សន្តិសុខសាយប័រ (ISAC-Cambodia)
សន្តិសុខបច្ចេកវិទ្យា ISAC-Cambodia Cybersecurity) ជាបន្ទប់ជជែកពិភាក្សាតែបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ/សុវត្ថិភាពបច្ចេកវិទ្យាតែប៉ុណ្ណោះ៕ ០១ មករា ២០១៦ The first & leading Cybersecurity knowledge sharing and discussion platform in Cambodia.
نمایش بیشتر📈 تحلیل کانال تلگرام សន្តិសុខសាយប័រ (ISAC-Cambodia)
کانال សន្តិសុខសាយប័រ (ISAC-Cambodia) (@infosecisac) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 107 مشترک است و جایگاه 11 722 را در دسته فناوری و برنامهها و رتبه 560 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 107 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 03 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 52 و در ۲۴ ساعت گذشته برابر 3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 7.17% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.51% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 725 بازدید دریافت میکند. در اولین روز معمولاً 456 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 2 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“សន្តិសុខបច្ចេកវិទ្យា ISAC-Cambodia Cybersecurity) ជាបន្ទប់ជជែកពិភាក្សាតែបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ/សុវត្ថិភាពបច្ចេកវិទ្យាតែប៉ុណ្ណោះ៕ ០១ មករា ២០១៦
The first & leading Cybersecurity knowledge sharing and discussion platform in Cambodia.”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 04 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فناوری و برنامهها تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 04 سپتامبر | +2 | |||
| 03 سپتامبر | +3 | |||
| 02 سپتامبر | +7 | |||
| 01 سپتامبر | 0 |
| 2 | [WATCH] សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទស្សនាវីដេអូ៖ https://go.gov.kh/mptc/c3rc2l
ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS)
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)
សូមចុចអានសេចក្តីប្រកាសព័ត៌មាន៖ https://go.gov.kh/mptc/6ba7hu
#UMS #MAFF #DigitalCambodia #verifygovkh #PrekLeapNationalInstituteOfAgriculture #KampongChamNationalInstituteOfAgriculture #SIS #LMS #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android | 427 |
| 3 | សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
—-
សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS)
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)
សូមចុចអាន៖ https://go.gov.kh/mptc/6ba7hu
ទស្សនាវីដេអូ៖ https://go.gov.kh/mptc/c3rc2l
#UMS #MAFF #DigitalCambodia #verifygovkh #PrekLeapNationalInstituteOfAgriculture #KampongChamNationalInstituteOfAgriculture #SIS #LMS #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android | 392 |
| 4 | វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់លុយចូលគណនីធនាគារ ឬ ឈ្នះរង្វាន់ #OA
JOIN CHANNEL "🔔" | 280 |
| 5 | [WATCH] សូមរួសរាន់ចុះឈ្មោះចូលរួមប្រកួតប្រជែង “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge 《Kibo-RPC》)” ដែលផុតកំណត់នៃការចុះឈ្មោះត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះហើយ
—-
សិស្ស-និស្សិត (ទាំងសាលារដ្ឋ និងឯកជន ថ្នាក់វិទ្យាល័យដល់មហាវិទ្យាល័យ) ដែលមានចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ ការសរសេរកូដ រ៉ូបូត និងបច្ចេកវិទ្យាលំហអាកាស អាចចុះឈ្មោះចូលរួមប្រកួតដោយបង្កើតជាក្រុម ដែលមានសមាជិកពី ៣ ទៅ ៦នាក់ ក្នុងមួយក្រុម តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/kibo-pro
អត្ថប្រយោជន៍នៃការចូលរួមប្រកួតប្រជែង បេក្ខជននឹងទទួលបានវគ្គបណ្តុះបណ្តាលឥតគិតថ្លៃពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក្រុមជ័យលាភីនឹងទទួលបានលិខិតសរសើរនិងរង្វាន់ដូចខាងក្រោម៖...
សូមចុចអានសេចក្តីជូនដំណឹង៖ https://go.gov.kh/mptc/7th-kibo-rpc
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android | 563 |
| 6 | អត្ថបទទី ៦៣៖ កុំយកការងារមកផ្ទះ បើមិនចង់ឱ្យក្រុមហ៊ុនប្តឹងឡើងតុលាការ!
