Amru Rice (Cambodia) Co., Ltd
رفتن به کانال در Telegram
377
مشترکین
اطلاعاتی وجود ندارد24 ساعت
+17 روز
+330 روز
آرشیو پست ها
📢 ប្ជ្រើសរើសបុគ្គលិក
AMRU RICE (CAMBODIA) CO., LTD. 🌾
ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែង៖
1️⃣ ផ្នែកកាន់ស្តុក (Stock)
2️⃣ ផ្នែកត្រួតពិនិត្យគុណភាព (QC)
3️⃣ ផ្នែក Loading — ត្រូវចេះបើក Forklift
4️⃣ បុគ្គលិកកម្មករ (Labor)
📍 ទីតាំង: ផ្លូវ 51 ភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
📩 សូមផ្ញើ CV ដាក់ពាក្យតាម Telegram:
👉 t.me/amruricekh
សូមចូលរួមជាមួយក្រុមការងារ AMRU RICE 🌾💚
Repost from ក្រសួងពាណិជ្ជកម្ម Ministry of Commerce
+3
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន DFI Retail Group នៅទីក្រុងហុងកុង
...
(ហុងកុង, ចិន)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន៖ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ា សុង សារ៉ន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន DFI Retail Group នៅទីក្រុងហុងកុង ដែលរួមមាន៖ លោកស្រី Yvonne Lee នាយិកាផ្នែកពាណិជ្ជកម្ម (Commercial Director, Grocery, Upscale & Own Brand), លោក Hei Lui ប្រធានផ្នែក Grocery Basic (Own Brand) និងលោកស្រី Karita Yip ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ផលិតផល (Senior Product Development Manager, Own Brand)។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការចែកចាយអង្ករប្រណីតកម្ពុជា «Golden King» របស់ក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. ក្រោមម៉ាកវិញ្ញាតកម្ម «Malys Angkor» ដែលកំពុងមានវត្តមានយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សារទំនើប Wellcome។
គួរបញ្ជាក់ផងដែរថា DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី និងជាប្រតិបត្តិករផ្សារទំនើបធំជាងគេនៅទីក្រុងហុងកុង ដែលគ្រប់គ្រងបណ្តាញផ្សារទំនើប Wellcome ជាង ៣២០ ទីតាំង។ ឈរលើមូលដ្ឋាននៃកិច្ចសហការប្រកបដោយផ្លែផ្កានេះ គណៈប្រតិភូកម្ពុជាបានលើកសំណើជាយុទ្ធសាស្ត្រក្នុងការជំរុញផលិតផលកសិកម្ម និងកសិផលកែច្នៃដែលមានសក្តានុពលរបស់កម្ពុជាបន្ថែមទៀត ចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងកម្មវិធី Own Brand របស់ DFI ជាពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលមានកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិ រួមមាន ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងកសិផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រាប់ស្វាយចន្ទី និងស្វាយសម្ងួត។…
---
His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, led a Cambodian delegation, to hold a high-level meeting with the senior commercial and product development leadership of DFI Retail Group at their corporate office in Hong Kong
...
(Hong Kong, China): On the afternoon of Friday, 11 September 2026, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, led a Cambodian delegation, including Her Excellency SOMETH Somnea, Under Secretary of State of the Ministry of Commerce, and Oknha Song Saran, CEO of Amru Rice (Cambodia) Co., Ltd., to hold a high-level meeting with the senior commercial and product development leadership of DFI Retail Group at their corporate office in Hong Kong, including Ms. Yvonne Lee, Commercial Director, Grocery, Upscale & Own Brand; Mr. Hei Lui, Head of Grocery Basic (Own Brand); and Ms. Karita Yip, Senior Product Development Manager, Own Brand.
During the discussion, both sides highly commended the distribution progress of Cambodia’s "Golden King" premium rice, supplied by Amru Rice (Cambodia) Co., Ltd. under the "Malys Angkor" certification mark, which is currently distributed extensively across the Wellcome supermarket network.
