សុខ ចាន់ផល
رفتن به کانال در Telegram
1 383
مشترکین
اطلاعاتی وجود ندارد24 ساعت
+47 روز
+630 روز
آرشیو پست ها
1 383
រូបភាពដ៏បរិសុទ្ធមួយផ្ទាំងកំពុងតែឆ្លុះបញ្ចាំងនូវសម្រស់របស់ការពិត បន្សាត់ដួងចិត្តឱ្យស្ងប់ស្ងាត់បាត់រាល់បញ្ហា ផ្លាស់ប្ដូរកម្សួលអារម្មណ៍ឯកាឱ្យរលាយជាមួយនឹងខ្លួនឯង សល់តែម្នាក់ឯង ដែលលែងមានភាពឯកា ស្ដែងឡើងនូវអារម្មណ៍ស្រស់ថ្លា និងសេរីភាពគ្មានដែនកំណត់... សោតឯបុគ្គលដ៏ល្អឥតខ្ចោះក៏ប្រៀបបីដូចជាកញ្ចក់ថ្លា ឆ្លុះឃើញនូវកង្វល់ ឬរាល់ការគិតដែលមិនទាន់ស្អាតឱ្យប្រាកដឡើងរកទីកន្លែងពួនលែងបាន... ពិតជាគួរឱ្យកោតស្ញប់ស្ញែង និងមានសេចក្ដីដឹងគុណដល់ការចួបចួនដ៏មានតម្លៃទាំងពីរប្រការនេះជាពន់ពេក។ 🙏💙
1 383
Repost from កូនចាបមាស
🤣ពេលស្រឡាញ់អ្នកណាម្នាក់ ជាធម្មតាយើងចេះតែគិតថា គេក៏ចាប់អារម្មណ៍លើយើងវិញ តែតាមពិតគឺឆ្កួ...តម្នាក់ឯង! 🤦♀️
👌មិនមែនឱ្យតែយើងស្រឡាញ់គេ គេក៏ស្រឡាញ់យើងវិញទេ!
😭មិនមែនឱ្យតែយើងដាក់ចិត្តរង់ចាំគេ គេក៏ព្រមយកយើងនៅទីបំផុតនោះដែរ...!😒
-----------------------------------------
សៀវភៅ #សង្សារ១៤ថ្ងៃ ដោយអ្នកនិពន្ធ Sok Chanphal
🙌បញ្ចុះតម្លៃសល់ត្រឹម២ម៉ឺនរៀលគ្រប់ចំណងជើងដែលជាស្នាដៃពីអ្នកនិព្ធ សុខ ចាន់ផល (ដូចរូបខាងក្រោម) ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ អ្នកផ្ញើសារមកមុននឹងមានឱកាសទទួលបានមុន។
🙌សេវាដឹក ឬផ្ញើត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ ទាំងតាមខេត្ត និងនៅក្រុងភ្នំពេញ។
🙌អាចផ្ញើសារចូល facebook page កូនចាបមាស ឬអាចឆាតមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set
1 383
សង្សារ១៤ថ្ងៃ ជួបគ្នាជាថ្មីនៅពេលដែលខ្ញុំរឹងមាំ 🤝
#បញ្ចុះតម្លៃ មួយក្បាលត្រឹមតែ២ម៉ឺនរៀល 👏👏👏
👉ទំនាក់ទំនងទិញ ដោយផ្ញើសារចូល facebook page កូនចាបមាស ឬអាចឆាតទៅកាន់តេឡេក្រាមផ្ទាល់ខ្លួនរបស់គាត់ https://telegram.me/hattha_set
1 383
យើងចូលចិត្តគិតថា ជ័យជម្នះគឺជារបស់យើង ហេតុនេះយើងមិនដែលអបអរនឹងជ័យជម្នះរបស់អ្នកដទៃនោះទេ រួចយើងបែរជាចាត់ទុកខ្លួនឯងជាជនរងគ្រោះ ព្រោះគិតថា ខ្លួនឯងតែងតែបរាជ័យ ប៉ុន្តែហេតុអ្វីក៏យើងមិនសាកលះបង់ «អត្តា» ការប្រកាន់ខ្លួននោះចេញ នោះយើងប្រាកដជាមិនមែនបរាជ័យអ្វីឡើយ ហើយយើងថែមទាំងអាចរីករាយនឹងជ័យជម្នះរបស់អ្នកដទៃបានទៀតផង។ មិនមែនអ្នកដទៃនោះទេ ដែលធ្វើឱ្យយើងជោគជ័យ ឬបរាជ័យ ព្រោះនិយមន័យ គឺយើងជាអ្នកកំណត់ទេតើ! — សុខ ចាន់ផល 🤍
