es
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Ir al canal en Telegram
1 356
Suscriptores
Sin datos24 horas
-77 días
-4130 días
Archivo de publicaciones
លទ្ធផលបោះឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ៨:២០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបង្ហាញថា: - គណបក្សភូមិចៃថៃ ទទួលបាន
លទ្ធផលបោះឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ៨:២០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបង្ហាញថា: - គណបក្សភូមិចៃថៃ ទទួលបានជិត ២០០ អាសនៈ - បន្ទាប់មកគឺគណបក្សភឿថៃ ទទួលបាន ៨៤ អាសនៈ - និងគណបក្សប្រជាជន ទទួលបាន ៧៥ អាសនៈ៕

8:30យប់ វាបោះឆ្នោតក្នុងប្រទេសវាមែន ប៉ុន្តែដ្រូនស៊ើបការណ៍វា នៅបន្តហោះមើលយើងធម្មតាទិស"ឧត្តរ"! 08-02-2026
8:30យប់ វាបោះឆ្នោតក្នុងប្រទេសវាមែន ប៉ុន្តែដ្រូនស៊ើបការណ៍វា នៅបន្តហោះមើលយើងធម្មតាទិស"ឧត្តរ"! 08-02-2026

លទ្ធផលបឋមម៉ោង ៧៖៥០នាទីយប់៖ គណបក្ស Bhumjaithai នាំមុខដាច់ជាមួយអាសនៈ ១៩០, គណបក្សភឿថៃឡើងមកលេខ២ ជាមួយនឹង ៨៣ អាសនៈ លំដាប់ទី១៖ គណបក
លទ្ធផលបឋមម៉ោង ៧៖៥០នាទីយប់៖ គណបក្ស Bhumjaithai នាំមុខដាច់ជាមួយអាសនៈ ១៩០, គណបក្សភឿថៃឡើងមកលេខ២ ជាមួយនឹង ៨៣ អាសនៈ លំដាប់ទី១៖ គណបក្ស Bhumjaithai ទទួលបាន ១៩០ អាសន: លំដាប់ទី២៖ គណបក្សភឿថៃ ទទួលបាន ៨៣ អាសនៈ លំដាប់ទី៣៖ គណបក្សប្រជាជន ទទួលបាន ៧៤ អាសនៈ លំដាប់ទី៤៖ គណបក្សក្លាថាម ទទួលបាន ៧២ អាសនៈ៕

(បាងកក)៖ គិតត្រឹមម៉ោង ៦:៣៥នាទីល្ងាច ថ្ងៃអាទិត្យនេះ លទ្ធផលរាប់សន្លឹកឆ្នោតជាក់ស្តែង (Real-time) នៃការបោះឆ្នោតសកលឆ្នាំ២០២៦ នៅប្រ
(បាងកក)៖ គិតត្រឹមម៉ោង ៦:៣៥នាទីល្ងាច ថ្ងៃអាទិត្យនេះ លទ្ធផលរាប់សន្លឹកឆ្នោតជាក់ស្តែង (Real-time) នៃការបោះឆ្នោតសកលឆ្នាំ២០២៦ នៅប្រទេសថៃ បានបង្ហាញថា គណបក្ស Bhumjaithai កំពុងនាំមុខគេ ខណៈដែលគណបក្សប្រជាជន (People's Party) កំពុងដេញតាមពីក្រោយយ៉ាងប្រកៀក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Khaosod English។ យោងតាមទិន្នន័យបឋមពី Matichon បានបង្ហាញថា៖ - គណបក្ស Bhumjaithai (លំដាប់លេខ ១)៖ កំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៦១ និងអាសនៈបញ្ជីគណបក្សចំនួន ៦។ - គណបក្សប្រជាជន (លំដាប់លេខ ២)៖ កំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៦៣ និងអាសនៈបញ្ជីគណបក្សចំនួន ៤។ ការប្រកួតប្រជែងរវាងបក្សធំទាំងពីរគឺមានភាពតានតឹងខ្លាំង ដោយចំនួនអាសនៈសរុបបណ្តោះអាសន្នមានចំនួនប្រហាក់ប្រហែលគ្នា៕

