គំនិតខ្ញុំ (Sothy Pagna Official )
رفتن به کانال در Telegram
ចែករំលែកបទពិសោធន៍ ចំណេះដឹង គំនិត និងទទួលយកមតិយោបល់ថ្មីៗ🙏❤️
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
748
مشترکین
اطلاعاتی وجود ندارد24 ساعت
+257 روز
+15430 روز
آرشیو پست ها
Repost from ក្រសួងការពារជាតិ Ministry of National Defence
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន
ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និង កង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា នេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។
Repost from ក្រសួងការពារជាតិ Ministry of National Defence
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ០០:០១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាតក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ!
-------
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងមួយដោយជម្រាបមកអភិបាលនៃគណៈអភិបាលខេត្តទាំង៧ជាប់ព្រំដែនថៃស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាតក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។
នៅក្នុងលិខិតនោះដែរបានឱ្យដឹងថា ក្នុងករណីមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) អ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលទោសទណ្ឌនិងវិធានការរដ្ឋបាលតាមច្បាប់ជាធរមាន៕
Repost from BTV News
សម្ដេចតេជោ ហ៊ុន សែន៖ «បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត»
Website | Facebook | Telegram | TikTok
មកទល់ពេលនេះ កងទ័ពកម្ពុជាដែលត្រូវបានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់បញ្ជូនខ្លួនមកវិញគ្រប់ចំនួនទេ។ រឿងនេះជា “អន្ទាក់ចិត្តសាស្រ្តថៃ” អូសបន្លាយស្ថានការណ៍។ ថៃកាន់សន្លឹកបៀរ មិនលែងកងទ័ពមកវិញ ដែលជាសេណារីយូ “បំបែកកម្លាំងខ្មែរ” និង “ចង់បានការសម្ងាត់ពីកម្ពុជា”?
ទី១៖ ថៃរៀបឆាកកម្សត់។ ថៃដើរតួកម្សត់ លើឆាកអន្តរជាតិដោយអង្គុយរកនឹករៀបស្លាយ Power Point លក្ខណៈ Unprofessional ដើម្បីបង្ហាញប្រាប់ពិភពលោកថា “ខ្លួនឯងរងគ្រោះ” ខណៈដែលប្រទេសដែលបានចូលរួម គិតស្មានថា ថៃអញ្ជើញពួកគេមក ដើម្បីមើលតំបន់ជម្លោះជាក់ស្ដែង។ តែការពិត បែរជាមកអង្គុយក្នុងម៉ាស៊ីនត្រជាក់ ផឹកកាហ្វេប្រេនៗ មើលស្លាយបែបភូតរបស់ថៃ។ នេះហើយ ជារបៀបដែលថៃ ភូតពិភពលោក អំពីការឈ្លានពានខ្លួនទៅជាថាខ្លួនឯងគ្រោះ ខណៈដែលកម្ពុជា អញ្ជើញបរទេសមកមើលតំបន់ជម្លោះជាក់លាក់ កាន់ផែនទីច្បាស់លាស់ និងស្គាល់ភូមិសាស្រ្តច្បាស់ដូចថ្ងៃ។ តើឆាកកម្សត់នេះ នរណានឹងជឿ?
ទី២៖ ថៃយកការសែត ធ្វើអាវុធបំពុល៖ ការសែតថៃភាគច្រើន មួយម៉ោង ដូរចំណងជើង៣ដងមិនដឹង គឺថាផ្សាយមក ឱ្យកម្ពុជាវល់តាម។ ចរិតបែបនេះ! វិធីសាស្រ្តទប់ទល់ គឺផ្អាកមើលសិន ព្រោះនេះ អាចជា គឺជាអន្ទាក់ព័ត៌មានខាងថៃ ក៏ថាបាន? ម្ដងឱ្យយើងរីករាយ ថាដោះលែងទ័ព! ម្ដងថាមិនដោះលែងវិញ! ម្ដងថា បដិសេធការចូលរួមប្រជុំពីម៉ាឡេស៊ី ម្ដងថាចូលរួមបាន! យើងអ្នកអាននេះ ប្រៀបបានដូចជាចំណាប់ខ្មាំងអារម្មណ៍របស់ថៃ។ ផ្អាកមើល រក្សាចិត្តឱ្យនឹង ហើយប្រសិនជាមិនមានអ្វីមើលទេ បងប្អូនទៅតាមដានការផលិតមាតិកាពីយុវជនខ្មែរយើង ឬបទវិភាគដែលអាចចាប់កន្ទុយថៃបាន។ មួយទៀតបងប្អូន អាចសមាធិ ដកដង្ហើមវែង ដើម្បីសម្រួលចិត្តឱ្យកាន់តែនឹង ដែលថៃប្រឹងវាយបំបាក់។ រក្សាលំនឹងចិត្ត!