ព័ត៌មានលំអិត
https://secudemy.com/work-from-home-rules-data-protection/
* JOIN សន្តិសុខបច្ចេកវិទ្យា *
----------------------
Cyber Aware: @OUPNarith
#SecuDemy
#StaySafeOnlineCambodia
#CyberYouthCambodia
#ISACCambodia
#DigitalEconomyKH | 579 |
| 7 | ថ្ងៃនេះ ពេលលទ្ធផលប្រឡងបាក់ឌុបត្រូវបានផ្សព្វផ្សាយ ខ្ញុំមានចំណុចមួយចង់លើកឡើងអំពី ឯកជនភាពទិន្នន័យរបស់សិស្ស។
ក្នុងបញ្ជីលទ្ធផល យើងអាចឃើញមិនត្រឹមតែឈ្មោះសិស្សទេ ប៉ុន្តែមានទាំង ថ្ងៃ ខែ ឆ្នាំកំណើត ផងដែរ។
ចំណុចនេះធ្វើឲ្យខ្ញុំគិតថា៖
ខណៈដែលយើងកំពុងបង្រៀនសិស្សអំពីអក្ខរកម្មឌីជីថល ថា «កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនច្រើនពេកលើអ៊ីនធឺណិត» តើហេតុអ្វីការប្រកាសលទ្ធផលជាសាធារណៈនៅតែចាំបាច់បង្ហាញថ្ងៃ ខែ ឆ្នាំកំណើតពេញលេញ?
ខ្ញុំមិននិយាយថា ក្រសួងមិនត្រូវការទិន្នន័យនេះទេ ក្រសួងប្រាកដជាត្រូវការវាសម្រាប់ការគ្រប់គ្រង និងផ្ទៀងផ្ទាត់អត្តសញ្ញាណសិស្ស។
ប៉ុន្តែ “ការរក្សាទុកទិន្នន័យ” និង “ការបង្ហាញទិន្នន័យជាសាធារណៈ” គឺជារឿងពីរផ្សេងគ្នា។
ក្នុងសម័យឌីជីថល យើងអាចមានវិធីល្អជាងនេះ។
ឧទាហរណ៍៖ ប្រើលេខបេក្ខជន ឬលេខសម្គាល់សិស្សសម្រាប់ស្វែងរកលទ្ធផល ហើយបន្ទាប់មកឲ្យសិស្សផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនមុនចូលមើលលទ្ធផលផ្ទាល់ខ្លួន ឬបង្ហាញតែព័ត៌មានអប្បបរមាដែលចាំបាច់សម្រាប់ការប្រកាសជាសាធារណៈ។
គោលការណ៍សាមញ្ញមួយក្នុងការការពារទិន្នន័យគឺ Data Minimization បង្ហាញតែទិន្នន័យដែលចាំបាច់ប៉ុណ្ណោះ។
បើគោលបំណងគ្រាន់តែឲ្យសិស្សដឹងថា ខ្លួនប្រឡងជាប់ ឬបាននិទ្ទេសអ្វី តើថ្ងៃ ខែ ឆ្នាំកំណើតពេញលេញ ចាំបាច់ត្រូវឲ្យមនុស្សគ្រប់គ្នាមើលឃើញដែរឬទេ?
ការធ្វើទំនើបកម្មឌីជីថល មិនមែនគ្រាន់តែយកបញ្ជីក្រដាសទៅដាក់លើអ៊ីនធឺណិតទេ វាគួរតែជាឱកាសក្នុងការរចនាប្រព័ន្ធថ្មីដែល ងាយប្រើ សុវត្ថិភាព និងគោរពឯកជនភាពរបស់អ្នកប្រើប្រាស់ជាងមុន។
នេះមិនមែនជាការរិះគន់ដើម្បីបន្ទោសទេ ប៉ុន្តែជាសំណូមពរមួយសម្រាប់ការកែលម្អប្រព័ន្ធផ្សព្វផ្សាយលទ្ធផលប្រឡងនៅពេលអនាគត។
យើងបង្រៀនកុមារឲ្យការពារទិន្នន័យផ្ទាល់ខ្លួន ដូច្នេះប្រព័ន្ធដែលយើងបង្កើតសម្រាប់ពួកគេ ក៏គួរជួយការពារទិន្នន័យរបស់ពួកគេដែរ។
#DigitalPrivacy #DigitalLiteracy #DataPrivacy #BacII | 645 |
| 8 | ⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងក្លាដល់អ្នកប្រើប្រាស់បណ្ដាញសង្គម!
