fa
Feedback
CAM-ASEAN YOUNG LEARNER PROGRAM

CAM-ASEAN YOUNG LEARNER PROGRAM

رفتن به کانال در Telegram

This innovative English program for young learners aged five to twelve provides exciting opportunities for students to explore and develop their language abilities by integrating Science, Technology, Engineering, and Mathematics (STEM) and Chinese.

نمایش بیشتر
387
مشترکین
-124 ساعت
اطلاعاتی وجود ندارد7 روز
+830 روز
آرشیو پست ها
[𝐁𝐞𝐬𝐭 𝐘𝐨𝐮𝐧𝐠 𝐒𝐩𝐞𝐚𝐤𝐞𝐫 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 (𝐅𝐢𝐧𝐚𝐥 𝐑𝐨𝐮𝐧𝐝)] សកម្មភាពពេលកំពុងប្រកួតរបស់ប្អូនៗបេក្ខជននៃកម្មវិធីប្រកួតប្រជែងវាគ្មិនឆ្នើមវ័យក្មេង​ (Best Young Speaker Competition) នៃសាលាខេម-អាស៊ាន​ (CAM-ASEAN) ។ ប្អូនៗបេក្ខជនទាំងអស់គ្នា ឡើងប្រកួតប្រកបដោយសមត្ថភាព ភាពជឿជាក់ និងមោទនភាព។ សូមអរគុណមាតាបិតា និងអាណាព្យាបាលទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមគាំទ្រ និងផ្តល់កំលាំងចិត្តជូនបុត្រធីតាក្នុងការប្រកួតដ៏ស្វិតស្វាញនាថ្ងៃនេះ។

សូមស្តាប់ និងទស្សនាអំពីការណែនាំខ្លួន និងការតាំងចិត្តដើម្បីយកជ័យជំនះរបស់ប្អូនៗបេក្ខជនប្រកួត Best Young Speaker Competition ទាំងអស់គ្នា។សូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើប្អូនបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតនៅថ្ងៃសៅរ៏ ទី២៩ ខែមករា ខាងមុខនេះ។

អបអរសាទរប្អូនៗបេក្ខជនឆ្នើមទាំង ១០រូបដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង Best Young Speaker Competition ដោយជោគជ័យ! សូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើប្អូនបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតនៅថ្ងៃសៅរ៏ ទី២៩ ខែមករា ខាងមុខនេះ។ សូមចូលរួមគាំទ្រប្អូនៗបេក្ខជនទាំងអស់គ្នាដើមី្បជាកំលាំងចិត្ត និងជាការកោតសរសើរនូវភាពក្លាហានរបស់ពួកគាត់!

[𝗕𝗲𝘀𝘁 𝗬𝗼𝘂𝗻𝗴 𝗦𝗽𝗲𝗮𝗸𝗲𝗿 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻] 📣សកម្មភាពប្រឡងតេស្តវាស់ស្ទង់សមត្ថភាពនិយាយភាសាអង់គ្លេសនៃកម្មវិធីប្រកួតប្រជែង Best Young Speaker Competition ។ នៅក្នុងវគ្គនេះ ប្អូនៗបេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីអាចឈានទៅកាន់វគ្គបន្ទាប់ ដែលជាវគ្គនិយាយជាសាធារណៈ។

សិក្សាក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន បុត្រធីតារបស់លោក-លោកស្រីមិនត្រឹមតែចេះនិយាយភាសាអង់គ្លេសបានល្
+7
សិក្សាក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន បុត្រធីតារបស់លោក-លោកស្រីមិនត្រឹមតែចេះនិយាយភាសាអង់គ្លេសបានល្អនោះទេ ប្អូនៗថែមទាំងចេះធ្វើបទបង្ហាញលើប្រធានបទផ្សេងៗបានយ៉ាងស្ទាត់ជំនាញផងដែរ។

លើសពីការបង្រៀនភាសាប្រកដដោយគុណភាព កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន ក៏បង្រៀនប្អូនៗសិក្សានុសិស្សយើង ឱ្យចេះ
+5
លើសពីការបង្រៀនភាសាប្រកដដោយគុណភាព កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន ក៏បង្រៀនប្អូនៗសិក្សានុសិស្សយើង ឱ្យចេះធ្វើការសហការគ្នាជាដៃគូ និងក្រុម ការចែករំលែកចំណេះដឹងរវាងគ្នានិងគ្នា និងឲ្យមានភាពច្នៃប្រឌិតខ្ពស់ក្នុងសិក្សាផងដែរ។

​​ក្រៅពីកម្មវិធីសិក្សានៅក្នុងថ្នាក់រៀន និងកម្មវិធីអប់រំបន្ថែមប្រកបដោយគុណភាព សាលាខេម-អាស៊ាន ក៏នៅរៀបចំកម្មវិធីប្រឡងប្រជែងជាច្រើនទាំងក្នុង និងក្រៅខាងសាលា ដើម្បីឱ្យប្អូនៗសិស្សានុសិស្សយើងមានក្នុងការអភិវឌ្ឈសមត្ថភាព និងបញ្ចេញសមត្ថភាពផងដែរ។ នៅក្នុងវគ្គសិក្សានេះ សាលាខេម-អាស៊ាន នឹងរៀបចំកម្មវិធីប្រកួតប្រជែងនៅកម្រិតសាលា ដែលមានថា Best Young Speaker Competition ដើម្បីឱ្យប្អូនៗ មានឱកាសបញ្ចេញសមត្ថភាពក្នុងការនិយាយាជាសាធារណៈ អំពីប្រធានបទផ្សេងៗក្នុងកម្រិតកុមារ។ សូមលោក-លោកស្រី និងប្អូនៗសិស្សានុសិស្សរង់ចាំទស្សនាទាំងអស់គ្នា។

🎉🎊🎆Happy New Year 2022!

