KOOMPI Channel
رفتن به کانال در Telegram
KOOMPI provides custom hardware and software solutions for the Cambodia market. Our ultra-slim KOOMPI laptop is a low cost, high performance tool specifically tailored for students and teachers. Join our discussion group via @koompicom
نمایش بیشتر1 094
مشترکین
اطلاعاتی وجود ندارد24 ساعت
+37 روز
+1730 روز
آرشیو پست ها
1 094
+9
🚀 បេសកកម្ម KOOMPI នៅខេត្តបន្ទាយមានជ័យដើម្បីកុមារភៀសសឹក
នៅ KOOMPI យើងជឿជាក់ថា កុមារគ្រប់រូបត្រូវតែមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព ទោះស្ថិតក្នុងកាលៈទេសៈ ឬតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។ នាថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់យើង បានធ្វើដំណើរទៅកាន់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីប្រែក្លាយសាលារៀនបណ្ដោះអាសន្នសម្រាប់កុមារភៀសសឹក ឱ្យទៅជាមជ្ឈមណ្ឌលសិក្សាបច្ចេកវិទ្យាដ៏ទំនើប។
ក្រោមសហការយ៉ាងជិតស្និទ្ធជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល (ក្រសួងអប់រំ យុវជន និងកីឡា) និងការគាំទ្រ ពី ក្រុមហ៊ុន ISI Group និង មូលនិធិ KMH Foundation យើងបានសម្រេចក្នុងការដំឡើងប្រព័ន្ធ "សាលារៀនឌីជីថល" នៅសាលាបឋមសិក្សាកណ្ដោល។
ដើម្បីធានានិរន្តរភាពនៃការសិក្សាសម្រាប់សិស្សានុសិស្ស ៧៥៧ នាក់ យើងបានដាក់ឱ្យប្រើប្រាស់នូវ៖
- កុំព្យូទ័រ KOOMPI៖ ចំនួន ១០គ្រឿងសម្រាប់សិស្ស និង ១គ្រឿងសម្រាប់គ្រូ ដើម្បីអនុវត្តបំណិនឌីជីថល។
- បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Library)៖ ប្រព័ន្ធ Server ២តេរ៉ាបៃ ផ្ទុកមេរៀន និងសៀវភៅរាប់ពាន់ក្បាល អាចប្រើប្រាស់តាមរយៈ Local Mesh Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិត។
- ថាមពលបៃតង (Solar Power)៖ ប្រព័ន្ធសូឡា ១៦គីឡូវ៉ាត់ម៉ោង ធានាការប្រើប្រាស់អគ្គិសនីជាប់ជានិច្ច ទោះស្ថិតក្នុងតំបន់ដាច់ស្រយាល។
ក្រុមការងារ KOOMPI ក៏បានបណ្ដុះបណ្ដាលបច្ចេកទេសដល់គ្រូ ២០នាក់ និងអាណាព្យាបាល ដើម្បីចេះប្រើប្រាស់ឧបករណ៍ និងទាញយកមេរៀនមកបង្រៀនប្រកបដោយប្រសិទ្ធភាព។
ទោះជាសាលាបណ្ដោះអាសន្ន ប៉ុន្តែចំណេះដឹងឌីជីថលនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតកុមារនៅតំបន់ព្រំដែន។ KOOMPI ពិតជាមានមោទនភាពដែលបានចូលរួមគម្រោងនេះ។
#KOOMPI #DigitalSchool #EducationEquity #MoEYS #DDT #DigitalEducation #SalaDigital #ISI #KMH #BanteayMeanchey
1 094
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
Education Ministry equips temporary border school with digital tools to support teaching and learning
January 12, 2026
#National
The Ministry of Education, Youth and Sport has installed digital equipment to support teaching and learning at a temporary school in a border area, as part of an emergency response
READ HERE: https://www.khmertimeskh.com/501825180/education-ministry-equips-temporary-border-school-with-digital-tools-to-support-teaching-and-learning/
