កម្ពុជាថ្មី International
رفتن به کانال در Telegram
តាមដានព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ថ្មីៗ ខ្លីខ្លឹម មាននៅទីនេះ...
نمایش بیشتر4 821
مشترکین
-424 ساعت
-157 روز
-2230 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+21
در 1 کانالها
اوت '26
+89
در 4 کانالها
Get PRO
ژوئیه '26
+110
در 2 کانالها
Get PRO
ژوئن '26
+129
در 6 کانالها
Get PRO
مه '26
+35
در 5 کانالها
Get PRO
آوریل '26
+39
در 3 کانالها
Get PRO
مارس '26
+103
در 5 کانالها
Get PRO
فوریه '26
+204
در 1 کانالها
Get PRO
ژانویه '26
+191
در 3 کانالها
Get PRO
دسامبر '25
+573
در 10 کانالها
Get PRO
نوامبر '25
+213
در 5 کانالها
Get PRO
اکتبر '25
+129
در 5 کانالها
Get PRO
سپتامبر '25
+143
در 6 کانالها
Get PRO
اوت '25
+172
در 5 کانالها
Get PRO
ژوئیه '25
+593
در 14 کانالها
Get PRO
ژوئن '25
+309
در 5 کانالها
Get PRO
مه '25
+158
در 6 کانالها
Get PRO
آوریل '25
+204
در 3 کانالها
Get PRO
مارس '25
+444
در 7 کانالها
Get PRO
فوریه '25
+96
در 4 کانالها
Get PRO
ژانویه '25
+286
در 5 کانالها
Get PRO
دسامبر '24
+141
در 5 کانالها
Get PRO
نوامبر '24
+40
در 2 کانالها
Get PRO
اکتبر '24
+176
در 4 کانالها
Get PRO
سپتامبر '24
+27
در 2 کانالها
Get PRO
اوت '24
+89
در 4 کانالها
Get PRO
ژوئیه '24
+66
در 5 کانالها
Get PRO
ژوئن '24
+73
در 5 کانالها
Get PRO
مه '24
+60
در 5 کانالها
Get PRO
آوریل '24
+64
در 4 کانالها
Get PRO
مارس '24
+80
در 3 کانالها
Get PRO
فوریه '24
+87
در 3 کانالها
Get PRO
ژانویه '24
+119
در 5 کانالها
Get PRO
دسامبر '23
+88
در 3 کانالها
Get PRO
نوامبر '23
+15
در 2 کانالها
Get PRO
اکتبر '23
+57
در 2 کانالها
Get PRO
سپتامبر '23
+137
در 0 کانالها
Get PRO
اوت '23
+65
در 0 کانالها
Get PRO
ژوئیه '23
+43
در 0 کانالها
Get PRO
ژوئن '23
+59
در 0 کانالها
Get PRO
مه '23
+62
در 0 کانالها
Get PRO
آوریل '23
+95
در 0 کانالها
Get PRO
مارس '23
+89
در 0 کانالها
Get PRO
فوریه '23
+99
در 0 کانالها
Get PRO
ژانویه '23
+120
در 0 کانالها
Get PRO
دسامبر '22
+120
در 0 کانالها
Get PRO
نوامبر '22
+93
در 0 کانالها
Get PRO
اکتبر '22
+203
در 0 کانالها
Get PRO
سپتامبر '22
+275
در 0 کانالها
Get PRO
اوت '22
+215
در 0 کانالها
Get PRO
ژوئیه '22
+78
در 0 کانالها
Get PRO
ژوئن '22
+53
در 0 کانالها
Get PRO
مه '22
+17
در 0 کانالها
Get PRO
آوریل '22
+11
در 0 کانالها
Get PRO
مارس '22
+18
در 0 کانالها
Get PRO
فوریه '22
+58
در 0 کانالها
Get PRO
ژانویه '22
+46
در 0 کانالها
Get PRO
دسامبر '21
+116
در 0 کانالها
Get PRO
نوامبر '21
+75
در 0 کانالها
Get PRO
اکتبر '21
+134
در 0 کانالها
Get PRO
سپتامبر '21
+156
در 0 کانالها
Get PRO
اوت '21
+860
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 06 سپتامبر | +3 | |||
| 05 سپتامبر | +1 | |||
| 04 سپتامبر | +6 | |||
| 03 سپتامبر | +2 | |||
| 02 سپتامبر | +5 | |||
| 01 سپتامبر | +4 |
پستهای کانال
+6
🚨អ្នកដំណើរជាង ២២ ០០០នាក់ បានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta បន្ទាប់ពីជើងហោះហើរ ចំនួន ២០៩ជើង ត្រូវផ្អាក ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatau។
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ភ្នំភ្លើងនេះ បានផ្ទុះកាលពីល្ងាចថ្ងៃសុក្រ ដោយជះផ្សែងនិងបាញ់ផេះ យ៉ាងក្រាស់ ឡើងលើមេឃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើរផ្លូវអាកាស ខណៈក្រសួងដឹកជញ្ជូនប្រកាសថា ការផ្អាកនេះ ប៉ះពាល់ខ្លាំងបំផុតដល់ជើងហោះហើរអន្តរជាតិ ទៅមកសិង្ហបុរី ទីក្រុងដូហា ស៊ីដនី និងគួឡាឡាំពួ។
ភ្នំភ្លើង នៅតែបន្តសកម្មភាព ពេញមួយចុងសប្តាហ៍នេះតែម្តង ដោយឥទ្ធិពលរបស់វា ក៏គ្របដណ្តប់លើភូមិឋាននានា ដែលតម្រូវឲ្យអាជ្ញាធរចេញការព្រមានអំពីគ្រោះថ្នាក់ដល់ផ្លូវដង្ហើម ប៉ះពាល់ដល់ភ្នែក និងស្បែក សូម្បីតែសាលារៀនក៏ត្រូវបង្ខំឲ្យបិទទ្វារ ជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពសិស្ស។
សូមជម្រាបថា ភ្នំភ្លើង Anak Krakatoa មានទីតាំងស្ថិតនៅច្រកសមុទ្រ Sunda ចន្លោះកោះជ្វានិង ស៊ូម៉ាត្រា ខណៈបច្ចុប្បន្ន វាកំពុងស្ថិតក្នុងស្ថានភាពផ្ទុះកម្រិតធ្ងន់ (ពណ៌ក្រហម)៕
ប្រភព៖ BBC
📲 JOIN កម្ពុជាថ្មី International
| 2 | 🚨អព្ភូតហេតុ! ស្រ្តីនេប៉ាល់ វ័យ ៦៥ឆ្នាំ ត្រូវជួយសង្គ្រោះ ក្រោយកប់ក្នុងភក់ ១០ថ្ងៃ
ពិតជាអព្ភូតហេតុមែន ដែលស្រ្តីនេប៉ាល់ម្នាក់ ត្រូវបានជួយសង្គ្រោះឲ្យរួចជីវិត ក្រោយត្រូវកប់ភក់ក្នុងផ្ទះ ដាច់បាយដាច់ទឹក អស់រយៈពេល ១០ថ្ងៃ។
តាមការផ្សាយរបស់ Kathmandu Post, ស្រ្តីរូបនេះ មានឈ្មោះ Chandika Shrestha វ័យ ៦៥ឆ្នាំ ត្រូវបានជួយសង្គ្រោះនៅជាន់ខាងលើ នៃផ្ទះកម្ពស់ ៤ជាន់របស់គាត់ កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមសង្គ្រោះដែលមានសមាជិក ៩នាក់ បានរកឃើញគាត់ ក្នុងសភាពសម្លប់ឈឹង នៅផ្ទះក្នុងតំបន់Bidur រួចក៏បញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ការរកឃើញស្រ្តីរូបនេះ កើតឡើងចំថ្ងៃតែមួយ ដែលក្រុមសង្គ្រោះ ក៏ជួយបានមនុស្សម្នាក់ទៀត ចេញពីរូងក្រោមដី នៃរោងចក្រវារីអគ្គិសនី Upper Trishuli-1 ក្នុងស្រុក Rasuwa ដែរ។
បុរសម្នាក់នោះ ជាជនជាតិចិន មានឈ្មោះ Lu Haitao ត្រូវបានក្រុមសង្គ្រោះនេប៉ាល់ ចាប់ដៃជាមួយកូរ៉េខាងត្បូង ជួយឱ្យចេញពីរូងប្រវែង ២២៥ម៉ែត្រ ក្រោយជាប់ក្នុងនោះអស់រយៈពេល ១០ថ្ងៃមកហើយ៕
ប្រភព៖ Kathmandu Post
📲 JOIN កម្ពុជាថ្មី International | 270 |
| 3 | 🚨ពិធីបុណ្យសពទ្រង់ទ្រាយធំមួយ បានធ្វើឡើងនៅតំបន់ហ្គាហ្សា បន្ទាប់ពីសាកសពមនុស្ស ១០០នាក់ ត្រូវយកចេញពីគំនរអគារ ដែលរងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ដឹកនាំប្រតិបត្តិការផ្ទាល់ពីនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ។
តាមការផ្សាយរបស់ Al Jazeera, ពិធីនេះ រៀបចំធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសង្កាត់ Al-Zaytoun ប៉ែកអាគ្នេយ៍ទីក្រុងហ្គាហ្សា ដោយសពទាំងនោះ មានខ្លះ ត្រូវជាប់ក្រោមគំនរបាក់បែក ដោយសារការវាយប្រហារអាកាសរបស់អ៊ីស្រាអែល តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម្ល៉េះ។
សម្រាប់អ្វីដែលកាន់តែរន្ធត់គឺថា យោងតាមរបាយការណ៍អាជ្ញាធរប៉ាឡេស្ទីន, ក្នុងចំណោមសពទាំង ១០០នាក់នោះ មានកុមារដល់ទៅ ៧០នាក់ឯណោះ ហើយក្នុងនោះទៀតសោត មាន ៥៥នាក់ ដែលជាសមាជិក មកពីគ្រួសារតែមួយ។
ជុំវិញរឿងនេះដែរ កាលពីខែសីហា អង្គការការពារស៊ីវិលហ្គាហ្សា បានបញ្ចេញទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញថា សពមនុស្សរហូតដល់ទៅ ៨ ០០០នាក់ នៅតែជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលអ៊ីស្រាអែលបាញ់កម្ទេច ហើយសពខ្លះ ជាប់នៅក្រោមនោះ យកចេញមិនបានតាំងពីសង្គ្រាមផ្ទុះឡើងមួយខែដំបូងមកម្ល៉េះ៕
ប្រភព៖ Al Jazeera
📲 JOIN កម្ពុជាថ្មី International | 260 |
| 4 | 🚨នាវិកអាមេរិក ២នាក់ ផឹកស្រាស្រវឹង ស្រែកឡូឡា វាយតប់គ្នានៅប៉ាតាយ៉ា ត្រូវបញ្ជូនឡើង នាវាវិញ
សហរដ្ឋអាមេរិក បានបញ្ជូននាវិក ២នាក់ ឡើងលើនាវាផ្ទុកយន្តហោះ Abraham Lincoln វិញ បន្ទាប់ពីបង្កភាពអសន្តិសុខ ដោយវាយតប់គ្នា នៅទីក្រុងប៉ាតាយ៉ា អំឡុងការឈប់សម្រាកលំហែកាយ។
តាមការផ្សាយរបស់ South China Morning Post, ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយនាវិកទាំងពីរ ផឹកស្រាស្រវឹង ស្រែកឡូឡា ឈានដល់ប្រវាយប្រតប់គ្នា នៅម្ដុំ Walking Street។
យ៉ាងណា មិនមានព័ត៌មានច្បាស់ថា តើអ្នកទាំងពីរឈ្លោះគ្នារឿងអ្វីនោះទេ ប៉ុន្តែមេប៉ូលិសក្រុងប៉ាតាយ៉ា Anek Srathongyoo បញ្ជាក់ថា នាវិកអាមេរិក មិនត្រូវបានចោទប្រកាន់ពីបទធ្វើខុសច្បាប់ថៃ ឡើយ។
សូមជម្រាបជាថ្មី, នាវាដឹកយន្តហោះ USS Abraham Lincoln ផ្ទុកនាវិក និងកងទ័ពជើងទឹក ៥ ០០០នាក់ បានចូលចតនៅកំពង់ផែ Laem Chabang នៃទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ហើយនឹងចាកចេញទៅសហរដ្ឋអាមេរិក នៅថ្ងៃទី៦៕
ប្រភព៖ South China Morning Post
📲 JOIN កម្ពុជាថ្មី International | 287 |
| 5 | 🚨ក្រុមសង្គ្រោះ ជួយបានមនុស្សម្នាក់ទៀត ចេញពីរូងក្រោមដី នេប៉ាល់ ទាំងមានជីវិត ក្រោយជាប់ក្នុងនោះ ១០ថ្ងៃ
មនុស្សម្នាក់ទៀតហើយ ត្រូវបានសង្គ្រោះចេញពីរូងក្រោមដី នៃរោងចក្រវារីអគ្គិសនី Upper Trishuli-1 ក្នុងស្រុក Rasuwa បន្ទាប់ពីជាប់ក្នុងនោះ ព្រោះតែគ្រោះមហន្តរាយធម្មជាតិដ៏សាហាវ វាយប្រហារតំបន់ព្រំដែន ចិន-នេប៉ាល់ ដែលធ្វើឲ្យមនុស្សសរុប សង្គ្រោះបានពីរូងនេះ កើនដល់ ៣នាក់ ក្នុងចំណោមរាប់រយនាក់ទៀត ដែលកំពុងជាប់នោះទីនោះ។
បុរសម្នាក់នោះ ជាជនជាតិចិន មានឈ្មោះ Lu Haitao ត្រូវបានក្រុមសង្គ្រោះនេប៉ាល់ ចាប់ដៃជាមួយកូរ៉េខាងត្បូង ជួយឱ្យចេញពីរូងប្រវែង ២២៥ម៉ែត្រ ក្រោយជាប់ក្នុងនោះអស់រយៈពេល ១០ថ្ងៃមកហើយ។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក Lu បានខំស្រែក-យំ ដើម្បីឱ្យក្រុមសង្គ្រោះឮមកជួយ ប៉ុន្តែមិនបានផលឡើយ លុះត្រាក្រុមសង្គ្រោះបញ្ចាំងពិលចំ ទីតាំងជាក់លាក់របស់គាត់ ទើបអាចរកគាត់ឃើញ។
តាមសភាពដែលគេមើលឃើញនឹងភ្នែក ពេលសង្គ្រោះបានភ្លាមៗ លោក Lu មិនមានរបួសអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែគាត់ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាល៕
ប្រភព៖ CCTV
📲 JOIN កម្ពុជាថ្មី International | 334 |
| 6 | 🚨ប្រេសិតពិសេសរបស់ ត្រាំ ពិភាក្សា ជាង ៣ម៉ោងជាមួយ ពូទីន នាំក្តីសង្ឃឹម ពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន
លោក Steve Witkoff និង Jared Kushner ដែលសុទ្ធសឹងជាប្រេសិតពិសេស របស់ប្រធានាធិបតីអាមេរិក បានទៅដល់ប្រទេសរុស្ស៊ី នៅចុងសប្តាហ៍នេះ ហើយជួបជាមួយប្រមុខរដ្ឋាភិបាលទីក្រុង មូស្គូ វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាគ្នាជាង ៣ម៉ោង ខណៈរបៀបវារៈសំខាន់បំផុត គឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
ដ្បិតមិនមានការបញ្ចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការអំពីលទ្ធផល នៃជំនួបនេះ ប៉ុន្តែបើតាមការផ្សាយរបស់ RT នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងកិច្ចពិភាក្សានៅវិមានក្រឹមឡាំង លោកពូទីន លើកឡើងថា៖ «ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ការប្រាស្រ័យទាក់ទងបែបនេះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់»។
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី ក៏ថ្លែងអំណរគុណដល់លោក ត្រាំ ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយបង្ហាញក្តីរីករាយ ដែលបានធ្វើការជាមួយក្រុមការងារសហរដ្ឋអាមេរិក។
ដោយឡែក តាមរយៈវីដេអូ ទម្លាយដោយវិមានក្រឹមឡាំង បានបង្ហាញឲ្យឃើញពីលោក Witkoff ថ្លែងអំណរគុណលោក ពូទីន ដែលព្រមផ្អាក វាយប្រហាររដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន រយៈពេល ៣ថ្ងៃ។
ជំនួបនេះ ត្រូវបានគេដាក់ក្តីសង្ឃឹមថា ជាពន្លឺដ៏ភ្លឺចិញ្ចាច បំភ្លឺផ្លូវឆ្ពោះទៅរកសន្តិភាព ដែលធ្លាប់តែងងឹត សូន្យសុង រកគោលដៅមិនឃើញ។
សូមជម្រាបថា ប្រេសិតទាំងពីររបស់លោក ត្រាំ បានទៅដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
អ្វីដែលកាន់តែគួរឲ្យសម្គាល់! កាលពីថ្ងៃសុក្រ ប្រមុខសេតវិមាន បានបង្ហើបពាក្យពីរបីម៉ាត់ថា លោក Witkoff និង Kushner កំពុងនាំយកសំណើ ដើម្បីបញ្ចប់សង្គ្រាមនោះហើយ៕
ប្រភព៖ RT & BBC | 290 |
| 7 | بدون متن... | 256 |
| 8 | 🚨អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា កក្រើកច្រកសមុទ្រ Hormuz សាជាថ្មី
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាយ៉ាងកក្រើកទៀតហើយ នៅច្រកសមុទ្រ Hormuz ដោយកងកម្លាំងទាំងសងខាង បានកំណត់គោលដៅជាពិសេស លើកប៉ាល់ពាណិជ្ជកម្ម ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្រ្តមួយនេះ។
ទូរទស្សន៍ BBC បានដកស្រង់សេចក្តីថ្លែងការណ៍របស់ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ដែលបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានវាយបាញ់កប៉ាល់ដឹកប្រេង ៣គ្រឿងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងនោះមាន ២គ្រឿងវាយប្រហារនៅក្បែរកោះ Kharg និង ១គ្រឿងទៀត ត្រូវកម្ទេចហ្មត់តែម្តង ក្នុងឈូងសមុទ្រអូម៉ង់។
មិនទុកយូរឡើយ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ក៏សងសឹកវិញក្តៅៗ ដោយបាញ់កប៉ាល់មានទំនាក់ទំនងជាមួយអាមេរិក ចំនួន ៣គ្រឿងដូចគ្នា ហើយថែមទាំងប្រកាសពីការកំណត់គោលដៅ លើកប៉ាល់ដឹកប្រេង ៣គ្រឿងទៀត ដែលខ្លួនចោទថា បានធ្វើដំណើរតាមផ្លូវទឹក ទាំងគ្មានការអនុញ្ញាតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះ ពីភាគីទាំងសងខាងនោះទេ៕
ប្រភព៖ BBC
📲 JOIN កម្ពុជាថ្មី International | 363 |
| 9 | 🚨ទើបជួយជីវិតបាន ២នាក់ តែឥឡូវ ក្រុមសង្គ្រោះបែរជារកឃើញ សពកម្មករម្នាក់ ក្នុងរូងក្រោមដី នេប៉ាល់
ក្រុមសង្គ្រោះ នៅរូងក្រោមដី នៃស្ថានីយរោងចក្រវារីអគ្គិសនី Trishuli 3A Hydropower Project បានរកឃើញសពកម្មករម្នាក់ ក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះ។
តាមការផ្សាយរបស់ BBC, សពនោះមានសភាពហើមខ្លាំង ដែលពិបាកកំណត់អត្តសញ្ញាណ ខណៈលោក Suresh Raut អនុប្រធានអាជ្ញាធរអគ្គិសនីនេប៉ាល់ អះអាងថា នោះគឺជាសពរបស់កម្មករ ដែលព្យាយាមរត់គេចពីគ្រោះមហន្តរាយ ដ៏ប្រល័យ។
ការរកឃើញនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមសង្គ្រោះ បានជួយកម្មករ ២នាក់ឱ្យចេញពីរូងក្រោមដី ទាំងនៅមានជីវិត ក្រោយជាប់ក្នុងនោះអស់រយៈពេល ៩ថ្ងៃ។
អ្នកទាំងពីរ មានឈ្មោះ Sanjaya Shah និង Kabir Maharjan ត្រូវបានក្រុមសង្គ្រោះ ទាញចេញពីក្នុងរូងក្រោមដី ទាំងដែលពួកគេខ្វះអុកស៊ីសែនខ្លាំង ហើយមានរបួសដៃជើង ធ្វើឲ្យពួកគេមិនអាចដើរបាន បានត្រឹមតែវារប៉ុណ្ណោះ។
កម្មករទាំងពីរ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យទាហានក្រុង កដ្ឋមណ្ឌូ ដោយក្នុងនោះ កម្មករឈ្មោះ Maharjan កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការសង្គ្រោះបន្ទាន់៕
ប្រភព៖ BBC
📲 JOIN កម្ពុជាថ្មី International | 513 |
| 10 | 🚨អ៊ីរ៉ង់ ធ្លាប់ចំអកឱ្យអាមេរិកថា ការដក USS Abraham Lincoln ទៅអាស៊ីអាគ្នេយ៍ ព្រោះតែបរាជ័យ
កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln បានចូលចតនៅទីក្រុងប៉ាតាយ៉ា ដើម្បីឱ្យនាវិក និងកងម៉ារីន របស់ខ្លួនសម្រាកលំហែកាយ បន្ធូរអារម្មណ៍ក្នុង ដល់ថ្ងៃទី៦ ទើបចេញដំណើរទៅសហរដ្ឋអាមេរិកវិញ។
USS Abraham Lincoln ធ្លាប់ជាគោលដៅរបស់ទីក្រុងតេហេរ៉ង់ ពោលគឺក្នុងអំឡុងពេលសង្គ្រាមមជ្ឈិមបូព៌ា កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញសេចក្តីប្រកាសជាច្រើនដងថា ខ្លួនបានបាញ់មីស៊ីល Ballistic, មីស៊ីល Cruise និងដ្រូន ដើម្បីកំណត់គោលដៅ និងវាយប្រហារលើនាវានេះ ក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ឬជិតច្រកសមុទ្រ Hormuz ព្រោះវាបម្រើជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ មិនបញ្ចេញប្រតិកម្មជាសាធារណៈអ្វីទេ ជុំវិញវត្តមាននាវាក្នុងប្រទេសថៃ នៅពេលនេះ ប៉ុន្តែកាលពីចុងខែសីហា ទីក្រុងតេហេរ៉ង់ ធ្លាប់បោះសម្តីថា ដំណើររបស់ USS Abraham Lincoln ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ គឺជាសញ្ញានៃការអស់កម្លាំង និងភាពបរាជ័យផ្នែកយោធា របស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។
តាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលត្រូវដកស្រង់ផ្សាយដោយ Hindustan Times, ប្រតិបត្តិការយោធាអាមេរិកនាពេលកន្លងមក គឺជាយុទ្ធនាការដែលចាយអស់ថវិកាច្រើន ទាំងគ្មានទទួលបានផ្លែផ្កាអ្វីទាំងអស់ ហើយថែមទាំងចំអកទៀតផង ដោយហៅបេសកកម្មបន្ទាប់របស់នាវានេះ ថាជា «គម្រោងឈប់សម្រាកលំហែកាយ»។
សូមជម្រាបជាថ្មី USS Abraham Lincoln បានចាកចេញពីកំពង់ផែ San Diego កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីចូលរួម ក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ហើយចំណាយពេល ២៥០ ថ្ងៃនៅលើផ្ទៃសមុទ្រ ប៉ុន្តែបច្ចុប្បន្ន អាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ USS George Washington ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវានេះវិញ៕
