រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
رفتن به کانال در Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
345
مشترکین
اطلاعاتی وجود ندارد24 ساعت
+17 روز
+430 روز
آرشیو پست ها
នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ដែលបានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារសម្ដេចឪ សម្ដេចម៉ែ ចុះបូមទឹកប្រឡាយវ៉ៃកូ២ ស្រោចស្រោពស្រូវវស្សាអមសងខាងប្រឡាយចំនួន ១៥០០ហិចតា ចំនួន០៤ភូមិ(ភូមិពោធិ៍ ត្រម៉ុត ព្រៃញាតិ និងភូមិអង្កាញ់) ដែលកំពុងជួបគ្រោះរាំងស្ងួត ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន១២គ្រឿង។
🌐|Facebook
🌐|Telegram
+9
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក
នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រី ឈុនលី អភិបាលរងស្រុក តំណាងលោក ភុន សម្ជស្ស អភិបាលនៃគណៈអភិបាលស្រុក។
កិច្ចប្រជុំនេះមានការចូលរួមពី៖ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ដ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងនាយកវិទ្យាល័យទាំង៤។
🌐|Facebook
🌐|Telegram
+9
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សស្រុក លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្ដម ឈា ហម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកទៀនវស្សាព្រះរាជទ្រព្យ ទៅវេរថ្វាយ-ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ដព្រៃពោន ស្ថិតក្នុងឃុំព្រៃពោន ដោយបានការយាងចូលរួមពី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្ដ តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ដ ក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ពុទ្ធបរិស័ទ និងសិស្សានុសិស្សសរុបប្រមាណ ៧៥០នាក់។
🌐|Facebook
🌐|Telegram
+1
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលជាអំណោយរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្ដម ហោ សំអាត អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំកន្សោមអក និងឃុំប្រាសាទ ជូនការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងការិយាល័យច្រកចេញចូលតែមួយ សម្រាប់ប្រេីប្រាស់លេីការងាររដ្ឋបាល និងបម្រេីសេវាជូនប្រជាពលរដ្ឋ។
🌐|Facebook
🌐|Telegram
+9
ព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសម្របសម្រួល និងបដិសណ្ឋារកិច្ច ការដង្ហែ ទៀនព្រះវស្សាព្រះរាជទ្រព្យ វេរថ្វាយ-ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រៃពោន ឃុំព្រៃពោន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ។
🌐|Facebook
🌐|Telegram
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
រដ្ឋបាលស្រុកកំពង់ត្របែក បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក។
វេទិកានេះដោយបានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីនាយកររងដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានការិយាល អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ប្រធានស្នាក់ការច្រកទ្វារតំបន់ មេបញ្ជការវរសេនាតូច នាយប៉ុស្តិ៍ការពារព្រំដែន ស្វាយអាង៉ោង និង ពាមមន្ទារ មេឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ ប្រធានកម្រងទាំង១៣ តំណាងសាសនាទាំង៣ តំណាងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេវាករអគ្គិសនី ទឹកស្អាត ភាស៊ីផ្សារទាំង២ និងអង្គការដៃគូរ សរុបអ្នកចូលរួមចំនួន ១៩២ នាក់ ។
ក្នុងវេទិកានេះ តំណាងអង្គភាពចូលរួមបានលើកនូវបញ្ហា និងសំណូមចំនួន ១២ករណី ក្នុនោះរដ្ឋបាលស្រុកបានដោះស្រាយជូនចំនួន ១០ករណី បញ្ជូនទៅរដ្ឋបាលខេត្ត និងក្រសួងស្ថាប័នថ្នាក់ជាតិចំនួន ០២ករណី។
គួរបញ្ជាក់ផងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោល់របស់ក្រុមប្រឹក្សា មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
-ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលសំខាន់ៗដែលក្រុមប្រឹក្សាស្រុកសម្រេចបាន
-ទទួលយកបញ្ហាប្រឈមដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានកំពុងជួបប្រទះ
-ឆ្លើយតបតម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន
-ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធផ្ដល់យោបល់ជូនក្រុមប្រឹក្សាស្រុក
🌐|Facebook
🌐|Telegram
