វិទ្យាស្ថានសង្គមសាស្ត្រនិងបច្ចេកវិទ្យា
رفتن به کانال در Telegram
558
مشترکین
-124 ساعت
اطلاعاتی وجود ندارد7 روز
-730 روز
آرشیو پست ها
📌 សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាក
វិទ្យាស្ថានសង្គមសាស្ត្រនិងបច្ចេកវិទ្យា
សូមជូនដំណឹងដល់បុគ្គលិក សាស្ត្រាចារ្យ សិស្ស និស្សិត និងសាធារណជនទាំងអស់ជ្រាបថា÷ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ វិទ្យាស្ថាននឹងឈប់សម្រាករយៈ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម បុគ្គលិក សាស្ត្រាចារ្យ សិស្ស និស្សិត និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។
សូមអរគុណ
21 نوامبر, 21:28
‼️ចាប់ផ្តើមទទួលចុះឈ្មោះហើយ ជាមួយនឹងអាហារូបករណ៍រហូតដល់ ១០០%‼️
👉🏻វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា បើកទទួលពាក្យចូលរៀនលើកទី២ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ជាមួយនឹងឱកាសទទួលបានអាហារូបករណ៍សិក្សារហូតដល់ ១០០% តាមរយៈនិទ្ទេស និងការប្រឡង✨
🗓ចូលរៀន លើកទី២: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៧
🗓ប្រឡងអាហារូបករណ៍ លើកទី២: ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧
📞 ទំនាក់ទំនងព័ត៌មានលម្អិត: 067 797 388 / 081 648 146 / 092 411 454
📩តេលេក្រាម:
https://t.me/Pa_Raingsey
https://t.me/KHUONSOPHANIT
https://t.me/davinpoeng
📍ទីតាំងវិទ្យាស្ថាន: https://maps.app.goo.gl/ArgRY1bgqcNRqP6JA
#IST #ISTenrollment #scholarships #BachelorProgram #masterprogram
20 نوامبر, 01:57
🎓ពង្រឹងចំណេះដឹង បង្កើនសមត្ថភាព និងអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន!
"វគ្គបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្រ្តបង្រៀនកម្រិតបឋមសិក្សា" ផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអប់រំ។
🗓កាលបរិច្ឆេទចូលរៀន (សិក្សាផ្ទាល់នៅវិទ្យាស្ថាន)
វេនចន្ទ-សុក្រ : ថ្ងៃទី14 ខែធ្នូ ឆ្នាំ2026
• ម៉ោង 1រសៀល - 4ល្ងាច
វេនសៅរ៍-អាទិត្យ : ថ្ងៃទី19 ខែធ្នូ ឆ្នាំ2026
• សៅរ៍ : ម៉ោង 1រសៀល - 5ល្ងាច
• អាទិត្យ : ម៉ោង 8ព្រឹក - 5ល្ងាច
👉ចាប់ផ្តើមចុះឈ្មោះពីថ្ងៃនេះតទៅ!!!
📞 ទំនាក់ទំនងព័ត៌មានលម្អិត: 067 797 388 / 081 648 146 / 092 411 454
📩តេលេក្រាម:
https://t.me/Pa_Raingsey
https://t.me/KHUONSOPHANIT
https://t.me/davinpoeng
📍ទីតាំងវិទ្យាស្ថាន: https://maps.app.goo.gl/ArgRY1bgqcNRqP6JA
19 نوامبر, 01:10
+8
សូមចូលរួមអបអរសាទរ និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១២ ចំនួន ៧៦នាក់ បានបញ្ចប់ការសិក្សាស្តីពី " ទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលឆ្នើម"
⭐️នៅបន្តទទួលពាក្យចុះឈ្មោះ និងផ្តល់អាហារូបករណ៍រហូតដល់ ១០០% សម្រាប់សិស្សនិទ្ទេស A និងតាមរយៈការប្រឡង
- ថ្នាក់បរិញ្ញាបត្រ
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
👉🏻ប្រឡងអាហារូបករណ៍លើកទី២៖ ថ្ងៃទី១០ មករា ២០២៧
👉🏻ចូលរៀនលើកទី២៖ ២៤ មករា ២០២៧
ទំនាក់ទំនងព័ត៌មានលម្អិត៖
📞 លេខទូរស័ព្ទ: 067 797 388 / 097 8581 822 / 096 610 3314
📩 តេលេក្រាម:
https://t.me/@IST_SVR_Admin
https://t.me/KHUONSOPHANIT
https://t.me/davinpoeng
➤ Telegram Channel: https://t.me/IST_Telegram
📍Google Map: https://maps.app.goo.gl/vBvF5doYCAe9m1Zo9
08 نوامبر, 06:19
+1
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទរដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ សុឹម ដារ៉ា ជាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្រ្តរដ្ឋបាល ខេត្តស្វាយរៀង។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #ISTalumni #bachelorprogram
05 نوامبر, 04:59
+1
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទរដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ សោម សេរីមុន្នី ប្រឡងជាប់ជាស្ថាពរ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #istalumni #BachelorProgram
05 نوامبر, 02:59
+1
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទរដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ អុិញ កុសល់ ជាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #istalumni #BachelorProgram
05 نوامبر, 00:59
+1
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ ប៉ុល សុវណ្ណដា ដែលបានប្រឡងជាប់ជាស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #ISTalumni #bachelorprogram
04 نوامبر, 08:44
+1
