Code Slaver
رفتن به کانال در Telegram
Transforming Ideas into Digital Reality 🌐 IT Programming | 🔐 Digital Security | 🎨 Graphic Design & UX/UI | 🎥 Multimedia Empowering with tutorials & training in coding, cybersecurity, design, and media. 📍 Cambodia 🌐 https://codeslaver.shop/
نمایش بیشتر4 713
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-3630 روز
آرشیو پست ها
4 713
📢 សេចក្ដីជូនដំណឹងអំពីបញ្ហា Telegram
កាលពីព្រឹកមិញ Telegram បានជួបប្រទះបញ្ហាដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ចំណែកឯមូលហេតុ ឬបញ្ហាផ្សេងៗទៀតនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
បច្ចុប្បន្ន អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ Telegram បានជាធម្មតា។
ប្រសិនបើអ្នកជួបបញ្ហា Chat ឬ Folder មួយចំនួនបាត់ សូមកុំទាន់ភ័យ ឬសន្និដ្ឋានថាទិន្នន័យត្រូវបានលុប។ វាអាចនឹងត្រឡប់មកវិញនៅពេលប្រព័ន្ធដំណើរការធម្មតាវិញ ដូចដែលធ្លាប់កើតមានក្នុងករណីប្រព័ន្ធមានបញ្ហា។
⚠️ សំខាន់៖ សូមកុំ Logout ពីគណនី Telegram របស់អ្នកក្នុងពេលនេះ។
ការចូលគណនីឡើងវិញអាចជួបបញ្ហា ឬអាចមានការទាមទារបង់ប្រាក់ Telegram Premium ក្នុងករណីខ្លះ ដែលអាចធ្វើឱ្យដំណើរការ Login មានភាពស្មុគស្មាញជាងមុន។
ដូច្នេះ ប្រសិនបើ Telegram របស់អ្នកនៅអាចប្រើប្រាស់បាន សូមបន្តប្រើប្រាស់ និងរង់ចាំការជូនដំណឹងផ្លូវការពី Telegram ជាមុនសិន។
© WhiteCipher
4 713
ចោរស្រុក vs ចោរ Digital
ចោរស្រុក អាចចូលផ្ទះអ្នក ដើម្បីលួចទូរស័ព្ទ Laptop ឬលុយ។
ចំណែកឯ ចោរ Digital អាចមិនចាំបាច់ចូលផ្ទះអ្នកទេ។ គេអាចនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែអាចព្យាយាមលួច៖
• Password
• Social Media Account
• លុយ និងព័ត៌មានធនាគារ
• ឯកសារសំខាន់ៗ
• Personal Data
• Company Data
ចោរស្រុក អាចប្រើសោ ឬកម្លាំង ដើម្បីចូលផ្ទះ។
ចោរ Digital អាចប្រើ Phishing, Malware, Social Engineering ឬវិធីបច្ចេកទេសផ្សេងៗ ដើម្បីចូលប្រព័ន្ធ និងគណនីរបស់អ្នក។
អ្វីដែលគួរឱ្យបារម្ភ គឺចោរ Digital មួយចំនួនអាចលួចបានដោយអ្នកមិនដឹងខ្លួន។
ដូច្នេះ កុំគិតថា
ខ្ញុំគ្មានរបស់មានតម្លៃនៅក្នុងផ្ទះទេ
ព្រោះនៅក្នុងពិភព Digital
Data របស់អ្នក ក៏ជាទ្រព្យសម្បត្តិដែរ។
ការពារខ្លួនពីចោរ Digital៖
• ប្រើ Password ខ្លាំង និងមិនប្រើ Password ដដែលគ្រប់ Account
• បើក 2FA/MFA
• កុំចុច Link មិនស្គាល់
• កុំផ្ញើ OTP ឬ Password ឱ្យអ្នកដទៃ
• Update Software និងឧបករណ៍ជាប្រចាំ
• គិតមុនពេលបញ្ចូល ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួន
Think Before You Click. Think Before You Share.