1 094
កម្ពុជាគួរយល់ដឹង…
1.ដោយហេតុតែវាកើតឡើងឥតល្ហែតាំងពីឆ្នាំ១៩៥៣មក, ជម្លោះព្រំដែនជាមួយប្រទេសខាងលិចយើង, ជាបញ្ហាមួយរុំារ៉ៃ ។ ម្ល៉ោះហើយ, រាល់ដំណោះស្រាយ (នៅឆ្នាំ១៩៦២, នៅឆ្នាំ២០១៣, ឬក៏នៅឆ្នាំ២០២៥នេះ បើសិនជាសម្រេចបាន) គ្រាន់តែជាការត្រូវរ៉ូវគ្នាមួយដែលមានលក្ខណៈបណ្តោះអាសន្ន សម្រាប់រយៈកាលខ្លីឬរយៈកាលមធ្យមតែប៉ុណ្ណោះ ។ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ ។
2.ហេតុអ្វី? ពីព្រោះម្យ៉ាង អ្នកជិតខាងមួយនេះ បង្រៀនប្រជាជនគេ ជាច្រើនជំនាន់កន្លងមកហើយ ឱ្យស្រណោះសោកស្តាយសម័យកាល មុនអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងគេ និងបារាំងដែលកាលណោះជាអាណាព្យាបាលនៃកម្ពុជាយើង ។ ពីព្រោះម្យ៉ាងទៀត អស្ថិរភាពនយោបាយសឹងថាជាអចិន្ត្រៃយ៍នៃអ្នកជិតខាងមួយនេះ ពិសេសតាំងពីឆ្នាំ២០០១មក ជម្រុញថ្នាក់ដឹកនាំឱកាសនិយមមួយចំនួនរបស់គេ ទាំងសុីវិល និងទាំងយោធា ឱ្យផ្ទេររឿងរ៉ាវផ្ទៃក្នុង មកជាបញ្ហាព្រំដែន ។ គោលដៅ គឺសាកល្បងនាំមកវិញនូវស្ថិរភាពជាតិនិងពង្រឹងឯកភាពជាតិរបស់គេឡើងវិញ តាមរយៈការបង្វែរកំហឹងប្រជាជនគេមកលើយើង ដោយចង្អុលមុខយើងនិងចោទយើងផ្តេសផ្តាសថា «បាននិងកំពុងបន្តឈ្លានពានទឹកដីគេ» ។ អុីចឹងហើយបានជា ពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត គេទទួលស្គាល់រួចហើយកិកកុកមិនព្រមទទួលស្គាល់វិញ សន្ធិសញ្ញា, សេចក្តីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ, ផែនទីផ្លូវការ, និងកិច្ចព្រមព្រៀងផ្សេងៗ…
3.នៅចំពោះមុខបញ្ហាតជំនាន់នេះ, កម្ពុជាយើង និងខ្មែរយើង ត្រូវមានជំហរច្បាស់ និងត្រូវចេះប្តេជ្ញាចិត្តច្បាស់ ។ ជំហរច្បាស់ គឺយល់ដឹងថា ៖
a.ពលិកម្ម ក្តីក្លាហាននិងភាពធន់របស់កងទ័ពយើងនៅខាងមុខ ត្រូវ
តែជម្រុញជនរួមជាតិយើងនៅខាងក្រោយឱ្យចេះនិងចង់ពង្រឹងឯកភាពជាតិឱ្យរឹងរឹតតែមាំនិងខ្លាំង ។
b.សន្តិសុខនៃកងទ័ពនៅខាងមុខ ជាសន្តិសុខរបស់ប្រជាជាតិយើងទាំងមូល ។ លាក់ការណ៍ឬមិនត្រូវផ្សព្វផ្សាយព័ត៌មានសម្ងាត់ ដើម្បីរក្សាការពារប្រយោជន៍ជាតិទាំងមូល ជាការចាំបាច់ ។
c.ចាញ់-ឈ្នះ មិនមែនជាដំណោះស្រាយ ហើយ ឈ្នះ-ឈ្នះ (ដោយឱ្យតម្លៃដល់កិច្ចចរចានិងចៀសវាងសង្គ្រាម) មិនមែនជាយុទ្ធសាស្ត្រកំសាក តែចាស់ទុំនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ។
ទាំងនេះជាជំហរច្បាស់ដែលយើងត្រូវប្រកាន់។ រីឯការប្តេជ្ញាចិត្តច្បាស់ គឺយល់ដឹងថា ៖
a.បណ្តុះបណ្តាល និងអភិវឌ្ឍស្មារតីស្នេហាជាតិ ហើយទន្ទឹមនេះច្រានចោលជាតិនិយមជ្រុលដែលជាមនោគមន៍វិជ្ជាប្រកបដោយគ្រោះថ្នាក់ ជាការចាំបាច់បំផុត ពីអំណើះតទៅ ។
b.ទាំងថ្នាក់ដឹកនាំ ទាំងពលរដ្ឋ(ពិសេសយុវជននិងយុវនារី) ត្រូវបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន(ពិសេសពេលសុខសាន្តត្រាន) និងអភិវឌ្ឍកម្ពុជា ឱ្យក្លាយជាប្រទេសនិងប្រជាជនខ្លាំងពូកែ ដើម្បីទប់ទល់ នឹងការប្រមាថ ការជាន់ឈ្លី និងការឈ្លានពាន ដែលនឹងនៅតែបន្តកើតឡើង មិនយូរមិនឆាប់ ក្នុងអនាគតកាលជិតឬឆ្ងាយ ៕
By https://t.me/jeanfrancois_tain
1 094
Meet Cheng again – one year can change everything.