ទី៣៖ ថៃបំបាក់ភាពជាខ្មែរ។ មកទល់ពេលនេះ “ចិត្តសាស្រ្ត ត្រូវទប់ចិត្តសាស្រ្ត”។ យើងត្រូវទប់ទល់នឹង ចិត្តសាស្រ្តនេះ គឺ “រក្សាលំនឹងចិត្ត” ទុកភារកិច្ចនេះជូនថ្នាក់ដឹកនាំយើង ហើយរក្សាព័ត៌មានសម្ងាត់ឱ្យជាប់។ ខ្ញុំបានសរសេរថា “ថៃកំពុងលុកលុយរកព័ត៌មានពីកម្ពុជាគ្រប់ច្រក” ដើម្បីបំបាក់កម្ពុជាលើឆាកអន្តរជាតិ។ ថៃហាក់ស្ដាប់សូរយុទ្ធសាស្រ្តកម្ពុជាមិនត្រូវ ដូចអាប៉ោងវិលមិនដួល។ ចំពោះយុទ្ធសាស្រ្តកងទ័ព យើងមិនអាចប្រកែកបានឡើយ “សម្ដេចតេជោ និងសម្ដេចធិបតី” ធ្វើបានល្អណាស់។ ចំណែករឿងដែលថៃចង់វាយចិត្តសាស្រ្តមកប្រជាជនខ្មែរ ក៏ប្រហែលទៅជាមិនរួចដែរ។ បងប្អូន កុំថាឡើយបងប្អូន! សូម្បីតែខ្ញុំក៏មាន “អ្នកជ្រុលនិយមថៃខ្លះ” ផ្ញើសារមកខ្ញុំ ទំនងជាចង់ប្រាប់ខ្ញុំអំពីនេះ អំពីនោះ តែខ្ញុំ Block ចោលអស់ហើយ! ចុះទម្រាំតើយើងជាប្រជាជនធម្មតា? មិនមែនតែប៉ុននេះទេ! សូម្បីតែការសែតធំៗថៃខ្លះ គឺចេញមកបំពុលព័ត៌មានឱ្យយើងបែក លែងទុកចិត្តគ្នាឯង។ ដូច្នេះ ចូរយើងកុំមើល កុំជឿងាយ ហើយចាំដំណឹងព័ត៌មានជាក់លាក់ពី ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ឬថ្នាក់ដឹកនាំ។ បើយើងរង្គើ ថៃកាន់តែបំពុល។
ទី៤៖ ប្រជុំ “GBC” ខាងមុខនេះ គឺជាពេលវេលាល្អណាស់សម្រាប់កម្ពុជា “ហែកល្បិចថៃដាក់ស្បោងជ័រ” ព្រោះមានភាគី ម៉ាឡេស៊ី អាមេរិក និងចិន ចូលរួម ដែលអ្នកទាំងបីរនេះ គឺអ្នកពន្លត់ការបាញ់គ្នារវាងថៃនិងខ្មែរ។ អ្នកទាំងបីរនេះហើយ ជាអ្នកតាមដាន ជាអ្នកមានឥទ្ធិពលពិតប្រាកដក្នុងជម្លោះនេះ។ ចំពោះខ្ញុំ សរសើរកម្ពុជាត្រង់ចំណុចមួយ! រឿងការទូតដែលអាចទាញដៃ តាត្រាំមកខ្វល់នឹងរឿងកម្ពុជាបាន នេះមិនមែនរឿងងាយស្រួលឡើយ ព្រោះពិភពលោកពេលនេះ តាត្រាំមានរឿងត្រូវដោះស្រាយច្រើនណាស់។ ដូច្នេះការខ្វល់ខ្វាយ និងការលូកដៃរបស់តាត្រាំនេះ គឺកាន់តែបង្ហាញអំពីជំហរច្បាស់ការណ៍ដែលយើងមានប្រៀបលើថៃ លើច្បាប់ព្រៃរបស់ថៃ ដែលតែងតែអំនួតយកដីកម្ពុជាបានយ៉ាងងាយ។
