2 977
مشترکین
+124 ساعت
-27 روز
-1730 روز
آرشیو پست ها
រដ្ឋបាលខេត្តកំពតចេញញាត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
Repost from ក្រសួងការពារជាតិ Ministry of National Defence
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០២:៤០នាទី យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from Samdech Hun Sen of Cambodia
ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព
ល្ងាចម្សិលមិញយើងបានតបតបន្ថែម
ដោយយប់មិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា
១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច
ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់
សត្រូវតាមរយៈការចាត់តាំងទប់ទល់។
សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។
សម្ដីលោកមេទ័ពខ្លាំងជាងប្រទេស
មហាអំណាចខាងអាវុធនិងកងទ័ពនៅ
លើពិភពលោកនេះទៅទៀត។
យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។
ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ
យើងថាល្មោភសង្រ្គាម។ពេលយើង
អត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ
យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ
យើងវាយដើម្បីការពារខ្លួនទៀតហើយ
តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត
វាយតបតដើម្បីការពារទឹកដីយើង៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះ
ក្នុងគោលបំណងទាញយើងឲ្យតបត
ដើម្បីបំផ្លាញចោលបទឈប់បាញ់និង
សេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់
ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ
ដល់ប្រជាជនដែលភៀសសឹកចេញពី
តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន
សុវត្តិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង
ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់
អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង
អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល
ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ
ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
Repost from Samdech Hun Sen of Cambodia
+9
ភាពរីករាយយ៉ាងគគ្រឹកគគ្រេងនៃបុណ្យអុំទូកនៅខេត្តកំពត ថ្ងៃទី១
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តកំពតបាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នោតាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ដើម្បីទទួលភ្ញៀវទេសចរ។
នៅតាមបណ្តោយដងព្រែកកំពង់បាយ រដ្ឋបាលខេត្តបានរៀបចំតាំងលម្អភ្លើងពណ៍ដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្តនាពេលរាត្រី។
ភាពរីករាយ នេះ មិន ត្រឹម តែ ជា ការ កម្សាន្ត ប៉ុណ្ណោះ ទេ តែ ជា ការ បង្ហាញ យ៉ាង ច្បាស់ អំពី ការ ថែរក្សា ប្រពៃណី វប្បធម៌ ដ៏ សម្បូរ បែប របស់ ខ្មែរ ក្នុង លក្ខណៈ ជាមហាគ្រួសារ ខ្មែរ តែមួយ ក្រោម ម្លប់ សន្តិភាព៕
វីដេអូផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩អនក្រ បក ចុះថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» នៅតាមបណ្តាក្រងស្រុកទាំង៩។
+5
ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញធ្វើបាឋកថា ស្តីពី ការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អក្នុងរដ្ឋបាលខេត្តកំពត ជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ក្នុងដំណើរទស្សនកិច្ចសិក្សា កម្មសិក្សាការី វគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ ថ្នាក់វិន័យឆ្នាំ២០២៥ នៅសាលសន្និសីទបូកគោសាលាខេត្ត៕
Repost from Samdech Hun Sen of Cambodia
ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។
ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។
ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖
១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕
Today, a ceasefire violation occurred involving the use of mortars and machine guns. Prime Minister Hun Manet and I convened an emergency online meeting, instructing our armed forces to exercise restraint and refrain from retaliation.
After the gunfire subsided, both sides accused each other of violating the ceasefire. Each party filed complaints to the Interim Observer Team (IOT), with Cambodia in particular making an urgent request for the IOT to conduct an on-site investigation.
To ensure integrity, transparency, neutrality, and credibility, I have submitted a proposal to the leadership of the Malaysian military, who currently chairs the ASEAN-member-led IOT team, to undertake two critical tasks:
1. Conduct ballistic forensics, as both countries use different types of ammunition.
2. Most importantly, inspect the sites where the shells landed to determine the origin and direction of fire whether it came from Cambodia towards Thailand or vice versa. Shell trajectories cannot be manipulated after impact.
Cambodian forces are properly preserving shell craters and creating favorable conditions for IOT observers to perform accurate forensic analysis and inspections. I hope the Thai side will demonstrate the same level of cooperation. Just as pure gold does not fear fire, any refusal to allow inspections by IOT observers would imply guilt on either side, Cambodia or Thailand.
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
+6
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ៧ថ្ងៃ ជនរងគ្រោះស្លាប់ចំនួន ៣ នាក់ ដោយសារតែជនល្មេីស បានបាញ់ស្លាប់កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងនោះក៏មានរងរបួសធ្ងន់ចំនួន១នាក់ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។
ក្នុងនោះឯកឧត្តមក៏បានផ្តល់ជូនដល់គ្រួសារសពចំនួន ៣ នាក់ និងអ្នករងរបួសធ្ងន់ម្នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ៣លានរៀល អង្ករ ១០០ គីឡូក្រាម មី ៣កេស ត្រីខ ៣យួរ ទឹកត្រីទឹកសុីអុីវ ២យួរ ទឹកក្រូច ៣កេស ទឹកសុទ្ធ ៣កេស និងសារ៉ុង ចំនួន ៥ ។
សូមបញ្ជក់ថា ឯកឧត្តម ក៏ធ្លាប់បានចាត់តំណាងនាំយកនូវសម្ភារ:និងថវិកាជូនគ្រួសារពួកគាត់ម្ដងរួចមកហេីយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ។
+7
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន៦ ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន៣ភូមិ នៅបរិវេណវត្តព្រៃបន្ទាំ ស្រុកបន្ទាយមាស ខេត្តកំពត ។
ដោយយោងតាមរបាយការណ៍របស់ លោកប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរីយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៦ភូមិ មានភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ដែលមានក្បាលដី
សរុបចំនួន ១០.០៩៩ ក្បាលដី ស្មើនឹង ៣.៥៦១គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចំនួន៣ភូមិ មានភូមិត្នោត ភូមិខ្នាយ ឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ដែលមានក្បាលដីសរុបចំនួន៤.៩៤៤ ក្បាលដី ស្មើនឹង១.៨៩៥ គ្រួសារ ៕
Repost from Samdech Hun Sen of Cambodia
+4
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព
Samdech Thipadei Prime Minister Hun Manet Seeks Support of ASEAN Chair and World Leaders to encourage full and effective implementation of the ceasefire and all agreements reached between Cambodia and Thailand
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