The same young man who walked into KOOMPI unsure of his future is now leading tech transformation in classrooms across Cambodia. Today, Cheng and his team arrived at Arranhraingsey primary school, where they successfully installed 36 computer labs powered by KOOMPI OS.
From student to mentor, from learning to leading – Cheng's journey shows what's possible when curiosity meets opportunity. What started as self-teaching code has grown into empowering hundreds of students with access to technology and digital skills.
36 labs. Countless futures unlocked.
This is what youth empowerment looks like in action.
#KOOMPI #KOOMPIOneLab #TechEducation #YouthLeadership #ChengJourney #Cambodia #EdTech #DigitalTransformation #AranhRangseySS #FutureLeaders #TechForGood #FromLearnerToLeader #Innovation #DigitalLiteracy #EmpoweringYouth
1 094
Meet Cheng, a 19-year-old who finished high school last year. He was unsure about what to study at university, so he asked if he could come to KOOMPI to learn something new. One year later, today he has self-taught himself coding with mentorship from our KOOMPI Developers team. He also learned troubleshooting and maintaining our KOOMPI MINI. Today, he and his team went to Angdoung High School to set up the second KOOMPI OneLab for the school, supported by KAPE.
#KOOMPI #KOOMPIOneLab #TechEducation #CodingJourney #SelfTaught #YouthEmpowerment #Cambodia #EdTech #DigitalLiteracy #KAPE #AngdoungHighSchool #FutureLeaders #TechForGood #LearningTogether #Innovation
1 094
🎉 ដំណឹងរីករាយ! ថ្ងៃនេះយើងកំពុងបន្តបេសកកម្មនាំយកបច្ចេកវិទ្យាមកកាន់សិស្សានុសិស្ស!
📍 វិទ្យាល័យព្រែកលាប ឥឡូវនេះមាន KOOMPI Onelab ថ្មីមួយទៀតហើយ!
💡 KOOMPI Onelab គឺជាដំណោះស្រាយកុំព្យូទ័រខ្នាតតូច មានថាមពលខ្លាំង ត្រូវបានរចនាឡើងជាពិសេសសម្រាប់សាលារៀននៅកម្ពុជា។ វាងាយស្រួលប្រើប្រាស់ សន្សំសំចៃថាមពល និងមានតម្លៃសមរម្យ ដើម្បីធ្វើឱ្យការអប់រំបច្ចេកវិទ្យាទៅដល់គ្រប់គ្នា។
🌟 សិស្សានុសិស្សនឹងទទួលបានឱកាសរៀនសូត្រជំនាញឌីជីថល ស្វែងរកចំណេះដឹង និងត្រៀមខ្លួនសម្រាប់អនាគតដ៏ភ្លឺស្វាង។
🎥 សូមទស្សនាវីដេអូពីការដំឡើងនៅថ្ងៃនេះ!
#KOOMPI #KOOMPIOnelab #DigitalEducation #CambodiaEducation #TechForDevelopment #PreklabHighSchool #EducationForAll #TechForEducation #CambodiaFuture
1 094
KOOMPI OS NextGen
ដេកក៏លុយចូល គ្រាន់តែគិត លុយសុទ្ធ!
សាកស្រមៃមើលថា
បើកុំព្យូទ័ររបស់យើងធ្វើការរកប្រាក់ឲ្យយើងខណៈពេលយើងដេក—អស្ចារ្យប៉ុណ្ណា? កុំព្យូទ័ររបស់យើងអាចភ្ជាប់ជាក្រុមជាមួយកុំព្យូទ័រផ្សេងទៀត ដើម្បីធ្វើការលើ AI inference ជួយឲ្យ AI ឆ្លើយសំណួររបស់មនុស្ស ហើយលុយក៏ចូលកុងយើង។
--
Concept Only
Get paid to sleep!
