fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

رفتن به کانال در Telegram

ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
344
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
ពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំជ្រៃ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រឹកថ្ងៃអង្គារ ៨រោច​ ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥
+9
ពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំជ្រៃ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រឹកថ្ងៃអង្គារ ៨រោច​ ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំជ្រៃ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុងពិធីនេះបានការអញ្ជើញចូលរួមពី លោកអភិបាលរងទទួលបន្ទុក លោកនាយករងរដ្ឋបាល លោកអធិការរង មេបញ្ជាការរងកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាព ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍រដ្ឋបាល ប្រធានមណ្ឌលសុខភាព នាយកអនុវិទ្យាល័យ នាយកបឋមសិក្សា មន្រ្តីកសិកម្មឃុំ មេភូមិ សរុបចំនួន ៥៦នាក់។ សូមបញ្ជាកផងដែរថា៖ លោក ឃ្លោគ សុគន្ធ ត្រូវបានក្រសួងមហាផ្ទៃសម្រេចតែងតាំងជាស្មៀនឃុំជ្រៃ ជំនួសលោក វ៉ា ពុទ្ធី ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅ ស្រុកពាមរក៍។ 🌐|Facebook    🌐|Telegram

កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រី ឈុនលី អភិបាលរងស្រុក តំណាងលោក ភុន សម្ជស្ស អភិបាលនៃគណៈអភិបាលស្រុក។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក​ លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការ កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក មេឃុំទាំង១៣។ កិច្ចប្រជុំសាមញ្ញាលើកទី២៥ អាណត្តិទី៤របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក មានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ១- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាស្រុក។ ២- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក។ ៣- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំ ខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។ ៤- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំខែ ឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។ ៥- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ផែនការថវិការសេវាសង្គមប្រចាំឆ្នាំ២០២៦ ៦- ផ្សេងៗ - របាយការណ៍បូកសរុប ស្ដីពីសកម្មភាពសមាជិកក្រុមប្រឹក្សាស្រុក ជាតំណាងអង្គក្រុមប្រឹក្សាស្រុក ទៅចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ -មតិលោកអភិបាលរងស្រុក ពាក់ព័ន្ធលទ្ធផលការងារ និងផែនការអនុវត្តបន្ត។ -មតិបូកសរុប និងបិទអង្គប្រជុំដោយលោកប្រធានអង្គប្រជុំ។ 🌐|Facebook    🌐|Telegram

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
+9
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ប្រចាំខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការកងកម្លាំងទាំង៣ អធិការរង លោក លោកស្រីប្រធានការិយាល័យអង្គភាពទាំង១៣ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ មន្រ្តីកសិកម្មឃុំ នាយប៉ុស្ដិ៍នគរបាល ប្រធានមណ្ឌលសុខភាព នាយកវិទ្យាល័យ អនុវិទ្យាល័យ ប្រធានកម្រងបឋមសិក្សា។ ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១-ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ទូទៅ ២-ការងារសុខភាពសិក្សា ៣-ការងារសិស្សគេចសាលា ៤-ការងារចុះបញ្ជីរដីឯកជនរបស់រដ្ឋ ៥-ការងារពាហិរសាសនា ៦-ការងារកសិកម្ម(គ្រោះរាំងស្ងួត) 🌐|Facebook    🌐|Telegram

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គពិធីការ និងសម្របសម្រួលកម្មវិធី និងវគ្គតម្រង់ទិសជំនាញកិច្ចការរដ្ឋបាលឃុំ នាសៀលថ្ងៃចន្
+9
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គពិធីការ និងសម្របសម្រួលកម្មវិធី និងវគ្គតម្រង់ទិសជំនាញកិច្ចការរដ្ឋបាលឃុំ នាសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែក បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមវគ្គពិធីកានិងសម្របសម្រួលកម្មវិធី និងវគ្គតម្រង់ទិសជំនាញកិច្ចការរដ្ឋបាលឃុំ ចំនួន៦៤នាក់ ក្រោមអធិបតីភាព លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក។ ក្នុងគោលបំណងចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋបាលសភា(មុំទី១៖ការអភិវឌ្ឍមូលធនមនុស្ស) ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកាងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលស្រុកបានរៀបចំវគ្គបណ្ដុះបណ្ដាល ចំនួន៤វគ្គនាពេលកន្លងមករួមមាន៖វគ្គតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគិតយុត្ត(១) វគ្គពិធីការ និងសម្របសម្រួលកម្មវិធី(២) វគ្គតាក់តែងលិខិត និងការងាររបៀប(៣) វគ្គតម្រង់ទិសជំនាញកិច្ចការរដ្ឋបាលឃុំ(៤) ដែលបានបណ្ដុះបណ្ដាលសិក្ខាកាមសរុប៣១០នាក់។ សមាសភាពចូលរួមពិធីខាងលើរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល