ចត្វាប៊ុក្ស-Chatwa Books
Ir al canal en Telegram
គ្រឹះស្ថានបោះពុម្ពផ្សាយចត្វាប៊ុក្ស Bookstore & Publisher 📚លក់ដុំ និងរាយសៀវភៅគ្រប់ប្រភេទ📚 ✍️ទទួលទិញ និងបោះពុម្ពផ្សាយស្នាដៃអ្នកនិពន្ធថ្មីៗ✍️ ☎️096 9333 948(Telegram)☎️ ពិភពអ្នកនិពន្ធ ចក្រវាលអ្នកអាន 👨💻ទីដែលអ្នកនិពន្ធ និងអ្នកអានជួបគ្នា👨💻
Mostrar más340
Suscriptores
+224 horas
+97 días
+1030 días
Archivo de publicaciones
ប្រលោមលោកថ្មី សរសេរចប់ហើយ គំនូរក៏រួចដែរ។ កំពុងកែសម្រួល ប៉ុន្តែមិនទាន់ចេញផ្សាយឆាប់ៗទេ។ 😁😁
ថ្ងៃដែលខ្ញុំយល់ព្រមដាក់កាយប្រគល់ចិត្តស្រឡាញ់«គេ»
ថ្ងៃនោះហើយដែលខ្ញុំដឹងថាសេចក្តីស្រលាញ់ដែល«គេ»មានចំពោះខ្ញុំ
គឺគ្រាន់តែជាល្បែងលេងសើចរបស់«គេ»ប៉ុណ្ណោះ!
-សួន សុបិន
🔗អានដោយឥតគិតថ្លៃក្នុង Channel Telegram តែប៉ុណ្ណោះ!!!
រូបភាពតំណាង ៖ Pinterest
ដើម្បីអបអរ Pride Month, នៅក្នុងសប្ដាហ៍ទី៣យើងនឹងផុសរឿងប្រលោមលោកខ្លីរបស់ សួន សុបិន ជូនមិត្តអ្នកអានរបស់យើងអានដោយឥតគិតថ្លៃ មុននឹងប្រលោមលោកនេះ នឹងផលិតជាសៀវភៅប្រលោមលោកខ្នាតវែង។
សម្រាប់ការអានមានតែនៅក្នុង Channel តេឡេក្រាមតែប៉ុណ្ណោះ!!!!
#ChatwaBooksConfession 💌
ខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំនៅគិត និងស្រឡាញ់ខ្លាំង។ ខ្ញុំមិនអាចស្រឡាញ់នរណាដូចខ្ញុំស្រឡាញ់គាត់ទេ សូម្បីតែខ្លួនគាត់បច្ចុប្បន្ន។ គាត់ប្រែប្រួលហើយក៏មានអ្នកថ្មី ប៉ុន្តែខ្ញុំនៅតែស្រឡាញ់គាត់ពីមុន ចង់បានគាត់ពីមុនមកវិញ I don't miss him, I miss his past self.
អានអត្ថបទពេញ៖ https://www.facebook.com/share/p/18d38o3ucz/
តែមកដល់ថ្ងៃមួយមិត្តភាពរបស់យើងក៏ប្រែប្រួល… ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំស្រលាញ់គេ!
អត្ថបទពេញនឹងមកដល់ឆាប់ៗនេះ!
🔗សរសេរអត្តបទ Confession របស់អ្នកតាមរយៈ link ខាងក្រោម(យើងមិនតម្រូវការប្រើ Email ឡើយ)
https://forms.gle/X9VY5iTfEQxmR45t8
#អត្ថបទក្នុងចិត្តរបស់មិត្តអ្នកអានចត្វាប៊ុក្ស #ChatwaBooksConfession
[៦.៦] មកលួចមើលគម្រោងថ្មី... ដែលមិនទាន់មកដល់ឆាប់ៗនេះ! 🤫✨
ស្វាគមន៍ថ្ងៃទី ៦ ខែ ៦! ថ្ងៃពិសេសបែបនេះ ថាមិនចង់បង្ហាញអ្វីទេ តែទ្រាំមិនបានក៏សុំបង្ហើបបន្តិចចុះ។
តើអ្នកទាំងអស់គ្នាចូលចិត្តប្រភេទ "Nerd Guy" ដែរឬទេ? បើចូលចិត្ត ត្រៀមខ្លួនឱ្យហើយទៅ! នេះគឺជា "Spoiler Alert" សម្រាប់គម្រោងប្រលោមលោកថ្មីរបស់យើង ដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត។
បញ្ជាក់បន្តិច៖
ស្ថានភាព៖ កំពុងរៀបចំ (Coming Soon... but not too soon)
តួអង្គ៖ បុរសពាក់វ៉ែនតា ម៉ឺងម៉ាត់ តែមានមន្តស្នេហ៍ម្យ៉ាង (Nerd Guy)
សន្យា៖ នឹងនាំមកនូវសាច់រឿងដែលប្លែក និងជក់ចិត្តសម្រាប់អ្នកអានទាំងអស់គ្នា!