© WhiteCipher
4 713
បន្ទាប់ពីមានមតិស្រប និងមតិអវិជ្ជមានក្នុងpost មួយអំពី
🔐 លទ្ធផលបាក់ឌុប និងឯកជនភាពរបស់សិស្ស
តើការប្រកាសលទ្ធផលបាក់ឌុបជាសាធារណៈ អាចប៉ះពាល់ដល់ Privacy របស់សិស្សដែរឬទេ?
ការប្រកាសលទ្ធផលជាសាធារណៈ មិនមែនមានន័យថា "ខុស" ដោយស្វ័យប្រវត្តិនោះទេ។ ប៉ុន្តែសំណួរសំខាន់គឺ៖
តើព័ត៌មានផ្ទាល់ខ្លួនរបស់សិស្ស ត្រូវបង្ហាញប៉ុន្មាន ទើបគ្រប់គ្រាន់សម្រាប់ការប្រកាសលទ្ធផល?
នៅពេលតារាងមួយបង្ហាញព័ត៌មានដូចជា៖
• ឈ្មោះ
• លេខបេក្ខជន
• ព័ត៌មានផ្ទាល់ខ្លួន
• ពិន្ទុតាមមុខវិជ្ជា
• លទ្ធផលសរុប
ព័ត៌មានទាំងនេះអាចត្រូវបានប្រមូល Copy, Screenshot ឬ Scrape ហើយយកទៅភ្ជាប់ជាមួយព័ត៌មានពីប្រភពផ្សេងទៀត។
វាអាចបង្កើនហានិភ័យដូចជា៖
🔹 OSINT ការប្រមូលព័ត៌មានពីប្រភពសាធារណៈ
🔹 Data Aggregation ការភ្ជាប់ទិន្នន័យជាច្រើនប្រភព
🔹 Social Engineering ប្រើព័ត៌មានពិតដើម្បីបោកបញ្ឆោត
🔹 Phishing បង្កើតសារក្លែងក្លាយដែលមើលទៅគួរឱ្យជឿ
🔹 Privacy Exposure ការបង្ហាញព័ត៌មានផ្ទាល់ខ្លួនលើសពីការចាំបាច់
តើគួរធ្វើដូចម្តេច?
1. Data Minimization
បង្ហាញតែព័ត៌មានដែលចាំបាច់។
2. Private Result Portal
ឱ្យសិស្ស Login ឬ Verify ដើម្បីមើលលទ្ធផលរបស់ខ្លួន តាមរយៈ ប្រើ Candidate ID ជំនួសឈ្មោះពេញ។
3. កាត់បន្ថយ Personal Data
ជៀសវាងការបង្ហាញព័ត៌មានដូចជា ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានផ្សេងៗដែលមិនចាំបាច់។
4. ការពារការប្រមូលទិន្នន័យដោយស្វ័យប្រវត្តិ
ពិចារណាវិធានការការពារ Automated Scraping និងការទាញយកទិន្នន័យជាច្រើនក្នុងពេលតែមួយ។
5. គិតពី Data Lifecycle
ទិន្នន័យដែលបង្ហោះ Online អាចត្រូវបាន Copy និងរក្សាទុក ទោះបី Post ដើមត្រូវបានលុបក៏ដោយ។
💡 ចំណុចដែលគួរចងចាំ
Public Result ≠ Public Personal Data
ការការពារ Privacy មិនមែនមានន័យថា មិនត្រូវប្រកាសលទ្ធផល នោះទេ។
វាមានន័យថា៖
ប្រកាសព័ត៌មានដែលចាំបាច់ ខណៈពេលកាត់បន្ថយព័ត៌មានផ្ទាល់ខ្លួនដែលអាចបង្កហានិភ័យ។
Think Before You Share.
Protect Data Before It Becomes a Risk.
© WhiteCipher
Cybersecurity Awareness | Data Privacy
4 713
🚀 ការធ្វើបច្ចុប្បន្នភាពបានរួចរាល់ជាស្ថាពរ!
ជម្រាបជូនលោកអ្នកថា ពេលនេះការធ្វើបច្ចុប្បន្នភាពបានបញ្ចប់ជាស្ថាពរ។ លោកអ្នកអាចចូលទៅតាមដាន និងយកព័ត៌មានទាំងនេះទៅសិក្សាបន្ថែមបាន។
ជាមួយគ្នានេះ ខ្ញុំក៏បានធ្វើ Update ទៅលើវគ្គសិក្សា Online បន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សា ជាពិសេសសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ដែលត្រៀមចូលសាកលវិទ្យាល័យ និងអ្នកដែលចង់បង្កើនចំណេះដឹងលើជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យាផ្សេងៗ។
📚 មើលវគ្គសិក្សា៖
https://codeslaver.shop/course
🙏 អរគុណសម្រាប់ការរង់ចាំអស់រយៈពេលជាយូរ។
ការរង់ចាំរបស់លោកអ្នក នឹងមិនត្រូវបានធ្វើឱ្យខកបំណងឡើយ។
សូមបន្តតាមដាន Code Slaver ដើម្បីឈ្វេងយល់បន្ថែមអំពីបច្ចេកវិទ្យា ការអភិវឌ្ឍប្រព័ន្ធ ការការពារប្រព័ន្ធ និងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ។
🌐 Our Platforms
📢 Telegram Channel:
https://t.me/codeslaver
💬 Telegram Group:
https://t.me/codeslaverkh
📘 Facebook Page:
https://web.facebook.com/codeslaverkhofficial
🌍 Website:
https://codeslaver.shop/
💼 LinkedIn:
https://www.linkedin.com/company/code-slaver/
Code Slaver - Transforming Ideas into Digital Reality.
4 713
តើក្នុងរូបនេះមានអ្វីដែលត្រូវប្រយ័ត្ន? បាទគឺត្រូវប្រយ័ត្ននៅក្នុងសម័យឌីជីថល
តារាងបានបង្ហាញព័ត៌មានជាច្រើនរបស់សិស្សជាមួយគ្នា ដូចជា៖
ឈ្មោះសិស្ស
លេខបេក្ខជន / លេខសម្គាល់
ភេទ
ព័ត៌មានសាលា ឬមណ្ឌលប្រឡង
ព័ត៌មានពាក់ព័ន្ធនឹងការប្រឡង
និទ្ទេសតាមមុខវិជ្ជា
លទ្ធផលសរុប
ព័ត៌មានមួយៗអាចមើលទៅដូចជា មិនសូវមានហានិភ័យ ប៉ុន្តែនៅពេលយកមកភ្ជាប់គ្នា វាអាចបង្កើតជាហានិភ័យធំជាងមុន។
ពីមុំ Cybersecurity តើ Hacker អាចប្រើវាយ៉ាងដូចម្តេច?
