fa
Feedback
International Law Scholar Society of Cambodia

International Law Scholar Society of Cambodia

رفتن به کانال در Telegram

Cambodian International Scholars.

نمایش بیشتر
408
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئن '24
ژوئن '24
+409
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
29 ژوئن0
28 ژوئن0
27 ژوئن0
26 ژوئن+1
25 ژوئن0
24 ژوئن+1
23 ژوئن0
22 ژوئن0
21 ژوئن0
20 ژوئن+2
19 ژوئن+3
18 ژوئن0
پست‌های کانال
១៥ មិថុនា ២០២៤ គឺជាខួបលើកទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ដើម្បីចូលរួមអបអរសាទរជ័យជំនះដ៏មហាសាលនេះ សមាគមអ្នកស្រាវជ្រាវច្បាប់អរន្តជាតិនៃកម្ពុជា សូមនាំយកអត្ថបទស្រាវជ្រាវ ជាស្នាដៃរបស់លោក គង់ សុវណ្ណរង្សី ក្រោមចំណងជើងថា “ការបកស្រាយសាលដីកាប្រាសាទព្រះវិហារ៖ អត្ថន័យ វិសាលភាព និងបញ្ហានៅសល់”។ លោកអ្នកអាចទាញយកអត្ថបទជា PDF តាមតំណភ្ជាប់ខាងក្រោម៖ https://t.me/cambodiancsil/163 សមាគម សូមស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះការចូលរួមសរសេរអត្ថបទស្រាវជ្រាវ និងអត្ថបទបកប្រែនានា ទាក់ទងនឹងវិស័យច្បាប់អន្តរជាតិពីសមាជិក សមាជិកា អ្នកស្រាវជ្រាវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងនិស្សិតទាំងអស់។ សូមទំនាក់ទំនងសមាគមតាមរយៈលេខទូរសព្ទ និងTelegram: 089-788-048 សូមអរគុណ!

2
តាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ រដ្ឋទាំងឡាយមានសិទ្ធិដូចៗគ្នាក្នុងការទាមទារខ្ពង់រាបបាតសមុទ្រ២០០ម៉ៃល៍ ពីខ្សែមូលដ្ឋានរបស់ខ្លួន។ បន្ថែមលើនេះ រដ្ឋភាគីនៃ UNCLOS មានសិទ្ធិពន្លាតខ្ពង់រាបបាតសមុទ្ររបស់ខ្លួនរហូតដល់៣៥០ម៉ៃល៍ ប៉ុន្តែសិទ្ធិក្នុងការពន្លាតនេះ ពុំបំពានសិទ្ធិនៅលើតំបន់២០០មៃល៍របស់រដ្ឋដទៃទៀតបានទេ។
2 678
3
កម្មសិទ្ធិរបស់រដ្ឋមួយលើខ្ពង់រាបបាតសមុទ្រ និងលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ គឺផ្អែកលើគោលការណ៍ដីគ្របដណ្ដប់ទឹក តាមរយៈចំណោលនៃឆ្នេរ ឬមាត់ឆ្នេរ។ តុលាការបានគូសបញ្ជាក់ក្នុងសំណុំរឿងសមុទ្រខាងជើងរួចហើយថា “ដីគោកគឺជាប្រភពគតិយុត្តនៃអំណាចដែលរដ្ឋមួយអាចអនុវត្តដើម្បីពន្លាតទឹកដីទៅឯនាយសមុទ្រ”[…]។ តុលាការកត់សម្គាល់ថា “ឆ្នេរគោករបស់រដ្ឋ គឺជាកត្តាកំណត់កម្មសិទ្ធិលើតំបន់ក្រោមទឹកសមុទ្រ នៅជាប់ក្បែរដីគោករបស់ខ្លួន” […]។ ដូច្នេះ ដោយហេតុថាកិច្ចការមួយនៃការកំណត់ព្រំដែនសមុទ្រ គឺការដោះស្រាយការទាមទារត្រួតគ្នាតាមរយៈការគូសខ្សែបែងចែងតំបន់សមុទ្រពាក់ព័ន្ធ តុលាការចាំបាច់ត្រូវកំណត់អំពីឆ្នេររបស់រូម៉ានី និងរបស់អ៊ុយក្រែន ដែលបង្កើតសិទ្ធិរបស់ប្រទេសទាំងពីរលើខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ពោលគឺត្រូវកំណត់ផលចំណោលត្រួតគ្នានៃឆ្នេរទាំងនេះ។
872
4
តុលាការបានគូសបញ្ជាក់រួចហើយថា “ជំហ៊ានចាំបាច់ក្នុងការកំណត់ព្រំប្រទល់នៃតំបន់សមុទ្រណាមួយ គឺត្រូវកំណត់ឱ្យបានអំពីអត្ថិភាពនិងភាពត្រួតគ្នានៃសិទ្ធិទទួលបានតំបន់នោះ” […]។ ការកំណត់អំពីអត្ថិភាពតំបន់ដែលរដ្ឋពីរមានសិទ្ធិទទួលបានត្រួតគ្នា ដោយផ្អែកលើកម្មសិទ្ធិស្របច្បាប់ទីទៃពីគ្នា គឺជាជំហ៊ានដំបូងក្នុងការកំណត់ព្រំដែនសមុទ្រ ព្រោះថា “កិច្ចការកំណត់ព្រំប្រទល់គឺជាការដោះស្រាយការទាមទារត្រួតគ្នាតាមរយៈការគូសខ្សែបែងចែកតំបន់សមុទ្រដែលពាក់ព័ន្ធ” […]។ Question of the delimitation of the continental shelf between Nicaragua and Colombia beyond 200 nautical miles from the Nicaraguan coast (Nicaragua V. Colombia), I.C.J. Judgement of July 13, 2023, para. 42. រៀបចំនិងបកប្រែដោយ៖ នូ ចន្ថា
