es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 615
Suscriptores
+324 horas
+557 días
+6030 días
Archivo de publicaciones
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២-វិច្ឆិកា-២០២៥   ១) ភ្នំពេញ៖ កម្ពុជា​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សន្តិសុខ​កម្ពុជា ជាមួយ FBI​អា​មេ​រិ​ក។ (ប្រភព៖ Kohsantepheap daily)     ចុចអាន ២) ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំង (AOT)។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ ពិព័រណ៌ការងារ ក្រោមប្រធានបទ "វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ" ត្រូវបានសាទរពីគ្រប់ភាគីពាក់ព័ន្ធ ។ (ប្រភព៖ CNC HOT NEWS)       ចុចអាន ៤) ភ្នំពេញ៖ ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​ ទទួល​បាន​ការគាំទ្រ​ និង​ពេញនិយម​ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ដើរលេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​ នាថ្ងៃចុងសប្ដាហ៍។  ។ (ប្រភព៖ BTV NEWS)       ចុចអាន ៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ចាប់តាំងពីអាណត្តិមុនៗ បន្តដល់អាណត្តិទី៧។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៩ថ្ងៃជាប់គ្នានៅតំបន់ជាប់ព្រំដែនថៃ ដើម្បីកម្ទេចសម្បុក Scammer។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ កូរ៉េខាងត្បូងទទូចឱ្យលោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូល បន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS)      ចុចអាន      ៨) អន្តរជាតិ៖ លោក Netanyahu ប្តេជ្ញារំសាយអាវុធក្រុមហាម៉ាស និងជំរុញឱ្យលីបង់ទប់ស្កាត់ក្រុម Hezbollah ។(ប្រភព៖ FRESH  NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​លោក Hegseth ទៅដល់វៀតណាម ខណៈការពិភាក្សាពីការផ្គត់ផ្គង់អាវុធ នឹងគ្របដណ្ដប់លើជំនួបជាមួយថ្នាក់ដឹកនាំនានា​​។ (ប្រភព៖ BTV  NEWS)      ចុចអាន ១១) អន្តរជាតិ៖ ​មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាអំពីទំនាក់ទំនងវប្បធម៌ មួយទសវត្សរ៍ក្រោយមានបម្រាម។ (ប្រភព៖ BTV  NEWS)      ចុចអាន ១២) អន្តរជាតិ៖ ​រុស្ស៊ីរិះគន់ការដាក់ពង្រាយកម្លាំងយោធាអាមេរិកលើសលប់ នៅការ៉ាអ៊ីព ខណៈគាំទ្រវ៉េណេស៊ុយអេឡា​​។ (ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១-វិច្ឆិកា-២០២៥   ១) ភ្នំពេញ៖ កម្ពុជា​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សន្តិសុខ​កម្ពុជា ជាមួយ FBI​អា​មេ​រិ​ក។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា​-​ថៃ ចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់ ដំណាក់កាល​ទី​១ ចេញពី​តំបន់​ជម្លោះ ក្រោម​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៣) ភ្នំពេញ៖ គណៈ​ប្រតិភូ​គណបក្សប្រជាជន​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ស្វែង​យល់​ពី​នយោបាយ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៤) ភ្នំពេញ៖ លោក ឃួង ស្រេង៖ ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់កាណាដា បញ្ជាក់នឹងជួយជំរុញការវិនិយោគ​​ដែលមានសក្តានុពលនៅក្នុងខេត្តគេប៊ិច មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ រុស្ស៉ី អះអាងពីការកម្ចាត់កងទ័ពពិសេសអ៊ុយក្រែននៅទីក្រុងយុទ្ធសាស្រ្ត Pokrovsk នៃតំបន់ Donetsk​ ខណៈអ៊ុយក្រែនបដិសេធ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា គំរាមដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោតរហូតដល់១០ឆ្នាំ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន      ៨) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ជូនអំណោយក្តារអុកធ្វេីពីឈេីដ៏មានតម្លៃដល់​ លោក ស៉ី ជីនពីង និងជូនអំណោយមកុដចម្លងធ្វេីពីមាសដល់​ លោក ដូណាល់ ត្រាំ ក្នុងឱកាសរៀបចំ APEC (ប្រភព៖ FRESH  NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទៅដល់​ប៉េកាំងភ្លាម ស្របពេលជម្លោះ​នុយក្លេអ៊ែរ​ជាមួយអាមេរិក​​។ (ប្រភព៖ Kampucheathmey daily)       ចុចអាន ១០) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធថា លោកមិនបានរៀបចំផែនការ​ វាយប្រហារនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡានោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ កិច្ចប្រជុំកំពូល APEC នឹងបិទនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Trump លោក Xi បានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្ម។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗ ប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៥​ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ៣១-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីទស្សនវិស័យការគ្រប់គ្រងកម្ពុជា និងការការពារបរិស្ថាន ជូនប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្ដេចធិបតី អំពាវនាវ១២ចំណុចដល់ភាគីពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាល ក្នុងឱកាសបើកដំណើរការអប់រំ ក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃសិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ឯកភាពគ្នាលើផែនការជាក់លាក់ ក្នុង​ការ​​សម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៥) ភ្នំពេញ៖ លោកប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន បានកោតសរសើរសភាកម្ពុជា ដែលមានឆន្ទៈមោះមុត និងតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពិភពលោក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ អាមេរិក លុបចោលកិច្ចប្រជុំរវាង ត្រាំ និង ពូទីន ក្រោយរុស្ស៊ីមិនផ្លាស់ប្ដូរការទាមទារពីអ៊ុយក្រែន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បំពេញទស្សនកិច្ចនៅស៊ីរី និងប្តេជ្ញាចិត្តគាំទ្រដល់ការរៀបចំប្រទេសឡើងវិញ។ (ប្រភព៖ DAP NEWS)      ចុចអាន      ៨) អន្តរជាតិ៖ ប្រធានាធិបតីកោះតៃវ៉ាន់ថា មិនចង់បាន “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន ហើយប្រាប់ទាហានថា មានតែកម្លាំងបាយនោះទេ ដែលអាចនាំមកនូវសន្តិភាពពិតប្រាកដ។ (ប្រភព៖ DAP NEWS)    ចុចអាន ៩) អន្តរជាតិ៖ លោក Trump និងលោក Xi យល់ព្រមផ្អាកយកថ្លៃកំពង់ផែ ដែលរំខានដល់ពាណិជ្ជកម្មចិន-អាមេរិក។ (ប្រភព៖ BTV NEWS)      ចុចអាន ១០) អន្តរជាតិ៖ UN ជំទាស់នឹងផែនការសាកល្បងនុយក្លេអ៊ែររបស់អាម៉េរិក។ (ប្រភព៖ THMEY THMEY  NEWS)       ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ជនបទកម្ពុជា  🇰🇭 #ការរៀបចំដែនដី #បុរីជនបទ #ដំណាំជុំវិញផ្ទះ #ប្រជាកសិករ #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់សេដ្ឋកិច្ចជាតិ #នាំចេញនៅហ្នឹងកន្លែង #ជីវភាពប្រសើរឡើង #ជីវភាពប្រជាជន #សម្បទានសង្គមកិច្ច #សហគមន៍ភាព #អភិវឌ្ឍន៍សហគមន៍ #សម្បទានសង្គមកិច្ច #តំបន់កសិកម្ម #បង្កើនជីវភាពសហគមន៍យើង #ភូមិឋានក្សេមក្សាន្ត #កម្ពុជាមាតុភូមិខ្ញុំ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ព ចំនួន៤១នាក់ (សមាជិកគ្រួសារកងទ័ពចំនួន១២១នាក់) នៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាន៖ -ថវិកាចំនួន ៥០ម៉ឺនរៀល -អង្ករ ២បេ ( ស្មើ៥០គ.