អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 356
Suscriptores
-124 horas
-77 días
-3930 días
Archivo de publicaciones
10:45ព្រឹក នៅទិស.ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន នៅបន្តក្តៅគគុក ដោយវាបុកបាញ់ផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ៕
26-12-2025
+4
ព្រះវិស្ណុដែលយោធាសៀមកម្ទេចនោះ គឺកសាងនៅឆ្នាំ២០១៥នៅលើខ្នងភ្នំអានសេះ ជាស្នាដៃជាង Sokna គូរប្លង់ដោយលោក សុខ ចំរើន អ្នកផ្តួចផ្តើមគំនិតសាងសង់គឺលោកអ្នកឧញ៉ា ទ្រី ភាព ដែលលោកបានបង្កើតការសាងសង់នេះដើម្បីឧទិសដល់ព្រះអាទិទេពលើខ្នងភ្នំអានសេះនេះ និងសុំសេរីសួស្តី ពរជ័យពីព្រះអង្គ។
ប្រភព និងរូបថត៖ នរះសឹង្ហ នរះសឹង្ហ (ម្ចាស់សំណរដោយ លោក នរ: រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា)
Repost from ក្រសួងការពារជាតិ Ministry of National Defence
+5
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។
នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ - ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា
Press Release
Unofficial Translation
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.
The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:
The GBC Secretariat began its meeting on the third day this morning, at 10:00 am, December 26, 2025, at Prom - Pak Kard Permanent Border Checkpoint, between Pailin Province, Cambodia and Chanthaburi Province, Thailand.
On the 3rd day of the meeting, the Secretariat teams continue further discussion to ensure the cessation of hostilities and find solutions to restore stability between the two countries, as well as to facilitate a swift return to normalcy.
It should be noted that this GBC Secretariat meeting was convened in preparation for the upcoming 3rd Special Cambodia-Thailand General Border Committee (GBC) Meeting scheduled for December 27, 2025.
December 26, 2025, Pailin, Cambodia.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
ដរាបណា វាមិនបានឈរលើទីតាំងណាមួយ ជាក់លាក់ ឬលើសនិង វាមិនឈប់នោះទេ! ព្រោះម្តងនេះ វាចំណាយទាំងថវិការជាតិរាប់លានដុល្លារ។ កម្លាំងទ័ពងាប់ច្រើន និងរបួសរាប់ម៉ឺនអ្នក គ្រាប់សព្វាវុធរាប់សិបមុឺនលានគ្រាប់ត្រូវបានបំផ្លាញក្នុងរយ:ពេល១៩ថ្ងៃនេះ៕
- មកទល់ថ្ងៃនេះ កងកម្លាំងយើងលោកកំពុងឈរជើងបានយ៉ាងរឹងមាំ និងការពារលើអធិបតេយ្យភាពរបស់យើងជានិច្ច៕🙏❤️🇰🇭👮♂️
9:35ព្រឹក នៅទិស.អានសេះ ភ្នំខ្មោច វាលឥន្ទ្រីយ៍ ៥មករា ភ្នំទ្រព្យ ប្រាសាទព្រះវិហារ តាថាវ. វាកំពុងបុកផ្លោងចូលខ្លាំង និងដ្រូនទម្លាក់គ្រាប់៕
26-12-2025
+2
#ក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥នេះ ផ្លូវជាតិលេខ៥ ផ្លូវ៥៨ ផ្លូវ៣០ និងផ្លូវ៥០ ត្រូវបានបិទចរាចរណ៍ទាំងស្រុងចាប់ពីម៉ោងនេះតទៅរហូតមានការជូនដំណឹងជាថ្មី ។ ការបិទផ្លូវទាំងនេះបន្ទាប់ពីមានគ្រាប់ផ្លោងទាហានសៀមឈ្លានពានបាញ់ផ្លោងត្រូវរថយន្តតាក់ស៊ី១គ្រឿងបណ្ដាលអោយខូចខាត និងរងរបួសប្រជាពលរដ្ឋផងដែរ នៅចំណុចរង្វង់មូលផ្លូវ ៥៨៕
+4
ក្រសួងធម្មការនិងសាសនា ស្នើដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់ កងទ័ពឈ្លានពានថៃដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា
ក្រសួងធម្មការនិងសាសនា ចេញ ញត្តិថ្កោលទោស ការវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាន់! បើសិនជាមានបងប្អូនណា ជួបនិងមនុស្សប្លែកមុខ ហើយដើរសួររកបន្ទាយទាហាន.មូលដ្ឋានទ័ព សូមបងប្អូនរាយការណ៍ទៅខាងអាជ្ញាធរជាបន្ទាន់ បើសិនជាមានការសង្ស័យខ្ពស់ សូមបងប្អូនឃាត់ខ្លួនទុកសិន៕ សូមអរគុណ🙏❤️🇰🇭
9:05ព្រឹក នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន កំពុងក្តៅគគុក។ ពួកវាបាញ់ផ្លោង និងទម្លាក់គ្រាប់យ៉ាងសន្ធប់ ពួកវាវ៉ៃថ្មើរជើងមិនចូល មានតែបុកបាញ់ផ្លោង៕
26-12-2025
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
អ្នកដំណើរលើផ្លូវ គ្រាប់ធ្លាក់ខ្ទាតអំបែងត្រូវរថយន្ត និងបង្កររបួសមនុស្សនៅលើរថយន្ត
8:45ព្រឹក នៅសមរភូមិព្រះវិហារ ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ ប្រាំមករា តាំងពីយប់មកដល់ម៉ោងនេះ វានៅបន្ដបាញ់ផ្លោងខ្លាំងមិនដកដៃឡើយ៕
26-12-2025
BREAKING: តាំងពីវេលាទាបភ្លឺ រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានវាយសម្រុកខ្លាំង ដោយបាញ់ផ្លោង ប្រើយន្ដហោះច្បាំង និងដ្រូនទម្លាក់គ្រាប់បែក នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ៕
សូមជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថា: នៅសង្កាត់អូរស្មាច់ ពុំមានករណីទាហានសៀម ដើរដុតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនោះទេ អាស្រ័យហេតុនេះ សូមបងប្អូនកុំមានការយល់ច្រលំ និងជឿតាមព័ត៌មានបំផុសមួយចំនួនឲ្យសោះ៕
26-12-2025
តាំងពីទៀបភ្លឺ មកដល់ម៉ោង7:45នាទីព្រឹកនេះ នៅទិស.មុខប្រាសាទព្រះវិហារ.តាថាវ. វានៅបន្តបាញ់ផ្លោងចូលជាច្រើនគ្រាប់៕
26-12-2025
នៅវេលាម៉ោង 07:37 នៅព្រៃចន្ទ។ ជោគជ័យ បឹងត្រកួន កំពុងតែវ៉ៃសន្ធប់ខ្លាំង
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
