1 007
مشترکین
-824 ساعت
-227 روز
-5430 روز
آرشیو پست ها
1 007
🚨នៅបងៗជួរមុខ រាំងភ្លៀងរឺនៅបងៗ កុំភ្លេចថែរក្សាសុខភាពនិង សុខសប្បាយជារៀងរហូត🙏💕
1 007
+3
កម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកកាណាដា HMCS Regina នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ កងទ័ពជើងទឹកកម្ពុជា បានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលសំចតនៃ «នាវាកងទ័ពជើងទឹកកាណាដា HMCS Regina (FFH334)» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចសហប្រតិបត្តិការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងពិធីទទួលស្វាគមន៍ផ្លូវការនេះ ភាគីកម្ពុជាត្រូវបានដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដោយបានធ្វើការស្វាគមន៍យ៉ាងស្និទ្ធស្នាលចំពោះប្រតិភូនាវាកាណាដា ដែលដឹកនាំដោយ លោកវរនាវីទោ Darren Sleen មេបញ្ជាការនាវា HMCS Regina។ តាមការបញ្ជាក់លើលក្ខណៈបច្ចេកទេស នាវាចម្បាំង HMCS Regina (FFH334) មានទម្ងន់ផ្ទុកសរុប ៥,១០០តោន ប្រវែងបណ្តោយ ១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ និងមានជម្រៅទឹក ៧,៥ម៉ែត្រ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកាណាដានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ (កម្ពុជា-កាណាដា) ឱ្យកាន់តែជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត៕
1 007
🚨 កងទ័ពអាកាសភូមិន្ទថៃ 🇹🇭 ត្រូវបានបំពាក់ដោយយន្តហោះចម្បាំង F-16 ដែលបំពាក់ដោយមីស៊ីល RAMPAGE ដែលមានចម្ងាយបាញ់បាន 250 គីឡូម៉ែត្រ។
1 007
+1
🚨 ផេកធំរបស់សៀម🇹🇭មួយបានផុសថា
🚨 ខ្ញុំពិតជាចង់ឃើញសញ្ញាសម្គាល់បេសកកម្មក្នុងរូបរាងរបស់មីស៊ីលបំផ្លាញ Maverick សម្រាប់យន្តហោះ T-55/Type-59D។ ទោះបីជាការបាញ់វាមិនសមនឹងតម្លៃមីស៊ីលក៏ដោយ
1 007
🚨 ចោរចូលលួចដីគេ‼️ដល់ក្នុងផ្ទះហេីយនឹងសាងសង់ព្រះ លើដីរបស់គេហើយមិនឲ្យម្ចាស់ផ្ទះ គេតវ៉ាយ៉ាងម៉េចពួកអាថោកទាប។
1 007
+9
🇹🇭 ថៃបានរៀបចំដាក់ព្រះពុទ្ធរូបនៅតំបន់เนิน 451
តាមការបង្ហោះនៅថ្ងៃទី ២០ កញ្ញា ២០២៦ លោក หลวงพ่อเยื้อน ขันติพโล បានចាត់តាំងព្រះសង្ឃ គ្រហស្ថ អ្នកស្រុក និងកងទ័ព/ប៉ូលិសល្បាតព្រំដែន ឱ្យរួមគ្នានាំយក ព្រះពុទ្ធជិនរាជ ទៅតម្កល់នៅតំបន់ เนิน 451 ច្រកกระโดน(Chong Kradon)
ច្រក/តំបន់ព្រំដែននៅខេត្តស៊ីសាកេត
1 007
+3
22/09/26 ពេលហោះទៅ មិនដឹងថា Airport ជប៉ុនពិនិត្យវ៉ាលី កីឡាករសៀមម៉ត់ចត់អត់ទេន៎!
🇹🇭-🇯🇵 Punk Pichamon ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុជំរុញសមត្ថភាព ដោយ ITA; ប្រឈមនឹងការហាមឃាត់រយៈពេល 2 ឆ្នាំ។
"Think Pichamon" ត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុជំរុញ សមត្ថភាពដោយ ITA ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ 2026។ នាងត្រូវបានគ្រោងនឹងវិលត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី 25 ខែកញ្ញា។
1 007
🚨ទាហានថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង, កម្ពុជាសូមថ្កោលទោស និងប្រឆាំងដាច់ខាត!
1 007
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Continued Violations of Cambodian Sovereignty and Territorial Integrity
1 007
👉សំឡេងគ្រាប់កាំភ្លើងនិងគ្រាប់ផ្ទុះរាល់ថ្ងៃដោយសារពុកវានេះគឺជាមូលហេតុ វាហ្វឹកហាត់គប់ក្រាប់បែកនិងបាញ់ប្រកាសអាសន្ននៅតាមគោលដៅឈរជើង🫵😡🇹🇭
1 007
+5
ថៃបញ្ជូនពលរដ្ឋខ្មែរ ៦នាក់ ឆ្លងដែនតាមច្រករបៀងក្នុងស្រុកកំរៀង (ស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់)
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ភាគីទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ៦នាក់ ជាបន្តបន្ទាប់ឆ្លងអូរព្រំដែនតាមច្រករបៀង ក្នុងភូមិសាស្ត្រឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្នុងនោះមានសាកសពស្ត្រីម្នាក់ និងយុវជនម្នាក់ទៀតរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។
ករណីទី១ (ម៉ោង ១១:៣០នាទី)៖ បញ្ជូនពលរដ្ឋ ៥នាក់ តាមច្រករបៀង «ដើមពុទ្រា» ដោយក្នុងនោះមានសាកសពស្ត្រីឈ្មោះ វេស ចាន់ឌិប អាយុ ២៣ឆ្នាំ (ស្រុកកំណើតនៅស្រុកអង្គរជុំ ខេត្តសៀមរាប)។ ភាគីថៃអះអាងថា ស្ត្រីរងគ្រោះបានបាត់បង់ជីវិតដោយសារជំងឺ និងគ្មានលទ្ធភាពបង់ថ្លៃព្យាបាលនៅមន្ទីរពេទ្យថៃ ដែលទាមទាររហូតដល់ ៥០ម៉ឺនបាត ទើបបញ្ជូនសព និងគ្រួសារត្រឡប់មកវិញ។
ករណីទី២ (ម៉ោង ១២:០០ថ្ងៃត្រង់)៖ បញ្ជូនយុវជនម្នាក់ទៀតឈ្មោះ រិទ្ធ សំណាង អាយុ ២៤ឆ្នាំ (នៅឃុំតាគ្រាម ស្រុកបាណន់) តាមច្រករបៀង «ម៉ុងចិន» ក្នុងស្ថានភាពបែកក្បាល និងរបួសមុខធ្ងន់ធ្ងរ។ ភាគីថៃប្រាប់ថា រូបគេបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។
ជុំវិញករណីទាំងពីរនេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយព័ត៌មានខាងលើគ្រាន់តែជាការអះអាងពីភាគីថៃតែម្ខាង ប៉ុណ្ណោះ នៅពេលប្រគល់-ទទួលពលរដ្ឋ៕
(អ្នកប្រមាញ់ជាយដែន)