1 383
Repost from កូនចាបមាស
🙌បញ្ចុះតម្លៃសល់ត្រឹម២ម៉ឺនរៀលគ្រប់ចំណងជើងដែលជាស្នាដៃពីអ្នកនិព្ធ សុខ ចាន់ផល (ដូចរូបខាងក្រោម) ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ អ្នកផ្ញើសារមកមុននឹងមានឱកាសទទួលបានមុន។
🙌សេវាដឹក ឬផ្ញើត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ ទាំងតាមខេត្ត និងនៅក្រុងភ្នំពេញ។
🙌អាចផ្ញើសារចូល facebook page កូនចាបមាស ឬអាចឆាតមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set
1 383
កុំស្រលាញ់គេដើម្បីតែខ្លួនឯង រៀនស្រលាញ់គេដើម្បីគេខ្លះផង #ម្នាក់ឯងតែមិនឯកា 🍀❤️🩹❤️🔥 និពន្ធដោយបងប្រុស សុខ ចាន់ផល
1 383
នេះជាដំណឹងដ៏រំភើបរីករាយមួយ ដែលខ្ញុំចង់ជម្រាបដល់ប្រិយមិត្តអ្នកគាំទ្រស្នាដៃតែងនិពន្ធរបស់ខ្ញុំរហូតមក ហើយនេះក៏ចាត់ថាជាភ័ព្វសំណាងក្នុងជីវិត នៅពេលដែលស្នាដៃរឿងខ្លីរបស់ខ្ញុំត្រូវបានជ្រើសរើសប្រែសម្រួល និងបោះពុម្ពជាភាសាចិន ជាមួយនឹង "China-Cambodia Mutual Translation Project" ក្នុងនាមជាអ្នកនិពន្ធខ្មែរនាជំនាន់ក្រោយនេះ។
ស្នាដៃមួយនេះក៏កំពុងតែត្រៀមខ្លួនចូលរួមនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅនៅទីក្រុងប៉េកាំង «Beijing International Book fair» នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ។ អាស្រ័យហេតុនេះ ចំពោះបងប្អូនខ្មែរដែលរស់នៅទីនោះ ក៏អាចទៅចូលរួម និងស្វែងរកបានផងដែរ។
សូមអរគុណដល់លោកអ្នកដែលបានជ្រោមជ្រែងបង្កើតនូវសមិទ្ធិផលដ៏មានអត្ថន័យខ្លឹមសារ ជួយពាំនាំអក្សរសិល្ប៍ខ្មែរទៅកាន់ប្រទេសចិន និងសូមដឹងគុណដល់អក្សរសិល្ប៍ ដែលផ្ដល់ឱកាសឱ្យខ្ញុំបានសរសេរចែករំលែកបទពិសោធន៍អារម្មណ៍ទៅកាន់មនុស្សផងគ្នា។
ដោយក្ដីស្រលាញ់ និងដឹងគុណ ពី អ្នកនិពន្ធ សុខ ចាន់ផល 🙏💛
1 383
នៅពេលដែលចិត្តចាប់ផ្ដើមគោរព និងព្រមទទួលស្គាល់ខ្លួនឯង នោះបញ្ញាសកលក៏ដល់ពេលស្ដែងឡើង ពោល អ្នកពិតជាពូកែអស្ចារ្យលើសពីការគិតរបស់អ្នក 🙏💙
1 383
ធ្លាប់ចាប់អារម្មណ៍ទេ ថាអ្នកមិនសូវមើលចំមុខខ្លួនឯងនៅក្នុងកញ្ចក់ បើទោះជាភ្នែកហាក់ដូចជាកំពុងតែសម្លឹង តែចិត្តគំនិតខាងក្នុងបែរជាផ្ដោតយកត្រឹមតែបំណងផ្ទាល់ខ្លួន ដូចជា បើសិតសក់ ក៏មើលតែត្រង់សក់ បើចង់ពិនិត្យត្រង់ណា ក៏រវល់តែមើលត្រង់នោះ... អ្នកស្ទើរតែភ្លេចមុខមនុស្សម្នាក់នៅក្នុងកញ្ចក់បាត់ទៅហើយ ភ្លេចសង្កេតថា តើគេចម្រើនវ័យបានប៉ុណ្ណា គេកំពុងតែមានបញ្ហាអ្វី ឬមានអ្វីចង់ប្រាប់ដល់អ្នកដែរឬទេ?
