CPP ដើម្បីប្រជាជនកម្ពុជា (CPP for Cambodian)
رفتن به کانال در Telegram
"CPPដើម្បីប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា" #កម្ពុជាត្រូវការសន្តិភាព | #CambodiaNeedPeace
نمایش بیشتر6 793
مشترکین
اطلاعاتی وجود ندارد24 ساعت
-267 روز
-11930 روز
آرشیو پست ها
ចងចាំនូវអ្វីដែលអ្នកបានធ្វើមកលើប្រជាជនកម្ពុជា និងប្រាសាទរបស់កម្ពុជា។ ស្មារតីប្រជាជនកម្ពុជានៅតែខ្លាំង ហើយពួកយើងនៅទីនេះ បង្ហាញភាពរឹងមាំការពារប្រាសាទ និងទឹកដីរបស់កម្ពុជាជានិច្ច។
Remember what was you done to the Cambodian people and the temples of Cambodia. The spirit of the Cambodian people remains strong, and we are here to demonstrate our unwavering strength in perpetually protecting our temples and our land.
#JusticeForCambodia #SavePreahVihearTemple #SaveWorldHeritage
+4
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ថ្កោលទោសសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃដែលបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ
The Ministry of Culture and Fine Arts of the Kingdom of Cambodia expresses its strongest condemnation of the continued and intensified shelling of/on Preah Vihear Temple by the armed forces of the Kingdom of Thailand on 27 July 2025.
ប្រភព៖ https://www.facebook.com/share/p/1Y3Ja6dKqy/
ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។
ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ រាជរដ្ឋាភិបាលក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។
ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
~ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/15FVf7MV4i5/?mibextid=wwXIfr
Records of the Ministry of National Defense, Kingdom of Cambodia; July 27, 2025
Record of the Ministry of National Defense Kingdom of Cambodia; July 26,2025
សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។
ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង ហេីយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។
ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
Sincere thanks to our Cambodian compatriots for coming together in large numbers for the blood donation, responding to the heartfelt appeal of H.E. Dr. PICH Chanmony on the evening of July 24th.
As a result of the blood donation drive, we received 2.117 units of blood. In addition, 9.336 individuals registered via QR code to be able to donate later.
These results demonstrate the humanitarian spirit and solidarity of the Cambodian people, showing strong support for the potential needs of our heroes on the front lines and displaced people in Oddar Meanchey and Preah Vihear provinces.
~ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/16kosX5pQs/?mibextid=wwXIfr
តំណ Facebook Post: https://www.facebook.com/share/p/15eMfSf12H/
+7
ផ្តើមពីអ្នក ដាស់ស្មារតីអ្នក ត្រូវតែមានឆន្ទៈតស៊ូ ការពារ ប្រទេសកម្ពុជាទាំងអស់គ្នា!!! MUST Awaken the spirit to protect Cambodia.
<< CPP ដើម្បីប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា >>
Telegram: https://t.me/cppforcambodian
© CPP ដើម្បីប្រជាជនកម្ពុជា | #CPP
ផ្តើមពីអ្នក ដាស់ស្មារតីអ្នក ត្រូវតែមានឆន្ទៈតស៊ូ ការពារ ប្រទេសកម្ពុជាទាំងអស់គ្នា!!! MUST Awaken the spirit to protect Cambodia.
<< CPP ដើម្បីប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា >>
Telegram: https://t.me/cppforcambodian
© CPP ដើម្បីប្រជាជនកម្ពុជា | #CPP
Updates from the National Defense Ministry on the timeline of Thai attacks on Cambodia on July 25.
តស់! ដាស់ស្មារតីបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម បរិច្ចាគឈាមដើម្បីត្រៀមនៅ ពេលបន្ទាន់ណាមួយ! 💙
កាលបរិច្ឆេទ៖ ២៥ ខែកក្កដា ឆ្នាំ២០២៥ | ០៩.០០ ព្រឹក - ១៧.០០ ល្ងាច ទីតាំង៖ កោះពេជ្រ អគារ JKL
<< CPP ដើម្បីប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា >>
Telegram: https://t.me/cppforcambodian
© CPP ដើម្បីប្រជាជនកម្ពុជា | #CPP
ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។
~ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/1CBSA1rDua/
ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥
Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any actions that could affect the Royal Thai Embassy in Cambodia, Thai companies, and Thai citizens living in Cambodia.
For Cambodian citizens who are living, working, or studying in Thailand and may be facing pressure from discrimination and wish to return to Cambodia, please come back to our country.
If you need assistance, please contact the Royal Embassy of Cambodia in Bangkok or the Consulate-General of Cambodia in Sa Kaeo Province in Thailand.
~ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/19FbE5Pe6o/?mibextid=wwXIfr
តំណ Facebook Post: https://www.facebook.com/share/p/1E8aN38CyH/
ដាស់ស្មារតី ឆន្ទៈតស៊ូ ការពារ និងថែរក្សា ប្រទេសកម្ពុជាទាំងអស់គ្នា 💙🙏
<< CPP ដើម្បីប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា >>
Telegram: https://t.me/cppforcambodian
© CPP ដើម្បីប្រជាជនកម្ពុជា | #CPP
+1
លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
Letter to H.E. Asim Iftikhar Ahmad, permanent representative of Pakistan to the United Nations, President of the Security Council for July 2025; requesting an urgent meeting of the Security Council to stop Thailand's aggression against Cambodia's sovereignty.
~ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/1Dq832faQV/
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។
កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។
សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី។
~ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ប្រភព៖ https://www.facebook.com/share/p/19QwdPdfMB/
តំណ Facebook Post : https://www.facebook.com/share/p/1Na47dUi6i/ 💙🙏
