fa
Feedback
CAM-ASEAN CHINESE PROGRAM

CAM-ASEAN CHINESE PROGRAM

رفتن به کانال در Telegram

Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។

نمایش بیشتر
5 883
مشترکین
+124 ساعت
+97 روز
+4530 روز
آرشیو پست ها
ជំនឿទៅលើឆ្នាំទាំង ១២ (十二个生肖) ___ អរុណសួស្ដី! ថ្ងៃនេះAdminនាំប្រិយមិត្តទំាងអស់គ្នាមកស្វែងយល់ពីប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយគឺ《ឆ្នាំទាំង ១២》។ នៅអ៊ឺរ៉ុបមានតារានិករទាំង១២ ។ ចំណែកឯនៅតំបន់អាស៊ី និងប្រទេសចិនវិញមានឆ្នាំទំាង ១២ ដែលកើតចេញពីធាតុញីឈ្មោល(Yingyang) និងសមាសធាតុទាំង ៥ (មាស ដី ភ្លើង ទឹក ឈើ)។ ជនជាតិចិនយល់ឃើញថា មនុស្សដែលកើតក្នុងឆ្នាំនីមួយៗក្នុងចំណោមឆ្នាំទាំង១២នេះសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដែលសត្វតំណាងឆ្នាំនីមួយៗត្រូវបានគេជឿថា មានឥទ្ធិពលទៅលើអត្តចរិក ការងារ ព្រមទាំងសុភមង្គលនិងអនាគតនៃជីវិតអាពាហ៍ពិពាហ៍។ សត្វកណ្ដុរ តំណាងឲ្យ ភាពឈ្លាសវៃ សត្វគោ តំណាងឲ្យ ភាពអត់ធ្មត់ និង ការខំប្រឹងប្រែង សត្វខ្លា តំណាងឲ្យ ភាពអង់អាចក្លាហាន សត្វទន្សាយ តំណាងឲ្យ ភាពឧស្សាហ៍ព្យាយាម សត្វនាគ តំណាងឲ្យ ភាពខ្ពង់ខ្ពស់ និងថ្លៃថ្នូរ សត្វពស់ តំណាងឲ្យ ភាពរ៉ូម៉ែនទិច សត្វសេះ តំណាងឲ្យ ភាពរហ័សរហួន សត្វពពែ តំណាងឲ្យ ភាពស្មោះត្រង់ សត្វស្វា តំណាងឲ្យ ភាពឆ្លាតវៃ និងច្នៃប្រឌិតខ្ពស់ សត្វមាន់ តំណាងឲ្យ ភាពស្រស់ស្អាត សត្វឆ្កែ តំណាងឲ្យ ភាពស្មោះស្ម័គ្រ សត្វជ្រូក តំណាងឲ្យ ភាពសាមគ្គី និងចុះសម្រុងគ្នា តើសិស្ស-និស្សិតទាំងអស់គ្នាកើតឆ្នាំអ្វីដែរ? តើអ្នកយល់ដឹងពីសត្វឆ្នាំកំណើតរបស់អ្នកទំាងអស់គ្នាដែររឺទេ? - 属相(shǔ xiang) 欧洲有十二个星座,而中国基于阴阳和五行(金,土,火,水和木)构建了十二个生肖。 中国人认为相应年份出生的人都有自己特殊的品质,据信它会影响大家的个性,职业以及结婚前景. 老鼠代表智慧 牛代表勤奋 老虎代表勇猛 兔子代表勤慎 龙代表富贵 蛇代表浪漫 马代表速度 羊代表真诚 猴代表灵活 鸡代表美丽 狗代表忠诚 猪代表随和 同学们是什么属相? 大家了解自己的属相吗? អត្ថបទជាភាសាខ្មែរ និង ចិនដោយ : CAM-ASEAN Chinese Department

Animals of the Chinese zodiac

The Chinese zodiac explained by: Xiao lan

កម្មវិធី CAM-ASEAN HSK Live Session

កម្មវិធី CAM-ASEAN HSK Live Session នឹងអញ្ជើញ លោក ជោត សុខហេង ដែលជាប្រធានផ្នែកភាសាចិននៃសាលា CAM-ASEAN និង លោក ជា ស៊ាង ប៊ូ ដែលជ
កម្មវិធី CAM-ASEAN HSK Live Session នឹងអញ្ជើញ លោក ជោត សុខហេង ដែលជាប្រធានផ្នែកភាសាចិននៃសាលា CAM-ASEAN និង លោក ជា ស៊ាង ប៊ូ ដែលជាគ្រូបង្រៀនភាសាចិននៃសាលាCAM-ASEAN ព្រមទាំងជាជ័យលាភីលេខពីរក្នុងការប្រកួតសមត្ថភាពភាសាចិនរបស់ខេត្ត ជាំងស៊ូប្រចាំឆ្នាំ២០១៩ មកធ្វើជាវារគ្មិនធ្វើការចែករំលែកបទពិសោធន៏ក្រោមប្រធានបទ «សារប្រយោជន៍នៃ HSK » សូមរង់ចាំតាមដានទស្សនាកិច្ចសម្ភាសន៍នេះ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨យប់។ CAM-ASEAN HSK Live Session 将邀请柬-东盟国际学院的中文部部长《罗如兴》先生和柬-东盟国际学院的中文部教师也是2019年江苏杯二等奖《谢上武》先生给各位观众同学们分享《HSK对汉语学者的重要性》。 敬请期待2020年11月4日 晚上8点的完整访谈。

