បណ្ណាល័យគំនិត
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
2 506
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
2 506
✍️រដ្ឋ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលប្រមូលផ្តុំដោយទឹកដីជាក់លាក់ ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ រដ្ឋាភិបាលដែលមានសមត្ថកិច្ចគ្រប់គ្រងផ្ទៃក្នុង និងទំនាក់ទំនងផ្ទៃក្រៅ ព្រមទាំងមានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញស្របច្បាប់ ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ដែលកើតឡើងពីការប្រមូលផ្តុំនៃធាតុផ្សំសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
-ទឹកដីជាក់លាក់៖ មានព្រំដែនភូមិសាស្ត្រកំណត់ច្បាស់លាស់ និងមានបូរណភាពទឹកដីដែលមិនអាចរំលោភបាន។
-ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍៖ ជាសម្ព័ន្ធមនុស្សដែលជាសមាជិករបស់រដ្ឋ មានកាតព្វកិច្ចគោរពច្បាប់ កសាង និងការពារមាតុភូមិ។
-រដ្ឋាភិបាល (អំណាចគ្រប់គ្រងរដ្ឋ)៖ ជាអង្គការដឹកនាំ និងគ្រប់គ្រងដំណើរការងារប្រចាំថ្ងៃ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងការអភិវឌ្ឍសង្គម។
-ឯករាជ្យភាព និងអធិបតេយ្យភាព៖ មានអំណាចកំពូលដោយស្វ័យភាពលើកិច្ចការផ្ទៃក្នុង និងមានសមត្ថភាពពេញលេញក្នុងការទំនាក់ទំនងការទូតជាមួយរដ្ឋដទៃទៀតលើឆាកអន្តរជាតិ។✍️
22 نوامبر, 03:30
2 506
សូមជូន «កម្រងសំណួរចម្លើយពហុជ្រើសរើស អំពីចំណេះដឹងទូទៅ»
*បញ្ជាក់៖ មានចម្លើយនៅទំព័រក្រោយ✍️
21 نوامبر, 04:23
2 506
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនទានដ៏មានតម្លៃអំពីវិធីសាស្ត្រក្នុងការសម្រេចគោលដៅធំ ដោយត្រូវចាប់ផ្តើមពីការកសាងភាពជោគជ័យតូចៗជារៀងរាល់ថ្ងៃ។
សម្តេចធិបតី បានមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖
«ចង់សម្រេចជោគជ័យក្នុងរយៈពេល ២៤ ខែ ត្រូវផ្តោតលើភាពជោគជ័យប្រចាំថ្ងៃជាមុន។ ដើម្បីជោគជ័យក្នុងមួយថ្ងៃៗ ចាប់តាំងពីពេលភ្ញាក់ពីគេង រហូតដល់ចូលគេងវិញ ត្រូវបំពេញភារកិច្ចដោយភាពហ្មត់ចត់ ខិតខំរៀនសូត្រ ហ្វឹកហ្វឺន និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន នោះហើយគឺជាជោគជ័យ»។#សម្តេចធិបតី #ហ៊ុនម៉ាណែត #ទស្សនទានជោគជ័យ #វិន័យប្រចាំថ្ងៃ #កម្ពុជា
21 نوامبر, 00:11
2 506
រីករាយថ្ងៃចុងសប្តាហ៍! ថ្ងៃនេះមិនបានទៅណាឆ្ងាយទេ ធ្វើដំណើរកម្សាន្តពីទំព័រទី ១ ដល់ទំព័រទី ៥០។ 📖🚶♂️☺️
20 نوامبر, 23:43
2 506
✍️បញ្ញត្តិករ គឺជាអាជ្ញាធរសាធារណៈ ស្ថាប័នរដ្ឋ ឬអង្គភាពឯករាជ្យដែលត្រូវបានបង្កើតឡើងដោយច្បាប់ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើវិស័យជាក់លាក់ណាមួយ ក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ រក្សាសណ្តាប់ធ្នាប់ទីផ្សារ និងធានាការប្រកួតប្រជែងដោយយុត្តិធម៌(ក្នុងបរិបទច្បាប់កម្ពុជា ច្រើនប្រើពាក្យថា «និយ័តករ»)។
✍️តួនាទីស្នូលទាំង ៤៖
-ដាក់ចេញវិធាន៖ បង្កើតស្តង់ដារ និងបទប្បញ្ញត្តិ។
-ផ្តល់អាជ្ញាបណ្ណ៖ អនុញ្ញាតឱ្យប្រតិបត្តិករធ្វើអាជីវកម្មស្របច្បាប់។
-ត្រួតពិនិត្យ៖ តាមដានការគោរពច្បាប់ និងស្តង់ដារ។
-អនុវត្តច្បាប់៖ ដាក់ទណ្ឌកម្មអ្នកបំពាន និងដោះស្រាយវិវាទ។
✍️បញ្ញត្តិករនៅកម្ពុជា៖ ធនាគារជាតិនៃកម្ពុជា (NBC), និយ័តករទូរគមនាគមន៍កម្ពុជា (TRC), អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) និងនិយ័តករមូលបត្រកម្ពុជា (SERC)។
20 نوامبر, 22:02
2 506
✍️យុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ គឺជាផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ (ក្លាយជាប្រទេសមានចំណូលខ្ពស់)។
✍️ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រនេះរួមមាន៖
បាវចនាទាំង ៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
អាទិភាពគន្លឹះទាំង ៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ស្នូលនៃយុទ្ធសាស្ត្រ៖ ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច (ការពង្រឹងស្ថាប័ន ប្រព័ន្ធយុត្តិធម៌ រដ្ឋបាលសាធារណៈ និងប្រឆាំងអំពើពុករលួយ)។
មុំទាំង ៥ (បញ្ចកោណ)៖
ការអភិវឌ្ឍមូលធនមនុស្ស
ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង
ការអភិវឌ្ឍវិស័យឯកជន និងការងារ
ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន
ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល
គោលដៅធំៗ៖ រក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំ និងកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅ ក្រោម ១០%។
19 نوامبر, 22:44
2 506
Repost from អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
+9
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយ ពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៣ ៖
១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបាន ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២០ វិច្ឆិកា ២០២៦
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
19 نوامبر, 21:24
2 506
អ្នកត្រៀមប្រឡង៖ ទំនាក់ទំនងស្នេហាមិនសូវមាន តែទំនាក់ទំនងជាមួយឯកសារមេរៀន គឺស្អិតរមួតណាស់ពេលនេះ។ 📄❤️
19 نوامبر, 20:44
2 506
អ្នកអាន ខ្ញុំអាន អ្នកចេះ ខ្ញុំជាប់ 🙂 ព្រោះប៉ុស្តិ៍ជ្រើសរើសតិចពេក 🙂
18 نوامبر, 20:18