ទោះបីជាវាមិនទាន់មកដល់ក្នុងពេលឆាប់ៗនេះមែន ប៉ុន្តែធានាថាការរង់ចាំមួយនេះនឹងមានតម្លៃ។ កុំភ្លេចតាមដានជាមួយ Chatwa Books ដើម្បីទទួលបានព័ត៌មានបន្ថែមជាបន្តបន្ទាប់!
តើមានអ្នកណាចាញ់ស្ទីលប្រុសវ៉ែនតានៅក្នុងរូបនេះខ្លះ? បើស្រលាញ់ សុំបេះដូងម្នាក់មួយមក! ❤️👇
អបអរសាទរខែមោទនភាព - PRIDE MONTH 2026!
រីករាយខែ Pride Month! ចត្វាប៊ុក្ស (Chatwa Books) នាំមកជូននូវកម្មវិធីប្រូម៉ូសិនពិសេស "PROMOTION CELEBRATING PRIDE MONTH" ជាមួយការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើសៀវភៅប្រលោមលោកជាច្រើនរឿង ដើម្បីចូលរួមអបអរសាទរ សេចក្តីស្រឡាញ់ ភាពចម្រុះ និងសេរីភាព!
សុពលភាព៖ ពេញមួយខែមិថុនា ២០២៦ នេះតែប៉ុណ្ណោះ!
(បញ្ជាក់៖ កាដូអនុស្សាវរីយ៍មានចំនួនកំណត់ មកមុនបានមុនណា៎)
កុំបង្អង់យូរ! ឆាតមកកាន់ប្រអប់សាររបស់ ចត្វាប៊ុក្ស ឥឡូវនេះដើម្បីជ្រើសរើសចំណងជើងសៀវភៅដែលមិត្តអ្នកអានស្រឡាញ់!
ឆាតតាមតេឡេក្រាម: https://t.me/chatwabooks
🌈 « អានដោយក្តីមោទនភាព | CELEBRATE PRIDE MONTH » 🌈
ចង់រកសៀវភៅអានដែលត្រូវចិត្តក្នុងខែមិថុនាដ៏ពិសេសនេះជាមួយ ចត្វាប៊ុក្ស! ផ្ដល់ជូនការប្រូម៉ូសិនដ៏ពិសេសបំផុសសម្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នា៖
កញ្ចប់ប្រូម៉ូសិនពិសេសប្រចាំខែ៖
មិត្តអ្នកអានទិញសៀវភៅ បញ្ចុះតម្លៃ ៤,០០០ រៀលភ្លាមៗ ភ្លាមៗទៅលើគ្រប់ចំណងជើងរបស់ ចត្វាប៊ុក្ស និងប្រលោមលោក BL & GL ផ្សេងៗទៀត! 📚✨
មិនតែប៉ុណ្ណោះ! ទិញកាន់តែច្រើន ទទួលបានកាដូកាន់តែពិសេស៖
ទិញចាប់ពី ២ ក្បាលឡើងទៅ៖ ទទួលបានវត្ថុអនុស្សាវរីយ៍បន្ថែមពីលើភ្លាមៗ! 🎁
ទិញចាប់ពី ៤ ក្បាលឡើងទៅ៖ ថែមជូនការដឹកជញ្ជូនឥតគិតថ្លៃ (Free Delivery) ដល់ទីកន្លែង! 🛵ដឹងជញ្ជូនហ្វ្រី
⏱️ សុពលភាព៖ ពេញមួយខែមិថុនា ២០២៦ នេះតែប៉ុណ្ណោះ!