CAM-ASEAN Chinese Grammar Points - “把” — មូលដ្ឋានគ្រឹះវេយ្យាករណ៍ភាសាចិន: របៀបប្រើប្រាស់ 把 (bǎ)ដែលត្រូវបានស្គាល់ថាជាវេយ្យាករណ៍ដែលមានទម្រង់ និង បម្រើបម្រាស់ច្រើនសណ្ឋាន ដែល把 (bǎ)ជាពាក្យសំខាន់ក្នុងការបង្កើតប្រយោគ ទម្រង់សកម្ម(active form 主动式) នៅក្នុងភាសាចិន។

អរុណសួស្ដី! ថ្ងៃនេះ Admin នាំអារម្មណ៍អ្នកទាំងអស់គ្នា មកស្គាល់នូវតៀមតែដែលល្បីល្បាញបំផុតនៅក្នុង ប្រទេសចិន។ 《តៀមតែ Lao she》 បង្កើតឡើងនៅឆ្នាំ១៩៨៨ ដែលត្រូវបានប្រសិទ្ធិនាមថាជា《កញ្ចក់វប្បធម៌របស់ទីក្រុងប៉េកាំង》។ នៅទីនោះភ្ញៀវទេសចរណ៍អាចទស្សនាការសម្ដែងសិល្បៈវប្បធម៌ចិន ព្រមទាំងអាចជាវបាននូវសំភារៈឆុងតែ អាចភ្លក់នូវរស់ជាតិតែល្បីៗរបស់ប្រទេសចិន ភ្លក់រសជាតិអាហារសំរន់នៅក្នុងរាជវាំង និង អាហារសំរន់ល្បីៗនៅក្នុងទីក្រុងប៉េកាំង។ ចាប់តាំងពីបើកដំណើរការមក តៀមតែ Lao she បានទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំបរទេស ចំនួន ១២០ នាក់ ព្រម ទាំងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិចំនួនជាង ៣លាននាក់។ ថ្នាក់ដឹកនាំបរទេសទី១ ដែលបានមកធ្វើទស្សនកិច្ចនៅតៀមតែ Lao she គឺប្រធានាធិបតីទី 43របស់សហរដ្ឋអាមេរិក លោក George Walker Bush ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅតៀមតែ Lao she នៃទីក្រុងប៉េកាំងនេះផងដែរ។ 《老舍茶馆》成立于1988年,被誉为“北京文化名片”。在这里,游客们可以欣赏到曲艺、戏剧名流的精彩表演,同时品用名茶、宫廷细点和应季北京风味小吃。 自开业以来,已先后接待了120多位外国政治领导人,许多社会名流和300万中外客人。 来此访问的第一位外国政治领导人是美国前总统 布什先生。柬埔寨的洪森总理曾经也来过老舍茶馆访问。 អត្ថបទជាភាសាខ្មែរ និង ចិនដោយ : CAM-ASEAN Chinese Department

LaosheTeahouse 老舍茶馆 ប្រភព: TALKMATE nexus 資料來源:TALKMATE nexus

វគ្គសិក្សាដ៏ពិសេសថ្មីដែលមិនធ្លាប់មានក្នុងកម្មវិធីភាសាចិនរបស់ CAM-ASEAN បានមកដល់ហើយ។ វគ្គត្រៀមប្រឡង HSK នឹងធ្វើឲ្យសិស្ស-និសិ្សតទាំងអស់យល់កាន់តែច្បាស់អំពីគុណប្រយោជន៏របស់ HSK ក៏ដូចជាផ្តល់គន្លឹះសំខាន់ៗដើមី្បទទួលបានពិន្ទុខ្ពស់ក្នុងកម្រិតនីមួយៗរបស់ HSK។ វគ្គសិក្សាថ្មីចាប់ផ្តើម • នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ថ្នាក់ចុងសប្ដាហ៍។ • នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ថ្នាក់ចន្ទ - សុក្រ ។

សាយ័នសួស្ដី! ថ្ងៃនេះយើងមកស្វែងយល់ពី«បដិវត្តន៍វប្បធម៌ និង បដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ របស់ ម៉ៅ សេទុង» 中国文化大革命 China's Cultural Revolution ប្រភព: Vox ប្រែសម្រួលជាភាសាខ្មែរដោយ : Ebook Cambodia

+1

photo content

photo content

photo content

photo content

photo content