អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 359
Suscriptores
-224 horas
-87 días
-4430 días
Archivo de publicaciones
BREAKING: យន្តហោះចម្បាំងប្រភេទT-50TH របស់កងទ័ពអាកាសថៃ🇹🇭បានរអិលធ្លាក់ពីផ្លូវរត់ ពេលចុះចតក្នុងអំឡុងពេលហោះហ្វឹកហ្វឺន នៅកងពលលេខ១
(នគររាជសីមា) រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ មានករណីយន្តហោះចម្បាំងប្រភេទT-50THរបស់កងទ័ពអាកាសថៃ🇹🇭បានរអិលចេញពីផ្លូវរត់ ខណ:ពេលកំពុងចុះចត នៅកងពលលេខ(១) ដែលស្ថិតនៅក្នុងស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ ពេកកំពុងហ្វឹកហ្វាត់។
យោងតាមការបញ្ជាក់ពីកាសែតថៃ🇹🇭Khaosod English បានឲ្យដឹងថា៖ យន្តហោះចម្បាំងប្រភេទT-50THនេះ គឺជាកម្មសិទ្ធរបស់កងទ័ពអាកាសថៃ នៃកងពលលេខ(៤) ដែលស្ថិតនៅក្នុងស្រុកតាក្លី ខេត្តនគរសុវណ្ណ នៃប្រទេសថៃ ដែលបានបានហោះហ្វឹកហ្វឺន និងបានចុះចតនៅកងពលលេខ(១) ក្នុងស្រុកមឿង ខេត្តនគររាជសីមា៕
BREAKING: នៅរសៀលនេះ យន្តហោះចម្បាំងប្រភេទT-50THរបស់កងទ័ពអាកាសថៃ🇹🇭បានរអិលចេញពីផ្លូវរត់ ខណ:ពេលកំពុងចុះចត នៅកងពលលេខ(១) ក្នុងស្រុកមឿង ខេត្តនគររាជសីមា ពេកកំពុងហ្វឹកហ្វាត់!
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕
រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន🇨🇳 អញ្ជើញចាកចេញពីកម្ពុជា🇰🇭វិញហើយ ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា
(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅកម្ពុជារយៈពេលពីរថ្ងៃ។ លោក វ៉ាង យី និងលោក តុង ជុន ពេលអញ្ជើញពីចិន មកកម្ពុជា គឺធ្វើដំណើររួមគ្នា តែពេលចេញទៅវិញមិនចេញរួមគ្នានោះទេ ព្រោះមានទិសដៅផ្សេងគ្នា។
លោក តុង ជុន បានអញ្ជើញចាកចេញពីកម្ពុជា កាលពីព្រឹកមិញនេះ ដោយឡែកលោក វ៉ាង យី អញ្ជើញចាកចេញពីកម្ពុជានៅរសៀលថ្ងៃនេះ ហើយបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ដំណើរមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមកិច្ចសន្ទនាពិសេសជាលើកដំបូងរវាងកម្ពុជា និងចិន ដែលហៅថា កិច្ចសន្ទនា «២+២» ដែលជាកិច្ចប្រជុំរួមគ្នារវាងក្រសួងការបរទេស និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
នៅថ្ងៃម្សិលមិញនេះ ក្រៅពីការចូលរួមក្នុងកិច្ចសន្ទនាពិសេសហើយនោះ លោក វ៉ាង យី និងលោក តុង ជុន ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា នេះ លោក វ៉ាង យី ក៏បានផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា ដោយជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហើយក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីផងដែរ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
យោងតាមលទ្ធផលនៃកិច្ចពិភាក្សាដែលបង្ហាញដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចសន្ទនានេះ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ដែលបានដាក់ចេញដោយដកជាខ្លo ប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។
កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។
ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៍ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្តជំរុញឱ្យមានលទ្ធផលជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន🇨🇳 អញ្ជើញចាកចេញពីកម្ពុជា🇰🇭វិញហើយ ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា !
យោធភូមិភាគទី៤ កម្ពុជា🇰🇭 និងភូមិភាគទី២ ថៃ🇹🇭 ជួបប្រជុំក្រៅផ្លូវការក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃនៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
Unofficial Translation
Press Release
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On the morning of April 23, 2026, the Cambodian Military Region 4 and Thai Army Area 2 held an informal meeting of the Secretariat of the Cambodia-Thailand Regional Border Committee (RBC). The meeting commenced at 11:00 a.m. at the Choam-Sa Ngam International Border Checkpoint, Anlong Veng District, Oddar Meanchey Province. The Cambodian delegation was led by Brigadier General Nith Narong, Head of the Cambodian RBC Secretariat, while the Thai delegation was led by Major General Kampanat Waphansu, Head of the Thai RBC Secretariat.
During the informal meeting, both sides discussed the continued promotion of the full and effective implementation of the Joint Statement of the 3rd Special Meeting of the Cambodia-Thailand General Border Committee (GBC), dated December 27, 2025. This includes enhancing informal operational coordination and streamlining local conflict resolution facilitated by the Secretariats of the Regional Border Committee (RBC) between Cambodian Military Region 4 and Thai Army Area 2.
The Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements aims to find a peaceful, just, and lasting solution in accordance with international law, as well as existing treaties and agreements between the two countries.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, April 23, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
ទាក់ទងនិងលទ្ធផលកិច្ចប្រជុំ«RBC»រវាងកម្ពុជា🇰🇭-ថៃ🇹🇭ដែលធ្វើឡើងនៅមាត់ច្រកអន្តរជាតិជាំសាងាំ ចាំចេញពីក្រសួងការពារជាតិយើង ចាំខ្ញុំផុសចែករំលែក ពីព្រោះចោរវាផុសហាក់និយាយពន្លើសច្រើន!
នៅម៉ោង០១:៣៦នាទីរសៀលនេះ នៅទិសជប់គគីរ ស្ថានការណ៍នៅធម្មតាទេ ដោយឡែកខាងទឹកដីថៃ🇹🇭មានពពកប្រែងងឹត និងមានផ្គរលាន់ប្រដេញគ្នាជាប់!
២៣-០៤-២០២៦
BREAKING: វិបត្តិសកល តម្លៃស្រោមអនាម័យអាចនឹងហក់ឡើងថ្លៃ ក្រោយក្រុមហ៊ុនយក្ស Karex ព្រមានពីផលប៉ះពាល់នៃសង្គ្រាមនៅអ៊ីរ៉ង់🇮🇷 !
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា🇰🇭 មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យីនៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ។
ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា🇰🇭 និងចិន🇨🇳។
ការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន កិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា🇰🇭–ថៃ🇹🇭 ផងដែរ៕
+3
លទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រះរាជាណាចក្រកម្ពុជា🇰🇭 និងសាធារណរដ្ឋប្រជាមានិតចិន🇨🇳 ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ !
+6
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា🇰🇭 អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ៖
១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ🇹🇭៕
វិមានសន្តិភាព រាជធានីភ្នំពេញ, ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ មេសា ២០២៦
កម្ពុជា🇰🇭អំពាវនាវដល់រាជរដ្ឋាភិបាលថៃ🇹🇭 ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ពីទីតាំងនោះ និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ !
+5
នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 បានរៀបចំអាហារពេលល្ងាចដើម្បីជាកិត្តិយសជូនឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា🇰🇭 និងចិន🇨🇳 នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕
ឱយាយអើយយាយ ម៉េចក៏យាយឯងខំម៉េស? 🇹🇭😒
សម្តេចមហាបវរធិបតី ប្រាប់រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិនថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី !
សង្រា្គមចង់ឲ្យផ្ទុះគឺងាយទេ ប៉ុន្តែការបញ្ចប់គឺពិបាក! ដូច្នេះ យើងត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយតាមយន្តការច្បាប់ ដើម្បីជៀសវាងការប្រើទ័ព និងអាវុធ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតទ័ព និងប្រជាជនសុីវិល!
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