ក្រ ) -មី ៣កេស -ទឹកស៊ីអ៊ីវ ០១យួរ =សរុបថវិកា ២០,៥០០,០០០រៀល, អង្ករ ៨២បេ=ស្មើនឹង ២,០៥០គ.ក្រ, មី ១២៣កេស ទឹកស៊ីអ៊ីវ ៤១យួរ។ (អំណោយបានមកពី សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ថវិកាចំនួន ១៦,៤០០,០០០រៀល, អង្ករ ៨២បេ ស្មើនឹង ២,០៥០គ.ក្រ, មី ៨២កេស តាមរយៈ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការកណបក្សរាជធានីភ្នំពេញ តំណាងដោយ ឯកឧត្ដម ម៉ប់ សារិន អនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ។ និងការងារចូលរួមឧបត្ថម្ភរបស់ លោក លីម សុភា ប្រធានគណបក្សខណ្ឌ ថវិកា ៤,១០០,០០០រៀល មី ៤១ កេស ទឹកស៊ីអ៊ី ៤១យួរ) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ៣០-តុលា-២០២៥   ១) ភ្នំពេញ៖ បរិបទជម្លោះព្រំដែន ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តពលរដ្ឋបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ ពានរង្វាន់អាស៊ាន ជានិមិត្តរូបនៃការលះបង់របស់យុវជនជូនសង្គមជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ អ្នកនាំពាក្យឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ថៃ ពាក់ព័ន្ធនឹងសកម្មភាពគណៈប្រតិភូព្រឹទ្ធសភាកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន៨ ទុនសរុបជាង ៧៤លានដុល្លារ កំពុងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ រដ្ឋសភាបញ្ជូនសេចក្ដីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០២៦ ទៅឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ មេដឹកនាំអាម៉េរិក-ចិន ចាប់ផ្ដើមជំនួបនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ ចិនប្រកាសផ្អាករយៈពេល១ឆ្នាំ វិធានការរឹតត្បិតការនាំចេញរ៉ែកម្រ ក្រោយជំនួបកំពូលរវាងលោក ស៉ី និងលោក ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន      ៨) អន្តរជាតិ៖ តៃវ៉ាន់ ព្រួយបារម្ភពីការថយចុះការគាំទ្ររបស់សហរដ្ឋអាមេរិក ខណៈ ត្រាំ និង ស៊ី ជីនពីង ជួបគ្នា។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៩) អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម លះបង់ខ្លាំង ទម្រាំបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១០) អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើកអាថ៌កំបាំងមួយគ្រឿង បានធ្លាក់នៅក្បែរមូលដ្ឋានទ័ពអាមេរិកជិតនឹងរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីថ្មីជប៉ុន  បញ្ជាក់ប្រាប់លោក  ដូណាល់  ត្រាំ  ថាទីក្រុងតូក្យូ  នឹងបន្ដនៃចូលឧស្ម័នធម្មជាតិពីរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន ១២) អន្តរជាតិ៖ ចិន​ ជំរុញឱ្យអាមេរិក​ បញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ការីប៊ីន។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០​ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព​ នៅខណ្ឌឫស្សីកែវចំនួន៥១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពចំនួន ៥១នាក់​ កំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ​ ជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ ដែលនៅក្នុងឱកាសនោះ​ ឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ យកទៅចែកជូន​ក្នុងមួយគ្រួសារ ថវិកា៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី២កេស