គំនិតខ្ញុំ (Sothy Pagna Official )
رفتن به کانال در Telegram
ចែករំលែកបទពិសោធន៍ ចំណេះដឹង គំនិត និងទទួលយកមតិយោបល់ថ្មីៗ🙏❤️
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
748
مشترکین
+824 ساعت
+257 روز
+15530 روز
آرشیو پست ها
Repost from N/a
សូមជូនឯកសារជំនួយស្មារតីពាក់ព័ន្ធកម្រងសំណួរចម្លើយអំពី "ការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ"
០ វោហាសព្ទប្រៀបធៀបនិងជាន់ពន្លិចនិស្សិតផ្នែកសង្គមវិទ្យា សិល្បៈ និងមនុស្សសាស្ត្រ ថាជារបស់ហួសសម័យ បានលេចឡើងយ៉ាងផុសផុល។ ការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជារឿងចាំបាច់បំផុត ប៉ុន្តែយើងមិនត្រូវបំបាក់ទឹកចិត្តអ្នកសិក្សាវិទ្យាសាស្រ្តសង្គមឡើយ។ កម្ពុជាកំពុងអភិវឌ្ឍ យើងមិនត្រឹមតែត្រូវការ "វិស្វករ" ដើម្បីសាងសង់ស្ពាន និងផ្លូវថ្នល់ប៉ុណ្ណោះទេ តែយើងក៏ត្រូវការ "អ្នកសង្គមវិទ្យា អ្នកតាក់តែងគោលនយោបាយ និងអ្នកអប់រំ" ដើម្បីកសាងស្ពាននៃសន្តិភាព ការយល់ចិត្ត និងថែរក្សាអត្តសញ្ញាណជាតិផងដែរ។
ទី៧៖ ការជេរប្រមាថសិស្សដែលមានកំហុស ដោយភ្លេចថា "ការជេរប្រមាថនោះឯង គឺជាឫសគល់នៃអសីលធម៌"
ជារឿយៗ នៅពេលឃើញសិស្សានុសិស្សមានកំហុសឆ្គងផ្នែកសីលធម៌ ឬអាកប្បកិរិយា មហាជនលើបណ្តាញសង្គមមួយចំនួនតែងតែសម្រុកចូលទៅបញ្ចេញមតិជេរប្រមាថ ប្រើពាក្យអសុរោះ និងជាន់ពន្លិចយ៉ាងចាស់ដៃ។ អ្នកបញ្ចេញមតិទាំងនោះតែងតាំងខ្លួនជាអ្នកការពារសីលធម៌ ដោយភ្លេចគិតថា ពាក្យសម្តីអសីលធម៌ ការប្រមាថ និងការគុំកួនដែលពួកគេកំពុងសរសេរនោះហើយ គឺជាគំរូអាក្រក់ និងជាប្រភពដ៏ធំមួយដែលកំពុងបំពុលសីលធម៌សង្គមផ្ទាល់តែម្តង។ យើងមិនអាចយក "ទឹកស្មោកគ្រោក" ទៅលាងសម្អាតក្អែលបានឡើយ។ យុវជនដែលធ្វើខុស ត្រូវការ "ការអប់រំ និងឱកាសកែប្រែ" មិនមែន "ការកាត់ក្តីសម្លាប់កិត្តិយស" នោះទេ។ ក្នុងនាមជាមនុស្សពេញវ័យ យើងគួរតែបង្ហាញភាពជាគំរូតាមរយៈការណែនាំប្រកបដោយធម៌មេត្តា ប្រើប្រាស់ភាសាស្ថាបនា និងជួយទាញពួកគេឱ្យដើរមកផ្លូវត្រូវវិញ ទើបហៅថាការចូលរួមលើកស្ទួយសីលធម៌សង្គមពិតប្រាកដ។
សូមកុំយកវិស័យអប់រំ ជាវេទិកាវិភាគដែលបង្កើតទស្សនៈអវិជ្ជមានចំពោះសង្គម ព្រោះគោលដៅនៃការអប់រំ គឺភាពវិជ្ជមាននៃសង្គម។ វិស័យអប់រំគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអនាគតរបស់ជាតិ។ ការរិះគន់ដើម្បីស្ថាបនា គឺជាកម្លាំងរុញច្រានឱ្យមានការរីកចម្រើន ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមដើម្បីផលិតមាតិកាពុល វាយប្រហារ ជាន់ពន្លិច និងទម្លាក់កំហុស គឺជាការបំផ្លាញទៅវិញទេ។ ដល់ពេលហើយដែលយើងត្រូវរួមគ្នាផ្លាស់ប្តូរវប្បធម៌នៃការបញ្ចេញមតិ ដោយចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ក្នុងការផ្តល់កម្លាំងចិត្ត ស្វែងរកដំណោះស្រាយ និងចូលរួមយ៉ាងសកម្មដើម្បីសាងសង់សង្គមមួយដែលពោរពេញដោយចំណេះដឹង សីលធម៌ និងក្តីសង្ឃឹម!
