212
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+430 روز
آرشیو پست ها
រដ្ឋាភិបាលអាចខ្ចីប្រាក់ពីគេ២ពាន់លានអេសដេអ៊ែនៅឆ្នាំ២០២៥ ខណៈដែលអវត្តមានកម្ចីពីចិនរយៈពេល៣ត្រីមាសនៅតែជាចម្ងល់
=============
ច្បាប់ថវិកាឆ្នាំ២០២៥ អនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់ពីគេក្នុងកម្រិត ២ ពាន់លានអេសដេអ៊ែ កើនឡើងពីចំនួន ១,៧ ពាន់លានអេសដេអ៊ែរកាលពីឆ្នាំ២០២៤។ ប៉ុន្តែ ចម្ងល់នៅតែមាន ថាតើហេតុអ្វីបានជា មិនមានកម្ចីពីប្រទេសចិនត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ។
នៅពេលនិយាយពីស្ថានភាពបំណុលរបស់កម្ពុជា ពលរដ្ឋតែងលើកឡើងពីការបារម្ភ ខ្លាចក្រែងកម្ពុជាជំពាក់បំណុលវណ្ឌក ជាពិសេសបំណុលពីប្រទេសចិនដែលបានផ្ដល់កម្ចីច្រើនជាងគេ សម្រាប់កម្ពុជា។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ចម្ងល់ថ្មីបានលេចឡើងថាតើមូលហេតុអ្វីបានជាមិនមានការអនុម័តកម្ចីពីចិនសម្រាប់កម្ពុជាក្នុងរយៈពេល ៣ ត្រីមាស នៅ ឆ្នាំ២០២៤នេះ។
ប៉ុន្តែហេតុផលទាំងនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាបដិសេធ។ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបដិសេធការលើកឡើងរបស់ការចុះផ្សាយរបស់កាសែតបរទេសដែរ ដោយលោកបញ្ជាក់ថា ចិននៅតែគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ហើយគម្រោងជំនួយថ្មីៗក៏កំពុងដំណើរការផងដែរ។
លោកចាត់ទុក ការលើកឡើងទាំងនោះថាមានបំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា។
——————
https://t.me/lorsovanney
លោកបណ្ឌិត ឌុច ដារិន្ទ លើកឡើងថា ការអនុវត្តសារពើពន្ធរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ បានបង្កើតជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឆ្នាំ ២០២៥
=========
អ្នកសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៩ ខែធ្នូថា ការអនុវត្តសារពើពន្ធរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ បានបង្កើតជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឆ្នាំ ២០២៥ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងកំណើនប្រកបដោយចីរភាព។
លោកបន្តថា ការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព គឺឆ្លុះបញ្ចាំងពីគោលនយោបាយសារពើពន្ធដែលមានភាពល្អប្រសើរ។
លោកបានប្រាប់ទៀតថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានកើនឡើង ៤,២ ភាគរយក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដោយសារតែការស្ទុះងើបឡើងវិញនៃការចំណាយរបស់អ្នកប្រើប្រាស់។
ពន្ធលើទំនិញ និងសេវាកម្ម ដែលជាប្រភពចំណូលសំខាន់ បានកើនឡើង ៣,៧ភាគរយ ខណៈពន្ធបានពីពាណិជ្ជកម្មអន្តរជាតិ កើនឡើង ៦,៤ ភាគរយ ស្របពេលការនាំចូលទំនិញពីទីផ្សារអន្តរជាតិកើនឡើង។ ប្រាក់ចំណូលមិនមែនសារពើពន្ធ ជាពិសេសពីវិស័យទេសចរណ៍បានកើនឡើង ៤៣,៧ ភាគរយ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃសកម្មភាពធ្វើដំណើរ។
លោកបន្តថា ចំណែកការចំណាយរបស់រដ្ឋាភិបាលបានថយចុះ ០,៣ ភាគរយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានកាត់បន្ថយនូវឱនភាពសារពើពន្ធមកត្រឹម ១,០ ភាគរយនៃ GDP ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ ពោលគឺធ្លាក់ចុះពី ១,៦ ភាគរយ នារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោកបានថ្លែងថា៖«ការគ្រប់គ្រងការចំណាយដោយប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល រួមផ្សំជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្តក្នុងវិស័យសំខាន់ៗគឺបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើសារពើពន្ធ និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលគោលនយោបាយទាំងនេះនៅតែបន្ត គឺកម្ពុជាមានជំហររឹងមាំ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៅឆ្នាំ ២០២៥»។
