fa
Feedback
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

رفتن به کانال در Telegram

📈 تحلیل کانال تلگرام ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

کانال ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications (@mptcgovkh) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 115 072 مشترک است و جایگاه 1 970 را در دسته اخبار و رسانه‌ها و رتبه 13 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 115 072 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 01 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -761 و در ۲۴ ساعت گذشته برابر -25 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
  • نرخ تعامل (ER): میانگین تعامل مخاطب 5.89% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.83% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 6 772 بازدید دریافت می‌کند. در اولین روز معمولاً 4 403 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 29 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 02 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

115 072
مشترکین
-2524 ساعت
-2367 روز
-76130 روز
آرشیو پست ها
⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងក្លាដល់អ្នកប្រើប្រាស់បណ្ដាញសង្គម! --- មេរោគនេះអាចត្រូវបានប
⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងក្លាដល់អ្នកប្រើប្រាស់បណ្ដាញសង្គម! --- មេរោគនេះអាចត្រូវបានបង្កប់ក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ ជនខិលខូចអាច៖ - លួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ - ថតអេក្រង់ និងតាមដានសកម្មភាពរបស់អ្នក - គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ - ដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម - បិទ ឬរំខានកម្មវិធីការពារមេរោគ។   ដើម្បីការពារខ្លួន សូម៖ - កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់ - ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ មុនពេលទាញយកឯកសារ - ប្រុងប្រយ័ត្នឯកសារ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z - កុំបិទកម្មវិធីការពារមេរោគ - ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីឱ្យបានជាប្រចាំ   ចំណាំ៖ ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគទេ ប៉ុន្តែអាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីបង្កប់ ឬចែកចាយមេរោគ។ សូមផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលចុចបើក។ #SparkRAT #CyberSecurity #សុវត្ថិភាពឌីជីថល #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណ ១៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ — ខេ
+9
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណ ១៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ — ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦... សូមចុចអាន៖ https://go.gov.kh/mptc/3hsyo9 #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

💡ពាក្យ “ជំនាន់ទីបី (ជ៣) (អ.Third- Generation (3G) បារ.Troisième génération (3G))”សំដៅដល់ បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជី
💡ពាក្យ “ជំនាន់ទីបី (ជ៣) (អ.Third- Generation (3G) បារ.Troisième génération (3G))”សំដៅដល់ បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជីថលវិវឌ្ឍចេញពីជំនាន់ទីពីរ (ជ២) ដែលអាចអនុញ្ញាតឱ្យទូរសព្ទចល័តឬឧបករណ៍ចល័តប្រើប្រាស់សេវាសន្ទនាជាសំឡេងនិងរូបភាព សេវាសារខ្លី (SMS) សេវាសារពហុមេឌា (MMS) ទិន្នន័យ និងឆ្នូលអ៉ីនធឺណិតល្បឿនលឿន។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីបី (ជ៣) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ២០០០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ៣ មកពីពាក្យ ជំនាន់ទីបី ដែលប្រែមកពីពាក្យភាសាអង់គ្លេស Third Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 3G ។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

🎓 សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២
+3
🎓 សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ --- ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧ ដូចខាងក្រោម៖   សូមចុចអាន៖ https://go.gov.kh/mptc/cdh1s6   🎁 អត្ថប្រយោជន៍ ✅ អាហារូបករណ៍ថ្លៃសិក្សា ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ✅ កុំព្យូទ័រយួរដៃ ១ គ្រឿង ✅ ឱកាសការងារល្អក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស ✅ ការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់បញ្ចប់   🗓 កាលបរិច្ឆេទទទួលពាក្យ ១. CADT, ITC, RUPP, NUM, Paragon និង UC • ចុះឈ្មោះតាម: https://cadt.edu.kh/scholarship/ • ផុតកំណត់៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦   ២. AUPP • ចុះឈ្មោះដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP • ផុតកំណត់៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦   សូមអញ្ជើញសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ ដាក់ពាក្យប្រឡងប្រជែង ដើម្បីទទួលបានឱកាសសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។ #TechoDigitalTalentScholarship #Scholarship2026 #DigitalSkills #DigitalEducation #Cybersecurity #ArtificialIntelligence #DataScience #DigitalTransformation #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