---
មេរោគនេះអាចត្រូវបានបង្កប់ក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ ជនខិលខូចអាច៖
- លួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ
- ថតអេក្រង់ និងតាមដានសកម្មភាពរបស់អ្នក
- គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ
- ដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម
- បិទ ឬរំខានកម្មវិធីការពារមេរោគ។
ដើម្បីការពារខ្លួន សូម៖
- កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់
- ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ មុនពេលទាញយកឯកសារ
- ប្រុងប្រយ័ត្នឯកសារ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z
- កុំបិទកម្មវិធីការពារមេរោគ
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីឱ្យបានជាប្រចាំ
ចំណាំ៖ ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគទេ ប៉ុន្តែអាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីបង្កប់ ឬចែកចាយមេរោគ។ សូមផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលចុចបើក។
#SparkRAT #CyberSecurity #សុវត្ថិភាពឌីជីថល #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android | 414 |
| 9 | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមប្រកាសជូនប្រជាពលរដ្ឋអំពីឯកសារដែលត្រូវរៀបចំមកដាក់ពាក្យបណ្ដឹង៖
១. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ជនបរទេសមានសញ្ជាតិខ្មែរ ត្រូវមានព្រះរាជក្រឹត្យ)
២. ដើមបណ្ដឹង (ករណីប្រើមេធាវី ត្រូវមានលិខិតផ្ទេរសិទ្ធិ និងកាតសម្គាល់មេធាវី)
៣. ដើមបណ្ដឹងជាជនបរទេស (ត្រូវមានអ្នកបកប្រែអមជាមួយ)
៤. ភស្តុតាងពាក់ព័ន្ធ៖
Bank Statement ពីធនាគារ និងប្រតិបត្តិការ Mobile Banking App
មធ្យោបាយផ្ទេរប្រាក់ ឬដកប្រាក់
សារទំនាក់ទំនង រូបភាព និងសំឡេងរបស់ជនសង្ស័យ
តំណភ្ជាប់ (Link) របស់ជនសង្ស័យ
📌 បញ្ជាក់៖ គ្រប់ឯកសារទាំងអស់ត្រូវផ្តិតស្នាមមេដៃ ដាក់ឈ្មោះដើមបណ្ដឹង និងបញ្ជាក់ខ្លឹមសារភស្តុតាងឱ្យបានច្បាស់លាស់។
📞 ព័ត៌មានបន្ថែម៖ 023 72 68 22
«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐ACCD
#CyberSecurityAwareness
#CyberSafety
#ACCD | 566 |
| 10 | អត្ថបទទី ៦២៖ ប្រយ័ត្ន! គេងសុខៗ… រូបភាពក្នុងបន្ទប់បែកធ្លាយពេញអនឡាញ ដោយសារតែកាមេរ៉ា និងទូរទស្សន៍ក្នុងផ្ទះ
ព័ត៌មានលំអិត
https://secudemy.com/smart-home-devices-security-risks/
* JOIN សន្តិសុខបច្ចេកវិទ្យា *
----------------------
Cyber Aware: @OUPNarith
#SecuDemy
#StaySafeOnlineCambodia
#CyberYouthCambodia
#ISACCambodia
#DigitalEconomyKH | 720 |
| 11 | អ្នកទាញយក App ពិល (Flashlight) មួយ។ តើ App Permission មួយណាដែលសង្ស័យខ្លាំងបំផុតថាជាមេរោគ (Malware) ប្រសិនបើវាទាមទារ? | 737 |
| 12 | មកមួយទៀតហើយ🤪
គាត់នេះចេះគួរសម ចេះសំពះអរគុណទៀត
@OUPNarith | 778 |
| 13 | Phatcast EP14 - ពេលមនុស្សគ្រប់គ្នាក្លាយជា Content Creator តើអ្នកណាទទួលខុសត្រូវលើព័ត៌មានដែលយើងបង្ហោះ?
https://youtu.be/BFrZ2JCVwWg?si=yZzycNCNQM_FMZyg | 870 |
| 14 | ដើម្បីពិនិត្យមើលថា តើមាន Hackers ឬទូរស័ព្ទផ្សេងកំពុងលួចចូលប្រើ Account Telegram/Facebook របស់អ្នកដែរឬទេ តើត្រូវចូលទៅត្រួតពិនិត្យត្រង់ណា? | 764 |
| 15 | ដើម្បីការពារគេលួចយកព័ត៌មានកាតធនាគារទៅទូទាត់អនឡាញ តើអ្នកគួរធ្វើដូចម្តេចចំពោះលេខ CVV/CVC (៣ខ្ទង់ខាងក្រោយកាត)? | 743 |
| 16 | Time to update!
