fa
Feedback
bookeyond - 1st Audiobook Summary App in Khmer (Official Channel)

bookeyond - 1st Audiobook Summary App in Khmer (Official Channel)

رفتن به کانال در Telegram

bookeyond - 1st Audio Book Summary App in Khmer

نمایش بیشتر
7 007
مشترکین
-224 ساعت
-267 روز
-8530 روز
آرشیو پست ها
⛳️. មុននឹងចេញបើកក្រុមហ៊ុន សហគ្រិនគប្បីមានធនធានសំខាន់២៖ ធនធានសង្គម និងធនធានមនុស្ស។ 1️⃣. ធនធានសង្គម សំដៅថា សហគ្រិនមានបណ្តាញមនុស
⛳️. មុននឹងចេញបើកក្រុមហ៊ុន សហគ្រិនគប្បីមានធនធានសំខាន់២៖ ធនធានសង្គម និងធនធានមនុស្ស។ 1️⃣. ធនធានសង្គម សំដៅថា សហគ្រិនមានបណ្តាញមនុស្សសំខាន់ៗស្រាប់ដូចជាស្គាល់ម៉ូយស្រាប់ ស្គាល់បុគ្គលិកសំខាន់ៗស្រាប់ ស្គាល់វិនិយោគិនស្រាប់ ... 2️⃣. ធនធានមនុស្ស សំដៅថា សហគ្រិនត្រូវមានចំណេះជំនាញឆ្អិនឆ្អៅ ពោលគឺគប្បីត្រូវមានបទពិសោធន៍លើវិស័យនោះ។ ——— ដកស្រង់ចេញពីសៀវភៅ The Founder's Dilemmas ក្នុងអេប bookeyond ——— ស្ដាប់ក៏បាន អានក៏បាន ពហុកាលៈទេសៈ ជាមួយ bookeyond audiobook App សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម

Credit to: សុវត្ថន៍-Sovathn

វិធី "រៀបចំសណ្ដាប់ធ្នាប់ខួរក្បាល" សិល្បៈនៃការរៀបចំសណ្ដាប់ធ្នាប់ខួរក្បាលឱ្យស្រាលស្រឡះ បន្ថយការគិតច្រើន.... ជួនកាល យើងមានអារម្មណ៍ថាហត់នឿយ ស្មុគស្មាញ តានតឹង និងគិតអ្វីលែងចេញ ទោះបីជារាងកាយមិនបានធ្វើការធ្ងន់ក៏ដោយ ភាពតានតឹង និងគំនិតដែលរាយប៉ាយទាំងនេះ ប្រៀបបាននឹងបន្ទប់មួយដែលពោរពេញទៅដោយរបស់របររញ៉េរញ៉ៃ ដែលធ្វើឱ្យយើងថប់ដង្ហើម រករបស់ដែលត្រូវការមិនឃើញ និងបាត់បង់ការផ្ដោតអារម្មណ៍។ តើអ្នកធ្លាប់មានអារម្មណ៍ថា "គិតច្រើនពេក" តែលទ្ធផលបែរជាមិនទៅមុខដែរឬទេ? នេះហើយគឺជាមូលហេតុដែលយើងចាំបាច់ត្រូវរៀនពីសិល្បៈនៃ "ការរៀបចំសណ្ដាប់ធ្នាប់ខួរក្បាល" ឬការជម្រះការគិត។ ការធ្វើបែបនេះ សុវត្ថន៍មិនមែនមានន័យថាចង់ឱ្យលោកអ្នកបញ្ឈប់ការគិតនោះទេ ប៉ុន្តែចង់ឱ្យលោកអ្នកបានពិនិត្យបោសសម្អាតសំរាមក្នុងចិត្ត ទម្លាក់ចោលនូវកង្វល់ដែលមិនចាំបាច់ និងទុកទំហំទំនេរសម្រាប់រឿងដែលសំខាន់ពិតប្រាកដ.... ១. ចាប់ផ្ដើមធ្វើពីរឿងតូចតាចសិន ការរង់ចាំទាល់តែត្រៀមខ្លួនរួចរាល់ ១០០% នឹងធ្វើឱ្យយើងគិតស្មុគស្មាញរហូតមិនបានចាប់ផ្ដើម។ ២. រស់នៅជាមួយបច្ចុប្បន្នភាពឱ្យបានច្រើន អតីតកាលហួសទៅហើយ អនាគតក៏មិនទាន់មកដល់ ធ្វើរឿងនៅចំពោះមុខទើបមិនខ្វល់ខ្វាយច្រើន។ ៣. បោះបង់រឿងដែលយើងមិនអាចគ្រប់គ្រងបាន ការខ្វល់ខ្វាយពីសម្ដីអ្នកដទៃ ឬកត្តាខាងក្រៅ គឺជាការខ្ជះខ្ជាយទំហំផ្ទុករបស់ខួរក្បាល។ ៤. មើលត្រឡប់ទៅអ្វីដែលខ្លួនឯងបានធ្វើរួចរាល់ កុំដាក់សំពាធតែលើអ្វីដែលមិនទាន់សម្រេច ការអបអររឿងតូចៗជួយបំប៉នផ្លូវចិត្តឱ្យមានកម្លាំង។ ៥. ដកដង្ហើមឱ្យជ្រៅ និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ រាងកាយដែលស្រស់ថ្លា និងមានជាតិទឹក ជួយឱ្យខួរក្បាលដំណើរការ និងគិតបានរលូនជាងមុន។ ៦. សរសេរនូវអ្វីដែលអ្នកគិតចេញមកខ្លះ នៅពេលដែលវាស្ថិតនៅក្នុងក្បាលតែមួយមុខ វាតែងតែមើលទៅច្រើន និងស្មុគស្មាញជាងការពិតជានិច្ច។ ៧. ធ្វើម្ដងមួយមុខទើបស្រឡះល្អ ការព្យាយាមធ្វើរឿងច្រើនក្នុងពេលតែមួយ ធ្វើឱ្យខួរក្បាលហត់នឿយដោយមិនដឹងខ្លួន។ ៨. គេងឱ្យបានគ្រប់គ្រាន់មុនពេលដោះស្រាយបញ្ហាធំៗ ខួរក្បាលដែលបានសម្រាកគ្រប់គ្រាន់ គិតបានច្បាស់លាស់ជាងខួរក្បាលដែលបង្ខំធ្វើការ។ ៩. កាត់បន្ថយសំឡេងរំខានខ្លះ ការលោតសារដំណឹងញឹកញាប់ ធ្វើឱ្យការគិតរាយប៉ាយ។ ១០. រៀបចំតុធ្វើការ ឬរៀបចំផ្ទះឱ្យមានសណ្ដាប់ធ្នាប់ នោះខួរក្បាលក៏ស្រឡះតាមហ្នឹងដែរ ទីតាំងដែលសាមញ្ញ ជួយឱ្យខួរក្បាលងាយស្រួលដកដង្ហើម។ ១១. មិនបាច់ចាំគ្រប់យ៉ាងដោយខ្លួនឯងនោះទេ ប្រើការកត់ត្រា ប្រើការរំលឹក ទុកឱ្យខួរក្បាលគិតរឿងសំខាន់ៗវិញល្អជាង។ ១២. បែងចែករវាងរឿងបន្ទាន់ និងរឿងសំខាន់ វាមិនដូចគ្នាជានិច្ចទេ រៀបចំលំដាប់លំដោយហើយ វានឹងស្រាលខ្លួនជាងមុន។ ១៣. ទុកចន្លោះពេលឱ្យខ្លួនឯងសម្រាកខ្លះ ការគិតជាប់គ្នាយូរៗ គុណភាពនៃការគិតវានឹងធ្លាក់ចុះដោយឯកឯង។ ១៤. ទទួលយកព័ត៌មានឱ្យតិចជាងមុនបន្តិច មើលព័ត៌មាន វីដេអូ ឬការបង្ហោះច្រើនពេក ខួរក្បាលក៏ហត់នឿយដោយមិនដឹងខ្លួនដែរ។ ១៥. និយាយជាមួយមនុស្សដែលធ្វើឱ្យចិត្តស្ងប់ ការសន្ទនាខ្លះ ជួយរៀបចំការគិតបានយ៉ាងល្អ។ ១៦. កុំព្យាយាមទាមទារភាពល្អឥតខ្ចោះគ្រប់រឿងពេក គិតច្រើនព្រោះចង់ឱ្យគ្រប់យ៉ាងល្អឥតខ្ចោះ ប៉ុន្តែភាពល្មមៗទើបធ្វើឱ្យមានអារម្មណ៍ស្រួលជាង។ ១៧. រៀបចំលំដាប់ជីវិតតាមកម្លាំងដែលខ្លួនមាន ថ្ងៃខ្លះមានកម្លាំងខ្លាំងអាចប្រឹងបាន ថ្ងៃខ្លះត្រឹមតែអាចឆ្លងកាត់វាបាន ក៏ចាត់ទុកថាអូខេដែរ។ ១៨. បែងចែករវាងការពិត និងការព្រួយបារម្ភ អ្វីដែលកើតឡើងពិតប្រាកដ ជាមួយនឹងអ្វីដែលអ្នកគិតស្រមៃខ្លួនឯង គឺវាមិនដូចគ្នាទេ។ ១៩. ដើរលេងបន្តិចបន្តួចជួយឱ្យខួរក្បាលស្រឡះ មិនបាច់ទៅណាឆ្ងាយទេ ត្រឹមតែផ្លាស់ប្ដូរបរិយាកាសក៏គ្រប់គ្រាន់បាត់ទៅហើយ។ ២០. ត្រឡប់មកស្ដាប់សំឡេងបេះដូងខ្លួនឯងខ្លះ ពិភពលោកខាងក្រៅវាលាន់ឮខ្លាំងគ្រប់គ្រាន់ហើយ សំឡេងខាងក្នុងចិត្តក៏សំខាន់ដែរ។ ២១. កាត់បន្ថយការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ កាន់តែមើលច្រើន ខួរក្បាលកាន់តែច្របូកច្របល់ពីទិសដៅរបស់ខ្លួនឯង។ ២២. ទទួលស្គាល់ថាខួរក្បាលក៏ចេះហត់នឿយដូចគ្នា មិនបាច់ពូកែរហូតនោះទេ ការសម្រាកគឺជារឿងធម្មតា។ ២៣. ភាពច្បាស់លាស់ចាប់ផ្ដើមចេញពីភាពសាមញ្ញ នៅពេលដែលគិតតិចជាងមុនបន្តិច អ្វីៗជាច្រើនក៏នឹងមើលឃើញកាន់តែច្បាស់។ ២៤. រៀននិយាយពាក្យថា "ទេ" ឱ្យបានច្រើនជាងមុន ការទទួលយកគ្រប់យ៉ាងមកដាក់លើខ្លួន ធ្វើឱ្យខួរក្បាលរែកពុនលើសទម្ងន់។ ២៥. ឃ្លាតឆ្ងាយពីអេក្រង់មុនពេលចូលគេង ពន្លឺទូរស័ព្ទរំខានដល់ការសម្រាក ផ្ដាច់ខ្លួនខ្លះទើបខួរក្បាលបានស្ងប់ល្អ។ ២៦. អត់ទោសឱ្យកំហុសខ្លួនឯងកាលពីម្សិលមិញ រឿងដែលហួសទៅហើយ មិនអាចកែប្រែបាន រក្សាទុកវានឹងនាំឱ្យធ្ងន់ក្បាលទទេៗ។ ២៧. បង្កើតទម្លាប់ប្រចាំថ្ងៃដែលសាមញ្ញ កាត់បន្ថយការគិតសម្រេចចិត្តពីរឿងតូចតាច ជួយសន្សំថាមពលខួរក្បាលសម្រាប់រឿងសំខាន់។ ២៨. អនុញ្ញាតឱ្យខ្លួនឯងមានអារម្មណ៍អវិជ្ជមានខ្លះ កុំព្យាយាមសង្កត់សង្កិនភាពសោកសៅ ឬតានតឹង ទទួលស្គាល់វា ទើបវាឆាប់រសាយបាត់ទៅវិញ។ ២៩. ធ្វើឆ្គួតខ្លះ ធ្វើល្ងង់ខ្លះ លេងសើចខ្លះ យំខ្លះ ក៏ល្អដែរ មិនចាំបាច់ត្រឹមត្រូវពេកទេ ហើយមិនចាំបាច់ត្រូវដឹងគ្រប់រឿងដែរ ចូរចងចាំថា.... ពេលដែលខួរក្បាលស្រឡះ ជីវិតក៏ស្រស់ថ្លា និងមានសេចក្តីសុខទៅតាមហ្នឹងដែរ...