Notably, DFI Retail Group is one of Asia’s premier retail conglomerates and the leading supermarket operator in Hong Kong, commanding the territory's largest retail footprint with over 320 Wellcome locations. Building upon this fruitful collaboration, the Cambodian delegation put forward strategic proposals to introduce additional high-potential Cambodian agricultural and agro-processed products into DFI’s supply chain and Own Brand programs.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
+2
ពិព័រណ៍របស់សមាគមន៍ភោជនីយដ្ឋានសហេដ្ឋអាមេរិច ២០២៦
—
AMRU Rice បានចូលរួមក្នុងកម្មវិធី ពិព័រណ៍ របស់សមាគមន៍ភោជនីយដ្ឋានសហេដ្ឋអាមេរិច NRA Show 2026 នៅទីក្រុង Chicago សហរដ្ឋអាមេរិក ដើម្បីបន្តពង្រីកទីផ្សារអង្ករកម្ពុជា និងវិស័យស្បៀងអាហារប្រកបដោយចីរភាពទៅកាន់ទីផ្សារពិភពលោក។
#AMRURice #NRAShow2026 #Chicago #អង្ករកម្ពុជា #ស្បៀងអាហារប្រកបដោយចីរភាព
មោទនៈភាពអង្ករក្រអូបប្រណិត ពង្រីកទីផ្សារចែកចាយប្រទេស Estonia នៃសហគមន៍អឺរុប ។
អង្ករកម្ពុជាគុណភាពខ្ពស់ ផលិតពីតំបន់ដីសម្បូរបែបនៃខេត្តព្រះវិហារ មានក្លិនក្រអូប ទន់ឆ្ងាញ់ និងសមស្របសម្រាប់គ្រប់គ្រួសារ។
Preah Vihear Jasmine Rice 5KG by AMRU Rice Cambodia — now available through Prisma Estonia and Coop Estonia.
Premium Cambodian jasmine rice from the fertile fields of Preah Vihear Province, carefully milled for soft texture, natural fragrance, and everyday quality.
Good Rice • Good People • Good Life
#AMRURice #PreahVihearRice #CambodianRice #PrismaEstonia #CoopEstonia #JasmineRice #PremiumRice #MadeInCambodia
Repost from FRESH NEWS
FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការដោះស្រាយបញ្ហាលើមូលដ្ឋានពង្រីកផលិតកម្មកម្ពុជា» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង០៦៖៣០នាទីល្ងាច និងផ្សាយឡើងវិញរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ០១៖០០នាទីរសៀល
https://www.fb.com/share/v/1bD8ZpfrXH
https://youtu.be/eKU2zR7JB3k
Repost from BTV News
[WATCH] កិច្ចសម្ភាសន៍សេដ្ឋកិច្ច៖ ១៥ឆ្នាំ ក្រុមហ៊ុនអេមរុរាយស៍
បាននាំចេញអង្ករទៅក្រៅប្រទេសជាង៦០ម៉ឺនតោន និងជួយដល់កសិករជាច្រើនម៉ឺននាក់
វាគ្មិន៖ ឧកញ៉ា សុង សារ៉ន ស្ថាបនិក និង អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍
អ្នកសម្របសម្រួល៖ កញ្ញា សូ ដាវណ្ណ
https://youtu.be/zoCxd8BYtHc
Website | Facebook | Telegram | TikTok
+7
សូមគោរពជម្រាបជូនថ្នាក់ដឹកនាំ
ខ្ញុំបាទ និងក្រុមការងារ តំណាងរោងចក្រកែច្នៃអង្ករ អេមរុ រ៉ាយស៍ សាខាភ្នំពេញ សូមគោរពរាយការណ៍ជូនថា៖
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ យើងខ្ញុំបាននាំយកអង្ករតាមថ្នាក់ដឹកនាំក្រុមហ៊ុនបានចាត់ចែងចំនួន ៣ តោន ទៅចូលរួមជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ និងវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ និងបម្រើជាតិមាតុភូមិ។
សូមគោរពជូនពរ អគ្គនាយក និងថ្នាក់ដឹកនាំ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!