——————
https://t.me/lorsovanney
រដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលនៅថ្នាក់ជាតិឱ្យបានជាង ៧,២ ពាន់លានដុល្លារ នៅឆ្នាំ២០២៥
=========
រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២៥ គ្រោងប្រមូលចំណូលចូលថវិកាថ្នាក់ជាតិឱ្យបាន ២៩ ០៤៥ ៨៦៣ លានរៀល(ប្រមាណ ៧ ២៦០ លានដុល្លារអាមេរិក)សម្រាប់យកទៅប្រើប្រាស់លើការចំណាយផ្សេងៗ រួមទាំងការវិនិយោគសាធារណៈដើម្បីធានានិរន្តរភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ចំនួនទឹកប្រាក់នេះគឺធ្លាក់ចុះប្រមាណ ២,៨៤ ភាគរយបើធៀបនឹងច្បាប់ថវិកា ឆ្នាំ ២០២៤។
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង(ច្បាប់ថវិកា) ឆ្នាំ ២០២៥ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែធ្នូ បានសរសេរថា «ត្រូវបានអនុញ្ញាតសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ឱ្យប្រមូលចំណូលបង់ចូលថវិកាថ្នាក់ជាតិនូវចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ តាមមាតិកា ថវិកា និងតាមក្រសួង ស្ថាប័ន ដូចមានចែងក្នុងតារាង ១ ដែលភ្ជាប់មកជាមួយច្បាប់នេះ ក្នុងទឹកប្រាក់សរុបចំនួន ២៩ ០៤៥ ៨៦៣ លានរៀល។ ច្បាប់ថវិកាឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ ចំណាយថវិកាថ្នាក់ជាតិ មានចំនួនសរុប ៣៥ ៣៩៨ ១៧៥ លានរៀល(ប្រហែល ៨ ៨៥០លានដុល្លារអាមេរិក)។
——————
https://t.me/lorsovanney
+3
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ | សេចក្ដីថ្លែងការណ៍ព័ត៌មាន ស្តីពី “ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ជាការស្ម័គ្រចិត្តដើម្បីជីវភាពរស់នៅសមរម្យ”
——————
https://t.me/lorsovanney
+1
មនុស្សប្រមាណ ២០ម៉ឺននាក់ រាល់ឆ្នាំលើសកលលោក ស្លាប់ដោយជំងឺ Norovirus ក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យប្រុងប្រយ័ត្ន
==========
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើ កុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់»
——————
https://t.me/lorsovanney
នាយករដ្ឋមន្ត្រី សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុក
========
សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុក។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា លោក Ratchayut Kasemchaisiri ដែលបានដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែធ្នូ។
ក្រៅពីព្រមនឹងសំណើនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រសួងសេដ្ឋកិច្ច ឱ្យសហការនឹងក្រសួងរ៉ែ និងថាមពល សិក្សាពីវិធានការបន្ថែមទៀត ហើយលើកយោបល់សុំការសម្រេចមកខ្លួន ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ងត៍។
ក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចលើកឡើងពីការចូលរួមរបស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារដល់ពលរដ្ឋក្នុងស្រុក និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ ដែលមានគុណភាព និងតម្លៃសមរម្យ។
——————
https://t.me/lorsovanney
អតីតប្រធានាធិបតីបារាំង ត្រូវបំពាក់ឧបករណ៍តាមដានពេញ១ឆ្នាំ ក្រោយចាញ់ក្តីក្នុងតុលាការ
==========
បន្ទាប់ពីឆ្លងកាត់ការកាត់ក្ដីរបស់តុលាការលើរឿងក្ដីពុករលួយ អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានកំណត់ឱ្យបំពាក់ឧបករណ៍តាមដានរយៈពេល១ឆ្នាំ។
លោក Sarkozy ត្រូវបានរកឃើញពាក់ព័ន្ធអំពើពុករលួយ និងប្រើអំណាចតួនាទី ដោយតុលាការក្រុងប៉ារីស កាលពីឆ្នាំ២០២១។ លោក ត្រូវបានឡើងសវនាការក្នុងឆ្នាំ២០២៣ លើរឿងបញ្ចុះបញ្ចូលចៅក្រម ដើម្បីដោះដូរយកព័ត៌មានអំពីរឿងក្ដីដែលលោកពាក់ព័ន្ធ។
អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ក្នុងថ្ងៃទី១៨ ខែធ្នូ ត្រូវបានតុលាការជាន់ខ្ពស់តម្កល់សាលដីកាតុលាការឧទ្ធរណ៍ ដែលរកឃើញអំពើពុករលួយ និងការរំលោភអំណាចខុសច្បាប់។ ទន្ទឹមនេះ តុលាការបានបញ្ជាឱ្យអតីតប្រមុខរដ្ឋបារាំង ពាក់ឧបករណ៍តាមដានពេញ១ឆ្នាំ។
——————
https://t.me/lorsovanney
លោក ត្រាំ ព្រមានតបតឥណ្ឌាវិញ ចំពោះការដាក់ពន្ធលើទំនិញអាម៉េរិកពីមុន
=========
ប៉ុន្មានសប្តាហ៍មុនចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយស្តីពីគោលនយោបាយពាណិជ្ជកម្ម ជាពិសេសសំដៅលើឥណ្ឌា។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក បានព្រមាននឹងអនុវត្តគោលការណ៍ទៅវិញទៅមក ដោយដាក់ពន្ធស្មើនឹងកម្រិតដែលឥណ្ឌាដាក់លើទំនិញរបស់អាម៉េរិក។
——————
https://t.me/lorsovanney
លោក ត្រាំ ថា នឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែនចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការទេ
=======
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកនឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការនាខែក្រោយនេះ។
នៅពេលត្រូវបានសួរដោយអ្នកកាសែតថាតើគាត់បានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការដែរឬទេ? លោក ត្រាំ បានឆ្លើយតបថា ទេ… ខ្ញុំមិនបានអញ្ជើញគាត់ទេ តែលោកថា ប្រសិនបើគាត់ចង់មក… ខ្ញុំស្វាគមន៍គាត់។
ត្រាំប្តេជ្ញាជួប Putin, Zelensky បញ្ចប់សង្គ្រាម
=======
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា លោកសន្យាថា នឹងនិយាយទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់ «ការសម្លាប់រង្គាល» ក្នុងសង្រ្គាម ដែលបានអូសបន្លាយ ជិតបីឆ្នាំ មកនេះ។
មុនពេលចូលទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅខែមករា ខាងមុខនេះ លោក Donald Trump បានថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋផ្លរីដា ថា «យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយ Zelensky និងក្រុមអ្នកតំណាង មកពីអ៊ុយក្រែនទាំងអស់» ។ លោកបានបន្ថែមទៀតថា «យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ វាជាការសម្លាប់រង្គាល»។
+3
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១
+3
កោះទ្រង់ ជាកោះដែលស្រស់ស្អាតមួយប្រចាំខេត្តក្រចេះ! កន្លែងកំសាន្តដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួររំលងឡើយ
——————
https://t.me/lorsovanney
ទិន្នន័យ ការផ្លាស់ប្តូរទំនិញរវាង កម្ពុជា-កូរ៉េ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤
=========
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៦១,៨៦ លានដុល្លារ កើនឡើង ១១,៥ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៦៨៣,៣២ លានដុល្លារ។
ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ ២៨៨,៣ លានដុល្លារ កើនឡើង ១៣,៨ ភាគរយ ចំណែកទំនិញកូរ៉េនាំចូល ៤៧៣,៥៦ លានដុល្លារ កើនឡើង ១០,២ ភាគរយ។ តាមរយៈតួលេខនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ១៨៥,២៥ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន ១៧៦,៤៩ លានដុល្លារ។
——————
https://t.me/lorsovanney
អគារជាប់គាំង ១០១ គម្រោងនៅខេត្តព្រះសីហនុនឹងបន្ដការសាងសង់
========
ក្រុងព្រះសីហនុដែលជាគោលដៅលេចធ្លោនៃការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានហ៊ុំព័ទ្ធដោយអគារជាប់គាំងដែលមិនទាន់ត្រូវបានសាងសង់រួចរាល់ ជាង ៣០០អគារ។
ការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ-១៩ បានបំផ្លាញយ៉ាងធំធេងនៅក្នុងវិស័យសំណង់ ការបញ្ឈប់គម្រោង និងការបង្កកការវិនិយោគ ជាពិសេសពីអ្នកអភិវឌ្ឍន៍បរទេសដែលបានដកខ្លួនក្នុងពេលមានវិបត្តិ។