💡ពាក្យ “ជំនាន់ទីពីរ (ជ២) (អ.Second- Generation (2G) បារ.Deuxième génération (2G))”សំដៅដល់ បរិវត្តកម្មនៃបច្ចេកវិទ្យាប្រព័ន្ធទ
💡ពាក្យ “ជំនាន់ទីពីរ (ជ២) (អ.Second- Generation (2G) បារ.Deuxième génération (2G))”សំដៅដល់ បរិវត្តកម្មនៃបច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តពីអាណាឡូកទៅឌីជីថល។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីពីរ (ជ២) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៩០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍ អន្តរជាតិ (International Telecommunication Union-ITU) និងអាចអនុញ្ញាតឱ្យទូរសព្ទចល័តមិនត្រឹមតែប្រើប្រាស់សេវាសន្ទនាជាសំឡេងប៉ុណ្ណោះទេ តែថែមទាំងផ្តល់លទ្ធភាពឆ្នូលទៅប្រើប្រាស់អ៉ីនធឺណិត (Internet Access) ក្នុងល្បឿនកម្រិតទាប និងសេវាសារខ្លី (SMS) ទៀតផង។ ជ២ មកពីពាក្យជំនាន់ទីពីរ ដែលប្រែមកពីពាក្យភាសាអង់គ្លេស Second Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 2G ។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២៦ --- អនុវត្ត
+9
ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២៦ --- អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។ សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។ រាជធានីភ្នំពេញ | ថ្ងៃទី២៨ សីហា ២០២៦ #nationalanthum #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

[English Below] ✅ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បន្តទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងទូលំទូលាយពីបណ្ដាក្រសួង ស្ថាប័ន និ
[English Below] ✅ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បន្តទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងទូលំទូលាយពីបណ្ដាក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំនានា នៅទូទាំងប្រទេសកម្ពុជា។ 📊 តួលេខ និងសមិទ្ធផលសំខាន់ៗ នៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh (គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ) មានដូចតទៅ៖ - ៩,៩៦៧,៤២១ ឯកសារ៖ ត្រូវបានដាក់ឱ្យប្រើប្រាស់ QR Code Verify នៅទូទាំងប្រទេស - ៣៦ ក្រសួង ស្ថាប័ន៖ កំពុងប្រើប្រាស់ថ្នាលនេះក្នុងការចេញឯកសារផ្លូវការ - ៧៣ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ៖ កំពុងប្រើប្រាស់ថ្នាលនេះក្នុងការផ្ទៀងផ្ទាត់សញ្ញាបត្រ និងឯកសារសិក្សា។ ការប្រើប្រាស់ថ្នាល verify.gov.kh មិនត្រឹមតែលុបបំបាត់ការក្លែងបន្លំឯកសារប៉ុណ្ណោះទេ ហើយថែមទាំងផ្ដល់ភាពងាយស្រួល និងមានភាពឆាប់រហ័ស ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារគ្រប់ពេលវេលា និងគ្រប់ទីកន្លែង... សូមចុចអាន៖ https://go.gov.kh/dgc/epht7y #verifygovkh #verifygov #DGC #DigitalGovernmentCommittee #DigitalGovernment #DigitalTransformation #Cambodia ***** ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមតាមរយៈតំណភ្ជាប់ https://go.gov.kh/dgc/tg ឬនៅក្នុងគេហទំព័រ https://go.gov.kh/dgc/site 🔗✔️ 📲 បណ្តាញសង្គមផ្លូវការរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល៖ 🌐 Website 🌐 Facebook 🌐 Telegram 🌐 LinkedIn 🌐 Youtube 📲 CoolApp

📣 សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់​ ! សារបោកបន្លំជាក្រុមហ៊ុន Telegram ! ⚠️ ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្
+3
📣 សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់! សារបោកបន្លំជាក្រុមហ៊ុន Telegram ! ⚠️ ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។ #Cybersecurity #OnlineSafety #GoDigitalCambodia #GoDigitalGoTogether .................... ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់ https://t.me/godigital_cambodia  ............... 👉បណ្ដាញសង្គមរបស់កម្មវិធី 😀 Website 💬Telegram 🌐Facebook 🌐Tiktok 📷 Instagram ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល Go Digital Go Together

[English Below] ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគ
+9
[English Below] ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសគន្លឹះចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍ --- រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា... សូមចុចអាន៖ https://go.gov.kh/mptc/w9lfu6 #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

[English Below] ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំ
+9
[English Below] ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល --- រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទណយ... សូមចុចអាន៖ https://go.gov.kh/mptc/cfc08u #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

🎓 សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច​ (Quan
+2
🎓 សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច​ (Quantum Computing)  ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ —- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដើម្បីសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ សាកលវិទ្យាល័យអាមេរិកាំង​ភ្នំពេញ (AUPP)។ សូមចុចអាន៖ https://go.gov.kh/mptc/8fphev 🎁 អត្ថប្រយោជន៍ទទួលបាន៖ -ទទួលបានថ្លៃសិក្សា ១០០% រហូតចប់បរិញ្ញាបត្រ -កុំព្យូទ័រយួរដៃ (Laptop) ១គ្រឿង -ឱកាសការងារល្អៗ និងប្រាក់បៀវត្សខ្ពស់ -ឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ 📅 កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង - បេក្ខជន និងបេក្ខនារី ត្រូវមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំង​ភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ 📞 សម្រាប់ព័ត៌មានបន្ថែម៖ 📱 ទូរសព្ទ/Telegram៖ 070 366 623 / 093 366 623 📧 អ៊ីមែល៖ admissions@aupp.edu.kh 🗺 ទីតាំងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)៖ Google Map https://go.gov.kh/mptc/maps-aupp #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

Quantum Computing គឺជាអ្វី? ហេតុអ្វីបានជារឿងត្រូវស្គាល់បច្ចេកវិទ្យាថ្មីមួយនេះ?   👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh   #GoDigitalGoTogether #GoDigitalCambodia #ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល # QuantumComputing ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់ https://t.me/godigital_cambodia  ............... 👉បណ្ដាញសង្គមរបស់កម្មវិធី 😀 Website 💬Telegram 🌐Facebook 🌐Tiktok 📷 Instagram ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល Go Digital Go Together

💡ពាក្យ “ជំនាន់ទីមួយ (ជ១) (អ.First- Generation (1G) បារ.Première génération (1G))”សំដៅដល់ បច្ចេកវិទ្យាទូរគមនាគមន៍អាណាឡូក ដែលត
💡ពាក្យ “ជំនាន់ទីមួយ (ជ១) (អ.First- Generation (1G) បារ.Première génération (1G))”សំដៅដល់ បច្ចេកវិទ្យាទូរគមនាគមន៍អាណាឡូក ដែលត្រូវបានបង្កើតជាប្រព័ន្ធទូរសព្ទចល័តដំបូងគេ ហើយផ្តល់សេវាសន្ទនាត្រឹមតែជាសំឡេងប៉ុណ្ណោះ។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីមួយ (ជ១) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៨០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ១ មកពីពាក្យ ជំនាន់ទីមួយ ដែលប្រែមកពីពាក្យភាសាអង់គ្លេស First Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 1G ។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

[English Below] ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ​របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធី
+6
[English Below] ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ​របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA) --- រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦... សូមចុចអាន៖ https://go.gov.kh/mptc/z39vap #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

💡ពាក្យ “ឆ្នូលអនានុញ្ញាត/អាក់សេសអនានុញ្ញាត (អ.Access Without Permits បារ.Accès sans permis)”សំដៅដល់ ការចូលប្រើប្រាស់ឬការភ្ជាប
💡ពាក្យ “ឆ្នូលអនានុញ្ញាត/អាក់សេសអនានុញ្ញាត (អ.Access Without Permits បារ.Accès sans permis)”សំដៅដល់ ការចូលប្រើប្រាស់ឬការភ្ជាប់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយគ្មានការអនុញ្ញាត។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

[English Below] 🚀 រដ្ឋាភិបាលឌីជីថល ជាស្ពានតភ្ជាប់ទៅអនាគតដ៏រស់រវើក មានភាពតភ្ជាប់ និងមានបរិយាបន្ន ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប! សាកស្រមៃមើលថានៅឆ្នាំ២០៣៥ តើរដ្ឋាភិបាលឌីជីថលនឹងផ្លាស់ប្តូរការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងដូចម្ដេចខ្លះ? 🇰🇭✨ សូមទស្សនាវីដេអូ៖ https://www.facebook.com/reel/1493883426136849 -— 📺 តស់! មកតាមដានជីវិតមួយថ្ងៃពេញរបស់ កញ្ញា «កញ្ចនា» យុវតីខ្មែរម្នាក់មកពីឆ្នាំ២០៣៥! ការប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល បានជួយសម្រួលដល់ការផ្ដល់និងទទួលសេវាសាធារណៈក្នុងការរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ដែលបង្ហាញថារដ្ឋាភិបាលឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់នាង ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។ នេះជាអនាគតដែលរដ្ឋាភិបាលឌីជីថលកំពុងខិតខំស្វិតស្វាញកសាងជូនប្រជាពលរដ្ឋខ្មែរទាំងអស់! ✅ ការកសាងរដ្ឋាភិបាលឌីជីថលមិនមែនសំដៅតែទៅលើការប្រើប្រាស់បច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែផ្តោតលើការលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ 🔽 ចូលរួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! *** 🚀 Digital Government is the bridge to a vibrant, more connected, and inclusive future for all Cambodian citizens! Imagine life in 2035—how does digital government shape the life of every Cambodian citizen? 🇰🇭✨ -— 📺 Let’s watch a day in the life of "Kanchana," a Cambodian youth from 2035! The use of the digital government products has made providing and receiving public services easier, faster, and highly secure in everyday life. Her story demonstrates the crucial role of the digital government in her life and in the lives of all Cambodian citizens. This is the future that digital government is building for everyone! ✅ Building a digital government is not solely about adopting technology; it focuses on improving the citizens’ quality of life and building their trust through better public services provision. 🔽 Watch the video below to learn more! #រដ្ឋាភិបាលឌីជីថល #DigitalGovernment #សេវាសាធារណៈឌីជីថល #G2G #G4C #G2B #គរឌ #DGC #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #DigitalGovernmentCommittee #រដ្ឋាភិបាលឌីជីថល #DigitalGovernment #បរិវត្តកម្មឌីជីថល #DigitalTransformation #កម្ពុជា #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

សេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា "ការពារគណនី និងទំព័រ"
+1
សេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា "ការពារគណនី និងទំព័រ" នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.trc.gov.kh ………………………………………………. ANNOUNCEMENT On Vigilance against Fraudulent Schemes Involving the Advertising and Provision of Purported "Account and Page Protection" Services on Social Media in Exchange for a Fee For more information, please visit www.trc.gov.kh

សេចក្តីជូនដំណឹង ស្តីពី ការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៉ីនធឺណិត សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.trc.gov.
+1
សេចក្តីជូនដំណឹង ស្តីពី ការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៉ីនធឺណិត សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.trc.gov.kh ………………………………………………. Public Notification On Resolving Issues Related on Internet Services Usage For more information, please visit www.trc.gov.kh

💡ពាក្យ “ឆ្នូល/អាក់សេស (អ.Access បារ.Accès)”សំដៅដល់ ការចូលប្រើឬការភ្ជាប់បណ្តាញដើម្បីធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគ
💡ពាក្យ “ឆ្នូល/អាក់សេស (អ.Access បារ.Accès)”សំដៅដល់ ការចូលប្រើឬការភ្ជាប់បណ្តាញដើម្បីធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ការភ្ជាប់ចូលប្រើអ៉ីនធឺណិតបណ្តាញប្រព័ន្ធផ្សេងទៀតឬសកម្មភាពអានទិន្នន័យពីអង្គចងចាំឬការសរសេរទិន្នន័យទៅអង្គចងចាំ ជាឧទាហរណ៍មួយនៃឆ្នូល។ 📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។ 👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon #digitalterminology #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android