Repost from Cambodia Book Fair
ការរង់ចាំត្រូវបានបញ្ចប់ហើយ!!! នេះគឺជាព្រឹកថ្ងៃទី១ នៃពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណាន លើកទី១១ ចាប់ផ្តើមទទួលស្វាគមន៍មិត្តអ្
+9
ការរង់ចាំត្រូវបានបញ្ចប់ហើយ!!! នេះគឺជាព្រឹកថ្ងៃទី១ នៃពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណាន លើកទី១១ ចាប់ផ្តើមទទួលស្វាគមន៍មិត្តអ្នកអានទាំងអស់គ្នាហើយ! តើមាននរណាខ្លះនឹងចូលរួមនៅថ្ងៃទី១? ប្រាប់ឱ្យអេដមីនដឹងផងណា៎! 🗓ថ្ងៃទី ១១-១២-១៣-១៤-១៥ ខែមីនា ឆ្នាំ២០២៦ (ពុធ-ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ) ⏰ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់ 📍ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា 👉ចូលរួមដោយសេរី!!! #ពិព័រណ៍សៀវភៅកម្ពុជា #Cambodiabookfair #ទិវាជាតិអំណានលើកទី១១ #NationalReadingDay

មានប្អូនៗណា ត្រូវការ ការងារធ្វើ សូមទាក់ទង មក inbox 📥

💪. វិធីសាស្រ្តក្រោកពីដំណេកពេលព្រឹកទាំងស្វាហាប់ និងមានកម្លាំងពលំ បើទោះជាយើងគេងបានតិចម៉ោងក៏ដោយ ⛳️. មុននឹងគេង យើងត្រូវកំណត់គោលបំណងសម្រាប់ថ្ងៃស្អែកឲ្យហើយ៖ គោលបំណងនោះត្រូវតែសំខាន់ ឬត្រូវតែគួរឲ្យរំភើប ទើបវាអាចជម្រុញយើងឲ្យប្រញាប់ក្រោកទាំងស្វាងចេស និងស្វាហាប់ទៀតផង។ យើងប្រហែលជាធ្លាប់ជួបបទពិសោធន៍នេះ៖ ស្អែកជាថ្ងៃប្រឡង ឬថ្ងៃស្អែកជាថ្ងៃយើងចូលរោងការ យប់នេះគឺយើងប្រាកដជាគេងមិនលក់ឡើយ។ តែទោះយើងគេងបានតិច ម៉ោងក៏ពិតមែន តែពេលក្រោកឡើង យើងហាក់ដូចជាស្វាងភ្នែកចែស និងមានកម្លាំងព្រឺសតែម្តង។ មែនឬមិនមែន? ដូច្នេះ គោលបំណងដែលយើងកំណត់សម្រាប់ថ្ងៃស្អែក គឺត្រូវតែសំខាន់ឲ្យដូចថ្ងៃស្អែកប្រឡង ឬថ្ងៃស្អែកទៅបើកលុយត្រូវឆ្នោតអ៊ីចឹងដែរ។ រួចហើយប្រាប់ខ្លួនឯងថា “ស្អែកខ្ញុំនឹងក្រោកម៉ោង៥ព្រឹក ទាំងស្រស់ស្រាយ និងស្វាហាប់”។ ការប្រាប់ខ្លួនឯងនេះ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់។ បើយើងគេងយប់ជ្រៅ រួចហើយ ប្រាប់ខ្លួនឯងថា “អើយ! ខ្ញុំគេងយប់ជ្រៅទៀតហើយ។ ថ្ងៃស្អែកឡើង ក្រោកមក ច្បាស់ជាអស់កម្លាំងណាស់ហើយ!” នោះព្រឹកឡើង យើងនឹងច្បាស់ជាក្រោកទាំងអស់កម្លាំងមែន។ តែបើយើងប្រាប់ខ្លួនឯងថា ស្អែកឡើង ខ្ញុំនឹងក្រោកឡើងទាំង ស្វាហាប់ពោរពេញដោយកម្លាំង នោះយើងក្លាយទៅជាដូចមាត់ របស់យើងអ៊ីចឹង។ === ដកស្រង់ចេញពីសៀវភៅ The Miracle Morning ក្នុងអេប bookeyond === សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម

ទេពកោសល្យអច្ឆរិយរបស់លោកនីកូឡា តេស្លា ———- ស្ដាប់ក៏បាន អានក៏បាន ពហុកាលៈទេសៈ ជាមួយ bookeyond audiobook App សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម

⛳️. មុននឹងចេញបើកក្រុមហ៊ុន សហគ្រិនគប្បីមានធនធានសំខាន់២៖ ធនធានសង្គម និងធនធានមនុស្ស។ 1️⃣. ធនធានសង្គម សំដៅថា សហគ្រិនមានបណ្តាញមនុស
⛳️. មុននឹងចេញបើកក្រុមហ៊ុន សហគ្រិនគប្បីមានធនធានសំខាន់២៖ ធនធានសង្គម និងធនធានមនុស្ស។ 1️⃣. ធនធានសង្គម សំដៅថា សហគ្រិនមានបណ្តាញមនុស្សសំខាន់ៗស្រាប់ដូចជាស្គាល់ម៉ូយស្រាប់ ស្គាល់បុគ្គលិកសំខាន់ៗស្រាប់ ស្គាល់វិនិយោគិនស្រាប់ ... 2️⃣. ធនធានមនុស្ស សំដៅថា សហគ្រិនត្រូវមានចំណេះជំនាញឆ្អិនឆ្អៅ ពោលគឺគប្បីត្រូវមានបទពិសោធន៍លើវិស័យនោះ។ ស្ដាប់ក៏បាន អានក៏បាន ពហុកាលៈទេសៈ ជាមួយ bookeyond audiobook App ——— ដកស្រង់ចេញពីសៀវភៅ The Founder's Dilemmas ក្នុងអេប bookeyond ——— សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម ទាញយកអេប | ចំណងជើង | សំណួរនិយមសួរ ទំនាក់ទំនង | JOIN តេឡេក្រាម

ទិសដៅសំខាន់ជាងល្បឿន សុខចិត្តដើរយឺត កុំឱ្យតែវង្វេងផ្លូវ ស្ដាប់ក៏បាន អានក៏បាន ពហុកាលៈទេសៈ ជសមួយ bookeyond audiobook App សម្រាប់
ទិសដៅសំខាន់ជាងល្បឿន សុខចិត្តដើរយឺត កុំឱ្យតែវង្វេងផ្លូវ ស្ដាប់ក៏បាន អានក៏បាន ពហុកាលៈទេសៈ ជសមួយ bookeyond audiobook App សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម . . . . . . . . . . . . . . . . . . Download App: http://onelink.to/4a8jw5 Contact Our Team: http://t.me/bookeyondsupport Telegram Channel: https://t.me/bookeyondofficial