ទោះយ៉ាងណាក៏ដោយនៅដើមឆ្នាំ២០២៤ ការផ្លាស់ប្តូរដ៏សំខាន់មួយកំពុងដំណើរការ។ ជាមួយគោលនយោបាយការិយាល័យច្រកចេញចូលតែមួយ (OWSO) របស់រដ្ឋាភិបាល សំណង់ចំនួន ១០១ អគារដែលជាប់គាំង បានត្រៀមខ្លួនសម្រាប់ការរស់ឡើងវិញ ដកដង្ហើមជីវិតថ្មីទៅក្នុងវិស័យសំណង់ និងការវិនិយោគរបស់ខេត្ត។
——————
https://t.me/lorsovanney
កម្ពុជាច្រានចោលនូវព័ត៌មានដែលថា រដ្ឋាភិបាលចិនឈប់ផ្តល់កម្ចីដល់ខ្លួន
========
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេដចំពោះព័ត៌មានដែលត្រូវបានសាធារណជនចែកចាយលើបណ្តាញសង្គមថា រដ្ឋាភិបាលចិនឈប់ផ្តល់កម្ចីដល់កម្ពុជាជាព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរគ្រោងនឹងធ្វើការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខ និង ពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។
ការបដិសេដរបស់មន្រ្តីជាន់ខ្ពស់ខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៥ខែធ្នូនៅលើបណ្តាសង្គមផ្លូវការរបស់ខ្លួន ដោយលោកបានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ លោកបានឃើញបងប្អូនចែកចាយអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាទំនាក់ទំនងដែលបន្តមានការស្អិតរមូត មានការពង្រឹងតាមរយៈការវិនិយោគ និងកិច្ចសហប្រតិបត្តិការនានាដែលមានជាធរមាន។
——————
https://t.me/lorsovanney
កម្ពុជារកចំណូលបាន $១,១៥ ពាន់លាន ពីការនាំចេញស្វាយចន្ទីនៅរយៈពេល ១១ ខែ ឆ្នាំនេះ
========
នៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន (៨១៥ ០០០) គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១%។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
——————
https://t.me/lorsovanney
រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំណាយថវិកាជាង ៣០ ប៊ីលាន លើវិស័យអប់រំនៅឆ្នាំនេះ
========
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Suahasil Nazara បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចំណាយថវិកាប្រហែល ៥០៤ ទ្រីលានរូពៀ (ប្រហែល ៣១,៤ ប៊ីលានដុល្លារអាមេរិក) លើវិស័យអប់រំ នៅឆ្នាំនេះគិតត្រឹមចុងខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara។
——————
https://t.me/lorsovanney
ប្រមុខការទូតចិន ព្រមានអឺរ៉ុបថានឹង«ចាញ់រួមគ្នា» បើហ៊ានផ្តើមសង្គ្រាមពាណិជ្ជកម្ម
==========
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានដាក់សំណើចំនួន៤ ដើម្បីជំរុញទំនាក់ទំនងជាមួយបារាំងក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនៅទីក្រុងប៉េកាំង ហើយក្នុងពេលជាមួយគ្នានោះលោកបានព្រមានថា សង្គ្រាមពាណិជ្ជកម្មចិន-អឺរ៉ុបនឹងនាំឱ្យខាតបង់សម្រាប់ភាគីទាំងពីរ។
កិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំងលើកទី២៦ បានប្រព្រឹត្តទៅក្រោមសហប្រធានរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំងគឺលោក Emmanuel Bonne នៅថ្ងៃទី ១៤ ខែធ្នូ។
ថ្លែងនៅទីក្រុងប៉េកាំង លោក វ៉ាង យី បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយបារាំង ដើម្បីបន្តទំនាក់ទំនងទ្វេភាគី ដើម្បីក្លាយជាកម្លាំងរីកចម្រើនឈានមុខគេក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អឺរ៉ុប ជំរុញសន្តិភាព និងស្ថិរភាពពិភពលោក។
——————
https://t.me/lorsovanney
សមាជិកសភាអាម៉េរិកបារម្ភថា លោក បៃឌិន កំពុងផ្តល់គំរូអាក្រក់ដោយការលើកលែងទោសកូនប្រុស
==========
ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យលោក Sanders បានអះអាងថា លោកអាចយល់បាននៅពេលដែលប្រធានាធិបតី បៃឌិន លើកលែងទោសដល់កូនប្រុសរបស់ខ្លួន ប៉ុន្តែលោកមានការព្រួយបារម្ភថា នេះនឹងបង្កើតគំរូអាក្រក់មួយនៅសង្គមអាម៉េរិក។
——————
https://t.me/lorsovanney