សាកចំណាយពេលនៅជាមួយនឹងគេយូរបន្តិច ព្រោះចួនកាល អ្នកអាចនឹងភ្ញាក់ផ្អើលថា ម្នាក់នោះគឺជាអ្នកណា!!! គេប្រហែលជាម្នាក់ផ្សេងទៀតក្រៅពីចិត្តគំនិត ដែលកំពុងតែប្រើប្រាស់ឆាកជីវិតនេះ និងកំពុងតែចាត់ចែងរឿងគ្រប់យ៉ាង ដោយធ្វើខ្លួនប្រៀបដូចជាម្ចាស់នៃជីវិតនេះតែម្នាក់ឯង។ បើអាច សាកសម្លឹងមើលដោយមិនដាក់ភ្នែក រហូតដល់អ្នកអាចឃើញស្នាមញញឹមចេញពីផ្ទៃមុខរបស់គេ។
ដឹងទេ? គេនៅត្រង់នេះរហូត ហើយចេះតែចង់ប្រាប់អ្វីម្យ៉ាងដល់អ្នក ចង់ដាស់អ្នកឱ្យភ្ញាក់ ហៅអ្នកមករស់នៅក្នុងផ្ទះជាមួយនឹងគេវិញ។ គេហាក់ដូចជាពោរពេញដោយទឹកចិត្តមេត្តា មិនដែលចាប់កំហុស ឬស្ដីបន្ទោសដល់អ្នកម្ដងណាឡើយ ហើយគេនៅតែរង់ចាំអ្នកជានិច្ច។
ដឹងទេ? ថាគេចង់ឱបក្រសោប និងផ្ដល់ភាពកក់ក្ដៅដល់អ្នកម្ដងទៀត! តើម្នាក់នោះជាអ្នកណា? ចុះបើខ្ញុំប្រាប់ថា ម្នាក់នោះគឺជាម្ចាស់ជីវិតមួយនេះ ហើយម្នាក់នោះទើបជារូបអ្នកពិតប្រាកដ!!! — សុខ ចាន់ផល 🤍🤍🤍
1 383
ធ្លាប់ចាប់អារម្មណ៍ទេ ថាអ្នកមិនសូវមើលចំមុខខ្លួនឯងនៅក្នុងកញ្ចក់ បើទោះជាភ្នែកហាក់ដូចជាកំពុងតែសម្លឹង តែចិត្តគំនិតខាងក្នុងបែរជាផ្ដោតយកត្រឹមតែបំណងផ្ទាល់ខ្លួន ដូចជា បើសិតសក់ ក៏មើលតែត្រង់សក់ បើចង់ពិនិត្យត្រង់ណា ក៏រវល់តែមើលត្រង់នោះ... អ្នកស្ទើរតែភ្លេចមុខមនុស្សម្នាក់នៅក្នុងកញ្ចក់បាត់ទៅហើយ ភ្លេចសង្កេតថា តើគេចម្រើនវ័យបានប៉ុណ្ណា គេកំពុងតែមានបញ្ហាអ្វី ឬមានអ្វីចង់ប្រាប់ដល់អ្នកដែរឬទេ?
1 383
ក្ដីស្រលាញ់គឺជាការផ្ដល់ឱ្យ ពោល នៅពេលចេះផ្ដល់ឱ្យ អ្នកនឹងទទួលបានក្ដីស្រលាញ់ ដែលនេះជាគុណជាតិឆ្លុះបញ្ចាំងនូវសភាពចិត្តអស់ការប្រកាន់ មានតែការផ្ដល់ឱ្យដោយឥតលក្ខខណ្ឌ និងមិនប្រាថ្នាការតបស្នង...