ស្មេរដោយ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួង អយក
កុំឱ្យ "មាតិកាពុល" បំផ្លាញកិត្តិយស និងសក្តានុពលនៃវិស័យអប់រំកម្ពុជា
នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការបង្ហោះនិងវិភាគព័ត៌មានមួយចំនួន បានបង្កជាភាពល្អក់កករដល់កិច្ចខិតខំប្រឹងប្រែងនៃសហគមន៍អ្នកអប់រំនៅកម្ពុជា ក្នុងការលើកស្ទួយគុណភាព និងកំណែទម្រង់លើវិស័យអប់រំទាំងមូល។
នៅក្នុងយុគសម័យឌីជីថល ព័ត៌មានហោះហើរលឿនជាងពន្លឺ។ "មាតិកាពុល" ឬការរិះគន់បែបជាន់ពន្លិចនៅលើបណ្តាញសង្គម កំពុងតែក្លាយជាអាវុធមុខពីរដែលគំរាមកំហែងដល់កិត្តិយស និងកិត្យានុភាពនៃវិស័យអប់រំនៅកម្ពុជា។ ការបញ្ចេញមតិដែលពោរពេញដោយកំហឹង ការទម្លាក់កំហុស និងការប្រៀបធៀបដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមតែបំបាក់ទឹកចិត្តអ្នកគ្រូ លោកគ្រូ ដែលកំពុងលះបង់កម្លាំងញើសឈាមប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសិស្សានុសិស្សបាត់បង់ភាពជឿជាក់លើប្រព័ន្ធអប់រំខ្លួនឯងថែមទៀតផង។ វិស័យអប់រំកម្ពុជា ត្រូវការជាចាំបាច់នូវការជ្រោមជ្រែង និងស្ថាបនា មិនមែនការជាន់ឈ្លីដោយគ្មានការទទួលខុសត្រូវនោះទេ។ ដើម្បីសង្គ្រោះបរិយាកាសអប់រំឱ្យត្រឡប់មកមានភាពវិជ្ជមាន និងរីកចម្រើនទៅមុខ យើងត្រូវរួមគ្នាផ្លាស់ប្តូរផ្នត់គំនិត និងបញ្ឈប់ការបង្កើតមាតិកាអវិជ្ជមាន។
ទី១. ការយកចំណាត់ថ្នាក់អន្តរជាតិ (PISA) មកធ្វើជាអាវុធវាយប្រហារ ជំនួសឱ្យការអបអរសាទរ
ការយកលទ្ធផលអប់រំរបស់កម្ពុជា ទៅប្រៀបធៀបនឹងប្រទេសជិតខាងដែលសម្បូរធនធាន ដើម្បីបន្ទោសបង្អាប់ប្រព័ន្ធអប់រំខ្លួនឯង គឺជារឿងដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកអនុវត្តផ្ទាល់យ៉ាងខ្លាំង។ យើងត្រូវចងចាំពីប្រវត្តិសាស្ត្រ និងបរិបទរបស់យើង ដែលត្រូវកសាងវិស័យអប់រំពីបាតដៃទទេ។ ជំនួសឱ្យការប្រើប្រាស់តួលេខដើម្បីបំបាក់ទឹកចិត្ត យើងគួរតែស្ងើចសរសើរចំពោះវឌ្ឍនភាពដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រើប្រាស់លទ្ធផលទាំងនេះជាត្រីវិស័យស្វែងរកចំណុចកែលម្អតាមបែបស្ថាបនា។
ទី២. ការជាន់ឈ្លីកិត្តិយសគ្រូបង្រៀននៅលើបណ្តាញសង្គម (Social Media Vigilantism)
ការកាត់តវីដេអូខ្លីៗ ឬទាញយកតែមួយជ្រុងនៃបញ្ហាមកបង្ហោះលើបណ្តាញសង្គម ដើម្បីធ្វើឱ្យលោកគ្រូអ្នកគ្រូអាម៉ាស់ជាសាធារណៈ គឺជាទង្វើដ៏គ្រោះថ្នាក់។ គ្រូបង្រៀនគឺជាវិស្វករព្រលឹង និងជាបេះដូងនៃសង្គមជាតិ។ ការវាយប្រហារតាមបណ្តាញសង្គម មិនមែនជាដំណោះស្រាយនោះទេ តែវាជាការសម្លាប់ទឹកចិត្តអ្នកដែលកំពុងលះបង់។ យើងគួរតែប្តូរពីវប្បធម៌ "ចាប់កំហុស" ទៅជាវប្បធម៌ "ផ្តល់មតិស្ថាបនា" និងចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង (ដូចជាកង្វះខាតសម្ភារៈ ឬបន្ទប់រៀនចង្អៀត) ទើបជាការជួយជ្រោមជ្រែងពិតប្រាកដ។
