fa
Feedback
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

رفتن به کانال در Telegram

Official Chanel CBA

نمایش بیشتر
1 836
مشترکین
-124 ساعت
+17 روز
+830 روز
آرشیو پست ها
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភ្លេចសម្ភារកំឡុងពេលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ " រយៈពេល០៦ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(សម្ភារភ្លេចមានដូចមានក្នុងរូបភាព)។ សម្ភារខាងលើនេះបានរក្សាទុកនៅទីស្នាកការរដ្ឋាករ ដែលមានអាស័យដ្ឋាននៅផ្លូវមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្ដាញព័ត៌មានសង្គមរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ តាមរយ: Link នៅខាងក្រោម ៖ https://citybus.phnompenh.gov.kh/ https://www.openlink.co/phnompenhcitybus សូមទំនាក់ទំនង Hot-Line រ.ដ.ស៖ 012 240822, 069 240822

សារលិខិតថ្វាយព្រះពរ​ សូមក្រាបបង្គំទូលថ្វាយព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក
សារលិខិតថ្វាយព្រះពរ​ សូមក្រាបបង្គំទូលថ្វាយព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​។

វីដេអូសកម្មភាពដឹកជញ្ជូនបងប្អូនប្រជារដ្ឋមកទទួលសេវារថយន្តក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០៦ ។

Repost from Khuong Sreng
"រថយន្តក្រុងសាធារណ:បានផ្តល់ស្នាមញញឹម​ ភាពរីករាយ​ និងសុខសុវត្ថិភាពដល់បងប្អូនអ្នកធ្វេីដំណេីរ" អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា​​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំមធ្យោបាយរថយន្តក្រុងសាធារណៈដោយមិនបង់ប្រាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងរយៈពេល០៦ថ្ងៃនេះ​ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ បងប្អូនប្រជាពលរដ្ឋទាំងអស់​ បានកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយស្នាមញញឹម​ ភាពរីករាយ​ និងសុខសុវត្ថិភាព។

ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកពីបណ្ដាខេត្ដមករាជធានីភ្នំពេញវីញ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណ: " ជិះ
+6
ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកពីបណ្ដាខេត្ដមករាជធានីភ្នំពេញវីញ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃដឹកជញ្ជូនចុងក្រោយ។ សូមជូនពរការធ្វើដំណើរប្រកបដោយ ស្នាមញញឹម និង សុខសុវត្ថិភាពគ្រប់ទីកន្លែង។

ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ បានកំពុងមកទទួលសេវារថយន្តក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " របស់រដ្ឋបាលរាជធា
+8
ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ បានកំពុងមកទទួលសេវារថយន្តក្រុងសាធារណ: " ជិះដោយមិនបង់ប្រាក់ " របស់រដ្ឋបាលរាជធានីភ្នំពេញទាំងពីព្រឹកព្រលឹម ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួច សម្រាប់ការដឹកជញ្ជូននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ សូមជូនពរការធ្វើដំណើរប្រកបដោយ ស្នាមញញឹម និង សុខសុវត្ថិភាពគ្រប់ទីកន្លែង។

រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ " បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប
+3
រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ " ជិះដោយមិនបង់ប្រាក់ " បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប់មករាជធានីភ្នំពេញវិញ សម្រាប់ការដឹកជញ្ជូននៅថ្ងៃទី១៧ ជាថ្ងៃចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាសេវារថយន្ដក្រុងសាធារណ:ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ តាមគោលដៅខេត្ដដែលត្រូវចេញដំណើរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្តក្រុងសាធារណៈពីស្រុកកំណើតមករាជធានីភ្នំពេញវិញ៖ -ជិះដោយមិនបង់ប្រាក់ -ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ -ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬ ឯកសារផ្សេងៗ។ សូមជូនពរការធ្វើដំណើរប្រកបដោយ ស្នាមញញឹម និង សុខសុវត្ថិភាពគ្រប់ទីកន្លែង។ ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមចុចLinkខាងក្រោម៖ https://citybus.phnompenh.gov.kh/route-detail https://heylink.me/PPCITYBUS/