មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
رفتن به کانال در Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
430
مشترکین
+324 ساعت
+67 روز
+4030 روز
آرشیو پست ها
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន Webb Fontaine ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពាណិជ្ជកម្មកម្រិតអន្តរជាតិ ក្រោមគោលបំណងពិភាក្សាទៅលើការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីសម្របសម្រួលការប្រតិបត្តិការគយ។
In the morning of February 10, 2026, H.E. Dr. Kong Marry, Secretary of State of MEF and Secretary-General of General Secretariat of DEBC, chaired a meeting with a representative from Webb Fontaine (an international global trade technology company) to discuss the AI use cases in customs facilitation.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃ គ.ស.ធ.ឌ. បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, អគ្គនាយកដ្ឋានពន្ធដារ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" និង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើយន្តការចុះបញ្ជី និង ការចាត់ថ្នាក់ធុរកិច្ចថ្មី សម្រាប់ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។
In the morning of February 9, 2026, at General Secretariat of Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of MEF and Secretary-General of General Secretariat of DEBC, chaired the meeting with participants from Ministry of Commerce, Ministry of Industry, Science, Technology and Innovation, Ministry of Post and Telecommunications, General Department of Taxation, Techo Startup Center and Economic and Financial Policy Committee to discuss startup registration and classification pathways as parts of drafting the national strategy on startup development.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
+7
[English Below]
✨នាថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមជាអធិបតីក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ និង ពិធីប្រគល់រង្វាន់នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ៣ ដែលសហការរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង ក្រុមហ៊ុន Prestige Consulting នៅសណ្ឋាាគារសាងគ្រីឡាភ្នំពេញ ដោយមានវត្តមានចូលរួមពី តំណាងក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, ធុរកិច្ចថ្មី, សហគ្រាសធុនមីក្រូ តូច និង មធ្យម, វិនិយោគិន, និង ភ្ញៀវកិត្តិយសនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាស្អាតសរុបប្រមាណ ១០៤ នាក់។
🎉 សូមអបអរសារទរដល់ម្ចាស់ជ័យលាភីទាំង ៣ ក្រុម ក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ៣ ដែលទទួលបានប្រាក់រង្វាន់សរុបចំនួន ៥០,០០០ ដុល្លារអាម៉េរិករួមមាន៖
🥇ជ័យលាភីទី ១ ៖ ANON (Cambodia) Co.,Ltd. ទទួលបាន ២៥,០០០ ដុល្លារអាម៉េរិក
🥈 ជ័យលាភីទី ២ ៖ SUDRAIN Co.,Ltd. ទទួលបាន ១៥,០០០ ដុល្លារអាម៉េរិក
🥉 ជ័យលាភីទី ៣ ៖ Ecobatt Energy Investment International Co.,Ltd. ទទួលបាន ១០,០០០ ដុល្លារអាម៉េរិក។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
✨On 28 January 2026, His Excellency Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Chair of the Project Steering Committee, graciously presided over the Final Judging and Award Ceremony of the GCIP Cambodia Accelerator Program, Cohort 3. The event was jointly organized by the Techo Startup Center and Prestige Consulting at the Shangri-La Hotel, Phnom Penh, with the participation of representatives from ministries and institutions, development partners, startups, micro, small and medium enterprises (MSMEs), investors, and distinguished guests from the clean technology ecosystem, totaling approximately 104 participants.
🎉 We extend congratulations to the top 3 winners of GCIP Cambodia Accelerator Program Cohort 3, who have received a total prize of 50,000 USD:
🥇 First Place Winner: ANON (Cambodia) Co.,Ltd. received 25,000 USD
🥈 Second Place Winner: SUDRAIN Co.,Ltd. received 15,000 USD
🥉 Third Place Winner: Ecobatt Energy Investment International Co.,Ltd. received 10,000 USD.
