cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

NGAUV Borina

ភាពស្មោះត្រង់ជាទិសដៅជីវិត អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និង ចីរភាព)

نمایش بیشتر
پست‌های تبلیغاتی
249
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+730 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Repost from KH Empire
Photo unavailableShow in Telegram
យក្សក៏ស្រឡាញ់ធម្មជាតិរបស់ខ្មែរដែរ ! ដាំកូនឈើនៅថ្ងៃនេះ បើមនុស្សជំនាន់នេះមិនបានហូប ក៏ថ្ងៃក្រោយ កូនចៅខ្មែរជំនាន់ក្រោយៗក៏បានទទួលផលដែរ ! https://khempire.com/archives/10100 Telegram - https://t.me/khempire
نمایش همه...
🥰 4
Show comments
نمایش همه...
សមាគមក្រុមការងារ១០០រាត្រី ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤

1
نمایش همه...
កាកបាទក្រហមកម្ពុជា ចូលរួមដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ របស់ក្រសួងបរិស្ថាន

1
Repost from Hun Many Channel
សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។ ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ។
نمایش همه...
1
Photo unavailableShow in Telegram
🌱 ចូលរួមដាំដើមឈើទាំងអស់គ្នា ​ដើម្បីបរិស្ថានស្អាត និងភាពបៃតងនៃភពផែនដី។​ កម្ពុជាស្អាត​ ខ្មែរធ្វើបាន​!​ សូមអញ្ជើញចូលរួមដោយសេរី ទទួលយក​កូនឈើដោយឥតគិតថ្លៃ តាមរយៈការចុះឈ្មោះតាម QR Code ងាយៗ ដូចខាងក្រោម៖ https://pdt.moe.gov.kh/ #MOE #MinistryofEnvironment #Plantsday #treeplanting #arbor https://www.facebook.com/share/p/cKPcKoqQ46cUeZsb/?mibextid=oFDknk
نمایش همه...
3
Repost from MoE_News
01:51
Video unavailableShow in Telegram
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាគណៈធិបតី នៃពិពណ៌ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទពន្លកបៃតង និងវេទិការកេសរកូលជាតិលើកទី៤ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន
نمایش همه...
UYFC_Ministry_of_Environment_@uyfc_environment’s_videos_with_សំឡេងដើម.mp414.58 MB
3
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ " ពន្លកបៃតង " និងវេទិកាកេសរកូលជាតិលើកទី៤។ សូមគោរពអញ្ជើញ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង នឹងបងប្អូនទាំងអស់ចូលទស្សនាស្ទង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀតផងដែរ។ កម្មវិធីនេះមានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបរិវេណទីស្ដីការក្រសួងបរិស្ថាន។ កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
نمایش همه...
3
Repost from N/a
03:00
Video unavailableShow in Telegram
🌱 ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» ━━━━━✥◈✥━━━━━ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើជូន លោកយាយ លោកតា ពុកម៉ែ បងប្អូន សាធារណជនដោយឥតគិតថ្លៃ នឹងរៀបចំឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន។ កុំភ្លេចចូលរួមអោយបានច្រើនកុះករទាំងអស់គ្នា! រៀបចំដោយ:ក្រសួងបរិស្ថាន សហការ និងផលិតដោយ:សមាគមក្រុមការងារ១០០រាត្រី ⭐️ទទួលបានព័ត៌មានផ្សេងៗ ពីសមាគមក្រុមការងារ១០០រាត្រី 🌐100NTs Telegram 🌐100NTs Facebook 🌐100NTs TikTok
نمایش همه...
C0091_1.mp4820.91 MB
👍 3
Photo unavailableShow in Telegram
សប្តាហ៍ក្រោយ​មុខ​ក្រសួង​បរិស្ថាន​ មាន​ចែក​កូនឈើ​ឥត​គិត​ថ្លៃ​ ក្នុង​ពិព័រណ៍​ម្លប់​បៃតង និង​វេទិកា​កេសរ​កូល​ជាតិ​លើកទី៤ https://www.kampucheathmey.com/local-news/733517 ទាញយក​ កម្ពុជាថ្មី Mobile APP ព័ត៌មានថ្មីៗគ្រប់នាទី JOIN 📲 កម្ពុជាថ្មី
نمایش همه...
🥰 3
អានអត្ថបទ
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.