(បញ្ជាក់៖ កាដូអនុស្សាវរីយ៍មានចំនួនកំណត់ មកមុនបានមុនណា៎ចា៎)
📩 កុំបង្អង់យូរ! ឆាតមកកាន់ប្រអប់សាររបស់ ចត្វាប៊ុក្ស
ឥឡូវនេះដើម្បីជ្រើសរើសចំណងជើងសៀវភៅដែលមិត្តអ្នកអានស្រឡាញ់!
📖 ចត្វាប៊ុក្ស by ចត្វាផ្លឹស - ចាប់ផ្តើមកម្មវិធីក្លឹបអ្នកអានចត្វា | Chatwa Rewards !
ដើម្បីតបស្នងការគាំទ្ររបស់មិត្តអ្នកអានកន្លងមក ហាងសៀវភៅយើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការនូវ កម្មវិធីក្លឹបអ្នកអានចត្វា(Chatwa Rewards) ជាមួយប្រព័ន្ធ សន្សំពិន្ទុទទួលបានប្រាក់ត្រឡប់មកវិញ (5% Cashback) ចាប់ពីថ្ងៃទី ១ មិថុនា ២០២៦ នេះតទៅ! 🎉
រាល់ពេលដែលលោកអ្នកជាវសៀវភៅដែលខ្លួនស្រឡាញ់ លោកអ្នកនឹងទទួលបានការដោះដូរជាពិន្ទុត្រឡប់មកវិញភ្លាមៗ ដើម្បីយកទៅប្រើប្រាស់ជំនួសសាច់ប្រាក់សម្រាប់ការជាវលើកក្រោយៗទៀត។
💡 របៀបសន្សំ និងប្រើប្រាស់ពិន្ទុដ៏ងាយស្រួល៖
របៀបសន្សំពិន្ទុ៖ រាល់ការចំណាយ ១,០០០៛ = ទទួលបាន ១ ពិន្ទុ (ឧទាហរណ៍៖ ទិញសៀវភៅតម្លៃ ៦០,០០០៛ ទទួលបាន ៦០ ពិន្ទុភ្លាមៗ)។
របៀបប្រើប្រាស់ពិន្ទុ៖ រាល់ ១០០ ពិន្ទុ = អាចប្តូរបានជាសាច់ប្រាក់ ៥,០០០៛ សម្រាប់ការទូទាត់។
🔒 លក្ខខណ្ឌងាយៗ៖
ចុះឈ្មោះដោយឥតគិតថ្លៃ៖ មិនបាច់កាន់កាតឱ្យញ៉រញ៉ៃ គ្រាន់តែប្រាប់ «លេខទូរស័ព្ទ» របស់លោកអ្នកនៅពេលទូទាត់ប្រាក់ជាការស្រេច!
ការដកពិន្ទុ៖ លោកអ្នកអាចចាប់ផ្តើមដកពិន្ទុប្រើប្រាស់បាន នៅពេលសន្សំបានចាប់ពី ១០០ ពិន្ទុ ឡើងទៅ។
មកជ្រើសរើសសៀវភៅល្អៗសម្រាប់សប្តាហ៍ថ្មីនេះ ហើយកុំភ្លេចចុះឈ្មោះជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសនេះទាំងអស់គ្នាណា! 📚✨
✨✨ សៀវភៅប្រលោមលោក BL ទាំង ១២ របស់យើង! 🎉🎉
យើងមានមោទនភាពក្នុងការបង្ហាញជូននូវការប្រមូលផ្ដុំតួអង្គដ៏ស្រស់ស្អាត និងចម្រុះពណ៌នេះក្នុងប្រលោមលោករបស់យើង!
🎨 រូបភាពនីមួយៗគឺជាដំណើរទៅកាន់រឿងរ៉ាវស្នេហា និងទំនាក់ទំនងដ៏ស៊ីជម្រៅ។
💖✨ តាំងពី 'ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់' រហូតដល់ 'អូយ! សង្សារខ្ញុំជាពស់កេងកង!' និងរឿងជាច្រើនទៀត...
តើគម្របមួយណាដែលទាក់ទាញបេះដូងអ្នកបំផុត?