886
5
«បម្រែបម្រួលអាកាសធាតុ និងព្រំដែនសមុទ្រ» (Climate Change and maritime boundary) តាមទស្សនៈរបស់សាលាក្ដីមជ្ឈត្តការ ទិដ្ឋភាពនៃបម្រែបម្រួលអាកាសធាតុ និងឥទ្ធិពលដែលអាចកើតចេញពីបម្រែបម្រួលអាកាសធាតុ មិនអាចប៉ះពាល់ឡើយ ដល់ព្រំដែនសមុទ្រដែលបានកំណត់រួចរាល់ហើយ និងមានចំនួនដ៏ច្រើននៅលើពិភពលោក។ គំនិតនេះអនុវត្តដូចគ្នាដែរ ចំពោះព្រំដែនសមុទ្រ ដែលបានព្រមព្រៀងគ្នារួចហើយ រវាងរដ្ឋ និងព្រំដែនសមុទ្រដែលបានបង្កើតឡើងតាមរយៈតុលាការឬសាលាក្ដីអន្តរជាតិ។ In the view of the Tribunal, neither the prospect of climate change nor its possible effects can jeopardize the large number of settled maritime boundaries throughout the world. This applies equally to maritime boundaries agreed between States and to those established through international adjudication. Bay of Bengal Maritime Boundary Arbitration (Bangladesh v. India), 2014, 217. បកប្រែដោយ៖ នូ ចន្ថា
394
6
<<សិទ្ធិរបស់រដ្ឋលើខ្ពង់រាបបាតសមុទ្រ>> (Rights of Coastal State over Continental Shelf) តុលាការកត់សម្គាល់ថា តាមច្បាប់ទំនៀមទម្លាប់អន្តរជាតិបច្ចុប្បន្ន មានខ្ពង់រាបបាតសមុទ្រទោល ក្នុងន័យថា ជាទូទៅ សិទ្ធិជាសារវន្តរបស់រដ្ឋជាប់ឆ្នេរលើខ្ពង់រាបបាតសមុទ្ររបស់ខ្លួនគឺដូចគ្នា មិនថាក្នុងរយៈចម្ងាយ២០០ម៉ៃល៍សមុទ្រ ឬហួស២០០ម៉ៃល៍សមុទ្រ ពីខ្សែមូលដ្ឋាននោះទេ។ ប៉ុន្តែ មូលដ្ឋានសម្រាប់ការទទួលបានសិទ្ធិលើខ្ពង់រាបបាតសមុទ្រ ដែលស្ថិតក្នុងរយៈចម្ងាយ២០០ម៉ៃល៍សមុទ្រពីខ្សែមូលដ្ឋានរបស់រដ្ឋ គឺខុសពីមូលដ្ឋានសម្រាប់ការទទួលបានសិទ្ធិលើខ្ពង់រាបបាតសមុទ្រនៅហួសរយៈចម្ងាយ២០០ម៉ៃល៍សមុទ្រពីខ្សែមូលដ្ឋានរបស់រដ្ឋ។ ជាការពិត តាមច្បាប់ទំនៀមទម្លាប់អន្តរជាតិដូចដែលបានឆ្លុះបញ្ចាំងក្នុងមាត្រា៧៦ កថាខណ្ឌទី១ នៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សិទ្ធិរបស់រដ្ឋមួយក្នុងការទទួលបានខ្ពង់រាបបាតសមុទ្រ ត្រូវបានកំណត់តាមវិធីពីរផ្សេងគ្នាគឺ៖ លក្ខណៈវិនិច្ឆយនៃចម្ងាយ ដែលលាតសន្ធឹង២០០ម៉ៃល៍សមុទ្រពីឆ្នេរសមុទ្ររបស់រដ្ឋ និងលក្ខណៈវិនិច្ឆយនៃជម្រាលធម្មជាតិ ដែលលាតសន្ធឹងហួស២០០ម៉ៃល៍សមុទ្រ ដោយដែនកំណត់ខាងក្រៅត្រូវបង្កើតឡើងផ្អែកលើលក្ខណៈវិនិច្ឆយបែបវិទ្យាសាស្ត្រនិងបច្ចេកទេស។
1 067
7
ធាតុផ្សំនៃច្បាប់ទំនៀមទម្លាប់អន្តរជាតិ (The Material of Customary International Law) តុលាការបានរម្លឹកឡើងវិញថា៖ «ធាតុផ្សំនៃច្បាប់ទំនៀមទម្លាប់អន្តរជាតិ ត្រូវបានរកឃើញជាបឋមក្នុងនោះរួមមានជាអាទិ៍ ការអនុវត្តជាក់ស្ដែង និងសច្ចធារណ៍ធម្មានុរូបរបស់រដ្ឋ» និងរម្លឹកផងដែរថា៖ «អនុសញ្ញាពហុភាគី អាចមានតួនាទីសំខាន់ក្នុងការកត់ត្រា និងកំណត់វិធានដែលកើតចេញពីទំនៀមទម្លាប់ ឬតាមពិតទៅជាការបង្កើតវិធានទំនៀមទម្លាប់ទាំងនោះ» […]។ The Court recalls that “the material of customary international law is to be looked for primarily in the actual practice and opinio juris of States”, and that “multilateral conventions may have an important role to play in recording and defining rules deriving from custom, or indeed in developing them” [...]