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ គង់ គឹមឡេង ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តស្រុក។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #ISTalumni #bachelorprogram
04 نوامبر, 05:34
+3
🎉សូមចូលរួមអបអរសាទរ
វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា សូមចូលរួមអបអរសាទដល់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឈ្មោះ គង់ គឹមឡេង និង ប៉ុល សុវណ្ណដា ដែលបានប្រឡងជាប់ជាស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តស្រុក។
សូមជូនពរឲ្យជំហានថ្មីនេះ នាំមកនូវបទពិសោធន៍ល្អៗ និងទទួលបានជោគជ័យក្នុងអាជីពការងារជាគ្រូបង្រៀន ព្រមទាំងជួយតម្រង់ទិសដល់សិស្សានុសិស្សចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។✨
#IST #instituteofsocialscienceandtechnology #ISTalumni #bachelorprogram
04 نوامبر, 02:44
04 نوامبر, ~02:44
+8
ប្រកាសស្តីពី ការតែងតាំងគ្រូបង្រៀន កម្រិតបឋមកម្មសិក្សា (០១ តុលា ២០២៦)។ ជាអតីតគរុនិស្សិតបឋម (12+2) ជំនាន់ទី៤០។
03 نوامبر, 10:15
Repost from មន្ត្រីរាជការស៊ីវិល
សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន ៖
👉 ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC. )
👉 ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)
👉 ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)
👉 ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia)
👉 ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)
03 نوامبر, 08:24
📣 ឱកាសការងារបន្ទាន់នៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង មុខតំណែង៖
1. ភ្នាក់ងារវិន័យ ០១នាក់
2. អ្នកថែទាំកុមារតូច ០១នាក់
3. គ្រូមត្តេយ្យភាសាខ្មែរ (ពេលព្រឹក) ០១នាក់
4. ជំនួយការគ្រូ (ពេលព្រឹក) ០១នាក់
★ នៅពេលដាក់ពាក្យ សូមបញ្ជាក់ "សាខាក្រុងស្វាយរៀង"
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈ៖
➤ តេលេក្រាម: 092 888 192 / 092 888 277 / @weg_HR
➤ អ៊ីម៉ែល: recruit@wegcambodia.com
📍ទីតាំង: ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
03 نوامبر, 03:57
🎉សូមអបអរសាទរដល់កញ្ញា ឃួន សុផានីត ជានិស្សិតថ្នាក់បរិញ្ញាបត្រដែលបានសិក្សានៅ វិទ្យាស្ថានសង្គមសាស្រ្តនិងបច្ចេកវិទ្យា ដែលបច្ចុប្បន្នបានក្លាយជាជំនួយការរដ្ឋបាលផ្ទាល់របស់វិទ្យាស្ថាន។
✨ការសិក្សាដែលមានគុណភាព គឺជាមូលដ្ឋានសម្រាប់កសាងជំនាញ និងបើកឱកាសការងារនាពេលអនាគត!✨
#IST #instituteofsocialscienceandtechnology #ISTalumni #bachelorprogram
02 نوامبر, 00:01
+6
សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣០ក្រេឌីត។
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្តុះបណ្តាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រឃុំ-សង្កាត់ ដែលសាមីខ្លួនបានជ្រើសរើស។
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា ក្រោយការប្រកាសលទ្ធផលតាមការកំណត់។ ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបេក្ខជននោះបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីបញ្ជីសម្រាប់ជ្រើសរើសកន្លែងការងារ។
👉 ករណីបេក្ខជនដែលបានចូលរៀន និងអវត្តមានចាប់ពីចំនួន ៣០ពេល នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ បទប្បញ្ញត្តិផ្សេងៗបន្ថែមទៀតនឹងត្រូវយកមកអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។
👉 បេក្ខជនដែលបានចូលរួមការបណ្តុះបណ្តាលហើយ នឹងត្រូវជ្រើសរើសឱ្យបំពេញការងារនៅតាមសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស ផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា។ ក្នុងករណីបេក្ខជនមិនទាន់ត្រូវបានជ្រើសរើស បេក្ខជនក៏អាចនឹងទទួលបានឱកាសទៅបំពេញការងារនៅតាមសាលាបឋមសិក្សាផ្សេង ដែលមានតម្រូវការផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់សាមីខ្លួន និងតាមលំដាប់ពិន្ទុក្នុងករណីចំនួនកន្លែងការងារមានកំណត់។
👉 បេក្ខជនដែលបានជ្រើសរើសកន្លែងការងាររួចហើយ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការផ្លាស់ប្ដូរកន្លែងការងារអាចធ្វើទៅបានក្នុងករណីមានការពិនិត្យ និងសម្រេចពីគណៈកម្មការរៀបចំការប្រឡងប្រជែង។
👉 បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ (ក្នុងរយៈពេល ០១ខែ) និងមិនរក្សាមុខតំណែងឡើយ។
👉 មន្ត្រីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើសទៅបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។
👉 គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
01 نوامبر, 10:34