Imagine if our computers worked to earn us money while we sleep—how cool would that be? Our computers could join a swarm with other computers to work on AI inference, helping AI answer human questions. In return, we get paid for that work.
#Troll #Meme
1 094
🎉 បើកប្រអប់ KOOMPI MINI Version 2 ថ្មីស្អាត! 🚀💻
មកដល់ហើយ! កុំព្យូទ័រប្រភេទតូចប៉ុន្តែខ្លាំងជាងមុនមកជាមួយការអាប់ដេតថ្មីៗដែលនាំអោយការប្រើប្រាស់របស់អ្នករលូន និងលឿនជាងមុន ⚡
✨ អ្វីថ្មីនៅក្នុង V2?
💪 CPU៖ ពី Intel N95 → Intel N150
🧠 RAM៖ ពី 8GB → 16GB
⚡ SSD៖ ពី 128GB → 256GB
📶 Wi-Fi៖ ពី WiFi 5 → WiFi 6
📦 តាមដានវីដេអូ Unboxing ពេញលេញ និងការសាកល្បងដំបូងរបស់យើងឆាប់ៗនេះ!
🎉 Unboxing the New KOOMPI MINI Version 2! 🚀💻
It’s finally here the next evolution of our favorite compact computer!
Meet KOOMPI MINI V2, now upgraded with even more power, speed, and efficiency ⚡
✨ What’s New?
💪 CPU: Upgraded from Intel N95 → Intel N150 for smoother multitasking
🧠 RAM: 8GB → 16GB more memory for your creativity and productivity
⚡ Storage: 128GB SSD → 256GB SSD double the space for your projects
📶 Connectivity: WiFi 5 → WiFi 6 faster and more stable internet experience
same KOOMPI spirit, but now twice as powerful.
Perfect for coders, learners, and dreamers who want performance in a tiny package. 💼🔥
📦 Stay tuned for the full unboxing video and first impressions!
#KOOMPI #MiniV2 #TechForCreators #CambodiaTech #Unboxing
1 094
For those of you who love and use
vim on terminal for text and code editing, can try https://github.com/koompi/koompi.vim. I work well on any Linux and Unix (MacOS).1 094
Repost from N/a
តស់ចូលរួមគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា #GetYourTicketsfromhome
🎫 ទិញសំបុត្រ Early Bird: https://ffcambodia_bot.t.me/home
ទិញសំបុត្រ Early Bird ជាមួយនឹងតម្លៃកាន់តែពិសេស!!!
🇰🇭 កម្ពុជា vs តាជីគីស្ថាន🇹🇯
🗓 ថ្ងៃព្រហស្បហ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥⏰ ម៉ោង ៧:០០នាទីយប់
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក) StadiumX
1 094
Repost from N/a
🎟🎫 សំបុត្រ (Early Bird) សម្រាប់ចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិ វឌ្ឍនៈ “Vattanac International Friendly” រវាងក្រុមជម្រើសជាតិកម្ពុជា🇰🇭 ជាមួយនិងក្រុមជម្រើសជាតិតាជីគីស្ថាន🇹🇯 នឹងដាក់លក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទីយប់ ។
កាន់តែពិសេសលោកអ្នកអាចបញ្ជាទិញសំបុត្រតាមអនឡាញបានទាំងសំបុត្រប្រភេទ១ (CAT A) និង សំបុត្រប្រភេទ២ (CAT B) តាមរយៈ StadiumX ដោយគ្រាន់តែចុចលើតំណខាងក្រោម៖
https://ffcambodia_bot.t.me/home
(សំបុត្រអនឡាញ ស្កេនចូលទស្សនាតែម្តង)
🎫 តម្លៃសំបុត្រ (Early Bird)៖
CAT A : ២០,០០០៛
CAT B : ១០,០០០៛
🎫 តម្លៃសំបុត្រ (នៅថ្ងៃប្រកួត)៖
CAT A : ៣០,០០០៛
CAT B : ១៥,០០០៛
ការប្រកួតមិត្តភាពអន្តរជាតិ វឌ្ឍនៈ “Vattanac International Friendly”
🇰🇭 កម្ពុជា vs តាជីគីស្ថាន🇹🇯
🗓 ថ្ងៃព្រហស្បហ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
⏰ ម៉ោង ៧:០០នាទីយប់
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
#ffc #football1933 #FootballFederationofCambodia
#cambodianationalteam #TogetherforCambodia #VattanacInternationalFriendly #Cambodia #Tajikistan
1 094
Repost from N/a
+1
📢 ដំណឹងពិសេស!