ទី៣. សម្ពាធផ្លូវចិត្ត និងការវាស់វែងអនាគតយុវជនត្រឹម "និទ្ទេសបាក់ឌុប"
ការលើកតម្កើងជ្រុលហួសហេតុទៅលើនិទ្ទេសល្អ បានបង្កើតជាខ្លឹមសារបំពុល ដែលធ្វើឱ្យសិស្សានុសិស្សបាត់បង់ភាពជឿជាក់ និងរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ និទ្ទេសបាក់ឌុបជារឿងសំខាន់ តែវាមិនមែនជាសេចក្តីសម្រេចចុងក្រោយនៃជីវិតនោះទេ។ តម្លៃ និងអនាគតរបស់យុវជនម្នាក់ មិនអាចវាស់វែងត្រឹមក្រដាសប្រឡងមួយសន្លឹកឡើយ។ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សហគ្រិនភាព និងជំនាញទន់ (Soft Skills) សុទ្ធសឹងតែជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិដូចគ្នា ដែលយើងត្រូវតែលើកទឹកចិត្តនិងអបអរគ្រប់ទម្រង់នៃភាពជោគជ័យ។
ទី៤. ការទម្លាក់កំហុសទាំងស្រុងលើសាលារៀន ចំពោះការវិវត្តនៃតម្លៃសង្គម
ជារឿយៗ សាលារៀនបានក្លាយជាផ្ទាំងស៊ីបនៃការទម្លាក់កំហុស ពេលដែលយុវជនមានការប្រែប្រួលអាកប្បកិរិយា ឬទទួលឥទ្ធិពលពីវប្បធម៌បរទេស។ សាលារៀនមិនមែនជាកោះឯកកោ ដែលអាចទប់ទល់នឹងរលកនៃសកលភាវូបនីយកម្មតែឯងនោះទេ។ ការអប់រំគឺជា "ការទទួលខុសត្រូវរួម"។ ដើម្បីឱ្យយុវជនម្នាក់រីកលូតលាស់ប្រកបដោយសីលធម៌ និងសមត្ថភាព វាទាមទារឱ្យមានការចាប់ដៃគ្នាយ៉ាងស្អិតរមួត រវាងសាលារៀន ក្រុមគ្រួសារ សហគមន៍ និងអ្នកបញ្ចេញមតិនៅលើបណ្តាញសង្គម។ វិស័យអប់រំដ៏រឹងមាំមួយ កើតចេញពីការរួបរួមគ្នា មិនមែនការបំបែកបំបាក់នោះឡើយ។
ទី៥. ការមើលរំលងតម្លៃនៃ "ជម្រើស និងសមធម៌" តាមរយៈការវាយប្រហារសាលាឯកជន
ជារឿយៗ យើងតែងឃើញមានការរិះគន់ប្រៀបធៀបថា ការរីកដុះដាលនៃសាលាឯកជននិងអន្តរជាតិ គឺជាអាជីវកម្មដែលបង្កើតឱ្យមានគម្លាតសង្គម រវាងអ្នកមាននិងអ្នកក្រ។ ជំនួសឱ្យការចោទប្រកាន់ យើងគួរគិតក្នុងផ្លូវវិជ្ជមានថា នេះគឺជាការផ្តល់ "ជម្រើស" ដ៏សម្បូរបែបសម្រាប់មាតាបិតា និងជាការជួយរំលែកបន្ទុកដ៏ធំពីសាលារដ្ឋ។ ប្រព័ន្ធអប់រំមួយដែលរឹងមាំ ត្រូវការការចូលរួមពីគ្រប់ភាគីដើម្បីជំរុញគុណភាពអប់រំរួម និងឈានទៅរកការបង្កើតបរិយាកាសសិក្សាមួយដែលល្អប្រសើរសម្រាប់កុមារកម្ពុជាគ្រប់ៗរូប។
ទី៦. ការបន្ទាបតម្លៃ "សង្គមវិទ្យា" ក្នុងខណៈពេលដែលយើងសម្រុកទៅរកការអប់រំផ្នែក STEM
នៅក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ៤.