ហានិភ័យ អ្នកវាយប្រហារអាចប្រើសម្រាប់
ហានិភ័យ និងអ្នកវាយប្រហារអាចប្រើសម្រាប់
OSINT / Data Harvesting ប្រមូលទិន្នន័យសិស្សជាច្រើនពីប្រភពសាធារណៈ
Data Correlation ប្រើព័ត៌មានពិតរបស់សិស្ស ដើម្បីធ្វើឱ្យការបោកប្រាស់មានភាពជឿជាក់
Phishing ផ្ញើសារ ដូចជា "សូមចុចទីនេះ ដើម្បីទទួលវិញ្ញាបនបត្របាក់ឌុបរបស់អ្នក"
Data Aggregation យកទិន្នន័យនេះទៅភ្ជាប់ជាមួយ Data Leak ផ្សេងទៀត
Scraping Bot អាចប្រមូលទិន្នន័យពីសិស្សរាប់ពាន់នាក់បានយ៉ាងលឿន
Privacy Exposure លទ្ធផលសិក្សារបស់សិស្សត្រូវបានបង្ហាញជាសាធារណៈ
Reputation Risk លទ្ធផលអាចនៅតែត្រូវបានរក្សាទុក ឬចម្លង ទោះបីប្រភពដើមត្រូវបានលុបក៏ដោយ
ចំណុចសំខាន់សម្រាប់ Cybersecurity
ទិន្នន័យមួយមុខអាចមើលទៅមិនសំខាន់ ប៉ុន្តែទិន្នន័យជាច្រើនមុខនៅពេលភ្ជាប់គ្នា អាចក្លាយជាព័ត៌មានដែលមានតម្លៃសម្រាប់អ្នកវាយប្រហារ។
ឧទាហរណ៍៖
ឈ្មោះ + សាលា + លេខបេក្ខជន + លទ្ធផលប្រឡង
Key Takeaway:
Public Data ≠ Safe Data
ទិន្នន័យដែលអាចមើលឃើញជាសាធារណៈ ក៏អាចក្លាយជាហានិភ័យ Cybersecurity នៅពេលវាត្រូវបានប្រមូល និងភ្ជាប់ជាមួយព័ត៌មានផ្សេងទៀត។
© WhiteCipher
Cybersecurity Awareness | Think Before You Share
4 713
ការប្រកាសលទ្ធផលបាក់ឌុប ប៉ះពាល់ដល់ឯកជនភាពរបស់សិស្សដែរឬទេ?
រូបភាពលទ្ធផលបាក់ឌុបដែលមានឈ្មោះ លេខបេក្ខជន ព័ត៌មានផ្ទាល់ខ្លួន និងលទ្ធផលសិក្សា អាចជាទិន្នន័យដែលអាចកំណត់អត្តសញ្ញាណសិស្សបាន។
តើការបង្ហាញជាសាធារណៈមានន័យថា វាគ្មានហានិភ័យទេ?
មិនប្រាកដទេ។
ពីទស្សនៈ Cybersecurity ទិន្នន័យដែល Public អាចត្រូវបាន៖
• ប្រមូលដោយ Automated Scraping
• យកទៅភ្ជាប់ជាមួយព័ត៌មានពី Facebook ឬប្រភពផ្សេងៗ
• ប្រើសម្រាប់ OSINT
• ប្រើបង្កើត Social Engineering
• ប្រើធ្វើ Phishing ដែលមានភាពជឿជាក់ជាងមុន
ឧទាហរណ៍៖
ឈ្មោះ + សាលា + លេខបេក្ខជន + លទ្ធផល
នៅពេលភ្ជាប់ជាមួយគ្នា អាចមានតម្លៃសម្រាប់អ្នកវាយប្រហារជាងព័ត៌មានមួយមុខតែឯង។
ដូច្នេះ សំណួរសំខាន់មិនមែនត្រឹមតែ៖
តើព័ត៌មាននេះអាច Public បានឬទេ?
ប៉ុន្តែគួរសួរថា៖
តើយើងចាំបាច់ត្រូវបង្ហាញព័ត៌មានប៉ុន្មាន ដើម្បីសម្រេចគោលបំណង ដោយកាត់បន្ថយហានិភ័យចំពោះឯកជនភាព?
Key Takeaway
Public Data ≠ Risk-Free Data
ការពារឯកជនភាព មិនមែនមានន័យថា មិនត្រូវចែករំលែកព័ត៌មានទាំងអស់នោះទេ។ វាមានន័យថា ចែករំលែកតែព័ត៌មានដែលចាំបាច់ និងកាត់បន្ថយព័ត៌មានដែលអាចបង្កហានិភ័យ។
© WhiteCipher
Cybersecurity Awareness | Think Before You Share