🔵 Official social media channels: https://bit.ly/TSC_Social_Media
#GCIPCAMBODIA #GCIP #Accelerator #UNIDO #GEF #Techostartupcenter #Cleantech #Cambodia #startups
+9
[English Below]
🔹 នាព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦, គណៈកម្មការតម្រង់ទិសគម្រោងនៃគម្រោងពន្លឿននវានុវត្តន៍ និង សហគ្រិនភាពបច្ចេកវិទ្យាស្អាត ក្នុងធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យម នៅកម្ពុជា (GCIP Cambodia) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៧ នៅទីស្នាក់កណ្ដាលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង និង វត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី, អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាអនុប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង លោក Gerswynn McKuur ប្រធានគម្រោងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំនៅរដ្ឋធានីវីយែន (Vienna) សាធារណរដ្ឋអូទ្រីស, សមាជិកគណៈកម្មការ និង ឯកឧត្តមបណ្ឌិត តាំង ងួនលី, នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ។ កិច្ចប្រជុំនេះត្រូវបានរៀបចំ ដើម្បីពិភាក្សាលើរបៀបវារៈធំៗចំនួន ២ រួមមាន៖ (១) របាយការណ៍វឌ្ឍនភាពប្រចាំឆមាសនៃការអនុវត្តគម្រោងឆ្នាំទី ៤ និង (២) ទិសដៅនៃការរៀបចំយុទ្ធសាស្ត្រស្តីពី និរន្តភាពនៃការអនុវត្តគម្រោង។
✨ជាលទ្ធផល, កិច្ចប្រជុំបានបញ្ចប់ដោយការវាយតម្លៃខ្ពស់ដល់ ម.ធ.ត. ជាស្ថាប័នអនុវត្តគម្រោង ចំពោះសមទ្ធិផលការងារគម្រោង GCIP Cambodia នាពេលកន្លងមក ជាពិសេស របាយការណ៍វឌ្ឍនភាពគម្រោង ដែលត្រូវបានជ្រើសរើសជារបាយការណ៍គំរូដើម្បីប្រើប្រាស់ជាឧត្តមានុវត្តន៍ ( Best Practices) ជាថ្មីម្ដងទៀតសម្រាប់ឆ្នាំ ២០២៦ តាមការបញ្ជាក់ពីជនបង្គោលត្រួតពិនិត្យ តាមដាន និង វាយតម្លៃនៃអង្គការ UNIDO ជាមួយនឹងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ និង សមាជិកសម្រាប់ការអនុវត្តគម្រោងនាឆ្នាំបន្ទាប់ និង ការរៀបចំសំណើគម្រោងដំណាក់កាលទី ២ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធានានិរន្តភាពគម្រោង។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 On the morning of 27 January 2026, the Project Steering Committee (PSC) of the Global Cleantech Innovation Program in Cambodia (GCIP Cambodia) held its Seventh Regular Project Steering Commttee (PSC) Meeting at Techo Startup Center (TSC) headquarters, under the chairmanship of H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Chairman of PSC with the participation of H.E. Dr. Pheav Sovuthy, Under Secretary of State of Ministry of Environment and Deputy Chairman of the committee as well as H.E. Dr. Hul Seingheng, Under Secretary of State of Ministry of Industry, Science, Technology and Innovation, H.E. Dr. Seng Sopheap, President of Cambodia Academy of Digital Technology, including Mr. Gerswynn McKuur, Project Manager, the United Nations Industrial Development Organization (UNIDO) representative in Vienna, Austria, the members of PSC. The meeting focused on two main agenda, including (1) semester progress report of project implementation in Year 4, and (2) the direction on the draft GCIP Cambodia Sustainability and Exit Strategy.
✨As a result, the meeting concluded successfully, with Techo Startup Center, as the project executing entity, receiving high commendation for GCIP Cambodia’s achievements, particularly on the Progress Report of the GCIP Cambodia, which was once again selected as a 2026 best practice as informed by the M&E focal point of the UNIDO. Last but not least, the PSC chair and its members provided additional guidance for the implementation of the project in the upcoming year and the project phase II proposal as part of the Sustainability and Exit Strategy.
