ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
رفتن به کانال در Telegram
6 955
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+9530 روز
آرشیو پست ها
👉 អ្វីដែលគួរដឹង... 🙏
👍👍ពន្ធរបស់រដ្ឋ
1. ពន្ធលើប្រាក់ចំណូល ៥% ទៅ ២០%
2. ពន្ធលើចំណេញមូលធន ២០% (អចលនទ្រព្យ, អាជីវកម្ម...)
3. ពន្ធលើអចលនទ្រព្យ (ផ្ទះ ដី) ០.១%
4. ពន្ធអាករបំភ្លឺសាធារណៈ (យកពីបារី, ស្រា) ៣%
5. ពន្ធមធ្យោបាយដឹកជញ្ជូន (តាមប្រភេទទ្បាន) Lexus RX 330 បងពន្ធ ៦០០,០០០រៀល
៦. ពន្ធប្រថាប់ត្រា ៤%
6. អាករស្នាក់នៅ ២% (ការស្នាក់នៅក្នុងសណ្ឋាគារ)
7. ពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់ ២%
8. ពន្ធលើថ្លៃឈ្នួលលើអចលនទ្រព្យ ១០%
9. ពន្ធប៉ាតង (ពន្ធលើអជីវកម្ម) បង់តាមប្រភេទអាជីវកម្ម
10. អាករលើតម្លៃបន្ថែម ១០%
11. ពន្ធកាត់ទុក ១៥%
12. ពន្ធអប្បបរមា ១%
13. ពន្ធលើប្រាក់បៀវត្ស ៥% ទៅ ២០%
14. ពន្ធកាត់ទុក ពីការចំណេញលើកាប្រាក់ ៦%
15. ពន្ធលេីប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពី 0% ទៅ 30%
16. ពន្ធប្រថាប់ត្រាមាន 4% និង 1%
17. ពន្ធកាត់ទុកមាន 10% 15% និង 14%
18. ពន្ធកាត់ទុក ពីការបញេីប្រាក់គ្មានដែកកំណត់ 4%
19. ពន្ធអាករពិសេសលេីទំនិញ និងសេវា 10%
20. ពន្ធចំណេញមូលធន់ 20%
ចែកជាចំណេះដឹង🙏🙏
Repost from Khoun Naret - ឃួន ណារ៉េត⚖️
ប្រភេទសិទ្ធិប្រត្យក្សក្នុងក្រមរដ្ឋប្បវេណី
សិទ្ធិប្រត្យក្ស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងគ្រប់បុគ្គលដទៃផ្សេងទៀតបាន។ សិទ្ធិប្រត្យក្សដែលកំណត់ក្នុងក្រមរដ្ឋប្បវេណីរួមមាន កម្មសិទ្ធិ សិទ្ធិកាន់កាប់ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល (សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ សេវភាព) សិទ្ធិប្រាតិភោគប្រត្យក្ស (សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ និង សិទ្ធិប្រាតិភោគដោយអនុប្បទាន។
១/ កម្មសិទ្ធិ
កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុ ដែលជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរីបាន ក្នុងទំហំដែលច្បាប់បានកម្រិត។
២/ សិទ្ធិកាន់កាប់
-ការកាន់កាប់ សំដៅទៅលើការក្ដាប់ទុកវត្ថុ។
-ការក្ដាប់ទុកវត្ថុ សំដៅលើការគ្រប់គ្រងលើរូបវត្ថុ តាមការជាក់ស្ដែង ទោះដោយចំពោះក្ដី ឬដោយប្រយោលក្ដី។
៣/ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល
សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល សំដៅទៅលើសិទ្ធិប្រើប្រាស់ និង អាស្រ័យផលលើអចលនវត្ថុ ដែលមានដូចជា ជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ និងសេវភាព។
ក. សិទ្ធិជួលអចិន្ត្រៃយ៍
សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុ រយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។
ខ. ផលុបភោគ
ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី។
គ. សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
-សិទ្ធិប្រើប្រាស់ សំដៅទៅលើសិទ្ធិអាស្រ័យផលនៃអចលនវត្ថុ ត្រឹមកម្រិតនៃសេចក្ដីត្រូវការរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និង គ្រួសាររបស់ខ្លួន។
-សិទ្ធិអាស្រ័យនៅ សំដៅទៅលើសិទ្ធិកាន់កាប់ចំណែកមួយនៃអាគារ ត្រឹមកម្រិតនៃសេចក្ដីត្រូវការសម្រាប់ការរស់នៅ របស់ម្ចាស់សិទ្ធិអាស្រ័យនៅ និង គ្រួសាររបស់ខ្លួន។
ឃ. សេវភាព
សេវភាព សំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួន ដោយយោងទៅតាមគោលបំណងដែលកំណត់នៅក្នុងកិច្ចសន្យាបង្កើត។
៤/ សិទ្ធិប្រាតិភោគប្រត្យក្ស
សិទ្ធិប្រាតិភោគប្រត្យក្ស សំដៅទៅសិទ្ធិធានាបំណុលដែលរួមមានដូចជា សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក និងសិទ្ធិប្រាតិភោគដោយអនុប្បទាន។
ក. សិទ្ធិឃាត់ទុក
សិទ្ធិឃាត់ទុក ជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលអ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ រហូតដល់ពេលដែលខ្លួនទទួលបានការសងចំពោះសិទ្ធិលើបំណុល។
ខ. ឯកសិទ្ធិ
ឯកសិទ្ធិ សំដៅទៅលើសិទ្ធិដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
គ. សិទ្ធិលើការបញ្ចាំ
សិទ្ធិលើការបញ្ចាំ សំដៅទៅលើសិទ្ធិកាន់កាប់លើវត្ថុ ដែលបានពីកូនបំណុល ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
ឃ. ហ៊ីប៉ូតែក
ហ៊ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលបានការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាង ម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។
ង. សិទ្ធិប្រាតិភោគដោយអនុប្បទាន
ប្រាតិភោគដោយអនុប្បទាន សំដោទៅលើការណ៍ដែលកូនបំណុល ឬតតិយជនធ្វើអនុប្បទាននូវចលនវត្ថុរបស់ខ្លួនជាកំណត់ ទៅម្ចាស់បំណុល ដើម្បីធានាកាតព្វកិច្ច ក្នុងករណីនេះ បើកាតព្វកិច្ចត្រូវបានសងរួចហើយ កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុ ត្រូវផ្ទេរទៅអ្នកបង្កើត។
កិច្ចបញ្ជិការគណនេយ្យសម្ភារសម្ភារៈ_ទំនិញ_តាមប្រព័ន្ធ_Excel_1.pdf2.41 MB
+4
តើអ្វីទៅជា CLV-DTA ?
ស្វែងយល់អំពី CLV-DTA!
ប្រភព៖ ម៉ា វិន
👉 https://t.me/renthaowner
👉 https://t.me/libraryofrentha
អាជ្ញាអស់ជំនុំចំពោះដីកាដំណោះស្រាយ_Bulletin_6_Article_Final.pdf7.22 MB
បច្ចេកទេសដឹកនាំសម្របសម្រួលមន្ត្រីនគរបាលយុត្តិធម៌ក្នុងការបង្ក្រា.pdf4.78 MB