Repost from BTV News
[WATCH] កិច្ចសម្ភាសន៍សេដ្ឋកិច្ច៖ ការពង្រីកផលិតកម្ម
ដំណាំស្រូវ កាបូនទាប
វាគ្មិន៖ ឧកញ៉ា សុង សារ៉ន ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍
អ្នកសម្របសម្រួល៖ កញ្ញា សូ ដាវណ្ណ
https://youtu.be/8jJFXbxG0HU
Website | Facebook | Telegram | TikTok
Amru Rice បានចាប់ផ្តើមដំណើរការដោយជោគជ័យនូវគំនិតផ្តួចផ្តើមអង្ករកាបូនទាបរបស់កម្ពុជា ដែលគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមិនមានការជំទាស់ពីក្រសួងបរិស្ថាន និងគាំទ្រដោយក្រសួងធនធានទឹក និងមន្ទីរកសិកម្មខេត្តបាត់ដំបង។
កម្មវិធីនេះអនុវត្តតាមវិធីសាស្រ្តស្តង់ដារមាស និងត្រូវបានអនុវត្តដោយភាពជាដៃគូជាមួយសហភាពកសិកម្មខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការកាត់បន្ថយមេតាន និងការធ្វើកសិកម្មស្រូវឆ្លាតវៃក្នុងខេត្តបាត់ដំបង។
Amru Rice has successfully launched Cambodia’s Low-Carbon Rice Initiative, endorsed by the Ministry of Agriculture, Forestry and Fisheries, with no-objection from the Ministry of Environment, and supported by the Ministry of Water Resources and the Battambang Department of Agriculture.
The program follows the Gold Standard methodology and is implemented in partnership with the Battambang Union of Agricultural Cooperatives to promote methane reduction and climate-smart rice farming in Battambang province.
នាយកប្រតិបត្តិលោក សុង សារ៉ន បានបង្ហាញ ជាមួយទូរទស្ស Chanel New Asia (CNA) ស្តីពី Cambodia Insight លើការត្រៀមខ្លួន AI «ចាប់ផ្តើម ពីស្វ័យប្រវត្តិ បន្ទាប់មកការវិភាគទិន្នន័យ និងចុងក្រោយការដាក់អនុវត្តន៍ AI »
យើងនៅពីក្រោយប្រទេសជិតខាងផ្សេងទៀត ប៉ុន្តែយើងកំពុងព្យាយាមដើម្បីជោគជ័យ និងប្រសិទ្ធភាព ៕
CEO Song Saran featured with Chanel New Asia on Cambodia Insight on AI Readiness — Automation first, then Data Analytics, and finally AI deployment. We behind the other counties, but we are striving for success and effectiveness.
អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៦ - Happy New Year 2026 🎉
តាំងនាមឲ្យថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ Amru Rice សូមគោរពជូនពរជ័យ ដល់អស់លោកអ្នក និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសុភមង្គលជានិច្ចនិរន្តរ៍! រីករាយពេលវេលាដ៏មានន័យ និងត្រៀមខ្លួនសម្រេចអ្វីថ្មីៗ នៅក្នុងឆ្នាំថ្មី ២០២៦!
Amru Rice would like to wish you and your family a joyous new year 2026. May your upcoming year be filled with success, and prosperity. Enjoy this meaningful occasion and welcome the new great things in 2026.