🔵 Official social media channels: https://bit.ly/TSC_Social_Media
#GCIPCAMBODIA #GCIP #Accelerator #UNIDO #GEF #Techostartupcenter #Cleantech #Cambodia #startups #BestPractice
+9
[English Below]
🔹 នារសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)។ ពិធីចុះអនុស្សរណៈនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ម.ធ.ត. និង ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ព្រមទាំងមានការចូលរួមចូលរួមពីថ្នាក់ដឹកនាំ និង តំណាងពីក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, ម.ធ.ត. និង ក្រុមហ៊ុន ស៊ីប៊ីស៊ី។
💠គួរបញ្ជាក់ផងដែរ ប្រព័ន្ធ e-KYB ដើរតួនាទីជាឧបករណ៍ឌីជីថលដ៏សំខាន់ក្នុងការគាំទ្រដល់ការផ្ទៀងផ្ទាត់ទិន្នន័យសហគ្រាស, អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនឯកជនអាចទទួលបានទិន្នន័យសហគ្រាស ដែលអាចទុកចិត្តបានតាមរយៈថ្នាល CamDX ដោយធានានូវសុវត្ថិភាព និង ឯកជនភាព។ ហើយភាពជាដៃគូរវាង ម.ធ.ត. និង ក្រុមហ៊ុន ស៊ីប៊ីស៊ី នឹងពង្រីកការប្រើប្រាស់សេវា e-KYB កាន់តែច្រើន, ជាពិសេសការជួយសម្រួលឱ្យក្រុមហ៊ុនបរទេសនៅក្រៅប្រទេស ប្រើប្រាស់សេវា e-KYB តាមថ្នាល CamDX។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 On the afternoon of January 27, 2026, Techo Startup Center (TSC) signed a Memorandum of Understanding (MOU) with Credit Bureau (Cambodia) Co., Ltd. (CBC) to form a cooperative partnership to strengthen Cooperation on the use of
electronic Know Your Business (e-KYB). The signing ceremony was presided over by His Excellency Dr. Kong Marry, Secretary of State of Ministry of Economy and Finance and Chairman of the Board of Directors of Techo Startup Center and His Excellency Rath Sovannorak, Deputy Governor of National Bank of Cambodia and Chairman of the Board of Directors of Credit Bureau (Cambodia) Co., Ltd. (CBC), as well as the participation of the management and representatives of Ministry of Commerce, Ministry of Labour and Vocational Training, General Department of Taxation, TSC and CBC.
💠 e-KYB system plays a key role in supporting enterprise data verification, allowing financial institutions and private companies to access reliable and secure enterprise data through CamDX. This partnership between TSC and CBC will further expand the use of e-KYB services, especially facilitating foreign companies abroad to use e-KYB services through CamDX.
🔵 Official social media channels: https://bit.ly/TSC_Social_Media
+6
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ ព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. និងក្រុមការងារមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានទទួលប្រជុំពិភាក្សាជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដើម្បីពិភាក្សា និងពិនិត្យលើកាលានុវត្តភាព ក្នុងការធ្វើកិច្ចសហការនាថ្ងៃអនាគត។
______________
🔵 Phnom Penh – Business Development Center:
On the morning of 22 January 2026 at 10:00 am, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Director of the Secretariat of the Entrepreneurship Development Fund (EDF), led the team from EDF Secretariat and Techo Startup Center in a meeting with representatives of the Cambodia–Israel Chamber of Commerce. The meeting was held to discuss and explore opportunities for future collaboration.
[English Below]
✨សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនក្រុមគ្រួសារប្រជាពលរដ្ឋគ្រប់រូបជួបប្រទះតែសេចក្តីសុខ សុភមង្គល មហាប្រសេីរ មានសុខភាពល្អ និងសម្រេចការងារបានតាមសេចក្តីប្រាថ្នា។
________
✨Happy New Year 2026
On the occasion of the International New Year, the Entrepreneurship Development Fund (EDF) would like to extend our best wishes for prosperity and happiness to all families. May you be blessed with peace, success in business, abundance, good health, and the fulfillment of all your aspirations.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
+1
🔹 ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមគោរពជូនពរដល់ ឯកឧត្តមអនុប្រធាន លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🔹 ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមគោរពជូនពរដល់ ឯកឧត្តមប្រធាន លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🔷 សូមគោរពជូនពរដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦✨
ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🕊 អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា 🇰🇭
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៥
Peace Day in Cambodia
December 29, 2025
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ, ពិនិត្យលើផែនការសកម្មភាពសម្រាប់ការអនុវត្តយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨, និង កំណត់ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៦។
In the morning of December 23, 2025, at Ministry of Economy and Finance (MEF), H.E. Dr. Kong Marry, Secretary of State of MEF, Secretary-General of General Secretariat of Digital Economy and Business Committee (DEBC), and head of the inter-ministerial working group for organizing Electronic Service for Business (ESB), chaired the inter-ministerial working group meeting to review the work progress, examine the action plan for implementing the strategy for the development of electronic services for business 2025-2028, and set directions for ongoing activities implementation for 2026.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔵សំណួរប្រចាំសប្ដាហ៍!