រួមជាមួយអំណោយរបស់គណបក្សខណ្ឌឫស្សីកែវមួយកញ្ចប់ ដែលមានទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ ទឹកសុទ្ធ២កេស និងកាហ្វេ១កញ្ចប់ធំ ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៩-តុលា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរខួបលើកទី២១ ការគ្រងរាជសម្បត្តិព្រះករុណា នរោត្តម សីហមុនី។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អរគុណមតិយោបល់មហាជន និងប្ដេជ្ញាបន្ដបេសកកម្មប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល ប្រកបដោយតម្លាភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជាបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈដើម្បី ធ្វើឱ្យក្លាយទៅជាប្រព័ន្ធមួយមានភាពជឿទុកចិត្ត។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ កូរ៉េខាងត្បូង សុំភ្លើងបៃតងពីអាម៉េរិកដើម្បីប្រើឥន្ធនៈនុយក្លេអ៊ែរក្នុងនាវាមុជទឹក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ ប្រធានាធិបតីប្រេស៊ីល ព្រមានអាម៉េរិកកុំឱ្យចាប់ផ្ដើមសង្គ្រាមជាមួយវេណេហ្ស៊ូអ៊ីឡា ដោយចង់រក្សាសន្តិភាពនៅក្នុងតំបន់។ (ប្រភព៖ CNC HOT NEWS)     ចុចអាន      ៨) អន្តរជាតិ៖ រុស្ស៉ី ថាអ៊ុយក្រែនកំណត់គោលដៅវាយប្រហារដោយដ្រូន លើទីក្រុងមូស្គូ ចូលដល់ថ្ងៃទី៣។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថា ដំណើរទស្សនកិច្ចមកកាន់អាស៉ីគឺអស្ចារ្យណាស់ ហើយរំពឹងថា កិច្ចប្រជុំជាមួយលោក ស៉ី ជីនពីង នៅថ្ងៃស្អែកនឹងទទួលបានលទ្ធផលគាប់ប្រសើរ។ (ប្រភព៖ FRESH NEWS )     ចុចអាន ១០) អន្តរជាតិ៖ កូរ៉េខាងត្បូង នឹងជូនគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត និងមកុដស្រោបមាស ឱ្យទៅលោក Trump។ (ប្រភព៖ BTV NEWS)      ចុចអាន ១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីទីម័រខាងកើត នាំជោគជ័យធំធេងនិងមោទនភាពជូនជាតិ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១២) អន្តរជាតិ៖ ការបញ្ចប់កិច្ចព្រមព្រៀងភ្លូយតូនីញ៉ូមរបស់រុស្ស៊ី បង្ហាញ​ពី​ការ​ប្រេះឆារឹត​តែ​ខ្លាំងជាមួយ​អាមេរិក។ (ប្រភព៖ Kampucheathmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សារលិខិតអបអរសាទរ « សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ » សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២១ព្រះវស្សា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ ២៩ តុលា ២០០៤ - ២៩ តុលា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៨-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយ តាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចធិបតី ៖ ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ទ្វេភាគីថែមទៀត។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ។ (ប្រភព៖ BTV NEWS)      ចុចអាន      ៨) អន្តរជាតិ៖ អ៉ីស្រាអែល នឹងមិនទទួលយកទាហានតួកគីយ៉េ សម្រាប់ការជួយធានាសន្តិភាពហ្កាហ្សាឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ តួកគីយ៉េ ចុះកិច្ចព្រមព្រៀងទំហំជិត១១ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីចក្រភពអង់គ្លេស។ (ប្រភព៖ FRESH NEWS )      ចុចអាន ១០) អន្តរជាតិ៖ ​តៃវ៉ាន់​ប្រាប់​ថា មិន​​បារម្ភ​លោកត្រាំ​​នឹង​បោះបង់​ខ្លួន ​មុន​កិច្ច​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១១) អន្តរជាតិ៖ ត្រាំ និងនាយករដ្ឋមន្ត្រីថ្មីជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ និងរ៉ែសំខាន់ៗ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១២) អន្តរជាតិ៖ វេណេស៊ុយអេឡា បំបែកផែនការគាំទ្រដោយ CIA ដែលប៉ងវាយប្រហារនាវាអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៨-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយ តាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចធិបតី ៖ ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ទ្វេភាគីថែមទៀត។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ។ (ប្រភព៖ BTV NEWS)      ចុចអាន      ៨) អន្តរជាតិ៖ អ៉ីស្រាអែល នឹងមិនទទួលយកទាហានតួកគីយ៉េ សម្រាប់ការជួយធានាសន្តិភាពហ្កាហ្សាឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ តួកគីយ៉េ ចុះកិច្ចព្រមព្រៀងទំហំជិត១១ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីចក្រភពអង់គ្លេស។ (ប្រភព៖ FRESH NEWS )      ចុចអាន ១០) អន្តរជាតិ៖ ​តៃវ៉ាន់​ប្រាប់​ថា មិន​​បារម្ភ​លោកត្រាំ​​នឹង​បោះបង់​ខ្លួន ​មុន​កិច្ច​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១១) អន្តរជាតិ៖ ត្រាំ និងនាយករដ្ឋមន្ត្រីថ្មីជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ និងរ៉ែសំខាន់ៗ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១២) អន្តរជាតិ៖ វេណេស៊ុយអេឡា បំបែកផែនការគាំទ្រដោយ CIA ដែលប៉ងវាយប្រហារនាវាអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹ
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការពិសេសលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ២-ផ្សេងៗ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៦-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-ថៃ ដើម្បីធានាថា «សន្តិភាពនេះនៅស្ថិតស្ថិរ»។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៖ សម្តេច​ ហ៊ុ​ន ម៉ាណែត សង្ឃឹមទាហានកម្ពុជាទាំង១៨នាក់ ត្រូវបានដោះលែងជាបន្ទាន់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ដូណាល់ ត្រាំ ចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ ខ្លឹមសារទាំង៨ចំណុចនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅគូឡាឡាំពួ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ សមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ នឹងពង្រឹងឯកភាពអាស៊ាន និង​ជំរុញ​​ការអភិវឌ្ឍក្នុងតំបន់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ លម្អិតពីទីម័រឡេស្តេដែលក្លាយជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ នៅក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។ (ប្រភព៖ CNC HOT NEWS)      ចុចអាន      ៨) អន្តរជាតិ៖ ប៉ាគីស្ថាន ព្រមានពី «សង្គ្រាមបើកចំហ» ជាមួយអាហ្វហ្គានីស្ថាន ប្រសិនបើការចរចាសន្តិភាពបរាជ័យ។ (ប្រភព៖ Kampucheathmey Daily)    ចុចអាន ៩) អន្តរជាតិ៖ សហរដ្ឋអាមេរិក ថាអាចនឹងដាក់ទណ្ឌកម្មបន្ថែមលេីរុស្ស៉ី ជុំវិញសង្រ្គាមអ៊ុយក្រែន ប៉ុន្តែចង់ឱ្យ EU បង្កេីនសម្ពាធជាមុនសិន។ (ប្រភព៖ FRESH NEWS )      ចុចអាន ១០) អន្តរជាតិ៖ ប្រមុខការទូតអាមេរិក ទាត់ចោលគំនិតដែលថាអាមេរិកបោះបង់ចោលតៃវ៉ាន់ ដូរយកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ (ប្រភព៖ FRESH NEWS)       ចុចអាន ១១) អន្តរជាតិ៖ លោក ត្រាំ ថានឹងមិនជួបលោក ពូទីនទេ រហូតទាល់តែឃើញថាកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនអាចកើតឡើងភ្លាមៗ។ (ប្រភព៖ FRESH NEWS)       ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

  « គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៥-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ ក្រសួងរៀបចំដែនដី៖ ការរំលំអគារអង្គរមានជ័យ ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការដោះស្រាយសំណងតាមទីផ្សា។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​​ថា ​ទី​ម័​រ​ឡេ​ស្តេ​ចូលរួម និង​រួមចំណែក​ក្នុង​យន្តការ​អាស៊ាន​​នា​នា។ (ប្រភព៖ Kohsantepheap  daily)      ចុចអាន ៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញលក្ខណៈពិសេស នៃការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងា ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ លោក ត្រាំ ហោះមក ម៉ាឡេស៊ី ត្រៀមធ្វើសាក្សីការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។ (ប្រភព៖ kampucheathmey daily)      ចុចអាន ៦) ភ្នំពេញ៖ ដូចការបញ្ជាក់របស់ចិនមែន ឥទ្ធិពល Type 056C corvettes ដ៏ថ្មីសន្លាងរបស់កម្ពុជា បំពាក់បច្ចេកវិទ្យាខ្លាំងជាង Type 056A ទៅទៀត។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ នយោបាយថៃ ជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល។ (ប្រភព៖ DAP NEWS)      ចុចអាន      ៨) អន្តរជាតិ៖ បេសកជនសេដ្ឋកិច្ចរបស់លោក Putin ទៅដល់អាមេរិក ដើម្បីពិភាក្សា ក្រោយក្រុមហ៊ុនប្រេងរងទណ្ឌកម្ម ។ (ប្រភព៖ BTV NEWS)      ចុចអាន ៩) អន្តរជាតិ៖ ប្រតិភូពាណិជ្ជកម្មអាម៉េរិកនិងចិនបន្តលើកបញ្ហាពាណិជ្ជកម្មទៅជជែកនៅម៉ាឡេស៊ី។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក ថាអាចនឹងដាក់ទណ្ឌកម្មបន្ថែមលេីរុស្ស៉ី ជុំវិញសង្រ្គាមអ៊ុយក្រែន ប៉ុន្តែចង់ឱ្យ EU បង្កើនសម្ពាធជាមុនសិន។ (ប្រភព៖ FRESH NEWS)       ចុចអាន ១១) អន្តរជាតិ៖ លោក Trump បញ្ជាក់ថា កូរ៉េខាងជើង គឺ «ចាត់ចូលកម្រិតមហាអំណាចនុយក្លេអ៊ែរ»។ (ប្រភព៖ BTV NEWS)       ចុចអាន ១២) អន្តរជាតិ៖ លោក Zelensky និងក្រុមអ្នកគាំទ្រអឺរ៉ុបចាប់ផ្តើមខ្វែងគំនិតគ្នាជុំវិញបញ្ហាអាវុធចំងាយឆ្ងាយ។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៤-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន រំលឹកថា មានតែសម្តេច សឺន សាន និងបក្ខពួកប៉ុណ្ណោះ ដែលមិនទទួលបានការផ្តល់ផ្ទះសម្បែង ក្រោយកិច្ចព្រមព្រៀងសន្តិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការចរចាជាមួយ សម្តេចឪ ជាច្រើនដង មុននឹងឈានចូលដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេច ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចយកមកដោះស្រាយជម្លោះព្រំដែនជាមួយថៃឡើយ។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន ៤) ភ្នំពេញ៖ សម្តេចតេជោ ផ្តាំទៅអ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស គប្បីត្រូវដឹងប្រវត្តិកិច្ចព្រមព្រៀងផង មុននឹងយកទៅនិយាយ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាព្រំដែនកម្ពុជា-ថៃ បានដើរហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ ព្រោះបានប្តឹងទៅ ICJ និងក្រុមប្រឹក្សាសន្ដិសុខ, តែយ៉ាងណាស្ថានភាពបានធូរស្រាលហើយ។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជា​ កំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធប្រាក់ចំណូល និងបង្ការការគេចវេះពន្ធ ជាមួយបណ្តាប្រទេសដទៃ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងចំណាយថវិការដ្ឋ ចំនួន៤០ ៩១៣ប៊ីលានរៀល សម្រាប់ឆ្នាំ២០២៦ កើន៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ (ប្រភព៖ DAP NEWS)      ចុចអាន      ៨) អន្តរជាតិ៖ លោក ពូទីន អះអាងថា ទណ្ឌកម្មថ្មី របស់សហរដ្ឋ​អាមេ​រិក មិនប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីនោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ហ្សេលេនស្គី ទទូចឱ្យអឺរ៉ុបផ្តល់អាវុធចម្ងាយឆ្ងាយ ក្រោយមិនអាចធានាបានការសន្យាពីអាមេរិក ជុំវិញមីស៉ីល Tomahawk។ (ប្រភព៖ FRESH  NEWS )      ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ ប្រកាសលុបចោលការចរចាពាណិជ្ជកម្មជាមួយកាណាដា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ១១) អន្តរជាតិ៖ លោក ត្រាំ សាទរថ្ងៃដ៏មហាអស្ចារ្យសម្រាប់មជ្ឈិមបូព៌ា ខណៈរូបលោក និងមេដឹកនាំក្នុងតំបន់ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ហ្កាហ្សា។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ រុស្ស៊ី​បង្កើន​សមយុទ្ធ​នុយក្លេអ៊ែរ ខណៈ​ភាពតានតឹង​ជាមួយ​លោកខាងលិច​នៅតែ​បន្ត។ (ប្រភព៖ Kampucheathmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ «អ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា» សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ២៣-តុលា-២០២៥   ១) ភ្នំពេញ៖ បើលេងកុំខឹង បើខឹងកុំលេង ! សម្ដេចតេជោ ដាស់តឿនអ្នកកាសែតថៃមួយចំនួន គួរផ្តោតការយកចិត្តទុក ដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង មកគិតពីអនាគត នយោបាយផ្ទៃក្នុងកម្ពុជា។ (ប្រភព៖  DAP NEWS)       ចុចអាន ២) ភ្នំពេញ៖ ករណីបែងចែកដី ឲ្យពលរដ្ឋថៃ ! សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គ្មានការលួចឯកភាពកាត់ដីខ្មែរ ឲ្យទៅថៃនោះទេ។ (ប្រភព៖ DAP  NEWS)      ចុចអាន ៣) ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា ត្រៀមខ្លួនជាស្រេចធ្វើការជាមួយ នាយករដ្ឋមន្ត្រីជប៉ុនថ្មី ដើម្បីសន្ដិភាព ក្នុងតំបន់ និងពិភពលោក។ (ប្រភព៖ DAP NEWS )      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា-ថៃ ឯកភាពគ្នាលើផែនការសម្រួលអាវុធធុនធ្ងន់, ដោះមីន និង​ឧក្រិដ្ឋកម្មឆ្លងដែន។ (ប្រភព៖ THMEY THMEY NEWS)       ចុចអាន ៥) ភ្នំពេញ៖ លោក ជា ធីរិទ្ធ៖ រាល់សកម្មភាពជាជំហានៗរបស់រដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា។ (ប្រភព៖ FRESH NEWS)       ចុចអាន ៦) ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ដែលរាប់បញ្ចូលការដោះលែងទាហានកម្ពុជាទាំង១៨នាក់។ (ប្រភព៖ FRESH  NEWS)       ចុចអាន   ៧) អន្តរជាតិ៖ រុស្ស៉ីធ្វើសមយុទ្ធនុយក្លេអ៊ែរ ខណៈអ៊ុយក្រែនចរចាទិញយន្តហោះចម្បាំងស៊ុយអែត ក្រោយជំនួបត្រាំ-ពូទីន ត្រូវបានពន្យាពេល។ (ប្រភព៖ FRESH NEWS)    ចុចអាន      ៨) អន្តរជាតិ៖ លោក Zelensky ចេញបញ្ជាបញ្ជូនយោធា ទៅកាន់ប្រទេសតួគី និងអង់គ្លេស ដើម្បីចូលរួមប្រតិបត្តិការនាវាចរ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ម៉ាឡេស៊ី ពង្រឹងសន្តិសុខខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១០) អន្តរជាតិ៖ អឺរ៉ុប ត្រៀមដាក់កញ្ចប់ ទណ្ឌកម្មទី១៩ ទៅលើប្រទេសរុស្សី ផ្តោតសំខាន់លើការនាំ ចេញហ្គាសនិងប្រេង។ (ប្រភព៖ DAP  NEWS)      ចុចអាន ១១) អន្តរជាតិ៖ ជប៉ុននឹងប្រាប់អាម៉េរិកពីផែនការបង្កើនកម្លាំងយោធា ពេលលោក ត្រាំ ទៅតូក្យូ។ (ប្រភព៖ FRESH NEWS)       ចុចអាន ១២) អន្តរជាតិ៖ អាម៉េរិក និង EU បង្កើនសម្ពាធលើរុស្ស៊ី ជាមួយទណ្ឌកម្មលើក្រុមហ៊ុនប្រេង និងឧស្ម័ន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok