UC Community
رفتن به کانال در Telegram
www.uc.edu.kh info@uc.edu.kh 023 993 276/093 777 576/060 333 346/096 47 07 307/093 777 226
نمایش بیشتر3 093
مشترکین
اطلاعاتی وجود ندارد24 ساعت
-87 روز
-2430 روز
آرشیو پست ها
3 093
+9
ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោក ប៉ៃ ឆេងហ៊ៅ សាកលវិទ្យាធិការរងទទួលបន្ទុកការធានាគុណភាពផ្ទៃក្នុង និងការទទួលស្គាល់គុណភាពអប់រំ នៃសាកលវិទ្យាល័យកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការស្តីទី និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា រួមជាមួយទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជន បានចូលរួមនៅក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា និងទិសដៅការងារបន្ត នៅសាលប្រជុំA ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គលេខាធិការ អគ្គលេខាធិការរង ថ្នាក់ដឹកនាំទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាក្លឹប មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៥។
ក្នុងកិច្ចប្រជុំនេះដែរក្នុងគោលបំណងរួមមាន៖
១. ពិនិត្យវឌ្ឍនភាពការងារយុវជន និងការពង្រឹងកម្លាំងយុវជន ឆ្នាំ២០២៤។
២. ចែករំលែកបទពិសោធន៍ការងារយុវជន
៣. ពិនិត្យ សម្រេចរួមគ្នាការងារដែលត្រូវអនុវត្តន៍បន្ត
៤....
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
+1
សេចក្តីជូនដំណឹងស្តីពីការចូលរួមអបអរសាទរ និងឈប់សម្រាកក្នុងឱកាសការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យកម្ពុជា
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
សូមស្វាគមន៍វគ្គសិក្សាថ្មី!
សម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនគ្រប់កម្រិត
ចូលរៀននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ!
សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទង តាមតេលេក្រាមលេខ 096 470 730 7
https://t.me/Sokkheang_UC
———————————
Welcome to the New Term!
For all non-degree English and Chinese language programs, the classes start on August 19, 2024. Register now!
For more information, please contact: 096 470 730 7
https://t.me/Sokkheang_UC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
Journey to UC and Beyond!
- How did she get to study at UC?
- What did she do as a UC student?
- How did UC shape her to be who she is today?
"Wherever you study, make the most of your university journey and be grateful." -- Vuthika
Please enjoy watching her video ✨!
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
+3
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤, សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា បានផុតអាណ្ណត្តិរបស់ខ្លួន គឺអាណ្ណត្តិទី១៦។ នៅថ្ងៃនេះផងដែរ គណៈគ្រប់គ្រងតំណាងឱ្យ លោកជំទាវប្រធានស្តីទីនៃសាកលវិទ្យាល័យកម្ពុជា បានចូលរួមជាមួយប្អូនៗនៃសភានិស្សិតអាណ្ណត្តិទី១៦ បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសតាំងនៃសភានិស្សិតអាណ្ណត្តិទី១៧ ដែលជាអាណ្ណត្តិថ្មី ដោយត្រូវបានទទួលតំណែងរបស់ខ្លួនក្នុងការដឹកនាំប្អូនៗដែលសមាជិករបស់ខ្លួន ក្នុងការជួយគាំទ្រ ដឹកនាំគម្រោងផ្សេងៗដោយម្ចាស់ការនៃស្វ័យដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។ គណៈគ្រប់គ្រង និងគណៈទីប្រឹក្សានៃសាកលវិទ្យាល័យកម្ពុជា គាំទ្រ និងលើកទឹកចិត្តដល់ប្អូនៗក្នុងការអនុវត្តគម្រោងផ្សេងៗនៃអាណ្ណត្តិថ្មីនេះប្រកបទទួលខុសត្រូវ ដើម្បីជាប្រយោជន៍ដល់ប្អូនៗដែលជានិស្សិតទាំងអស់កំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា។
#UCCambodia #UCSS #StudywithConfidenceAtUC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
+3
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យកម្ពុជា និង សាកលវិទ្យាល័យការពារជាតិ
#UCCambodia #TheUniversityofCambodia #StudywithConfidenceAtUC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
សេចក្ដីជូនដំណឹង!
ដំណើរទស្សនកិច្ចតាមសាកលវិទ្យាល័យរបស់បវកញ្ញាកម្ពុជា នៅឯសាកលវិទ្យាល័យកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទី រសៀល ត្រូវបានប្ដូរទៅវេលាម៉ោង៩:០០ នាទីព្រឹកថ្ងៃខែដដែលវិញ។
ជួបជាមួយកញ្ញា សំណាង អេលីណា បវកញ្ញាអន្តរជាតិកម្ពុជាឆ្នាំ២០២៣ កញ្ញានឹងចែករំលែកបទពិសោធន៍ទាក់ទងនឹងការប្រកួតរបស់កញ្ញាទាំងក្នុងនិងក្រៅប្រទេសទៅកាន់ប្អូនៗជំនាន់ក្រោយ។
យើងខ្ញុំរំពឹងថានឹងមានការដាក់ពាក្យចុះឈ្មោះចូលរួមប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០២២៤ នៅតាមបណ្តាសាកលវិទ្យាល័យអោយបានច្រើនកុះករ។
កុំភ្លេចជួបគ្នាឆាប់ៗ!
------------
University Tour!
University Tour at The University of Cambodia (UC) on July 25, 2024, at 2:00 pm has been moved to 9:00 am instead.
Meet Somnang Alyna, Miss International Cambodia 2023; she will share her experiences and achievements with students.
We hope that we will receive many applicants there!
See you guys!
Supported by CSNJ Co.,Ltd.
Organized by CIM
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
ប្អូនស្រី សែត សុផល ជានិស្សិតអាហារូបករណ៍ ១០០% សិក្សាឆ្នាំទី២ ផ្នែករដ្ឋបាលសាធារណៈ នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និង ប្អូនស្រី ស្រ៊ុន សុគន្ធនីតា ជានិស្សិតអាហារូបករណ៍ ១០០% សិក្សាឆ្នាំទី២ ផ្នែកពាណិជ្ជកម្មអន្តរជាតិ នៃសាលាពាណិជ្ជសាស្ត្រតូនីហ្វឺណាន់ដេស
ថ្ងៃនេះដែរពួគាត់ទាំងពីរនាក់សូមបង្ហាញពីគន្លឹះដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅពីសិក្សាក្នុងថ្នាក់ក៏ដូចជាទីកន្លែងដែលមិនគួរមើលរំលងក្នុងការសិក្សាស្រាវជ្រាវបន្ថែម។
ចង់ដឹងថាប្អូនស្រីទាំងពីរមានគន្លឹះសិក្សាយ៉ាងណា? តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា!
👉https://www.facebook.com/share/v/GhxTdNASqUPdXZX8/?mibextid=oFDknk
3 093
+2
Lost & Found at UC
——————————
Those students who lost these stuffs and money, pls come to pick up them at the Office of Administration in working hours.
Pls bring along with your UC student’s ID or National ID card. Thank you!!!!
3 093
តើអ្នកដឹងទេឈាមពិតជាសំខាន់ណាស់ចំពោះជនរងគ្រោះថ្នាក់ផ្សេងៗ?
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ នាទីព្រឹក សាកលវិទ្យាល័យកម្ពុជានឹងរៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ "ឈាមមួយប្លោក អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់"។
អាស្រ័យហេតុនេះ សូមគោរពអញ្ជើញគណៈគ្រប់គ្រង គណ:សាស្ត្រាចារ្យ មន្ត្រីបុគ្គលិក និងសិស្ស-និស្សិត នៃសាកលវិទ្យាល័យកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានច្រើនកុះករ។
សូមចុច Link ដើម្បីចុះឈ្មោះចូលរួមទាំងអស់គ្នា!