❤️ ចែករំលែកអារម្មណ៍របស់អ្នកនៅក្នុងមតិយោបល់! 👇👇
កុំភ្លេចតាមដាន Page របស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសៀវភៅទាំងនេះ និងរឿងរ៉ាវថ្មីៗបន្តទៀត!
+3
មកដល់ហើយ! កម្មវិធីពិសេសពី ChatwaBooks ក្នុងពិព័រណ៍សៀវភៅ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» 📚📖
រកឯណាបាន! មកជួបគ្នានៅ ស្ដង់លេខ ១១ (ចត្វាប៊ុក្ស) ដើម្បីទទួលបានការផ្តល់ជូនដ៏រំភើប៖
📌 បញ្ចុះតម្លៃ ៤,០០០ រៀល លើសៀវភៅគ្រប់ចំណងជើង
📌 ទិញ ៣ ថែម ១ សម្រាប់សៀវភៅរបស់ ចត្វាផ្លឹស
📌 ថែមមកកញ្ចប់ ទាំងស្នៀតសៀវភៅ, Postcard, Sticker, បន្តោងសោ, កន្លាស់ និងកាដូអនុស្សាវរីយ៍ប្លែកៗជាច្រើនទៀត!
📍 ជួបគ្នានៅ៖ សាលាបុរីកោះពេជ្រ
📅 ថ្ងៃទី៖ ២៩-៣១ ខែឧសភា ឆ្នាំ២០២៦ (សុក្រ សៅរ៍ អាទិត្យ)
🕐 ចាប់ពីម៉ោង៖ ៩ ព្រឹក ដល់ ៦ ល្ងាច
កុំភ្លេចមកគាំទ្រសៀវភៅដែលអ្នកស្រឡាញ់ និងប្រមូលកាដូស្អាតៗត្រឡប់ទៅផ្ទះវិញណា៎សៀវភៅមានស្តុកកំណត់! 💨
+3
📢 ដំណឹងពិសេសសម្រាប់ប្រិយមិត្តអ្នកអាន «និទានស្នេហ៍លំនាំសែងចន្ទ»!
ដើម្បីឆ្លើយតបទៅនឹងចម្ងល់ ក៏ដូចជាការចង់ដឹងបន្ថែមទៅលើសាច់រឿង និងតួអង្គនីមួយៗឱ្យកាន់តែស៊ីជម្រៅ ក្រុមការងារ Chatwa Books នឹងរៀបចំកម្មវិធី Q&A Timeline ដែលនឹងបង្ហាញជូននូវរឿងរ៉ាវដែលអ្នកមិនទាន់បានដឹង!
តាមដានកាលវិភាគនៃការចេញផ្សាយដូចខាងក្រោម៖
🎬 វីដេអូពិសេស (Video Q&A)
Episode 4 (#Ep4): ជួបជាមួយអាថ៌កំបាំង និងទំនាក់ទំនងរវាងតួអង្គសំខាន់ៗដែលអ្នកនឹកស្មានមិនដល់។
Episode 5 (#Ep5): បន្តដំណើរស្វែងយល់ពីខ្សែជីវិត និងចំណងមនោសញ្ចេតនាដែលបង្កប់នូវភាពទាក់ទាញ។
🎥 ការផ្សាយបន្តផ្ទាល់ (Facebook Live)
Episode Finale: កុំភ្លេចរង់ចាំទស្សនាវីដេអូបិទបញ្ចប់ដែលនឹងដោះស្រាយរាល់មន្ទិលទាំងឡាយក្នុងសាច់រឿង។
ត្រៀមខ្លួនជួបគ្នា និងជជែកលេងផ្ទាល់ៗនៅក្នុង Facebook Live ដើម្បីជជែកវែកញែកពីចំណុចពិសេសៗនៃភាគបញ្ចប់ និងក៏អាចសួរសំណួរទៅកាន់ក្រុមការងារដោយផ្ទាល់។ យើងនឹងផ្ដល់ដំណឹងជាមុនសម្រាប់កាលបរិច្ឆេទ។
⚠️ បញ្ជាក់៖ កម្មវិធីនេះរៀបចំឡើង "សម្រាប់តែអ្នកដែលបានអានចប់ប្រលោមលោកនេះតែប៉ុណ្ណោះ!!!" ដើម្បីជៀសវាងការដឹងសាច់រឿងមុន (Spoiler)។
🤫 សុំ Spoil បន្តិចចុះ... កុំប្រាប់អ្នកអត់បានអានណា៎!
