រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ
رفتن به کانال در Telegram
1 829
مشترکین
-124 ساعت
-17 روز
-630 روز
آرشیو پست ها
+2
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី៣ ដែលបានភ្លេចកាបូបលុយ លើរថយន្តលេខ រដ្ឋ ៣៧-៣-០០៨៧
ក្នុងនោះរួមមាន ៖
-ប្រាក់រៀលចំនួន ១៧,០០០៛
-ប្រាក់បាតចំនួន ៤១៦០បាត
-អត្តសញ្ញាណបណ្ណចំនួន ១
-កាតការងារចំនួន ២ ។
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ ទៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ដោយក្រុមការងារបានរក្សាទុកជូននៅទីស្នាក់ការរដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាននៅ មហាវិថីឈ្នះឈ្នះ ភូមិ ព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមទំនាក់ទំនងទូរស័ព្ទ Hotline របស់ រ.ដ.ស ៖
012 240822, 069 240822។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ៗជំនាន់។
ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងបុគ្គលិកអ្នកបើកបររថយន្តក្រុងសាធារណៈទាំងអស់នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមចូលរួមអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
#citybus #citybusmybus
+9
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមអបអរពិធីបើកការដ្ឋាន "ព្រែកជីកហ្វូណនតេជោ" ដែលនឹងប្រព្រឹត្តទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។
សូមបងប្អូនទាំងអស់គ្នាចូលរួមកម្មវិធីសប្បាយ សប្បាយ ការប្រគុំតន្ត្រីខ្នាតធំដែលរៀបចំឡើងនៅទីតាំងនៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ សីហាខាងមុខនេះ។
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ បុគ្គលិក និងបុគ្គលិកបើកបររថយន្ដក្រុងសាធារណៈ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង លើគម្រោងសាងសង់ព្រែកជីក “ ហ្វូណនតេជោ ” ដែលនឹងត្រូវបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ។
+9
សកម្មភាពក្រុមការងាររដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានចុះសម្អាតតាមស្ថានីយ ចំណតអង្គុយរង់ចាំ (Bus Shelter) និងចំណតរង់ចាំ (Bus Stop) ដើម្បីសម្អាតអនាម័យ ឱ្យមានសោភ័ណ្ឌភាព និងបរិស្ថានស្អាតបរិសុទ្ធ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវារថយន្តក្រុង ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយការចំណាយ
-កាត់បន្ថយការបំពុលបរិស្ថាន
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។
សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ!
#phnompenhcity #citybus
សូមទំនាក់ទំនង Hot-Line រ.ដ.ស:
012 240822, 069 240822
សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារមានការកែសម្រួលនៅប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) ធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការមួយចំនួន ដែលមិនអាចមើលឃើញរថយន្តក្រុង តាមកម្មវិធីទូរស័ព្ទដៃ ( Mobile App )។ ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី៦ មេត្តាជ្រាបថា ដើម្បីសម្រួលប្រតិបត្តិការខ្សែរត់ទី៦ ស្របតាមការកែសម្រួលប្រព័ន្ធចរាចរនៅតំបន់រង្វង់មូលកួចកាណុង រ.ដស. សូមធ្វើការកែសម្រួលខ្សែរត់ តម្រូវអោយការអនុវត្តខ្សែរត់ទី៦ ដូចខាងក្រោម÷
-ខ្សែទី ៦ ៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ បត់ចូលសួនសត្វភ្នំពេញសាហ្វារី រួចចេញមកវិញ ⇄ បន្តរត់តាមមហាវិថីឈ្នះឈ្នះ ⇄ បត់តាមផ្លូវជាតិលេខ៦ ⇄ រហូតដល់រង្វង់មូលព្រហ្មបាយ័ន ⇄ បត់តាមផ្លូវទន្លេមេគង្គ ⇄ បន្តរត់ជុំវិញសណ្ឋាគារសុខាអូតែល ⇄ តាមផ្លូវទន្លេសាប ⇄ បត់តាមផ្លូវកែវចិន្តា ⇄ ដល់រង្វង់មូលព្រហ្មបាយ័ន ⇄ ឆ្លងស្ពានជ្រោយចង្វារ ⤻ រង្វង់មូលកួចកាណុង ⟶ ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់កួចកាណុង ⟶ តាមផ្លូវលេខ៤៧ ⟶ រហូតដល់រង្វង់មូលប្រវត្តិសាស្ត្រវត្តភ្នំ ⟶ បត់ស្តាំតាមផ្លូវលេខ៩២ ⟶ រួចបត់ស្តាំតាមមហាវិថីព្រះមុនីវង្ស ⟶ រហូតដល់រង្វង់កួចកាណុង ⇄ ឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ⇄ រង្វង់ព្រហ្មបាយ័ន ⇄ បត់តាមផ្លូវកែវចិន្ដា ⇄ តាមផ្លូវទន្លេសាប ⇄ តាមផ្លូវទន្លេមេគង្គ ⇄ រង្វង់ព្រហ្មបាយ័ន ⇄ ផ្លូវជាតិលេខ៦ ⇄ តាមមហាវិថីឈ្នះឈ្នះ ⇄ ចូលសួនសត្វសាហ្វារី ⇄ មហាវិថីឈ្នះឈ្នះ ⇄ រហូតដល់ចំណតរង់ចាំមហាវិថីឈ្នះឈ្នះ។
សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ និងគោលដៅទី២ ចេញដំណើរស្ថានីយរថយន្តក្រុងសរង្វង់មូលកួចកាណុង។
អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យ។
ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់ន្ថយការចំណាយ
-កាត់បន្ថយការបំពុលបរិស្ថាន
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។
សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ!
#phnompenhcity #citybus
ទូលព្រះបង្គំយើងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់ផែ្នក និងអ្នកបើកបរទាំងអស់ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមក្រាមបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី១១B និងខ្សែទី១១C មេត្តាជ្រាបថា រថយន្តក្រុងចេញពីស្ថានីយរថយន្តក្រុងព្រែកកំពឹស ទៅស្ថានីរថយន្តក្រុងចាក់អង្រែលើ ដោយមានការបិតផ្លូវនៅចំណុចស្តុប 60ម៉ែត្រ រថយន្តមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានទេ ដែលតម្រូវអោយរថយន្តរត់វាងតាមផ្លូវវត្តព្រែកថ្លឹង ដល់វត្តគោកអំពិល បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រ ទើបរថយន្តរត់តាមតម្រាយខ្សែរត់ដើមវិញ។
អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ ។
ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់ន្ថយការចំណាយ
-កាត់បន្ថយការបំពុលបរិស្ថាន
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។
សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ!
#phnompenhcity #citybus
សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) មានបញ្ហាបច្ចេកទេស បានធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការរថយន្តក្រុង តាមទូរស័ព្ទដៃ ( Mobile App ) មានការរអាក់រអួល។ ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។
យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