📣✨ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានទាំងចំណេះដឹង និងឱកាសឈ្នះរង្វាន់ពិសេសជាមួយនឹងលក្ខខណ្ឌងាយៗ!
📍លក្ខខណ្ឌចូលរួមលេង៖
១. ចុច Join Telegram៖ https://t.me/edfcambodia
២. ចុច Like Page Facebook
៣. Share Post នេះជាសាធារណៈ
៤. Comment ចម្លើយដែលត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន ៣ នាក់
🏆អ្នកឆ្លើយត្រឹមត្រូវ និង គោរពតាមលក្ខខណ្ឌខាងលើចំនួន មួយរូប នឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១!
🎁កាន់តែពិសេស មិត្តភក្តិដែលបានធ្វើការ Mention ចំនួន ៣ នាក់ក៏មានឱកាសឈ្នះរង្វាន់ជា កែវទឹក ឬ កាបូបយួរដៃផងដែរ!
📢 អ្នកឈ្នះនឹងត្រូវបានប្រកាសនៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
________________
🔵 Weekly Question!
📣✨ Join us in answering this week’s question to gain knowledge and stand a chance to win a special prize — with just a few simple steps!
1. Join our Telegram channel: https://t.me/edfcambodia
2. Like our Facebook page
3. Share Post to the public.
4. Comment the correct answer and mention 3 of your friends!
🏆 One participant who answer correctly and follows all the conditions will win 1 Tumbler!
🎁 The 3 friends who get tagged also have a chance to win additional gifts such as a mug or a tote bag!
📢 The winner will be announced on: 22nd December, 2025
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
💡គ្រឹះឌីជីថលល្អ បង្ហាញថាធុរកិច្ចថ្មីមានការរៀបចំ និង ដឹងថាកំពុងទៅណា មិនត្រឹមសម្រាប់ថ្ងៃនេះទេ ប៉ុន្តែសម្រាប់ថ្ងៃក្រោយផងដែរ។ នេះជាអ្វីដែលវិនិយោគិនសម័យថ្មីយកចិត្តទុកដាក់កាន់តែខ្លាំង ព្រោះការសម្រេចចិត្តផ្អែកលើព័ត៌មានច្បាស់ និង ទិន្នន័យជាក់ស្តែង វិនិយោគិនអាចយល់ពីទិសដៅអាជីវកម្មបានងាយ និង មើលឃើញភាពមានស្ថេរភាពក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ ប្រព័ន្ធឌីជីថលដែលមានសុវត្ថិភាព និង រៀបចំបានល្អ មិនត្រឹមជួយការងារប្រចាំថ្ងៃដំណើរការរលូនទេ ប៉ុន្តែថែមទាំងជួយឱ្យអាជីវកម្មពង្រីកបានដោយរលូន ដោយមិនបង្កការរំខានដល់ដំណើរការស្រាប់។
_______________
💡A strong digital foundation shows that a startup is well organized and knows where it is going, not only for today but also for the future. This is something modern investors pay close attention to, because when decisions are based on clear information and real data, investors can easily understand the business direction and feel confident in how it is being managed. At the same time, secure and well-structured digital systems help the business scale smoothly without disrupting daily operations.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🚀 នៅសម័យបច្ចុប្បន្ន វិនិយោគិនមិនមើលត្រឹមគំនិតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែមើលពីរបៀបដែលធុរកិច្ចថ្មីប្រើឌីជីថល ដើម្បីគ្រប់គ្រងការងារ និង ត្រៀមខ្លួនសម្រាប់ការរីកចម្រើន។
📊 ទិន្នន័យ៖ ការប្រើទិន្នន័យក្នុងការវាយតម្លៃ និង សម្រេចចិត្ត បង្ហាញថាក្រុមការងារយល់ដឹងពីទីផ្សារ ស្គាល់អ្វីកំពុងដំណើរការ និង អាចកែសម្រួលទិសដៅបានតាមស្ថានភាពជាក់ស្តែង។
⚙️ ប្រព័ន្ធ៖ ប្រព័ន្ធឌីជីថលដែលមានរបៀប ជួយឱ្យការងារប្រចាំថ្ងៃដំណើរការរលូន កាត់បន្ថយការខូចខាត និង ធ្វើឱ្យការគ្រប់គ្រងកាន់តែងាយស្រួល នៅពេលអាជីវកម្មកំពុងពង្រីក។
👥 អតិថិជន៖ ការទំនាក់ទំនងតាមវេទិកាឌីជីថល បង្ហាញថាធុរកិច្ចថ្មីយល់ចិត្តអតិថិជន ដឹងពីតម្រូវការ និង អាចបង្កើតទំនុកចិត្តបានយូរអង្វែង។
_______________
🚀 Modern investors look beyond business ideas and focus on how startups use digital tools to manage operations, improve efficiency, and prepare for growth.
📊 Data: Using data for evaluation and decisions shows market understanding and the ability to adjust direction when needed.
⚙️ Systems: Well-structured digital systems help daily operations run smoothly and stay manageable as the business grows.
👥 Customers: Digital communication shows customer understanding and helps build long term trust.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🔵សំណួរប្រចាំសប្ដាហ៍!
📣✨ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានទាំងចំណេះដឹង និងឱកាសឈ្នះរង្វាន់ពិសេសជាមួយនឹងលក្ខខណ្ឌងាយៗ!
📍លក្ខខណ្ឌចូលរួមលេង៖
១. ចុច Join Telegram៖ https://t.me/edfcambodia
២. ចុច Like Page Facebook
៣. Share Post នេះជាសាធារណៈ
៤. Comment ចម្លើយដែលត្រឹមត្រូវ និង Mention មិត្តភក្ដិចំនួន ៣ នាក់
🏆អ្នកឆ្លើយត្រឹមត្រូវ និង គោរពតាមលក្ខខណ្ឌខាងលើចំនួន មួយរូប នឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១!
🎁កាន់តែពិសេស មិត្តភក្តិដែលបានធ្វើការ Mention ចំនួន ៣ នាក់ក៏មានឱកាសឈ្នះរង្វាន់ជា កែវទឹក ឬ កាបូបយួរដៃផងដែរ!
📢 អ្នកឈ្នះនឹងត្រូវបានប្រកាសនៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
________________
🔵 Weekly Question!
📣✨ Join us in answering this week’s question to gain knowledge and stand a chance to win a special prize — with just a few simple steps!
1. Join our Telegram channel: https://t.me/edfcambodia
2. Like our Facebook page
3. Share Post to the public.
4. Comment the correct answer and mention 3 of your friends!
🏆 One participant who answer correctly and follows all the conditions will win 1 Tumbler!
🎁 The 3 friends who get tagged also have a chance to win additional gifts such as a mug or a tote bag!
📢 The winner will be announced on: 19th December, 2025
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
🎉 សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីការឆ្លើយ-សំណួរ ប្រចាំសប្តាហ៍បានត្រឹមត្រូវ!
🏆 សម្រាប់អ្នកឈ្នះ សូមផ្ញើសារមកប្រអបសាររបស់ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីទទួលរង្វាន់!
_________________
🎉 Congratulations to the winners of the weekly Q&A!
🏆 For winners, please send a message to the Entrepreneurship Development Fund to receive your prize!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
[English Below]
✨ 🎉 អបអរសាទរខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! សព្វថ្ងៃ អង្គរវត្តមិនត្រឹមជាទីតាំងទេសចរណ៍ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃអរិយធម៌ និង ប្រវត្តិសាស្ត្រខ្មែរ ដែលបង្ហាញពីភាពអស្ចារ្យនៃសំណង់បុរាណ និង ការច្នៃប្រឌិតរបស់បុព្វបុរស។ តំបន់អង្គរទាំងមូលក៏បន្តត្រូវបានថែរក្សា និង អភិវឌ្ឍ ដើម្បីរក្សាទុកជាមរតកដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ និង ពិភពលោក។
_____
✨ 🎉 Celebrating the 33rd Anniversary of Angkor being recognized as a UNESCO World Heritage Site! Today, Angkor Wat is not only a world-famous tourist destination, but also a powerful symbol of Khmer civilization and history, reflecting the greatness of ancient architecture and the creativity of the ancestors. The entire Angkor area continues to be preserved and cared for, ensuring this priceless heritage is protected and passed on to future generations and the world.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media