ការស្ទង់មតិលទ្ធផលបោះឆ្នោតនៅថៃ🇹🇭 បើយោងតាម NIDA គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆាន់វីរៈគុល នាំមុខ តាមពីក្រោយដោយបក្សប្រជាជនរបស់ក
+1
ការស្ទង់មតិលទ្ធផលបោះឆ្នោតនៅថៃ🇹🇭 បើយោងតាម NIDA គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆាន់វីរៈគុល នាំមុខ តាមពីក្រោយដោយបក្សប្រជាជនរបស់ក្រុមយុវជន ហើយតាមបន្ទាប់គឺបក្សភឿថៃ ដែលក្មួយលោក ថាក់ស៊ីន ជាអ្នកឈរឈ្មោះ។ តែយ៉ាងណានោះ លទ្ធផលអាចដឹងច្បាស់នៅយប់នេះ ក្រោយការបោះឆ្នោតបាននិងកំពុងដំណើរការ ហើយឈានដល់ការបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែកុម្ភ: ឆ្នាំ២០២៦។ ប្រជាជនថៃ🇹🇭ជាង៥០លាននាក់ ដែលមានសិទ្ធិចូលរួមបោះឆ្នោត ដោយម្នាក់ៗត្រូវគូស៣សន្លឹក គឺបោះឆ្នោតជ្រើសរើសឯកត្តនាម បោះឆ្នោតរើសបក្សនយោបាយ និងបោះឆ្នោតកែរដ្ឋធម្មនុញ្ញ៕

ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែ
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់បន្ទាន់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«វិទ្យុទាក់ទង.អាយកូម.ចំនួន4គ្រឿង» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងុាំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ {អង្គភាពសារព័ត៌មានព្រះខ័នញូស៍ប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ} *ទំនាក់ទំនង: 0886593528

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម (ភ្នំពេញ)៖ ល
+2
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម (ភ្នំពេញ)៖ លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។ លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ឈិន សុធា បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជាដែលបានអនុញ្ញាតឱ្យរូបគេ បានចូលសម្តែងការគួរសម។ សុធា បានរៀបរាប់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។ សុធា បានរំលេចថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+4
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។ ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេច ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ

កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះ Cambodia Protests against Actions carried out by Thai Ar
+1
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះ Cambodia Protests against Actions carried out by Thai Armed Forces in An Seh Area

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាត
+7
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។ សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ - ខេត្តកោះកុង, ព្រះរាជាណាចក្រកម្ពុជា Press Release Unofficial Translation H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: On the afternoon of February 4, 2026 at 2:17pm, the Secretariat of the Regional Border Committee (RBC) Cambodia–Thailand, between Military Region 3 of the Cambodian side and Chanthaburi-Trat Border Defense Command of the Thai side, held a meeting at the Cham Yeam-Hat Lek International Point of Entry, Mondol Seima District, Koh Kong Province under the observation of the ASEAN Observer Team (AOT) of Cambodia and Thailand. The Cambodian delegation was led by Major General Mom Samedy, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Captain Kittiphon Kunsiripanyo, Chief of the RBC Secretariat (Thailand). Please note that as both parties have yet to reached common ground, both parties agreed to return to their respective headquarters to continue exchanging documents and negotiating until a consensus is reached. This will be followed by a formal signing ceremony and a meeting of the Cambodia-Thailand Military Region Border Committee (RBC), between the 3rd Military Region of Cambodia and the Chanthaburi-Trat Border Defense Command of Thailand. This special RBC meeting was conducted in the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC), held on December 27, 2025. Both sides reaffirmed their commitment to fully implementing the results of that meeting, while continuing efforts to reduce border tensions and seeking practical cooperation to promote regional peace, stability, and a swift return to normalcy. February 4, 2026, Koh Kong, Cambodia. ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ស្នងការខេត្តកំពត "សូមបងប្អូនពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា លុយពិន័យមិនសំខាន់ជាងអាយុជិវិតរបស់បងប្អូននោះឡើយ យើងខ្ញុំនិងចាប់ផ
ស្នងការខេត្តកំពត "សូមបងប្អូនពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា លុយពិន័យមិនសំខាន់ជាងអាយុជិវិតរបស់បងប្អូននោះឡើយ យើងខ្ញុំនិងចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៏ឡើងវិញ ដើម្បីការពារអាយុជីវិតនិងការចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ"៕

កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ទ័ពថៃ បានដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវឡើងទៅច្រកអានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយ
+5
កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ទ័ពថៃ បានដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវឡើងទៅច្រកអានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានទាហានថៃ ចូលមកកាន់កាប់ទាំងកម្រោល និងខុសច្បាប់អន្តរជាតិទាំងស្រុង។ សូមសហគមន៍អន្តរជាតិជួយមើលនូវទង្វើរបស់ទាហានថៃ ដែលបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កម្ពុជាបានរងគ្រោះយ៉ាងអយុត្តិធម៌ ដែលត្រូវបានថៃចូលមករំលោភបំពាន និងកាន់កាប់ទឹកដី ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ៕

កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅក្នុងទឹកដីកម្ពុជា 04-02-2026 09:55 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង ដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរ បង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយ ចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឡើយ៕