ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Ir al canal en Telegram
Mostrar más
1 271
Suscriptores
Sin datos24 horas
-17 días
-1830 días
Archivo de publicaciones
សារព័ត៌មានយក្សរបស់អង់គ្លេស BBC បានផ្សាយពីស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជា ជាមួយស្ថានភាពខ្វះខាត និងភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុល។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទទួលស្វាគមន៍ជើងហោះហើរដំបូងគេគឺក្រុមហ៊ុន Air Cambodia មកពីចិន ចុះចតនៅម៉ោង៨៖០០ព្រឹកថ្ងៃទី៩ កញ្ញា
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ។
ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។
កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ - ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
🚨ថៃបានចាប់ទីតាំង និងធានានូវការសម្របសម្រួល និងត្រៀមវាយប្រហារមូលដ្ឋានកងកម្លាំងពិសេស BHQ សម្ងាត់។ ខណៈនោះ ឥទ្ធិពលខ្មែរម្នាក់ ចែកអាវការពារគ្រាប់កាំភ្លើង មិនទាន់គ្រប់ចំនួន ដែលត្រូវគ្រាប់កាំភ្លើងថៃ !
ប្រភពពី: ព័ត៌មានថៃ
Repost from CAMBODIA NEWS KH UN
+5
ខ្ញុំបាទ សូមគោរពជម្រាបសួរដល់ សម្តេចទ្រង់ឯកឧត្តម លោក លោកស្រីនិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រលាញ់និងរាប់អាន់ដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការខ្វះខាត សូមបងប្អូនចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទិញម៉ូតូថ្មីមួយជូនទៅដល់លោកពូ (ផាត) ដែលគាត់ជាកងទ័ពជួរមុខលេខ៤១ ប្រចាំការនៅទិសច្រកជាំសាងាំ ដោយសារម៉ូតូរបស់គាត់មានសភាពចាស់ទ្រុឌទ្រោមធ្វើដំណើរក៏ពិបាក ខ្ញុំបានឃើញជាក់ស្តែង។
សូមអរគុណ!🙏❤️🇰🇭👮♂️
ទំនាក់ទំនងលេខ: 0886593528
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕
#បុណ្យកាន់បិណ្ឌ #បុណ្យភ្ជុំបិណ្ឌ
#បុណ្យប្រពៃណីជាតិ #កម្ពុជា
#ហ៊ុនសែន #HunSen
សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា!
គិតត្រឹមម៉ោង 11:05នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ផងដែរបាទ។
សូមអរគុណ! 🙏❤️🇰🇭👮♂️
🚨សកម្មភាពពួកសៀមចុះពិនិត្យ និងរុះរេីរផ្ទះរបស់ប្រជាពលរដ្ធខ្មែរ នៅអូរបីជាន់
6-9-2025!
ទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនបានធ្វើការទាមទារទាក់ទងនឹងគណៈរដ្ឋមន្ត្រីថ្មីរបស់ នាយករដ្ឋមន្ត្រី អានុតិន ឆាន់វីរៈ ដោយបញ្ជាក់ថា បុគ្គលដែលមានករណីជួញដូរមនុស្ស មិនត្រូវបម្រើការងារជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីនោះទេ។
គណបក្សនេះក៏បានយោងការកាន់អំណាចនៅថ្ងៃទី 5 ខែកញ្ញាដោយតុលាការស្រុកឡាបឡែនរបស់ហ្វាំងឡង់ដែលបានកាត់ទោសអតីតប្រតិបត្តិកម្រិតខ្ពស់មួយនៃក្រុមហ៊ុនឧស្សាហកម្មប៊ឺរីធំៗរបស់ហ្វាំងឡង់និងឈ្មួញកណ្តាលថៃឱ្យជាប់ពន្ធនាគារពីបទពាក់ព័ន្ធរបស់ពួកគេក្នុងប្រតិបត្តិការជួញដូរមនុស្ស។ #thailand #ទូថ្មី
+2
ក្រសួងការបរទេសកម្ពុជា បង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជួយទាហានខ្មែរទាំង១៨រូប ដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួន។
🚨BREAKING NEWS កងទ័ពថៃកំពុងរៀបចំកំណត់ទីតាំង និងកំណត់គោលដៅពលរដ្ឋខ្មែរ ដែលបានបង្កើតមូលដ្ឋានសម្ងាត់ថ្មី បញ្ជូនកាំភ្លើងធំចូលព្រំដែន និងបិទផ្លូវផ្គត់ផ្គង់!
សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
សូមស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង លោកជំទាវទី១ លូអុីស អារ៉ាណេត~ម៉ាកូស (First Lady Louise Araneta~Marcos) សូមបំពេញទស្សនកិច្ចប្រកបដោយជោគជ័យបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
រាជធានីភ្នំពេញ ថ្ងៃទី៧~៩ ខែកញ្ញា ឆ្នាំ២០២៥
Anutin ប្តេជ្ញាដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងកាត់បន្ថយការខាតបង់រវាងប្រទេសទាំងពីរ!
«...រដ្ឋាភិបាលរបស់ខ្ញុំនឹងពន្លឿនវិធានការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ថៃត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា យើងមិនត្រូវបាត់បង់ដីយើងសូម្បីតែមួយសង់ទីម៉ែត្រ។ ប្រជាជនថៃមិនត្រូវបាត់បង់ផលប្រយោជន៍អ្វីឡើយ។ ប្រជាជនថៃត្រូវតែរស់នៅធម្មតា។ រដ្ឋាភិបាលនឹងពន្លឿនការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ខណៈពេលកន្លងមកអាចនឹងមានការពន្យារពេលខ្លះ រដ្ឋាភិបាលរបស់ខ្ញុំនឹងធានាថាសំណងសម្រាប់ការខូចខាតទាំងអស់មានភាពរហ័សរហួន និងគ្របដណ្ដប់គ្រប់គ្រួសារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា»។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។
សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ - ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
