រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ
رفتن به کانال در Telegram
1 827
مشترکین
+124 ساعت
+17 روز
-730 روز
آرشیو پست ها
ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល០៦ ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ជិះដោយមិនបង់ប្រាក់”។
សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈជិះទៅស្រុកកំណើត៖
-ជិះដោយមិនបង់ប្រាក់
-ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ
-ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។
សូមអញ្ជើញបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។
(ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ https://heylink.me/PPCITYBUS/
ដែលបានជូនភ្ជាប់នៅខាងក្រោម)
+1
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ គោរពជូនពរលោកអភិបាល រ.ដ.ស និងលោកស្រី ព្រមទាំងក្រុមគ្រួសាទទួលបាននូវសុខភាពល្អបរិបូរណ៍ និងសូមបួងសួងទេវតាឆ្នាំថ្មី តាមថែរក្សា ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ។
+1
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ សូមគោរពជូនពរឯកឧត្ដមឃួង ស្រេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសាទទួលបាននូវសុខភាពល្អបរិបូរណ៍ និងសូមបួងសួងទេវតាឆ្នាំថ្មី តាមថែរក្សា ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ សូមគោរពជូនពរឯកឧត្ដម៉ុប សារិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសាទទួលបាននូវសុខភាពល្អបរិបូរណ៍ និងសូមបួងសួងទេវតាឆ្នាំថ្មី តាមថែរក្សា ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ។
សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារមានការកែសម្រួលនៅប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) ធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការមួយចំនួន ដែលមិនអាចមើលឃើញរថយន្តក្រុង តាមកម្មវិធីទូរស័ព្ទដៃ ( Mobile App )។ ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី1A ដែលបានភ្លេច ឯកសារ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0248 ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
ដោយក្រុមការងារបានរក្សាទុកជូននៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ក្រមសីលធម៌ និងឥរិយាបថជាអ្នកបើកបរបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងបានណែនាំដល់អ្នកបើកបររថយន្តក្រុងទាំងអស់ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ វិន័យក្នុងការបម្រើសេវា ជាពិសេសការបើកបរត្រូវបើកបរគោរពចរាចរណ៍ បើកបរត្រូវមានការអធ្យាស្រ័យយោគយល់ខ្ពស់ ដើម្បីធានាឱ្យបានពេញលេញក្នុងការដឹកជញ្ចូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត “ជិះដោយមិនបង់ប្រាក់” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ដែលវគ្គបណ្តុះបណ្តាល និងប្រជុំណែនាំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នឹងរសៀលថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។
នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានដឹកនាំប្រជុំគ្រប់ការិយាល័យជំនាញ និងប្រធានប្រតិបត្តិការខ្សែរត់គ្រប់គោលដៅ ដើម្បីត្រៀមដឹកជញ្ជួនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ “ ជិះដោយមិនបង់ប្រាក់” ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ លោក អភិបាល រ.ដ.ស ក៏បានណែនាំដល់ប្រធានក្រុមគ្រប់គោលដៅនីមួយៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានល្អក្នុងប្រតិបត្តិការដឹកជញ្ជូននៅអំឡុងពេលខាងមុខនេះ ដើម្បីធានាដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត ក្នុងការធ្វើដំណើរនេះ ប្រកបដោយផាកសុកភាព និងសុវត្ថិភាពទាំងទៅទាំងមក៕
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី4A ដែលបានភ្លេច ទូរស័ព្ទ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0085 ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
ដោយក្រុមការងារបានរក្សាទុកជូននៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី1A ដែលបានភ្លេច ឯកសារ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0069 ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
ដោយក្រុមការងារបានរក្សាទុកជូននៅចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
+7
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈខ្សែទី1,2,4,6,និងខ្សែទី12 ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានភ្លេចសម្ភារៈហើយមិនទាន់បានមកទទួលវិញ។
សម្ភារៈភ្លេចមានដូចខាងក្រោម ៖
១. ប្រតិបត្តិការខ្សែរត់ទី1
- សៀវភៅ
២. ប្រតិបត្តិការខ្សែរត់ទី2
- ទូរសព្ទម៉ាកOPPO
- កាបូបស្ពាយ
- ប្រអប់ដាក់បាយ
៣.ប្រតិបត្តិការខ្សែរត់ទី4
- ប័ណ្ណ ប.ស.ស
- ឧបករណ៍វៃសី
៤.ប្រតិបត្តិការខ្សែរត់ទី៦
- មួក និងនាឡិកា
៥. ប្រតិបត្តិការខ្សែរត់ទី12
- ដបទឹក
សម្ភារៈខាងលើបានរក្សាទុកនៅទីស្នាក់ការ រ.ដ.ស ដែលមានអាស័យដ្ឋាន ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី3 ដែលបានភ្លេច ថវិកា (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0259 ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូវម៉ែត្រលេខ៩ ទៅស្ថានីយរថយន្តក្រុងបុរីសន្តភាព២
ដោយក្រុមការងារបានរក្សាទុកជូននៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822
#phnompenhcity #citybus
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