@OUPNarith | 715 |
| 17 | ការប្រើប្រាស់ WiFi សាធារណៈឱ្យមានសុវត្ថិភាព
WiFi សាធារណៈគឺមានប្រយោជន៍ ប៉ុន្តែមិនមានសុវត្ថិភាពជានិច្ចទេ ។ សូមអនុវត្តតាមគន្លឹះងាយៗទាំងនេះ ដើម្បីការពារខ្លួនអ្នក និងទិន្នន័យរបស់អ្នក
១. ជៀសវាងប្រតិបត្តិការដែលរសើប
កុំធ្វើរឿងសំខាន់ៗដូចជា ការធ្វើធនាគារអនឡាញតាមអ៊ីនធឺណិត, បង់វិក្កយបត្រ, ឬទិញទំនិញតាម WiFi សាធារណៈ។
រង់ចាំរហូតដល់អ្នកប្រើទិន្នន័យចល័តផ្ទាល់ខ្លួន ឬបណ្តាញដែលគួរឱ្យទុកចិត្ត។
២. ប្រើប្រាស់ VPN
VPN (Virtual Private Network ឬបណ្តាញឯកជននិម្មិត) បង្កើតផ្លូវមួយដាច់ដោយឡែក ហើយមានកូដនីយកម្ម (encrypted) ដែលមានសុវត្ថិភាពសម្រាប់ទិន្នន័យរបស់អ្នក។
វាធ្វើឱ្យអ្នកដទៃពិបាកមើលឃើញអ្វីដែលអ្នកកំពុងធ្វើតាមអ៊ីនធឺណិត។ បើក VPN របស់អ្នកមុនពេលភ្ជាប់ទៅ WiFi សាធារណៈ។
៣. លុបចោលបណ្តាញបន្ទាប់ពីប្រើ
បន្ទាប់ពីអ្នកប្រើប្រាស់រួចរាល់ សូមលុបចោលបណ្តាញ WiFi នោះ។
នេះជួយទប់ស្កាត់មិនឱ្យឧបករណ៍របស់អ្នកភ្ជាប់ដោយស្វ័យប្រវត្តិនូវពេលក្រោយ។ លែងមើលឃើញ, លែងភ្ជាប់។
គន្លឹះបន្ថែម
- ធ្វើបច្ចុប្បន្នភាពឧបករណ៍ និងកម្មវិធីរបស់អ្នក។ ការធ្វើបច្ចុប្បន្នភាពជួសជុលបញ្ហាសុវត្ថិភាព។
- ស្វែងរក HTTPS នៅលើគេហទំព័រ។ អក្សរ "s" មានន័យថាវាមានសុវត្ថិភាពជាង។
- គិតមុនពេលចុច។ ជៀសវាងតំណភ្ជាប់ និងផ្ទាំងផ្សព្វផ្សាយដែលគួរឱ្យសង្ស័យ។
- នៅពេលមានចម្ងល់ សូមប្រើទិន្នន័យចល័តរបស់អ្នក។ វាជាជម្រើសដែលមានសុវត្ថិភាពជាង។
#StaySafeOnlineCambodia #PublicWiFi
@OUPNarith | 566 |
| 18 | https://www.facebook.com/share/r/1N4PTCPyDo/?mibextid=wwXIfr | 2 |
| 19 | អ្នកនៅព្រលានយន្តហោះ ហើយត្រូវការសាកថ្មទូរស័ព្ទនៅដុំសាកសាធារណៈ។ តើវិធីណាដែលជៀសវាងការលួចទិន្នន័យ (Juice Jacking) បាន ១០០%? | 542 |
| 20 | ⚠️ តើគណនី Telegram របស់អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែរឬទេ?
ពេលខ្លះ Hacker អាចចូលប្រើគណនីរបស់អ្នកបានយ៉ាងស្ងប់ស្ងាត់បំផុត! តោះ! មកស្វែងយល់ពីរបៀបដែល Hacker ធ្វើសកម្មភាព និង គន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់អ្នកឱ្យបាន 🔒✨
👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh
#GoDigitalCambodia
#GoDigitalGoTogether
#CyberSafety #DigitalSecurity
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia
...............
👉បណ្ដាញសង្គមរបស់កម្មវិធី 😀 Website 💬Telegram 🌐Facebook 🌐Tiktok 📷 Instagram
ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
Go Digital Go Together | 700 |