+7
សូមអរគុណលោក លាង ដាវ៉ាត់ និងលោក វ៉ែន សាវគ្គ ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន
សូមជូនពរលោកទាំងពីរ សុខភាពល្អនឹងជោគជ័យគ្រប់ការងារភារកិច្ច 🙏
Repost from ខ្ញុំចង់ធ្វើជាមន្រី្តរាជការ SH
ឃើញអ្នក Comment សួររកសិស្សច្បងកម្លោះៗច្រើនណាស់😆 បងៗណានៅទំនេរដាក់រូបមក ខ្ញុំជួយ
បានមើលរៀនខ្លះអត់យប់នេះ បើអត់ទាន់បានធ្វើQCM តេស្តសមត្ថភាពសិនបាន
https://forms.gle/oU9JXnPtRTPvML7d7
ប្រភេទនៃលិខិតបទដ្ឋានគតិយុត្តិ
ថ្នាក់ជាតិ
១.ព្រះរាជក្រម
២.ព្រះរាជក្រឹត្យ
៣.អនុក្រឹត្យ
៤.សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល
៥.បទបញ្ជារបស់រាជរដ្ឋាភិបាល
៦.សារាចររបស់រាជរដ្ឋាភិបាល
៧.ប្រកាស
៨.សេចក្តីសម្រេចរបស់ក្រសួងស្ថាប័ន
៩.សារាចររបស់ក្រសួងស្ថាប័ន
១០.សេចក្តីណែនាំរបស់ក្រសួង ស្ថាប័ន
ថ្នាក់ក្រោមជាតិ(រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)
១.ដីកា
២.សេចក្តីសម្រច
៣.សេចក្តីណែនាំ
ប្រភេទនៃលិខិតរដ្ឋបាល
១.លខិតស្នើ
២.សេចក្តីជូនដំណឹង
៣.លិខិតអញ្ជើញ
៤.លិខិតបង្គាប់ការ
៥.លិខិតបញ្ជាបេសកកម្ម
៦.លិខិតចុះទិដ្ឋាការធ្វើដំណើរ
៧.លិខិតផ្ទេរសិទ្ធិ
៨.លិខិតប្រគល់សិទ្ធិចុះហត្ថលេខា
៩.ដីកាអមឬដីកាបញ្ជូន
១០.លិខិតអនុញ្ញាតច្បាប់ឈប់សម្រាក
១១.កំណត់បង្ហាញរឿង
១២.របាយការណ៍
១៣.កំណត់ហេតុ
១៤.លិខិតបញ្ជាក់
+1
សម្រាប់អ្នកស្រលាញ់វិស័យច្បាប់ ចូលរួមដើរតាមក្ត៏ស្រមៃជាមន្រ្តីរាជការនៃក្របខណ្ឌក្រសួងយុត្តិធម៌
ជួបគ្នានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីយប់តទៅ
ចូលរួមដោយឥតគិតថ្លៃ
https://t.me/+0Vnxqylrbrk0NGZl
ជម្រាបជូនដល់ សមាជិក សមាជិកា នៃក្រុមចែករំលែកបទពិសោធប្រឡងក្រមការទាំងអស់គ្នា ខ្ញុំនឹងរៀបចំការចែករំលែកពីការប្រឡងក្របខណ្ឌនៃក្រសួងយុត្តិធម៌ក្នុងពេលឆាប់ៗនេះ ដូចច្នេះសមាជិកាជិកាទាំងអស់អាច add មិត្តភក្តិ បងប្អូន ដែលចាប់អារម្មណ៍ ចូលរួមក្នុងនេះបាន ដើម្បីស្តាប់ការចែករំលែកពីលោកមន្រ្តី២រូបដែលទើបប្រឡងជាប់ថ្មី
សូមអរគុណ !
+7
១ថ្ងៃមុនប្រឡងបាប់ឌុប គួរត្រៀមខ្លួនបែបណា?
ពីប្អូនប្រុស ធុច ម៉េងលាប អតីតសិស្សនិទ្ទេសA (2022-2023)
#BaccII #បាក់ឌុបវិទ្យាសាស្ត្រ #បាក់ឌុបវិទ្យាសាស្ត្រសង្គម
លទ្ធផលដែលកើតចេញពីសមត្ថភាពយើង គឺមានមោទនភាពណាស់ តែហាមបូក្លៀក 😁
ព្យាយាមគង់បានសម្រេច #សាលាភូមិន្ទរដ្ឋបាល
ព្រហ្មវិហារធម៌ទាំង៤
ឧស្សាហ៍ចេញទាំងQCM និងសំណួរខ្លី
#ក្រមការជំនាន់១២
បងប្អូន ពង្រឹងសមត្ថភាព ឱកាសមកបណ្តើរៗហើយ ចុងឆ្នាំគ្រូកិច្ចព្រមព្រៀង ក្របខណ្ឌមន្រ្តីរាជការស៊ីវិល ដល់២០២៧មហាផ្ទៃម្តង