StadiumX បានក្លាយជាដៃគូបច្ចេកវិទ្យាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា! 🏟⚽️
យើងពិតជាមានមោទនភាពក្នុងការចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីលើកកម្ពស់បាល់ទាត់ជាតិតាមរយៈបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនបទពិសោធន៍ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រ។
ទាំងអស់គ្នាដើម្បីកម្ពុជា! 🇰🇭
#StadiumX #សហព័ន្ធកីឡាបាល់ទាត់កម្ពុជា #CambodianFootball #បច្ចេកវិទ្យាបាល់ទាត់ #ដៃគូផ្លូវការ
1 094
Repost from N/a
+1
📢 ដំណឹងពិសេស!
StadiumX បានក្លាយជាដៃគូបច្ចេកវិទ្យាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា! 🏟⚽️
យើងពិតជាមានមោទនភាពក្នុងការចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីលើកកម្ពស់បាល់ទាត់ជាតិតាមរយៈបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនបទពិសោធន៍ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រ។
ទាំងអស់គ្នាដើម្បីកម្ពុជា! 🇰🇭
#StadiumX #សហព័ន្ធកីឡាបាល់ទាត់កម្ពុជា #CambodianFootball #បច្ចេកវិទ្យាបាល់ទាត់ #ដៃគូផ្លូវការ
1 094
Repost from N/a
ប៉ាវ ស៊ីង ស៊ុងឈ្នះ សំបុត្រ Free 🤩
តើកញ្ញាដ៏ស្រស់ស្អាតម្នាក់នេះអាចប៉ាវ ឈ្នះក្រុមការងាររបស់យើងបានដែរឬទេ?? 🤔
🚨 កុំភ្លេចទស្សនាវីដេអូនេះអោយដល់ចប់ 🤣
#cpl #stadiumx #build_better_community_through_football #cambodianfootball #CAMBODIANPREMIERLEAGUE #domreychey
1 094
Repost from N/a
👉 បទពិសោធន៍របស់ហ្វេនភ្នំពេញក្រោន ក្នុងការទិញសំបុត្រអនឡាញតាមរយៈ StadiumX ថាវាមានភាពងាយស្រួលយ៉ាងណា 🤩😮💨
🤩 កាន់តែមានភាពងាយស្រួល ទិញពីកន្លែងណាក៏បានដោយមិនចាំបាច់តំរង់ជួរទិញសំបុត្រ ហើយទទួលបានការបញ្ចុះតម្លៃ ✨១០%✨ ទៀតផង 😇
⚽️ ក្លឹបបាល់ទាត់ភ្នំពេញក្រោន 🆚 ក្លឹបបាល់ទាត់វិសាខា
🏆🇰🇭 ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
🗓 ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
⏰ ម៉ោង: ៦:០០នាទី ល្ងាច
📍 ទីតាំង: Smart RSN Stadium
#stadiumx #cpl #PPCFC #CAMBODIANPREMIERLEAGUE #VISAKAFC #build_better_community_through_football #cambodianfootball
1 094
Repost from N/a
📸 សកម្មភាពមួយចំនួនរបស់ហ្វេនបាល់ទាត់នៅក្នុងការទិញសំបុត្រអនឡាញតាមរយៈ StadiumX ពីការប្រកួតមិត្តភាពអន្តរជាតិវាងក្រុមជម្រើសជាតិកម្ពុជា🇰🇭 និងក្រុមជម្រើសជាតិអារូបា🇦🇼
🤩 កាន់តែងាយស្រួល និង ចំណេញពេលវេលានៅក្នុងការទិញសំបុត្រដោយមិនចាំបាច់ចំណាយពេលតំរង់ជួរទិញសំបុត្រ ហើយគ្រាន់តែបង្ហាញ Qr កូដទៅកាន់ក្រុមការងារជាការស្រេច 🥰✨
ការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi
🇰🇭 កម្ពុជា ១-២ អារូបា 🇦🇼
🗓 ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
⏰ ម៉ោង ៧:០០នាទីយប់
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
“ទាំងអស់គ្នាដើម្បីកម្ពុជា”
#ffc #FootballFederationofCambodia
#cambodianationalteam #TogetherforCambodia #cambodia #aruba #MinebeaMitsumiInternationalFriendly #stadiumx
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