ប្រភព៖ Hindustan Times | 420 |
| 11 | بدون متن... | 389 |
| 12 | 🚨ទាហានម៉ារីនអាមេរិកខ្លះប្រាប់ថា ការឈប់សំចតនៅ ប៉ាតាយ៉ា គឺជាបទពិសោធន៍ ដ៏អាក្រក់បំផុត
នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln បានចូលចតនៅទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ជាមួយគោលបំណងឲ្យនាវិក និងកងម៉ារីន របស់ខ្លួនលំហែកាយ បន្ធូរអារម្មណ៍ និងបំបាត់ស្រ្តេស ក្រោយបំពេញបេសកកម្មរាប់ខែ លើលម្ហសមុទ្រនៅមជ្ឈិមបូព៌ា។
យ៉ាងណា ការចូលសំចតនេះ មិនអាចបំពេញចិត្តទាហានម៉ារីសបានទាំងអស់ឡើយ ដោយអ្នកខ្លះ បានសម្តែងការមិនពេញចិត្ត និងជំទាស់យ៉ាងខ្លាំង ដល់ថ្នាក់ចាត់ទុកថា ការចូលចតនៅប្រទេសថៃនេះ គឺជាបទពិសោធន៍ ដ៏អាក្រក់បំផុតដែលពួកគេមិនធ្លាប់ជួបប្រទះសោះ។
ដ្បិតមានទាហានរាប់ពាន់នាក់ បានឡើងគោកដើម្បីរកកន្លែងសប្បាយ ប៉ុន្តែទាហានខ្លះ បានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មាន Priya Sridhar របស់ទូរទស្សន៍ MS NOW ថា នេះគឺជាការដាក់ពង្រាយដ៏អាក្រក់បំផុត ដែលពួកគេមិនធ្លាប់ជួបសោះឡើយ ព្រោះពួកគេអត់ចង់ឈប់សំចតទេ។
យោងតាមសារព័ត៌មាន Independent ដែលដកស្រង់ប្រភពនោះយកមកផ្សាយ នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦, Sridhar បានលើកយកបទសម្ភាសរបស់ខ្លួនជាមួយ ទាហានម៉ារីនទាំងឡាយដែលប្រាប់ថា វាពិតជាស្ថានភាពដ៏លំបាកខ្លាំង ពួកគេជាច្រើននាក់បង្ហាញអារម្មណ៍ស្តាយក្រោយ ព្រោះពួកគេមិនប្រាថ្នា ចង់ឱ្យមានការឈប់សម្រាកនៅកំពង់ផែ នាពេលនេះទាល់តែសោះ ពោលគឺពួកគេចង់វិលទៅជួបជុំក្រុមគ្រួសារ នៅឯស្រុកកំណើតឱ្យបានឆាប់រហ័ស ក្រោយនឿយណាយនៅសមុទ្រ ជិត៩ខែ៕
ប្រភព៖ Independent | 411 |
| 13 | بدون متن... | 406 |
| 14 | គ្រោះថ្នាក់រថភ្លើងបុករថយន្តនៅភាគខាងជើងប៉ូឡូញ
រូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា គ្រោះថ្នាក់រថភ្លើងបុករថយន្តដឹកទំនិញដែលបើកមកឈប់ចំលើផ្លូវរថភ្លើងដែលជិតមកដល់ត្រូវបិតរនាំង ពីខាងមុខរថយន្ត និងក្រោយ ក្នុងតំបន់ Gdansk ភាគខាងជើង នៃប្រទេសប៉ូឡូញនៅថ្ងៃទី៣ខែកញ្ញា។ មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់មនុស្សទេ។ ប្រភព RT
📲 JOIN កម្ពុជាថ្មី International | 683 |
| 15 | 🚨ជួយបាន ២នាក់ហើយ! កម្មករនេប៉ាល់ ត្រូវសង្គ្រោះជីវិត ក្រោយជាប់ក្នុងរូងក្រោមដី ៩ថ្ងៃ
ទីបំផុត ក្រុមសង្គ្រោះបានជួយកម្មករ ២នាក់ឱ្យចេញពីរូងក្រោមដី នៃស្ថានីយរោងចក្រវារីអគ្គិសនី Trishuli 3A Hydropower Project ទាំងនៅមានជីវិតបានហើយ ក្រោយជាប់ក្នុងនោះអស់រយៈពេល ៩ថ្ងៃ ក្នុងសោកនាដកម្មជំនន់រហ័ស និងបំណាក់ដីភក់ ដែលវាយប្រហារតំបន់ព្រំដែន នេប៉ាល់-ចិន។
តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦, អ្នកទាំងពីរ មានឈ្មោះ Sanjaya Shah និង Kabir Maharjan ត្រូវបានក្រុមសង្គ្រោះ ទាញចេញពីក្នុងរូងក្រោមដី ទាំងដែលពួកគេខ្វះអុកស៊ីសែនខ្លាំង ហើយមានរបួសដៃជើង ធ្វើឲ្យពួកគេមិនអាចដើរបាន បានត្រឹមតែវារប៉ុណ្ណោះ។
បើតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យនាយករដ្ឋមន្ត្រីនេប៉ាល់, កម្មករទាំងពីរ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យទាហានក្រុង កដ្ឋមណ្ឌូ ដោយក្នុងនោះ កម្មករឈ្មោះ Maharjan កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការសង្គ្រោះបន្ទាន់។
ការសង្គ្រោះកម្មករទាំងពីរនាក់នេះ ប្រៀបបាននឹងការបើកពន្លឺភ្លើងនៃក្តីសង្ឃឹម ដើម្បីស្វែងរកកម្មករផ្សេងទៀតប្រមាណជាង ១៥០នាក់ ដែលជាប់នៅក្នុងបណ្តាញផ្លូវរូងក្រោមដី តាមដងទន្លេ Trishuli។
ក្រុមជួយសង្គ្រោះក៏មានជំនឿជាក់ផងដែរថា ពួកគេច្បាស់ជាអាចសង្គ្រោះមនុស្សខ្ទង់ ៣០-៤០នាក់ពីស្ថានីយ Trishuli 3A នេះបាន ព្រោះពួកគេបានឮសំឡេងមនុស្សស្រែកឲ្យជួយ និងរកឃើញសញ្ញាជីវិតនានា។
ការសង្គ្រោះនេះកើតឡើង ស្របពេលតួលេខបញ្ជាក់ជាផ្លូវការ នៃមនុស្សស្លាប់ ក្នុងមហាវិនាសកម្មគ្រោះធម្មជាតិនៅនេប៉ាល់ និងទីបេ បានកើនដល់ ១ ៣០១នាក់ ខណៈជាង ៥ ៣០០នាក់ទៀត បន្តបាត់ខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ក្នុងចំណោមមនុស្សបាត់ខ្លួនទាំងអស់ គឺមានជនបរទេសរាប់រយនាក់ ដែលសុទ្ធសឹងជាទេសចរ មកពី ៣៤ប្រទេស៕
ប្រភព៖ BBC | 363 |
| 16 | بدون متن... | 404 |
| 17 | 🚨អ្នកតាមដានអន្តរជាតិ ភ្ញាក់ផ្អើល ពេលឃើញសភាព នាវា USS Abraham Lincoln អំឡុងការចូលចតនៅ ប៉ាតាយ៉ា
ក្រោយបំពេញបេសកកម្ម ជិត៩ខែ នៅមជ្ឈិមបូព៌ា នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ក៏ត្រូវដកចេញមកវិញ ហើយកាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វាក៏បានធ្វើដំណើរមកដល់ប្រទេសថៃ ចូលចតនៅកំពង់ផែ Laem Chabang នៃទីក្រុងប៉ាតាយ៉ា ដើម្បីឱ្យកងម៉ារីន និងនាវិក ប្រមាណ ៥ ០០០នាក់ សម្រាកលំហែកាយ។
យ៉ាងណា ពេលមកដល់ខេត្តឈុនបុរី នាវានេះ ធ្វើឲ្យក្រុមអ្នកតាមដានអន្តរជាតិ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែសភាពរបស់វា ដែលមើលទៅឃើញមានច្រែះស៊ីយ៉ាងខ្លាំង ចាប់ពីមុខនាវា រហូតដល់ចុងកន្ទុយ។ គេក៏ឃើញមានថ្នាំលាបរលុប និងស្នាមប្រឡាក់ប្រឡូក ព្រមទាំងមានសារ៉ាយតោងឡើងតាមបណ្តោយតួនាវា លានចុះចតយន្តហោះ និងផ្នែកលយខាងក្រៅនៃនាវា ផងដែរ ដែលសភាពនេះ គឺផ្ទុយស្រឡះពី កាលពេលនាវា ចូលចតបណ្តោះអាសន្ននៅកោះ Guam កាលពីខែធ្នូឆ្នាំមុន ដោយពេលនោះ នាវាស្អាតបាតណាស់។
ទោះបែបនេះ បើតាមការផ្សាយរបស់ Daily Observer កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ អ្នកជំនាញខ្លះក៏លើកឡើងដែរថា គ្មានអ្វីចម្លែកឡើយ ព្រោះនាវានេះ បានចំណាយពេល ២៨៦ ថ្ងៃទៅហើយ នៅលើលំហសមុទ្រ ដូច្នេះវាបានឆ្លងកាត់ប្រតិបត្តិការប្រយុទ្ធ យ៉ាងស្វិតស្វាញ។
ទន្ទឹមនោះ សូម្បីអតីតកាពីទែន នៃកងទ័ពជើងទឹកអាមេរិក លោក Carl Schuster ក៏និយាយដែរថា៖ «ស្នាមច្រែះទាំងនេះ គឺជារឿងធម្មតាទេសម្រាប់នាវា ដែលបានប្រតិបត្តិការជាបន្តបន្ទាប់ លើលំហសមុទ្រចាប់ពី ៦០ ថ្ងៃឡើងទៅ។ គេមិនចង់ដោះស្រាយបញ្ហាច្រែះនេះ ទាំងដែលកំពុងនៅលើលំហសមុទ្រនោះទេ ជាពិសេស ក្នុងអំឡុងពេលកំពុងធ្វើប្រតិបត្តិការប្រយុទ្ធ តែម្តង»។
ជុំវិញបញ្ហានេះដែរ កាពីទែន Dan Keeler លើកឡើងថា វាជារឿងធម្មតា ប៉ុណ្ណោះ បន្ទាប់ពីនាវាបំពេញបេសកកម្មយ៉ាងយូរ នៅលើលំហសមុទ្រ ប៉ុន្តែលោកនឹងមិនធ្វើការអត្ថាធិប្បាយអ្វី បន្ថែមទៀតឡើយ។
USS Abraham Lincoln ធ្លាប់ជាគោលដៅរបស់ទីក្រុងតេហេរ៉ង់ ពោលគឺក្នុងអំឡុងពេលសង្គ្រាមមជ្ឈិមបូព៌ា កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញសេចក្តីប្រកាសជាច្រើនដងថា ខ្លួនបានបាញ់មីស៊ីល Ballistic, មីស៊ីល Cruise និងដ្រូន ដើម្បីកំណត់គោលដៅ និងវាយប្រហារលើនាវានេះ ក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ឬជិតច្រកសមុទ្រ Hormuz ព្រោះវាបម្រើជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់។
នាវា USS Abraham Lincoln បានចាកចេញពីកំពង់ផែ San Diego កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីចូលរួម ក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ហើយចំណាយពេលជាង ២៥០ ថ្ងៃពេញ នៅលើផ្ទៃសមុទ្រ។ យ៉ាងណា បច្ចុប្បន្ន អាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ USS George Washington ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវានេះវិញ៕
ប្រភព៖ Daily Observer | 440 |
| 18 | بدون متن... | 411 |
| 19 | 🚨ពលរដ្ឋថៃ ផ្ទុះការតវ៉ាប្រឆាំង វាលកប់ខ្មោចជនជាតិជ្វីហ្វ ១ ២០០ ផ្នូរ ដែលអាជ្ញាធរ ខំលាក់បាំងរាប់ឆ្នាំ
ប្រជាជនថៃ រស់នៅខេត្ត Chachoengsao កំពុងភ័យព្រួយ និងកើតទុក្ខមិនសុខចិត្ត នាំគ្នាចេញមកប្រឆាំងតវ៉ា ក្រោយលេចឮព័ត៌មានថ្មីថា ផ្ទៃដីមួយហិកតា ក្នុងឃុំ Samet Tai នៃស្រុក Bang Khla ត្រូវបានប្រែក្លាយទៅជាវាលកប់ខ្មោចជនជាតិជ្វីហ្វ ដែលមានផ្នូរប្រមាណ ១ ២០០ផ្នូរ។
តាមពិតទៅ បើយោងតាមរបាយការណ៍នានា វាលកប់ខ្មោច New Jewish Cemetery Thailand នេះ ត្រូវបានគេមើលឃើញមានសកម្មភាព អស់រយៈពេល ៤ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរថៃ ព្យាយាមលាក់បាំង ទើបតែផ្ទុះព័ត៌មានចុងក្រោយនេះ ប៉ុណ្ណោះ ដែលធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើលជាខ្លាំង។
តាមរយៈព័ត៌មានអនឡាញ, សពជនជាតិជីហ្វ ត្រូវបានគេដឹកយកមកបញ្ចុះនៅទីនោះ ព្រោះថា វាលកប់ខ្មោចនៅទីក្រុងបាងកក លែងមានកន្លែងទំនេរ ដើម្បីបញ្ចុះសពទៀតហើយ។
ជុំវិញរឿងនេះ បើតាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នករស់នៅក្នុង Samet Tai នោះ បាននាំគ្នាចេញតវ៉ា ហើយចោទសួរខ្លាំងៗ និងទាមទារឱ្យអាជ្ញាធរមូលដ្ឋាន បកស្រាយឱ្យច្បាស់ អំពីករណីនេះ ព្រោះឮថា ថ្ងៃមុខវាលកប់ខ្មោចនេះ នឹងពង្រីកកាន់តែធំទៀត។
ការដែលប្រជាពលរដ្ឋថៃ ខឹងចិត្ត គឺព្រោះថា តំបន់នៃវាលកប់ខ្មោចនោះ ជាដីទំនាបដែលមានប្រឡាយទឹកធម្មជាតិ ស្រះចិញ្ចឹមត្រី និងបង្កងនៅជុំវិញ។ ប្រជាពលរដ្ឋអាស្រ័យផលលើទឹកអណ្តូង និងប្រភពទឹកធម្មជាតិទាំងនោះសម្រាប់ដាំដុះ ចិញ្ចឹមជលផល និងប្រើប្រាស់ក្នុងជីវភាព។
ដូច្នេះហើយ ពួកគេបារម្ភថា ការកប់សពរហូតដល់ ១ ២០០ ផ្នូរ អាចបង្កជាការជ្រាបធាតុពុល ឬបាក់តេរីចូលទៅក្នុងប្រភពទឹកក្រោមដី និងប្រឡាយ ប៉ះពាល់ធ្ងន់ធ្ងរដល់មុខរបរចិញ្ចឹមជីវិត និងសុខភាព។
ម្យ៉ាង បើតាមជំនឿរបស់អ្នកភូមិថៃ, ការមានវាលកប់ខ្មោចបរទេសនៅជាប់របងផ្ទះ ស្ងាត់ជ្រងំ និងការដឹកសពគ្មានក្តារមឈូសចូលមកក្នុងភូមិ ធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ មិនហ៊ានដើរចេញក្រៅ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង៕
ប្រភព៖ Amarin TV | 416 |
| 20 | بدون متن... | 419 |
