អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 347
Suscriptores
Sin datos24 horas
-47 días
-2530 días
Archivo de publicaciones
🚨BREAKING NEWS កងទ័ពថៃកំពុងរៀបចំកំណត់ទីតាំង និងកំណត់គោលដៅពលរដ្ឋខ្មែរ ដែលបានបង្កើតមូលដ្ឋានសម្ងាត់ថ្មី បញ្ជូនកាំភ្លើងធំចូលព្រំដែន និងបិទផ្លូវផ្គត់ផ្គង់!
សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
សូមស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង លោកជំទាវទី១ លូអុីស អារ៉ាណេត~ម៉ាកូស (First Lady Louise Araneta~Marcos) សូមបំពេញទស្សនកិច្ចប្រកបដោយជោគជ័យបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
រាជធានីភ្នំពេញ ថ្ងៃទី៧~៩ ខែកញ្ញា ឆ្នាំ២០២៥
Anutin ប្តេជ្ញាដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងកាត់បន្ថយការខាតបង់រវាងប្រទេសទាំងពីរ!
«...រដ្ឋាភិបាលរបស់ខ្ញុំនឹងពន្លឿនវិធានការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ថៃត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា យើងមិនត្រូវបាត់បង់ដីយើងសូម្បីតែមួយសង់ទីម៉ែត្រ។ ប្រជាជនថៃមិនត្រូវបាត់បង់ផលប្រយោជន៍អ្វីឡើយ។ ប្រជាជនថៃត្រូវតែរស់នៅធម្មតា។ រដ្ឋាភិបាលនឹងពន្លឿនការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ខណៈពេលកន្លងមកអាចនឹងមានការពន្យារពេលខ្លះ រដ្ឋាភិបាលរបស់ខ្ញុំនឹងធានាថាសំណងសម្រាប់ការខូចខាតទាំងអស់មានភាពរហ័សរហួន និងគ្របដណ្ដប់គ្រប់គ្រួសារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា»។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។
សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ - ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
+4
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងបើកកិច្ចប្រជុំនៅរសៀលថ្ងៃនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងទឹកដីខេត្តកោះកុង
+4
BREAKING: Anutin Charnvirakul ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថៃលើកទី៣២ជាផ្លូវការ. #ប្រទេសថៃ #អានូទីន
Anutin បានប្រកាសពីគោលនយោបាយរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាពជាមួយកម្ពុជាក្នុងគោលបំណងបញ្ចៀសការខាតបង់សម្រាប់ប្រទេសទាំងពីរ...ប៉ុន្តែមិនបាត់បង់ទឹកដីសូម្បីតែមួយសង់ទីម៉ែត្រ។
សារព័ត៌មានថៃ
🚨BREAKING NEWS
សារជូនដំណឹងដល់សាធារណជន ⚠️ ថ្ងៃទី៧ ខែកញ្ញានេះ កម្ពស់ទឹកស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងស្ទឹងស្រែង ក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប បានហក់ឡើងខ្ពស់ដល់ចំណុចប្រកាសប្រុងប្រយ័ត្នហើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ —ក្រសួងធនធានទឹកនិងឧតុនិយម
+3
បេសកកម្មដ៏ពិសេស! ហេតុអ្វីបានជាគេត្រូវដកស្លាប F-16 ហើយដាក់ក្នុង C-130?
.
.
ទាហានអាមេរិកមកពី 733rd Airlift Wing បានផ្តល់ឡានដឹកទំនិញ 25K ដល់កងទ័ពអាកាសថៃ ដើម្បីដឹកជញ្ជូនយន្តហោះ F-16 ទៅកាន់យន្តហោះ C-130 នៅអាកាសយានដ្ឋាន U-Tapao គោលដៅ N/A ។
.
រឿងនេះដែលត្រូវបានបោះពុម្ពដោយ 515th Airlift Wing បានបញ្ជាក់បន្ថែមទៀតថាបេសកកម្មពិសេសនេះបង្ហាញពីជំនាញវិជ្ជាជីវៈ ភាពឧស្សាហ៍ព្យាយាម និងការងារជាក្រុមរបស់កងទ័ពទាំងពីរដែលធ្វើការជាមួយគ្នាដើម្បីសម្រេចបេសកកម្មដ៏លំបាក និងស្មុគស្មាញមួយ។
.
នេះឆ្លុះបញ្ចាំងពីការពិតដែលថាទំនាក់ទំនងជាមួយកងយោធពលខេមរភូមិន្ទថៃគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ជំរុញការជឿទុកចិត្ត ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងបង្ហាញពីតម្លៃយូរអង្វែងនៃកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខក្នុងតំបន់។
សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា!
គិតត្រឹមម៉ោង 8:12 នាទីព្រឹកនេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ផងដែរបាទ។
សូមអរគុណ! 🙏❤️🇰🇭👮♂️
តំបន់ជួរភ្នំដងរែក កំពុងមានភ្លៀងធ្លាក់ខ្លាំង!
សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា!
គិតត្រឹមម៉ោង 11:06នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ចបាទ។
សូមអរគុណ! 🙏❤️🇰🇭👮♂️
សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា!
គិតត្រឹមម៉ោង 9:10នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ចបាទ។
សូមអរគុណ! 🙏❤️🇰🇭👮♂️
+1
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ 🙏❤️🇰🇭
មេបញ្ជាការភូមិភាគទី២ នៃកងទ័ពជើងគោក បានចុះទៅពិនិត្យតំបន់ព្រំដែន ហើយចៀនពងទាខ្លួនឯង ដោយបរិភោគជាមួយទាហានជួរមុខ នៅមូលដ្ឋានប្រតិបត្តិការ។
+9
គណៈកម្មាធិការសន្តិសុខសភាបានចុះទៅពិនិត្យ Ban Nong Chan ខេត្តស្រះកែវ រួមជាមួយនឹងអភិបាលរងខេត្តស្រះកែវ សមាជិកសភា Chutipong Phiphobpinyo សមាជិកសភា Toto Piyarat សមាជិកសភា Orapan Chantarueang និងភ្នាក់ងារសន្តិសុខក្នុងតំបន់។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីតាមដានស្ថានភាពជម្លោះ សិក្សាលម្អិតអំពីការទន្ទ្រានកាន់កាប់របស់កម្ពុជា និងវាយតម្លៃការត្រៀមខ្លួនរបស់ភ្នាក់ងារដើម្បីដោះស្រាយស្ថានភាពណាមួយ។
កន្លែងទាហានសៀម ដាក់គ្រាប់ និងសព្វាវុធ!
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