https://docs.google.com/forms/d/1TyHMYLQALdu6WgAxyguvSZya_e7xkVYZoOVdvJ2IwpE/edit
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
នេះជាវីដេអូរបស់ កញ្ញា ឡាំ សុធារី និស្សិតអាហារូបករណ៍១០០% នៃសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន សុធារី ជានិស្សិតបរិញ្ញាបត្រឆ្នាំទី៤ ផ្នែកច្បាប់នៅសាកលវិទ្យាល័យកម្ពុជា។ នាងនឹងចែករំលែកអំពីចំណង់ចំណូលចិត្ត និងបទពិសោធន៍អប់រំដែលបានទទួលពីសាកលវិទ្យាល័យកម្ពុជា ។
តើអ្នកចង់ដឹងថាចំណង់ចំណូលចិត្ត និងបទពិសោធន៍អប់រំដែលនាងទទួលបានយ៉ាងណានោះ? សូមទស្សនាវីដេអូនេះជាមួយយើងខ្ញុំ។
———————
This is a video from Miss Lam Sotheary, a full scholarship student at The University of Cambodia (UC). Currently, Sotheary is a senior student majoring in law at UC. She will share some of her favorites and experiences that have shaped her education at UC.
Are you curious about where those locations are? Kindly watch this video with us!
#UCCambodia #TheUniversityofCambodia
#CoL #StudywithConfidenceAtUC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
+1
សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលា បោះឆ្នោតជ្រើសតាំងសភានិស្សិត សកលវិទ្យាល័យកម្ពុជា អាណត្តិទី១៧ ឆ្នាំ២០២៤
#UCCambodia #TheUniversityofCambodia
#StudywithConfidenceAtUC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលា បោះឆ្នោតជ្រើសតាំងសភានិស្សិត សកលវិទ្យាល័យកម្ពុជា អាណត្តិទី១៧ ឆ្នាំ២០២៤
#UCCambodia #TheUniversityofCambodia
#StudywithConfidenceAtUC
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
ប្អូនស្រី លី ហ័រហ្វុង និស្សិតឆ្នាំទី១ សិក្សាជំនាញពាណិជ្ជកម្មអន្តជាតិ នៃសាកលវិទ្យាល៏យកម្ពុជា
ចង់ដឹងថាតើមូលហេតុអីបានជា ប្អូនស្រី លី ហ័រហ្វុង ស្រលាញ់និងសម្រេចចិត្តមកសិក្សានៅសាកលវិទ្យាល័យកម្ពុជា? តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា
3 093
នាព្រឹក ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤
សាកលវិទ្យាល័យកម្ពុជាបានប្រារព្ធពិធីគម្រប់ខួប២១ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យកម្ពុជា ២០០៣-២០២៤ ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក គណៈសាស្ត្រាចារ្យ និងនិស្សិត ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន៥ព្រះអង្គ សូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសី បួងសួងសូមទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ សេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ កើតមានដល់អ្នកទាំងអស់គ្នា កុំបីមានចន្លោះឡើយ។
#អបអរសាទរខួប២១ឆ្នាំរបស់សាកលវិទ្យាល័យកម្ពុជា
#UCCambodia #UCAnniversary #TheUniversityofCambodia
#StudywithConfidenceAtUC
Facebook👉 ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
សេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការបរិច្ចាគឈាម ដើម្បីអបអរសាទរខួប ២១ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យកម្ពុជា ក្រោមប្រធានបទ «ឈាមមួយប្លោកអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់»
Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
3 093
អបអរសាទរ ខួបលើកទី២១ឆ្នាំ
នៃថ្ងៃបង្កើតសាកលវិទ្យាល័យកម្ពុជា
២៣ មិថុនា ២០០៣ - ២៣ មិថុនា ២០២៤
----------------------------
Celebrating the 21st Anniversary of the
Founding of The University of Cambodia
23 June 2003 - 23 June 2024
3 093
សាកលវិទ្យាល័យកម្ពុជា សូមចូលរួមផ្សព្វផ្សាយ និងគាំទ្រយុទ្ធនាការកៀរគរមូលនិធិគន្ធបុប្ផាកម្ពុជា
ក្រោមការផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា
សាកលវិទ្យាល័យកម្ពុជាសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រី/បុគ្គលិក គណៈសាស្ត្រាចារ្យ ព្រមទាំងសិស្ស-និស្សិតទាំងអស់ មេត្តាចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។
សូមអរគុណ!
Facebook👉 ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
