញ់គ្នា នៅពេលចាំបាច់ និងតាមសំណើររបស់កម្ពុជា និងថៃ។
២. ជំហានសំខាន់បន្ទាប់គឺការខិតខំបន្តការផ្លាស់ប្តូរធម្មតា។ ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃក្នុងការស្តារការផ្លាស់ប្តូរ និងការទំនាក់ទំនងគ្រប់វិស័យ និងគ្រប់កម្រិតឡើងវិញ ដើម្បីស្តារកិច្ចសហប្រតិបត្តិការ និងជីវភាពរស់នៅរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់ព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC ពិសេសលើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមផ្តល់ជំនួយមនុស្សធម៌ភ្លាមៗសម្រាប់តម្រូវការជីវភាពរបស់ប្រជាជនដែលផ្លាស់ទីលំនៅនៅតំបន់រងផលប៉ះពាល់នៃព្រំដែន។
៣. កម្ពុជា និងថៃនឹងខិតខំស្តារទំនុកចិត្តផ្នែកនយោបាយឡើងវិញ។ ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃក្នុងការស្តារការចូលរួមតាមរយៈបណ្តាញការទូត និងលើកកម្ពស់ការទាក់ទងរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ។ កម្ពុជា និងថៃព្រមព្រៀងគ្នាបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសថៃនៅពេលសមស្រប និងធានាឱ្យវាទទួលជោគជ័យ។
៤. គោលដៅយូរអង្វែងគឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ។ ចិនលើកទឹកចិត្តកម្ពុជា និងថៃឱ្យបង្កើតលក្ខខណ្ឌសម្រាប់បន្តទំនាក់ទំនងការទូតធម្មតាជាជំហានៗ។ ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ភាគីទាំងពីរដើម្បីធ្វើការទំនាក់ទំនងកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
៥. ទំនួលខុសត្រូវរួមគឺការការពារស្ថិរភាពក្នុងតំបន់។ កម្ពុជា និងថៃបានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសក្នុងតំបន់ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈមរួម ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងបីព្រមព្រៀងគ្នាចាត់វិធានការកាន់តែមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការបោកប្រាស់តាមទូរគមនាគមន៍ និងតាមអនឡាញ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។
កម្ពុជា និងថៃស្វែងយល់ព្រមចំពោះការគាំទ្រខ្លាំងក្លារបស់ចិនក្នុងការជំរុញការចរចារវាងប្រទេសទាំងពីរ ដោយគិតគូរពីកម្រិតសុខស្រួលរបស់ភាគីទាំងពីរ។
ក្នុងស្មារតីនៃលទ្ធផលអានីង ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការជួយសម្រួលការស្តារទំនុកចិត្ត និងសម្រេចបានសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃតាមមធ្យោបាយអាស៊ី ដើម្បីសាងសង់សហគមន៍មានអនាគតរួមជាមួយប្រទេសជិតខាង។
[បកប្រែក្រៅផ្លូវការដោយ៖ សយ រិទ្ធី]
Repost from CNC HOT NEWS 🇰🇭
ភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ផ្តើមត្រឡប់ទៅកម្សាន្តនៅភ្នំសំពៅវិញ បន្ទាប់ពីកម្ពុជា-ថៃព្រមព្រៀងគ្នាលើបទឈប់បាញ់
https://www.cnc.com.kh/detail/news/71251
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