#Amrurice #NewYear2026
Repost from កម្ពុជាថ្មី សេដ្ឋកិច្ច
ឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) បានឱ្យដឹងថា គិតត្រឹមសប្តាហ៍នេះ Amru Rice ប្រមូលទិញស្រូវពីកសិករសរុបបានជិត ៥ ម៉ឺនតោន ចំណាយថវិកាសរុបជិត ១៥ លានដុល្លារ។
បើតាមលោកឧកញ៉ា សុង សារ៉ន ថា ការប្រមូលទិញស្រូវពីកសិករនេះ គឺរាប់ចាប់ពីខែតុលា រហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ ហើយតួលេខនៃការចំណាយជិត ១៥ លានដុល្លារ ដែល Amru Rice បានចំណាយសម្រាប់ការប្រមូលទិញស្រូវពីកសិករនេះ គឺក្រុមហ៊ុនបានបង្កើនតម្លៃខ្ទង់ពី ៣ ទៅ ៥ លានដុល្លារ លើសតម្លៃទីផ្សារដល់កសិករ។
🔗 អានលម្អិត៖ https://www.kampucheathmey.com/business-economic/1036032
---------------
📲JOIN: @kpteconomy
Repost from FRESH NEWS
ក្រុមហ៊ុន អេមរុរ៉ាយស៍ កម្ពុជា ប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន៥,០០០ដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន
https://fna.asia/233289c 🔗JOIN US
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) 🇰🇭🇰🇭🇰🇭
Congratulations 72st Anniversary of Independence Day (9 November 1953 - 9 November 2025) 🇰🇭🇰🇭🇰🇭
រីករាយព្រះរាជពិធីបុណ្យអ៉ំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ
Amru Rice សូមជូនពរប្រជាជនខ្មែរទាំងអស់រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព សម្រាប់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក្នុងឱកាសពិធីបុណ្យអ៉ំទូកនេះ។
In the celebration of Water Festival. Amru Rice would like to extend our heartfelt wishes to all Cambodian, may you have a great gathering with your beloved families and a safe journey everywhere during this holiday.
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក!
សូមជូនពរដល់អស់លោកអ្នកឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងរីករាយពេលវេលាឈប់សម្រាកដ៏មានន័យជាមួយក្រុមគ្រួសារ។
Happy Water Festival!
We would like to wish everyone happiness, prosperity, and enjoy the holiday moments with your beloved families.
ជាថ្មីម្តងទៀត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អេមរុរ៉ាយស៍ នៅតែបន្តឈរលើស្មារតីទំនួសខុសត្រូវសង្គមរបស់សហគ្រាស (Corporate Social Responsibility -CSR) ដែលនេះជាលើកទី២ហើយក្នុងឆ្នាំ២០២៣នេះ ក្នុងការនាំយកនូវអំណោយជាអង្ករ៨៧៥គីឡូក្រាម ឧបត្ថម្ភដល់សិស្សានុសិស្ស២៩៧នាក់ នៃសាលាបឋមសិក្សាអូរអំបិល ដែលមានទីតាំងនៅភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
អានបន្ត៖ https://bit.ly/3sOC4aa
Once again, in the commitment to Corporate Social Responsibility (CSR) On 17 November 2023, that is the 2nd time in 2023 that Amru brought 875 kg of rice to support 297 students Of O'Ambel Primary School, located in Anlong Veng Commune, Anlong Veng District, Oddar Meanchey Province.
Read more: https://bit.ly/40IPuRG
នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អេមរុរ៉ាយស៍មានកិត្តិយសបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិត MBA អន្តរជាតិ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Nanyang Technological (NTU) និង Nanyang Business School មកកាន់ការិយាល័យកណ្តាលរបស់ អេមរុរ៉ាយស៍។
ដំណើរទស្សនកិច្ចនេះបានផ្តោតលើប្រធានបទសំខាន់ៗក្នុងវិស័យកសិកម្មទំនើប រួមទាំងកសិកម្មកកើតឡើងវិញ កសិកម្មកាបូន កសិកម្មតាមកិច្ចសន្យា និងបច្ចេកវិទ្យាតាមដាន ដែលនាំមកនូវការយល់ដឹងដ៏មានតម្លៃសម្រាប់សិស្សានុសិស្សអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាដែលបង្កើតអនាគតនៃកសិកម្មប្រកបដោយនិរន្តរភាព។
អានបន្ត៖ https://bit.ly/49woBo8