ទី៥៖ ថៃចង់បានព័ត៌មានសម្ងាត់។ ខ្ញុំបានសរសេរកាលពីម្សិលមិញថា “បទឈប់បាញ់ដែលមានពេលនេះ គឺផុយស្រួយ” ព្រោះជំហានបន្ទាប់ គឺជាការចរចាគ្នា។ បើថៃមិនព្រម! គឺថៃនេះហើយ ដែលជាអ្នកហែកបទឈប់បាញ់ចោល។ កម្ពុជា ឆ្លៀតពេលនេះ! គួរយកចំណុចមួយសំខាន់គឺ “ស្នើរឱ្យមានកងកម្លាំងពិសេសមួយរបស់ អនុព័ន្ធយោធាអន្តរជាតិ” ដែលអាចគំរាមថៃបានអំពី “ការព្រហើន” បើចង់មកជាន់ដីកម្ពុជាទៀត! ដោយផ្អែកលើស្ថានការណ៍ដែល “ថៃចង់បានព័ត៌មានសម្ងាត់ពីកម្ពុជាបំផុត ពិសេសពីកងទ័ពខ្មែរដែលថៃចាប់ទៅ ដើម្បីងាយស្រួល រៀបក្បួនមួយក្ដារទៀត មកលើកម្ពុជា។ ប៉ុន្តែកងទ័ពយើងស្នេហាជាតិណាស់! នេះហើយ ជាប្រវត្តិសាស្រ្តថ្មីសម្រាប់ថៃ ឱ្យស្គាល់កម្ពុជាក្នុងជំនាន់នេះ”។ ដូច្នេះហើយ បងប្អូនទាំងឡាយ សូមរក្សាព័ត៌មានសម្ងាត់បំផុតអំពីកងទ័ព ទីតាំងភូមិសាស្រ្ត ឬការចែកអំណោយជូនទ័ព។ ខ្មែរយើងស្រុះដៃគ្នា “តែកុំភ្លេចខ្លួនថា ថៃល្បិចច្រើន”។ ទ័ព ទប់ដោយទ័ព។ ទូត ទប់ដោយទូត។ ចិត្តសាស្រ្ត ទប់ដោយចិត្ត ដើម្បីហែកទ្រូងសាសន៍ ពុតត្បុតដូចជាថៃ។ កម្ពុជា នឹងរះឡើង បើបងប្អូនយើងស្រុះដែគ្នា។ សាមគ្ដី គឺជាកូនសោ៕
ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ!
Repost from BTV News
អភិបាលខេត្តកោះកុង៖ នៅល្ងាចថ្ងៃទី០៣ ខែសីហានេះ ខេត្តកោះកុងស្ងប់ស្ងាត់ និងរក្សាប្រក្រតីភាពជាធម្មតា
Website | Facebook | Telegram | TikTok
Repost from ក្រសួងការពារជាតិ Ministry of National Defence
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។
________________
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
សារអំពាវនាវ!
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។
ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+1
#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន
#Thailandopenfire
#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ไทยเป็นผู้เริ่มสงคราม
#JusticeForCambodia
#cambodianeedpeace
សូមគោរពជូនលីងប្តូរប្រូហ្វាល់ :
👉https://twibbo.nz/cambodiawantpeace
សូមចូលរួមប្ដូរ Profile Frame និងcopy, share # ខាងក្រោមទាំងអស់គ្នា ដើម្បីឱ្យពិភពលោកបានដឹងការពិតថា ថៃជាអ្នកចាប់ផ្ដើមវាយប្រហារមកលើទឹកដីកម្ពុជាមុន 🇰🇭
#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន
#Thailandopenfire
#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ไทยเป็นผู้เริ่มสงคราม
#JusticeForCambodia
#cambodianeedpeace