🎁. កាដូប្រចាំសប្តាហ៍(16-02-2026)🥰 តម្លៃ = 2$ ក្នុងអេប សូមចូលមើលវិធីដើម្បីទទួលបានកាដូនេះនៅក្នុង comment ខាងក្រោម។ សម្រាប់ព័ត
🎁. កាដូប្រចាំសប្តាហ៍(16-02-2026)🥰 តម្លៃ = 2$ ក្នុងអេប សូមចូលមើលវិធីដើម្បីទទួលបានកាដូនេះនៅក្នុង comment ខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម . . . . . . . . . . . . . . . . . . Download App: http://onelink.to/4a8jw5 Contact Our Team: http://t.me/bookeyondsupport Telegram Channel: https://t.me/bookeyondofficial

💡. មនុស្សស្រគត់ស្រគំ (Introvert) ផ្ទុយនឹង មនុស្សរួសរាយ (Extrovert) ———— 👉. សម្រាប់ប្រភេទមនុស្សរួសរាយ ពួកគាត់រីករាយនិងស្រស់ស
💡. មនុស្សស្រគត់ស្រគំ (Introvert) ផ្ទុយនឹង មនុស្សរួសរាយ (Extrovert) ———— 👉. សម្រាប់ប្រភេទមនុស្សរួសរាយ ពួកគាត់រីករាយនិងស្រស់ស្រាយខ្លាំងណាស់ដែលបានទៅជួបអ្នកនេះអ្នកនោះ ឬបានចូលរួមក្នុងពិធីជប់លៀងដែលមានមនុស្សកុះករ ។ បានចេញទៅជួបគេជួបឯង គឺមានកម្លាំងស្វាងចែសតែម្តង។ 👉. តែសម្រាប់ប្រភេទមនុស្សស្រគត់ស្រគំវិញ ដើម្បីឲ្យខ្លួនឯងរីករាយ ឬស្រស់ស្រាយ ពួកគាត់ជ្រើសរើសការនៅតែឯកឯង ឬម្នាក់ឯង។ បាននៅម្នាក់ឯង ឆ្ងាយដាច់ពីអ្នកដទៃ ពួកគាត់នឹងមានកម្លាំងព្រឺស។ 👉. យើងអាចនិយាយម្យ៉ាងទៀតថា មនុស្សរួសរាយចូលចិត្តនិយាយជាមួយគេឯង រីឯមនុស្សស្រគត់ស្រគំចូលចិត្តនិយាយជាមួយនឹងខ្លួន។ ❓. តើប្រិយមិត្តស្គាល់ខ្លួនឯងថាជាមនុស្សប្រភេទណាមួយក្នុងចំណោមពីរនេះហើយឬនៅ? === ដកស្រង់ចេញពីសៀវភៅ Quiet ក្នុងអេប bookeyond របស់យើង រូបភាពពី៖ Tech Wire === ទាញយកអេប | ចំណងជើង| សំណួរនិយមសួរ ទំនាក់ទំនង | JOIN

ចង់សាកល្បង ជាខែសិនក៏បាន ឬប្រើប្រចាំឆ្នាំ ក៏ល្អ Try with monthly or annually សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ
+1
ចង់សាកល្បង ជាខែសិនក៏បាន ឬប្រើប្រចាំឆ្នាំ ក៏ល្អ Try with monthly or annually សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម . . . . . . . . . . . . . . . . . . Download App: http://onelink.to/4a8jw5 Contact Our Team: http://t.me/bookeyondsupport Telegram Channel: https://t.me/bookeyondofficial

តើលោកអ្នកបានធ្វើបន្ទាន់ភាព (Update) App bookeyond ហើយឬនៅ? ប្រសិនបើបាន Update ហើយបាត់សៀវភៅដែលធ្លាប់បានទិញ សូមទាក់ទង Bookeyond Support Telegram
Anonymous voting

ជម្រាបសួរបងប្អូនទាំងអស់គ្នា! ដោយប្រព័ន្ធអេបបានធ្វើបន្ទាន់ភាពបច្ចុប្បន្ននេះ ហើយកំពុងធ្វើការរៀបចំដោះស្រាយបញ្ហាមួយចំនួនឱ្យមានប្រ
ជម្រាបសួរបងប្អូនទាំងអស់គ្នា! ដោយប្រព័ន្ធអេបបានធ្វើបន្ទាន់ភាពបច្ចុប្បន្ននេះ ហើយកំពុងធ្វើការរៀបចំដោះស្រាយបញ្ហាមួយចំនួនឱ្យមានប្រសិទ្ធភាព អាស្រ័យហេតុនេះ ក្រុមការងារសូមការចូលរួមពីអ្នកប្រើប្រាស់ ដើម្បីសម្រង់មតិក្នុងការកែលម្អ តាមរយៈទម្រង់ (form) ក្នុងតំណភ្ជាប់ដូចខាងក្រោម​៖ https://forms.gle/JxfJphP38Fprh9bRA កាលបរិច្ឆេទទទួលចាប់ពីថ្ងៃទី ១ កុម្ភៈ ២០២៦ ដល់ថ្ងៃទី ១៥ កុម្ភៈ ២០២៦ អរគុណសម្រាប់ការចូលរួមដ៏មានតម្លៃរបស់លោកអ្នក

Repost from N/a
Catch up and join Digital Device Data (DDD) Global Gala Dinner and listen to the Cofounder, Jeremy Hocknstein speech 2001 in
+5
Catch up and join Digital Device Data (DDD) Global Gala Dinner and listen to the Cofounder, Jeremy Hocknstein speech 2001 in a small shop house in Phnom Penh and moving to global with over 1000+ employees and huge alumni in theglobe That inspired me to keep bookeyond vision and hold it firmly 31st Jan 2026

បើអតិថិជនរបស់យើងមិនចាប់អារម្មណ៍ក្នុងការសន្ទនាជាមួយយើងទេ ទោះយើងខំនិយាយបញ្ចុះបញ្ចូលលក់ប៉ុនណា ក៏មិនចូលត្រចៀកគាត់ដែរ។ ដើម្បីប្រមូ
បើអតិថិជនរបស់យើងមិនចាប់អារម្មណ៍ក្នុងការសន្ទនាជាមួយយើងទេ ទោះយើងខំនិយាយបញ្ចុះបញ្ចូលលក់ប៉ុនណា ក៏មិនចូលត្រចៀកគាត់ដែរ។ ដើម្បីប្រមូលចំណាប់អារម្មណ៍របស់គាត់បាន យើងត្រូវនិយាយ ឬបង្ហាញពីអ្វីដែលថ្មីប្លែក និងអ្វីដែលធ្វើឲ្យគាត់ប្រុងស្មារតី។ === សៀវភៅថ្មីក្នុងសប្តាហ៍នេះ Pitch Anything "របៀបបញ្ចុះបញ្ចូលលក់អ្វីៗគ្រប់យ៉ាង" ===

ដើម្បីជាកាដូដើមឆ្នាំ ២០២៦ ក្រុមការងារសូមផ្តល់សៀវភៅជាសង្ខេប ១ ចំណងជើង ដែលគ្រប់គ្នាគួរអាន សម្រាប់អត្ថបទសង្ខេប និងសម្លេង ក៏មានផងដែរក្នុង App បងប្អូន ពេលប្រើ ABA បារម្ភរឿងចាយលុយខុសខ្ទង់ អាច បើក App Bookeyond ស្ដាប់ ឬអានមុនសិនបាន សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈ ប្រអប់សារ ឬ តេឡេក្រាម . . . . . . . . . . . . . . . . . . Download App: http://onelink.to/4a8jw5 Contact Our Team: http://t.me/bookeyondsupport Telegram Channel: https://t.me/bookeyondofficial