🌈 ChatwaBooks Pride Fest! 🏳️🌈
TopFan របស់ផេក Chatwa Books (អ្នកមានត្បូង) មួយសប្តាហ៍ ស្វែងរកម្ចាស់សំណាង ១ រូប!
Let’s Celebrate our PRIDE together! 🏳️🌈✨
ជិត ១០០០ ទំព័រ... មិត្តអ្នកអានខ្លះប្រហែលជាចំណាយពេលតែមួយយប់ប៉ុណ្ណោះដើម្បីក្រេបជញ្ជក់រសជាតិសាច់រឿងទាំងនេះ!
📚 ស្នាដៃថ្មីបានចេញផ្សាយក្នុងពាក់កណ្ដាលដើមឆ្នាំ ២០២៦៖
១. និទានស្នេហ៍លំនាំសែងចន្ទ (Tales of the Moonlight)
📖 កម្រាស់៖ ៦០០ ទំព័រ (ក្រាស់ពេញចិត្តសម្រាប់អ្នកចូលចិត្តអាន Boys Love នៅយុគសម័យមាសឆ្នាំ ១៩៦៥)
💰 តម្លៃ៖ ៦០,០០០៛
២. អូយ! សង្សារខ្ញុំជាពស់កេងកង ! (OMG! My Boyfriend is a Snake!)
📖 កម្រាស់៖ ៣៦០ ទំព័រ (សាច់រឿងបែប Boys Love ដែលប្លែកភ្នែក និងជក់ចិត្ត)
💰 តម្លៃ៖ ៤៤,០០០៛
SOLD OUT! លក់អស់ពីស្តុកហើយ!
សូមអរគុណអ្នកគាំទ្រទាំងអស់គ្នាដែលបានផ្តល់ផ្ទះឱ្យតួអង្គក្នុងរឿង «ទេវបុត្រភពផ្កាយ - A Man From Mars» រហូតអស់ពីស្តុកបែបនេះ!
ទោះបីជាយើងមិនទាន់មានគម្រោងបោះពុម្ពសៀវភៅនេះបន្ថែម ប៉ុន្តែយើងកំពុងរៀបចំ "រឿងថ្មី" ដែលកាន់តែពិសេសជាងមុនសម្រាប់អ្នកទាំងអស់គ្នា។ កុំភ្លេចរង់ចាំតាមដានណា៎!
👉 សម្រាប់អ្នកដែលមិនទាន់មានសៀវភៅនេះក្នុងដៃ អាចប្រញាប់ទៅរកតាមហាងសៀវភៅផ្សេងៗបាន មុននឹងអស់ពីស្តុកនៅទីនោះដែរ!
📢 [សេចក្តីជូនដំណឹង] ការផ្លាស់ប្តូរកាលបរិច្ឆេទសម្រាប់ការមកយកសៀវភៅដោយផ្ទាល់
សូមជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់មេត្តាជ្រាបថា ដោយសារមានការប្រែប្រួលខ្លះៗពីអ្នករៀបចំកម្មវិធី ពិព័រណ៍សៀវភៅខ្នាតតូច និងសម្រាប់អ្នកមកយកសៀវភៅដោយផ្ទាល់នៅ សាលបុរីកោះពេជ្រ (CITY HALL) នឹងត្រូវផ្លាស់ប្តូរមកកាលបរិច្ឆេទថ្មីវិញគឺ៖
🗓 ថ្ងៃទី ២៩, ៣០ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៦
📍 ទីតាំង៖ ស្តង់ ចត្វាប៊ុក្ស (Chatwa Books) ក្នុងសាលបុរីកោះពេជ្រ
🙏 សូមអភ័យទោសចំពោះការផ្លាស់ប្តូរភ្លាមៗនេះ ហើយកុំភ្លេចផ្តល់ដំណឹងមកក្រុមការងារយើងខ្ញុំមុននឹងមកយកផងណា!
សូមអរគុណសម្រាប់ការគាំទ្រ និងការយោគយល់! ❤️
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