គ្មានអ្នកណាស្រលាញ់អ្នកបាននោះទេ នៅពេលដែលអ្នកមិនអនុញ្ញាត ឬក៏អ្នកបានកំណត់និយមន័យរបស់ក្ដីស្រលាញ់សម្រាប់ខ្លួនឯងថាបែបណានោះ។ កាលពីមុនខ្ញុំស្មានថា ក្ដីស្រលាញ់គឺជាការទាមទារ ទើបខ្ញុំតែងតែរងា គ្មានក្ដីស្រលាញ់ គ្មានអ្នកណាយល់ចិត្ត។ ក្រោយមកទើបខ្ញុំរកឃើញថា អ្វីៗសុទ្ធតែផុសចេញពីចិត្ត ហើយបើក្ដីស្រលាញ់ស្ថិតនៅក្នុងចិត្ត គឺយើងពិតជាមានក្ដីស្រលាញ់រួចទៅហើយ។ យើងគឺជាប្រភពនៃក្ដីស្រលាញ់ និងជាចំណុចចាប់ផ្ដើមគ្រប់យ៉ាងរបស់ជីវិតមួយនេះ។
ដោយ សុខ ចាន់ផល 🤍
1 383
ជីវិតនេះមិនមែនរស់នៅដើម្បីលុបលាងអតីតកាលឡើយ។ អ្នកនឹងរស់នៅស្ដាយក្រោយពេញមួយជីវិត បើអ្នកគិតតែចង់កែប្រែកំហុសរបស់អតីកាល។ អ្នកនឹងរស់នៅជាប់ជាមួយនឹងកំហុសជាបន្តបន្ទាប់ បើអ្នកមិនព្រមបញ្ចប់កំហុស ដើម្បីរស់ឱ្យបានល្អ នៅក្នុងថ្ងៃនេះ។
ការរស់នៅពិតប្រាកដគឺមានតែក្នុងខណៈពេលនេះ។ អនាគតនឹងផ្លាស់ប្ដូរជានិច្ច ស្របតាមគំនិត ឬសកម្មភាពរបស់អ្នកនៅក្នុងបច្ចុប្បន្ន។ រាល់សេចក្ដីសោកស្ដាយគឺជារបស់មនុស្សអតីតកាល សោតឯការព្រួយបារម្ភគឺជារបស់មនុស្សម្នាក់ទៀត នៅក្នុងអនាគតកាល។ ចូរបែងចែកឱ្យច្បាស់ នោះអ្នកនឹងឃើញថា ការពិតរបស់អ្នកគឺមានតែក្នុងខណៈនេះតែប៉ុននោះ។
ដកស្រង់ពីសៀវភៅ #ម្នាក់ឯងតែមិនឯកា 📖
1 383
Repost from កូនចាបមាស
បញ្ចុះតម្លៃ១៥%គ្រប់ចំណងជើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ អាចផ្ញើសារចូលផេកផ្ទាល់ក៏បាន ឬអាចផ្ញើសារមកតេឡេក្រាមរបស់ខ្ញុំផ្ទាល់ក៏បាន។ រាល់ការបញ្ជាទិញចាប់ពី៥ក្បាលនឹងទទួលបានការបញ្ចុះតម្លៃ១៥% បូកបន្ថែមសេវាដឹកជញ្ជូនឥតគិតថ្លៃ។
តេឡេក្រាមរបស់ខ្ញុំ https://telegram.me/hattha_set
1 383
មិត្តអ្នកអានប្រាប់ថា នៅពេលអានសៀវភៅនេះគឺមានក្តីសុខណាស់ ❣️❣️❣️
ដោយសារតែពួកយើងសុទ្ធតែមានជីវិតរៀងៗខ្លួន ទើបយើងគ្មានឱកាសបានជួបគ្នាផ្ទាល់ ក៏មានតែជួបគ្នាតាមរយៈសៀវភៅ ពោលការអានសៀវភៅមួយក្បាលៗប្រៀបដូចជាការជួបគ្នាផ្ទាល់ដូចច្នោះដែរ។ ទាំងអ្នកនិពន្ធនិងទាំងអ្នកអានសុទ្ធតែអាចឆ្លៀតពេលពីការងារដ៏មមាញឹក មកស្វែងយល់អំពីជីវិត និងការពិតថា ហេតុអ្វីក៏យើងមានទុក្ខ? ខ្ញុំក៏ធ្លាប់ឆ្លងកាត់ដំណើររឿងស្រដៀងៗនឹងលោកអ្នកដែរ ទើបខ្ញុំចង់ប្រាប់ផ្លូវដើរចេញ ឬក៏ទទួលយកជីវិតនេះជាថ្មីម្ដងទៀត ប្រកបដោយប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ យើងមិនប្រើយុទ្ធសាស្ត្របន្លប់អារម្មណ៍ និងកសាងក្ដីសង្ឃឹមអ្វីទៀតនោះទេ ប៉ុន្តែយើងនឹងជជែកអំពីផ្លូវ ឬសេរីភាពក្នុងខ្លួន ដែលនឹងអាចទទួលយកការពិតពីជីវិតនេះគ្រប់យ៉ាងបាន។ ចំពោះបងប្អូនដែលកំពុងតែមានអារម្មណ៍ថា ជីវិតកំពុងតែវង្វេង ឬបាត់បង់ខ្លួនឯង ខ្ញុំសូមណែនាំឱ្យជ្រើសអានសៀវភៅមួយក្បាលនេះ។