. Question of the delimitation of the continental shelf between Nicaragua and Colombia beyond 200 nautical miles from the Nicaraguan coast (Nicaragua V. Colombia), I.C.J. Judgement of July 13, 2023, para. 46. រៀបចំនិងបកប្រែដោយ៖ គង់ តាយសេង, សម្រួលដោយ៖ គង់ សុវណ្ណរង្សី
1 256
8
ទិដ្ឋភាពអន្តរជាតិនៃការកំណត់ដែនសមុទ្រ (International aspect of maritime delimitation) ការកំណត់ព្រំប្រទល់នៃតំបន់សមុទ្រតែងតែមានទិដ្ឋភាពអន្តរជាតិ ពោលគឺមិនអាចផ្អែកទាំងស្រុងលើឆន្ទៈរដ្ឋជាប់ឆ្នេរ ដែរមានចែងក្នុងច្បាប់ផ្ទៃក្នុងរបស់ខ្លួនឡើយ។ ទោះបីជាការត្រឹមត្រូវដែលថា ការកំណត់ខ្សែមូលដ្ឋាន និងដែនកំណត់ខាងក្រៅ គឺចាំបាច់ត្រូវតែជាកិច្ចឯកតោភាគី ព្រោះថាមានតែរដ្ឋជាប់ឆ្នេរប៉ុណ្ណោះ ដែលមានសមត្ថកិច្ចអនុវត្តកិច្ចការនេះ ក៏ប៉ុន្តែសុពលភាពនៃការកំណត់ព្រំប្រទល់ជាមួយរដ្ឋដទៃ គឺផ្អែកលើច្បាប់អន្តរជាតិ។ The delimitation of sea areas has always an international aspect; it cannot be dependent merely upon the will of the coastal State as expressed in its municipal law. Although it is true that the act of delimitation of baselines and outer limits is necessarily a unilateral act, because only the coastal State is competent to undertake it, the validity of the delimitation with regard to other States depends upon international law. Fisheries Case, Judgement of December 18th, 1951: I.C.J. Report 1951, p.116, 132. រៀបចំនិងបកប្រែដោយ៖ គង់ តាយសេង
1 378
9
កំណត់ត្រាសង្ខេប សំណុំរឿងប្រល័យពូជសាសន៍៖ បណ្ដឹងអញ្ញត្រកម្មបឋម (អ៊ុយក្រែន ទល់ រុស្ស៊ី), សាលដីកា ២ កុម្ភៈ ២០២៤
1 107
10
«សម្រង់ខ្លឹមសារសាលដីកាតុលាការអន្តរជាតិ» ការទម្លាក់កំហុសដោយអសុទ្ធចិត្តថាជាការរំលោភកាតព្វកិច្ចនៃសន្ធិសញ្ញា (Invoking bad faith as the violation of treaty obligation)
2 366
11
អនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ☛ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖ -ខុទ្ទកាល័យរដ្ឋមន្តី -អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ -អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន -អគ្គនាយកដ្ឋានគោលនយោបាយនិងអភិវឌ្ឍន៍តំបន់ព្រំដែន -វិទ្យាស្ថានជាតិកិច្ចការព្រំដែន -មជ្ឈមណ្ឌលតម្កល់ឯកសារ ផែនទី និងទិន្នន័យព្រំដែន -នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
1 570
12
ការិយាល័យស្រាវជ្រាវ នៃ ស.ស.ច.អ.ក មានកិត្តិយសនាំមកជូន អត្ថបទ ជាស្នាដៃរបស់ លោក ហ៊ន ពុទ្ធិវុធ ស្ដីពី «ច្បាប់សន្ធិសញ្ញា និងការអនុវត្តរបស់ប្រទេសថៃ»។ ស.ស.ច.អ.ក ស្វាគមន៍ការចូលរួម អត្ថបទស្រាវជ្រាវ ផ្នែកច្បាប់អន្តរជាតិ ពីសមាជិក អ្នកស្រាវជ្រាវ អ្នកវិជ្ជាជីវៈ និងនិស្សិត។ សូមទំនាក់ទំនងសមាគម (Telegram: 089788048) ។ សូមអរគុណ!
1 963
13
សម្រង់ខ្លឹមសារសាលដីកា តុលាការយុត្តិធម៌អន្តរជាតិ ក្នុងសំណុំរឿងព្រំដែនគោកនិងសមុទ្ររវាងកាមេរូន និងនីហ្សេរីយ៉ា, សាលដីកាចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០២, កថាខណ្ឌ២៦៣ និង២៦៤ <<ការចូលជាធរមានភ្លាមនៃសន្ធិសញ្ញា ក្រោយការចុះហត្ថលេខា>>
2 506
14
ល្អ! សូមអាន និងចូលរួមសង្ខេប យុត្តិសាស្រ្តអន្តរជាតិ ជាការងារថ្មី និងមានប្រយោជន៍ សម្រាប់អ្នកនៅក្នុងដំណាក់សិក្សាច្បាប់។ សូមសំណាងល្អ
854
15
ការិយាល័យស្រាវជ្រាវ នៃ ស.ស.ច.អ.ក មានកិត្តិយសនាំមកជូន អត្ថបទ ជាស្នាដៃរបស់ លោក គង់ សុវណ្ណរង្សី ស្ដីពី «វិបាកគតិយុត្តនៃការបំបែកប្រជុំកោះឆាហ្គោសពីប្រទេសម៉ូសីសនៅក្នុងឆ្នាំ១៩៦៥»។ ស.ច.អ.ក ស្វាគមន៍ការចូលរួម អត្ថបទស្រាវជ្រាវ ផ្នែកច្បាប់អន្តរជាតិ ពីសមាជិក អ្នកស្រាវជ្រាវ អ្នកវិជ្ជាជីវៈ និងនិស្សិត។ សូមទំនាក់ទំនងសមាគម (Telegram: 089788048) ។ សូមអរគុណ!
4 368
16
សិក្សាច្បាប់គ្រប់គ្រងប្រេងកាត
សិក្សាច្បាប់គ្រប់គ្រងប្រេងកាត
2 917
17
ការិយាល័យស្រាវជ្រាវ នៃ ស.ស.ច.អ.ក មានកិត្តិយសនាំមកជូន អត្ថបទស្រាវជ្រាវច្បាប់អន្តរជាតិ ដែលជាស្នាដៃរបស់ លោកបណ្ឌិត ឡុង សារ៉ាពេជ្រ ក្រោមប្រធានបទ៖ "វិធានការបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ"។ ស.ច.អ.ក ស្វាគមន៍ការចូលរួម អត្ថបទស្រាវជ្រាវ ផ្នែកច្បាប់អន្តរជាតិ ពីសមាជិក អ្នកស្រាវជ្រាវ អ្នកវិជ្ជាជីវៈ និងនិស្សិត។ សូមទំនាក់ទំនងសមាគម (Telegram: 089788048) ។ សូមអរគុណ!
2 458
18
ការិយាល័យស្រាវជ្រាវ នៃ ស.ស.ច.អ.ក មានកិត្តិយសសូមនាំមកជូនអត្ថបទជំនួយស្មារតី ក្រោមប្រធានបទ៖ សិទ្ធិរបស់រដ្ឋជាប់ឆ្នេរក្នុងការទទួលបានតំបន់សមុទ្រតាមច្បាប់អន្តរជាតិ
1 852
19
ការិយាល័យស្រាវជ្រាវ នៃ ស.ស.ច.អ.ក មានកិត្តិយសនាំមកជូនអត្ថបទខ្លី ក្រោមប្រធានបទ៖ ឆកគតិយុត្ត ( #Juridical_Bay)
1 679
20
https://www.youtube.com/watch?v=XYz-93sLydw
1 885