🎊🙏Wishes from CAM-ASEAN YLP Students on Merry Christmas Day & the upcoming New Year 2022

MERRY CHRISTMAS & HAPPY NEW YEAR 2022 អបអរសាទរបុណ្យណូអែល និង ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២
+7
MERRY CHRISTMAS & HAPPY NEW YEAR 2022 អបអរសាទរបុណ្យណូអែល និង ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២

MERRY CHRISTMAS & HAPPY NEW YEAR 2022 អបអរសាទរបុណ្យណូអែល និង ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ CAM-ASEAN សូមជូនពរលោកអ្នកមានសុខភាពល្អ ទទួលបានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងគ្រប់ភារកិច្ច ជានិច្ចនិរន្ដរ៍។

ក្រសួងអប់រំអនុញ្ញាតអោយបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារដែលមានអាយុ០៥ឆ្នាំឡើង នៅគ្រឹះ
ក្រសួងអប់រំអនុញ្ញាតអោយបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារដែលមានអាយុ០៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន 🇰🇭

📣សមស្វាគមន៍ប្អូនៗសិស្សានុសិស្សមកកាន់សាលារៀនវិញនៅថ្ងៃទី១👏👏👏 🗓វគ្គសិក្សាថ្មីចាប់ផ្តើមនៅ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
+7
📣សមស្វាគមន៍ប្អូនៗសិស្សានុសិស្សមកកាន់សាលារៀនវិញនៅថ្ងៃទី១👏👏👏 🗓វគ្គសិក្សាថ្មីចាប់ផ្តើមនៅ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ✔️ចះឈ្មោះជូនបុត្រធីតារបស់លោក-លោកស្រីឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃ 🎁២០%-៣០% លើថ្លៃសិក្សា 📌មនគិតថ្លៃចំពោះ 🆓ថលៃចុះឈ្មោះសិក្សា 🆓ថលៃសេវារដ្ឋបាល 🆓ថលៃធ្វើតេស្តវាស់ស្ទង់សមត្ថភាព

​​អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក! សូមជូនពរមាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យមានភាពរីករាយគ្រប់ក្រុមគ្រួសារ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព! Happy Water Festival! Wishing you all a safe journey and a joyful holiday with your beloved ones.

[𝒀𝑳𝑷 𝑪𝒐𝒎𝒎𝒖𝒏𝒊𝒕𝒚 𝑺𝒆𝒓𝒗𝒊𝒄𝒆] ក្រៅពីការសិក្សានៅក្នុងថ្នាក់ ប្អូនៗសិស្សានុសិស្សនៃកម្មវិធីសិក្សាភាសាសម្រាប់កុមារ ក
+7
[𝒀𝑳𝑷 𝑪𝒐𝒎𝒎𝒖𝒏𝒊𝒕𝒚 𝑺𝒆𝒓𝒗𝒊𝒄𝒆] ក្រៅពីការសិក្សានៅក្នុងថ្នាក់ ប្អូនៗសិស្សានុសិស្សនៃកម្មវិធីសិក្សាភាសាសម្រាប់កុមារ ក៏បានចូលសកម្មភាពសង្គម ដើម្បចូលរួមក្នុងការថែរក្សាសម្អាតបរិស្ថាន និងចែករំលែកនូវក្តីស្រឡាញ់របស់ពួកគេទៅមនុស្សជុំវិញខ្លួនផងដែរ។

[𝒀𝒐𝒖𝒏𝒈 𝑪𝑬𝑶 𝒐𝒇 𝒕𝒉𝒆 𝑫𝒂𝒚] 📌សមអបអរសាទរកុមារី សុខ ដាណេ ដែលត្រូវបានជ្រើសរើស ជាតំណាងកុមារតូចនៃសាលាខេម-អាស៊ាន ឱ្យធ្វើជានាយកប្រតិបត្តិ (Young CEO) និង ដឹកនាំការងារមួយថ្ងៃ។ ក្នុងតួនាទីជានាយកប្រតិបត្តិ តំណាងឲ្យកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់កុមារ ប្អូនស្រី សុខ ដាណេ បានបំពេញការងារសំខាន់ៗមួយចំនួនមានដូចជា ការរៀបផែនការយុទ្ធសាស្ត្រ ដឹកនាំកិច្ចប្រជុំ និងការដាក់នូវគោលដៅដើម្បីអនុវត្តក្នុងកម្មវិធីសិក្សា ព្រមទាំង សាលាទាំងមូលផងដែរ។ ជាពិសេស កុមារី សុខ ដាណេ ទទួលបាននូវចំណេះដឹងល្អៗជាច្រើនពីលោកអគ្គនាយក និងលោកនាយកប្រតិបត្តិនៅក្នុងភាពជាអ្នកដឹកនាំ។ សូមជូនពរប្អូនស្រី ទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងក្លាយជាអ្នកដឹកនាំដ៏ឆ្នើមនាពេលអនាគត។ 📣វគ្គសិក្សាថ្មីនៅសាលារៀនផ្ទាល់ ចាប់ផ្តើមនៅ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ❗️ចះឈ្មោះជូនបុត្រធីតាលោក-លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃពី ២០-៣០% ។ https://forms.gle/pK2MG14ZHT7TBs3bA