ដោយក្ដីស្រលាញ់រាប់អានពីអ្នកនិពន្ធ «ម្នាក់ឯងតែមិនឯកា» សុខ ចាន់ផល 🤍
1 383
ចង់រស់ម្នាក់ឯង ខុសពី ចេះរស់ម្នាក់ឯង ❗️
«ចង់រស់ម្នាក់ឯង» អាចបណ្ដាលមកពីធុញទ្រាន់នឹងអ្នកផ្សេងៗ ចង់នៅដាច់តែឯងដោយស្ងប់ស្ងាត់ ចង់គេចពីសង្គម មិនចង់ពាក់ព័ន្ធនឹងអ្នកណាទៀត។ យើងឃើញថា មានកិរិយាស័ព្ទ «ចង់» គឺនៅមានបំណង ឬការប្រឹងប្រែង ដែលកំពុងតែស្ដែងនូវសកម្មភាពគំនិត ធ្វើឱ្យអ្នករវល់ និងទទួលបានភាពនឿយហត់ មិនទទួលបានការសម្រាកនៅឡើយ។
ផ្ទុយទៅវិញ សូមងាកមកស្វែងយល់ «ចេះរស់ម្នាក់ឯង» គឺលែងអផ្សុក ឬលែងពឹងផ្អែកលើអ្នកណា និងទទួលអារម្មណ៍ថា កំពុងតែបានសម្រាក។ មនុស្សយើងកើតមកតែម្នាក់ឯង ហេតុនេះ ការរស់ម្នាក់ឯងគឺជារឿងធម្មតា និងជាការវិលត្រឡប់មកកាន់ខ្លួនឯងវិញ។ ចេះរស់ម្នាក់ឯងគឺកំពុងតែដោះលែងគោលបំណង ឬសកម្មភាពទាក់ទងនឹងការរើបម្រះផ្សេងៗ ពោលមិនមែនជាការតាក់តែង ឬប្រឹងប្រែងធ្វើអ្វីទាល់តែសោះ ប៉ុន្តែវាហាក់ដូចជារំដោះខ្លួនពីការប្រកាន់ខ្ជាប់ទាំងឡាយ ដោយនៅសល់តែសេរីភាពពិតប្រាកដ។ ចេះរស់ម្នាក់ឯង មិនមែនបដិសេធអ្នកដទៃនោះទេ ប៉ុន្តែលែងរំខានគេ ទុកឱ្យពួកគេរស់នៅជាខ្លួនពួកគេដូចខ្លួនឯងដែរ។ ចេះរស់ម្នាក់ឯង ក៏មិនមែនជាការសម្រេចចិត្តថ្មីនោះដែរ ប៉ុន្តែគ្រាន់តែជាការរស់ជាខ្លួនឯងពិតប្រាកដ។
អត្ថបទដោយ សុខ ចាន់ផល 🤍
1 383
បើស្រលាញ់ខ្លួនឯង ចូរសិក្សាស្រាវជ្រាវស្វែងយល់អំពីខ្លួនឯង អ្វីៗសុទ្ធតែត្រូវផ្ដើមចេញពីខ្លួនឯង និងត្រូវយកខ្លួនឯងជាទីពឹង ជាលំនឹង ជាដែនបន្សុទ្ធ — ចេះស្រលាញ់ខ្លួនឯង ទើបអ្នកចេះស្រលាញ់អ្នកផ្សេងដែរ ព្រោះតែអ្នកអាចមើលពួកគេស្គាល់យ៉ាងច្បាស់ នៅពេលដែលអ្នកស្គាល់ខ្លួនឯង។ — សុខ ចាន់ផល
1 383
Repost from កូនចាបមាស
សម្រាប់អ្នកនៅតាមខេត្តជាពិសេស គឺថាសៀវភៅទាំង៣នេះខ្ញុំនឹងបញ្ចុះតម្លៃជូនជាពិសេសរហូតដល់ថ្ងៃទី២០ ខែមីនា តែម្ដងណា។ #ម្នាក់ឯងតែមិនឯកា បន្តពីសៀវភៅ #មនោសញ្ចេតនា ចំណែកឯ #រស់ជាពន្លឺ ជាស្នាដៃបន្តពីសៀវភៅ #បេះដូងឬខួរក្បាល និងចុងក្រោយ សៀវភៅ #បិសាចក្នុងចិត្ត ជាស្នាដៃពីអ្នកនិពន្ធសៀវភៅ #បាក់ទឹកដោះ ។ ក្នុងរយៈពេល១សប្ដហ៍នេះ សម្រាប់បងប្អូនដែលកុម្មង់ជាឈុតទាំងបីក្បាលនេះតែម្ដងគឺចំណេញបាន១៦០០០រៀលភ្លាមៗ ហុហុ!
អាចឆាតចូលផេកក៏បាន ឬអាចឆាតមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំក៏បានដែរណា https://telegram.me/hattha_set
